left
Safe Home

Dap News...Admin

Wednesday, May 22nd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

លំនៅឋាន នៅសង្កាត់ ទូលសង្កែ សង់រំលោភ ប៉ះពាល់ ប្រជាពលរដ្ឋ ៤៥គ្រួសារ ត្រូវបានបញ្ឈប់ សាងសង់ ទាំងស្រុង

E-mail Print PDF

ភ្នំពេញ៖ លំនៅដ្ឋាន នៅក្នុងសង្កាត់ទួលសង្កែ ដែលសង់រំលោភ លើចិញ្ចឹមផ្លូវសាធារណៈ និងបាន ប៉ះពាល់ ដល់ប្រជាពលរដ្ឋ៤៥គ្រួសារ ឥឡូវត្រូវបានបញ្ឈប់ ការសាងសង់ទាំងស្រុងហើយ បន្ទាប់ពី មានពាក្យ បណ្តឹង និងការចុះផ្សាយតាម បណ្តាលសារព័ត៌មានមួយចំនួន។

ប្រជាពលរដ្ឋទាំង ៤៥គ្រួសារ ដែលរស់នៅក្នុង សង្កាត់ទូលសង្កែ ខណ្ឌប្ញស្សីកែវ មានចិត្តសប្បាយ រីករាយ និង បានថ្លែងអំណរអគុណ ចំពោះអភិបាលខណ្ឌប្ញស្សីកែវ លោក ឃ្លាំង ហួត ដែលបានរកដំណោះស្រាយ និង យុត្តិធម៌ជូនពួកគាត់ (ប្រជាពលរដ្ឋទាំង ៤៥គ្រួសារ) ដែលទទួលរងគ្រោះពីការ សាងសង់រំលោភពីសំណាក់ ម្ចាស់ផ្ទះ ឈ្មោះ ប៉ាន គីម រស់នៅផ្ទះលេខ ០២៧F ផ្លូវលេខ ៩០៧, ក្រុមទី១០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លើសពីនេះទៅទៀត ប្រជាពលរដ្ឋក៏បានអគុណ ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និង សារព័ត៌មានដទៃទៀត ដែលបានជួយចុះផ្សាយពីបញ្ហានេះ ក្នុងគោលបំណងជួយបន្លឿន ក្នុងការ ដោះស្រាយ ហើយពួកគាត់ មានជំនឿ លើគោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងបន្តការគាំទ្រ ក៏ដូចជាបន្តការ បោះឆ្នោត នៅអាណត្តិទី៥ នាពេលខាងមុខនេះ។

គួរបញ្ជាក់ថា ការផ្ទុះការតវ៉ា ចំពោះការសាងសង់ផ្ទះ ដែលរំលោភលើផ្លូវសាធារណៈនេះ គឺកើតឡើង នៅព្រឹកថ្ងៃ ទី២០ ខែឧសភា ឆ្នាំ២០១៣ ហើយជារឿយៗ ករណីលួចសង់ផ្ទះ រំលោភ លើចិញ្ចើមផ្លូវ ត្រូវបានគេមើលឃើញថា កើតឡើងជាច្រើនករណី នៅក្នុងរាជធានីភ្នំពេញ ៕

ស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បើកសិក្ខាសាលា ស្តីអំពី ការស៊ើបអង្កេត គ្រោះថ្នាក់ចរាចរណ៍ ដល់មន្រ្តីនគរបាល ចរាចរណ៍ ខេត្តរយៈពេល ២ ថ្ងៃ

E-mail Print PDF

ព្រះសីហនុ ៖ នៅស្នងការដ្នាន នគរបាលខេត្តព្រះសីហនុ បានបើកសិក្ខាសាលា ស្តីអំពីការស៊ើបអង្កេត គ្រោះថ្នាក់ ចរាចរណ៍ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៣ ហើយសិក្ខាសាលានេះ ធ្វើឡើង តាមរយៈ នាយកនគរបាល សម្របសម្រួលជាន់ខ្ពស់ ដោយស្ថាន ទូតអូស្រ្តាលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

បញ្ហាគ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាមួយ ត្រូវបានគ្រប់សហគមន៍ ពិសេសរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា កំពុងយកចិត្តទុកដាក់ ទប់ស្កាត់ មិនឲ្យគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះ ថ្ងៃស្អែក មិនឲ្យ កើតមានគ្រោះថ្នាក់ ចរាចរណ៍ ។

លោកឧត្តមសេនីយ៍ត្រី តាក វណ្ណថា ស្នងការនគរបាល ខេត្តព្រះសីហនុ មានប្រសាសន៍ អំពីសារៈសំខាន់ នៃវគ្គ ផ្សព្វផ្សាយនេះ ក្នុងឱកាសអញ្ជើញ ជាអធិបតី ពេលបើកវគ្គថា ជាតម្រូវការចាំបាច់ សម្រាប់មន្រ្តីនគរបាល ចរាចរណ៍ដែលបំពេញភារៈកិច្ច តួនាទីជាមន្រ្តីនគរបាលចរាចរណ៍ គប្បីមានជំនាញច្បាស់លាស់ ដើម្បីបំពេញភារ កិច្ច របស់ខ្លួនយ៉ាងសកម្ម ចូលរួមចំណែកនានា រក្សានូវស្ថិរភាព សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និង ភាពសុខសាន្តជូនប្រជាពលរដ្ឋ ។

លោកឧត្តមសេនីយ៍ត្រី ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០១៣ ករណីគ្រោះថ្នាក់ ចរាចរណ៍ កើតឡើងចំនួន ១១៣ករណី ស្លាប់មនុស្សចំនួន ៥៥នាក់ ស្រី ៣ នាក់ មានជនបរទេសម្នាក់ លើ ៣៧ នាក់ធៀបនឹងឆ្នាំ ២០១២ កើនឡើងចំនួន ១៨ នាក់ ។ រងរបួសមនុស្សចំនួន ២០៦នាក់ ស្រី៥១នាក់ ជនបរ ទេស ១១ នាក់ លើ ២២០នាក់ធៀបនឹងឆ្នាំ ២០១២ ថយចុះ ១៤នាក់ របួសធ្ងន់៩៧នាក់ របួស ស្រាល១០៩នាក់ ខូចខាតរថយន្ត ១៧៣គ្រឿង ។

លោកស្នងការនគរបាល ខេត្តព្រះសីហនុ ក៏បានណែនាំឲ្យកម្មសិក្សាការីទាំងអស់ យកចិត្តទុកដាក់ ស្តាប់ការ ផ្សព្វផ្សាយ រូបមន្តនីតិវិធី ស៊ើបអង្កេតគ្រោះថ្នាក់ចរារណ៍នេះ ឲ្យបានល្អសម្រាប់ជាប្រយោជន៍រួម របស់មន្រ្តីនគរ បាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត ដែលត្រូវបំពេញភារកិច្ចជូនប្រទេសជាតិ គ្រប់ការងារតាមគោលដៅ ៕

បើករថយន្ត ឲ្យថៅកែ មិនដឹងពេលណា មានរថយន្ត ខ្លួនឯងជិះ សម្រេចចិត្ត លួចរថយន្ត ទីបញ្ចប់ជាប់ ខ្នោះសមត្ថកិច្ច

E-mail Print PDF

ភ្នំពេញ៖ ស៊ីឈ្នួលបើក រថយន្ដឲ្យ គេយូរពេក មើលទៅមិនដឹង ពេលណាមាន រថយន្ដខ្លួនឯង ជិះ បែកគំនិត លួចរថយន្ដ ថៅកែខ្លួនឯង ប៉ុន្តែត្រូវជាប់ខ្នោះ របស់សមត្ថកិច្ច នៅទីបំផុត ។ ពេលលួចបាន ហើយជនសង្ស័យរូបនេះ បានទូរស័ព្ទ មកចរចារ ជាមួយ ថៅកែទៀត ទីបព្ចាប់ ត្រូវបាន សមត្ថកិច្ច ចាប់បានម្នាក់ ចំណែក បុរសជាប្អូន ដែលឃុបឃិតគ្នា គេចខ្លួនបាត់។

ក្រោយការសាកសួរ រថយន្ដត្រូវបាន សមត្ថកិច្ចដកហូត ឲ្យម្ចាស់វិញ ហើយចំពោះ ជនសង្ស័យ កំពុងត្រូវបាន សមត្ថកិច្ច កសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ សមត្ថកិច្ចក៏ កំពុងសុំ គោលការណ៍ ពីតុលាកា ដើម្បីស្វែង ចាប់បុរស ជាប្អូនផងដែរ។ លោក ម៉ក់ ហុង អធិការ នគរបាល ខណ្ឌសែនសុខ បានបញ្ជាក់ថា កាលពីវេលា ម៉ោង១៣និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៣ មានអំពើចោរកម្ម ដែលបង្ក ឡើងដោយ ជនសង្ស័យ ចំនួន០២នាក់ ក្នុងនោះ មានឈ្មោះ យី គឹមឡេង និងយី ឆេង ជាបងប្អូន បង្កើត ។

លោកបានបន្តថា មុនពេល កើតហេតុ ជនរងគ្រោះ ឈ្មោះ គិម ស៊ុនហ្វូ ជាប្ដីបានយក រថយន្ដ ម៉ាកស្ដារ៉ិក ពណ៌ទឹកមាស ស៊េរី ២០០២ ពាក់ស្លាកលេខ ភ្នំពេញ 2Q-0141 មកសំចតមុខផ្ទះ ដែលមាន ទីតាំងតាម បណ្ដោយ ផ្លូវលំបេតុង ស្ថិតក្នុង ភូមិដំណាក់ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ បន្ទាប់មកបាន ឲ្យគេជូនទៅ ព្រះវិហ៊ាយេស៊ូ នៅសង្កាត់ទឹញថ្លា ។

លោកអធិការ បន្ដទៀតថា ក្រោយវិលត្រឡប់ មកវិញស្រាប់ តែបាត់រថយន្ដ ទើបផ្អើលឆោរឡោឡើង រួចនាំគ្នាទៅ ពិនិត្យមើល បន្ទប់ជាន់ផ្ទាល់ដី ដែលពួកគាត់ដេក ស្រាប់តែឃើញនៅសល់ តែម៉ាស៊ីន ស៊ីសស្ដឹម និងឃីបត មិនមែនជា របស់ពួកគាត់ ទើបសម្រេចយកទៅ ប្រគល់ឲ្យ សមត្ថកិច្ច នគរបាល ប៉ុស្តិ៍ភ្នំពេញថ្មី និងដាក់ពាក្យ បណ្ដឹង ។

លុះព្រឹកឡើងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ជនសង្សយ័ ឈ្មោះ យី ឆេង បានទូរស័ព្ទ ណាត់ជួបជាមួយ ជនរងគ្រោះជា ម្ចាស់រថយន្ដនៅ ហាង តារារស្មី សែនសុខ មានទីតាំងលើ ផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ដើម្បីចរចា ដោយហាម មិនឲ្យ ជនរងគ្រោះប្ដឹង ទើបគេប្រគល់រថយន្ដ ប៉ុន្តែក៏ត្រូវ សមត្ថកិច្ចឃាត់ខ្លួន តែម្ដងទៅ។

បច្ចុប្បន្ន ជនសង្ស័យ យី ឆេង កំពុងឃុំខ្លួន បណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ ដើម្បី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ខណៈដែលបុរស ជាប្អូន ឈ្មោះ យី គឹមឡេង កំពុងគេចខ្លួន ហើយសមត្ថកិច្ច សុំដីកា ពីតុលាការ ដើម្បីស្វែងចាប់ខ្លួនរួចហើយ៕

សមត្ថកិច្ច សម្រុកចូល​ ឆែកឆេរ ផ្ទះ សំណាក់ លេខ ៦៩ ឃាត់ខ្លួននារី រកស៊ីផ្លូវ ភេទម្នាក់

E-mail Print PDF

ភ្នំពេញ ៖ បន្ទាប់ពីទទួលបានព័ត៌មាន ពី ប្រជាពលរដ្ឋ និងសន្ដិសុខដែលរស់នៅក្បែរ ផ្ទះសំណាក់ ៦៩ ស្ថិតនៅភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ថា មាន បុរសម្នាក់ប្រដាប់ដោយអាវុធខ្លី ចេញចូលៗ ហើយមាននារីម្នាក់ ត្រូវបានបុរសខាងលើ នាំយកមកដេកជាមួយ រយៈពេល ៣ថ្ងៃមក នោះ ទើបកម្លាំងនគរបាល និង អាជ្ញាធរ ខណ្ឌសែនសុខ ដឹកនាំដោយលោក លី សាវេត អភិបាលខណ្ឌ និងលោកអធិការ  ម៉ក់ ហុង បានចុះទៅឆែកឆេរបន្ទប់ស្នាក់ នៅ ហើយឈានទៅដល់ការ ឃាត់ខ្លួននារី ស្រស់ស្អាតម្នាក់ ខណៈដែលជនសង្ស័យ ដែលប្រដាប់ដោយកាំភ្លើងខ្លី បានគេចខ្លួន បាត់ ។

ប្រតិបត្ដិការចុះឆែកឆេរ ផ្ទះសំណាក់ ខាងលើ ដោយមានការឯកភាពពីតំណាង អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ  បានធ្វើឡើង កាលពីវេលាម៉ោងប្រមាណ ១០ និង ៣០នាទីព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៣ ហើយពេលសមត្ថកិច្ច និង អាជ្ញាធរ ចុះឆែកឆេរនោះក៏មានការរារាំង ពីម្ចាស់ទីតាំងផងដែរ ។

យោងតាមមន្ដ្រីនគរបាលមួយរូប បាន ឱ្យដឹងថា ប្រតិបត្ដិការចុះឆែកឆេរផ្ទះសំ ណាក់ខាងលើនេះ បានធ្វើឡើងក្រោយពី មានសេចក្ដីរាយការណ៍ថា គេឃើញបុរស ម្នាក់ យកនារីម្នាក់ ចូលទៅក្នុងផ្ទះសំណាក់ នេះ អស់រយៈពេល ៣ថ្ងៃមកហើយ ប៉ុន្ដែ ឃើញតែបុរសរូបនេះចេញ និងចូល ដោយ ឡែកនារីរូបនោះ ស្ថិតនៅក្នុងផ្ទះ សំណាក់ រហូត មិនបានចេញមកក្រៅឡើយ ។ ហេតុ ដូច្នេះ និងដោយឃើញបុរសរូបនេះមាន កាំភ្លើងខ្លីជាប់ជាមួយផងនោះ ទើបសន្ដិសុខ និងប្រជាពលរដ្ឋ រាយ ការណ៍ជូនសមត្ថកិច្ច  និងអាជ្ញាធរខណ្ឌសែនសុខ ចុះមកឆែកឆេរ ក្រែងលោមានបទល្មើសអ្វីកើតឡើយ ឬ មួយអាចយកនារីរូបនេះ មកឃុំខ្លួនក្នុងផ្ទះ សំណាក់ ក៏ថាបាន ។

មន្ដ្រីនគរបាលខាងលើបានបន្ដថា នៅ ពេលដែលកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះ ទៅឆែកឆេរនោះ បុរសដែលមានការ សង្ស័យ បានរត់គេចខ្លួនបាត់ ហើយឃាត់តែ នារី នៅក្នុងបន្ទប់នៃផ្ទះសំណាក់ ប៉ុន្ដែសមត្ថ កិច្ច ក៏បានរកឃើញកាំភ្លើងខ្លីមួយដើមម៉ាក បេអាតាផងដែរ ។

នៅចំពោះមុខសមត្ថកិច្ច និងអាជ្ញាធរ នារីរូបនេះ បាននិយាយថា ខ្លួនមានឈ្មោះ ឃួន នីតា អាយុ ២១ឆ្នាំ បម្រើការងារនៅ ហាង គ្រីសស្ទាល់ហ្គោល ក្នុងសង្កាត់ព្រែក លៀប ខណ្ឌឫស្សីកែវ ហើយបច្ចុប្បន្នស្នាក់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ។ ឃួន នីតា បានប្រាប់សមត្ថកិច្ច និងអាជ្ញាធរ ត្រង់ៗថា ក្រៅពីបម្រើការងារនៅក្នុង ហាង ខ្លួនក៏រកស៊ីផ្លូវភេទផងដែរ ដោយមួយយប់ តម្លៃ ៥០ដុល្លារ ។ យ៉ាងណាក៏ដោយជុំវិញ ករណីនេះ មិនទាន់មានការបញ្ជាក់ជាផ្លូវ ការ ពីសមត្ថកិច្ច និងអាជ្ញាធរ ខណ្ឌសែនសុខ នៅឡើយទេថា តើបុរសដែលនាំនាងមក ដេកផ្ទះសំណាក់ខាងលើ អាចជាជនសង្ស័យ ក្នុងបទល្មើសអ្វីមួយនោះ ។ បច្ចុប្បន្ននារី ឃួន នីតា ត្រូវបាន សាកសួរនៅឡើយពីនគរ បាលខណ្ឌសែនសុខ ដើម្បីចង់ដឹងពីមូល ហេតុពិតប្រាកដ និងបុរសដែលនាំនាងមក ដេកផ្ទះសំណាក់ថា តើជានរណា ៕

ក្រសួង ធនធានទឹក បើកសិក្ខាសាលាស្តីពី ការរៀបចំផែនការ យុទ្ធសាស្រ្ត ថវិកាឆ្នាំ២០១៤-២០១៦

E-mail Print PDF

សៀមរាប ៖  លោក ជង សេងអ៊ីម អគ្គនាយករង កិច្ចការ រដ្ឋបាល តំណាងរបស់ លោករដ្ឋមន្រ្តី ក្រសួងធនធានទឹក និងឧតុនិយម លឹម គានហោ ថ្ងៃទី ២១-២៣ ខែ ឧសភា ឆ្នាំ ២០១៣នៅសណ្ឋាគា ខេមរាអង្គរ ខេត្តសៀមរាប  សិក្ខាសាលាស្តីពី ការរៀបចំផែនការ យុទ្ធសាស្រ្តថវិកា ឆ្នាំ២០១៤-២០១៦ សម្រាប់ ក្រសួងធនធានទឹក និងឧតុនិយម ដែលបានរៀបចំឡើង រួមគ្នាដោយក្រុមការងារ កែទម្រង់ហិរញ្ញវត្ថុ សាធារណៈរបស់ក្រសួង សហការ ជាមួយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Grant No.0222/CAM1) និងមានការ ជួយគាំទ្រ ទាំងស្មារតី និងថវិកា របស់ធនាគារ អភវឌ្ឍន៍អាស៊ី (ADB) ។

សិក្ខាសាលា នេះមានមន្ត្រីរាជការមកពី បណ្តានាយកដ្ឋាន និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត-រាជធានី សរុបចំនួន៧៦នាក់ចូលរួមផងដែរ ។ លោក ជង សេងអ៊ីម បាន ផ្តល់អនុសាសន៍ថា សិក្ខាសាលាថ្ងៃនេះ មានគោលបំណង ពង្រឹងសមត្ថភាព ដល់មន្ត្រីថ្នាក់កណ្តាល និងថ្នាក់ ក្រោមជាតិ ឲ្យចេះរៀបចំផែនការ យុទ្ធសាស្ត្រថវិកា (ផយថ) របស់អង្គភាព ខ្លួនដោយផ្អែក លើកម្មវិធីវិនិយោគ សាធារណៈ០៣ឆ្នំារំកិល (PIP) ដែលក្រសួង ក៏ដូចមន្ទីរ បានរៀប ចំរៀងរាល់ឆ្នាំ និងចេះរៀបចំ ថវិកាតាមកម្មវិធី ការកំណត់សូចរនាករ និងបញ្ចូលសូចនាករ ទៅក្នុង សកម្មភាព ការងារ អភិវឌ្ឍវិស័យ ធនធានទឹក ព្រមទាំងយល់ដឹងពី ដំណើរការ ពិនិត្យតាមដាន និងវាយតម្លៃ (M&E) ឲ្យកាន់តែបានល្អ ប្រសើរក្នុងការអនុវត្តគម្រោង ។

ដើម្បីសម្រេច បានជោគជ័យ នៃកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ សូម អស់លោក លោកស្រី យកចិត្តទុកដាក់ស្តាប់ គ្រូឧទ្ទេសនាម និងលើកឡើងនូវចំនុចខ្វះខាត ចម្ងល់នានា និងការប្រឈមនានា ដែលបានជួបប្រទះកន្លង មកដាក់ជូនគ្រូឧទ្ទេសនាម ជួយបក ស្រាយ កែតម្រូវ និងផ្តល់អនុសាស៍ ព្រមទាំងចែករំលែក ចំណេះដឹងថ្មីៗ យកទៅអនុវត្ត នៅតាមអង្គភាព របស់ខ្លួន៕

កងរាជអាវុធហត្ថ ខេត្តបាត់ដំបង បិទវគ្គបំប៉នជំនាញ ហ្វឹកហ្វឺន វិន័យសណ្តាប់ធ្នាប់

E-mail Print PDF

បាត់ដំបង៖ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោង ០៨និង០០នាទី  នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តបាត់ដំបង  បានធ្វើពិធីបិទវគ្គ បំប៉នជំនាញ ហ្វឹកហ្វឺន វិន័យសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបាត់ដំបង ដែលមកពីតាម បណ្តាអង្គភាព ចំណុះនានា ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈ  មេបញ្ជាការកង រាជអាវុធហត្ថខេត្តបាត់ដំបង ។

នៅក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរងខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងសិក្ខាកាមចំនួន ៤១នាក់    ដែលចាប់ផ្តើម បើកវគ្គសិក្សា ពីថ្ងៃទី២២  ខែមេសា  ឆ្នាំ២០១៣ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣    មានរយះពេល៣០ថ្ងៃ ។

មន្រ្តីអាវុធហត្ថបានឲ្យដឹងថា នៅក្នុងវគ្គហ្វឹកហ្វឺន មានមុខវិជ្ជា របស់អាវុធហត្ថ ៤៥% មុខវិជ្ជាយោធា៤៥% និងមុខវិជ្ជាផ្សេងៗ១០%   ។ ក្នុងនោះ សិក្ខាកាម ទទួលនិទ្ទេស ល្អ មាន៤៣.៩០%  ស្មើនឹង ១៨នាក់  និទ្ទេស បង្គួរ មាន៣៦.៥៨%  ស្មើនឹង ១៥នាក់

និទ្ទេស មធ្យម មាន១៩.៥២%  ស្មើនឹង ០៨នាក់ ។  បន្ទាប់ពីការប្រគល់លិខិត បញ្ជាក់ការសិក្សា ពីលោកមេបញ្ជាការខេត្ត និងការបេ្តជ្ញាចិត្តរបស់ តំណាងសិក្ខាកាម រួចមកលោកមេបញ្ជាការខេត្ត បាន សំណេះសំណាល និងផ្តាំផ្ញើ ដល់សិក្ខាកាម នូវអនុសាសន៍មួយចំនួន ពាក់ព័ន្ធនឹងមុខវិជ្ជា  ដែលបាន សិក្សា កន្លងមក សំខាន់ទាមទារ នូវសមត្ថភាព យល់ដឹង ជាចំបងរបស់ សិក្ខាកាម ។

ដូច្នេះសិក្ខាកាម ទាំងអស់ នៅពេល ត្រឡប់ទៅវិញ ត្រូវយកចំណេះដឹងទាំងនេះ ទៅបំរើការងារជូនអង្គភាព និង ជាពិសេស ត្រូវបំរើការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនៅ ក្នុងមូលដ្ឋាន របស់ខ្លួនឲ្យ បានល្អប្រសើរ៕ 

វិទ្យាល័យ ព្រះស៊ីសុវត្ថិ ប្រជុំត្រៀមរៀបចំ ពិធីជួបជុំសិស្ស គ្រប់ជំនាន់ របស់ខ្លួន

E-mail Print PDF

ភ្នំពេញៈ ថ្ងៃនៃពិធី ជួបជុំ សិស្ស និង អតីតសិស្ស គ្រប់ជំនាន់ នៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ កាន់តែខិតជិតចូល មកដល់ ដូចបានប្រកាស កន្លងមក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលានេះ បានរៀបចំ កិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី២២ ខែឧសភា ដើម្បីត្រៀម លក្ខណៈរៀបចំ ពិធីជួបជុំខាងមុខ ឱ្យកាន់តែសប្បាយរីករាយ និងមានភាព អធឹកអធម។

ពិធីប្រជុំខាងលើ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត កូនប្រុសច្បង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹង ភ្ញៀវកិត្តិយស ប្រមាណ ១០០នាក់ ។

តាមការបង្ហាញរបស់សាលា ពិធីជួបជុំ សិស្ស និងអតីតសិស្ស នៃវិទ្យាល័យព្រះស៊ីសុវត្តិ ដែលនឹងប្រារព្វ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ នឹងមានការប្រគំតន្រ្តី ច្រៀង រាំ និងសម្តែង ដោយតារាល្បីៗ មួយចំនួន មិនតែប៉ុណ្ណោះកម្មវិធីនេះ នឹងបង្កើនទំនាក់ទំនង រវាងសិស្សជំនាន់មុន និងជំនាន់ក្រោយ ក៏ដូចជា ចែករំលែក បទពិសោធន៍គ្នា ទៅវិញទៅមកផងដែរ ។

លោក ហ៊ុន ម៉ាណែត បានមានមតិសំណេះសំណាល និងកោតសរសើរ ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ដែលបានខិតខំ បង្កើតកម្មវិធីជួបជុំសិស្សនិងអតីតសិស្ស នៃវិទ្យាល័យព្រះស៊ីសុវត្ថិ ដើម្បីបង្កើនភាពរីករាយ ដល់សិស្សានុសិស្ស ។ លោកថា ពិធីជួបជុំសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិលើកនេះ នឹងកាន់តែរីករាយបំផុត ព្រោះតែមានសិល្បករខ្មែរ ចូលរួមប្រគំតន្រ្តី ជាមួយសិស្សានុសិស្ស៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អាជ្ញាធរខណ្ឌ សែនសុខ ឃាត់រថយន្ដដឹកខ្សាច់ ដង្ខៅឃ្លោក ព្រោះថ្លើមធំហ៊ាន បើកលើ មហាវិថី សហព័ន្ធរុស្ស៊ី

E-mail Print PDF

ភ្នំពេញៈ រថយន្ដតាក់ស៊ី ឫប្រភេទតួរីស រថយន្ដដឹកដី និងដឹកខ្សាច់ មិនត្រូវបានអនុញ្ញាត ឲ្យចរាចរ លើដង ផ្លូវសហព័ន្ធរុស្ស៊ីទេ ដែលវិធាននេះ ជាបំរាមរបស់ សាលារាជធានី ក្នុងគោលបំណង លើកមុខមាត់ រាជ ធានី ភ្នំពេញ ព្រោះកំណាត់ផ្លូវនេះ ឆ្លងកាត់ដោយភ្ញៀវ  អន្ដរជាតិ អ្នកទេសចរណ៍ ធ្វើដើតាមជើង យន្ដ ហោះ អន្ដរជាតិភ្នំពេញ។ ហើយយ៉ាងហោចណាស់ មានខណ្ឌចំនួន០៣ ដែលត្រូវអនុវត្ដន៍ បំរាមដ៍តឹងរឹង នេះ គឺខណ្ឌ ទួលគោក ខណ្ឌសែនសុខ និងខណ្ឌពោធិសែនជយ័ ក្នុងនោះភូមិសាស្ដ្រខណ្ឌសែនសុខ លាត សន្ធឹងវែងជាងគេ ក្នុងរយៈចម្ងាយផ្លូវសហព័ន្ធរុស្ស៊ី ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣ អាជ្ញាធរខណ្ឌសែនសុខ បានឃាត់រថយន្ដដឹកខ្សាច់ចំនួន០២ ក្នុងនោះរថយន្ដមួយ គ្រឿងត្រូវគេអះអាងថា ជារបស់ដង្ខៅឃ្លោក ឫនាយឃ្លោកជាអ្នក កំប្លែងប្រចាំទូរទស្ស៍ ក្នុងស្រុក។

លោក លី សាវេត អភិបាលខណ្ឌសែនសុខ មានប្រសាសន៍គូសបញ្ជាក់លើការ ឃាត់រថ យន្ដដឹកខ្សាច់ នេះថា  បងប្អូនអ្នករកទទួលទាន រថយន្ដតាក់ស៊ី រថយន្ដដឹកដី ដឹកខ្សាច់ ពួក គាត់គ្រប់គ្នា ធ្លាប់ទទួលបាន រួច ហើយនូវសេចក្ដីណែនាំ របស់សាលាខណ្ឌ តាមរយៈសាលា រាជធានីភ្នំពេញ មិនអនុញ្ញាត ឲ្យបើកបរ លើដងផ្លូវ សហព័ន្ធ រុស្ស៊ី ប៉ុន្ដែសេចក្ដីណែ នាំ មិនត្រូវបានគាត់គោរពទេ នេះសបញ្ជាក់ថា គាត់មិនបាន ចូលរួមសហាការជាមួយ អាជ្ញាធរឡើយ ។

លោកអភិបាល លី សាវេត បញ្ជាក់ទៀតថា នៅព្រឹកថ្ងៃ ទី២២ ខែឧសភានេះ យើងឃាត់រថយន្ដដឹក ខ្សាច់ចំនួន០២គ្រឿង ក្នុងនោះមួយគ្រឿងមិនត្រឹមតែបើកបរលើ  មហាវិថីសហព័ន្ធរុស្ស៊ីទេ គឺបានបើកចូល ក្នុងក្បួនរបស់ថ្នាក់ដឹកនាំទៀត តើនេះយើង អាចអត់ឱន ឲ្យគាត់ បានឫទេ  ។ ទោះជាយ៉ាងណាក៍ដោយ លោកអភិបាល បញ្ជាក់ថា ចំពោះសាលាខណ្ឌសែនសុខ គឺគ្មាន គោល ការណ៌ពិន័យជាប្រាក់ទេ គឺត្រឹមអប់រំណែ នាំប៉ុណ្ណោះហើយ រយៈពេលឃាត់ រថយន្ដទាំនេះ ប៉ុន្មាន ថ្ងៃ ទើបប្រគល់ឲ្យ ប្រកបរបអាជីវកម្មវិញ ត្រូវរងចាំគោលការណ៍ជាថ្មី របស់សាលារាជធានី សម្រេច។

ទាក់ទង ដល់រថយន្ដប្រភេទតួរីស ដែលសំចតចាប់ម៉ូយ លើមហាវិថីសហព័ន្ធរុស្ស៊ី ជាពិ សេសមុខ ស្ថានីយ៍ ប្រេងឥន្ធនៈតេលា ត្រូវបានលោក អភិបាលខណ្ឌ បញ្ជាក់ថា យើងបាន ឃាត់រថយន្ដពួកគាត់ មិនតិចគ្រឿងទេ ហើយជាច្រើនលើកច្រើនសារណាស់ ប៉ុន្ដែបងប្អូន អ្នកប្រកបរបរ តាក់ស៊ីមួយ ចំនួននៅ តែមិនរាងចាល ទោះជាយ៉ាងណាក៍ ដោយក្នុងករណី រកឃើញថា រថយន្ដតាក់ស៊ី ដែលយក មហាវិថី សហព័ន្ធរុស្ស៊ី ចាប់ម៉ូយត្រូវសមត្ថកិច្ចឃាត់ បានជាលើកទីទី២ នោះអាជ្ញាធរនឹង សុំគោលការណ៍ថ្មី ពីសាលារាជធានីឫអាចនឹងបញ្ជូន ទាំងមនុស្សនឹងរថយន្ដ ទៅសាលារាជធានីតែម្ដង ៕

នាំគ្នាអង្គុយសាសង ត្រូវយុវជនមួយ ក្រុមទៀត មកចាក់បណ្ដាល ឱ្យរងរបួសធ្ងន់

E-mail Print PDF

ភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ ពេលកំពុងអង្គុយ សាសងផ្អែមល្ហែម ជាមួយ សង្សាររបស់ខ្លួន ស្រាប់តែលេច មុខយុវជន មួយក្រុមទៀត ប្រដាប់ដោយកាំបិត ទៅ ចាក់ចំដៃខាងឆ្វេង និងក្បាល រួចហើយគេច ខ្លួនបាត់ដោយសុវត្ថិភាព ។

យ៉ាងណាក៏ដោយ ចំពោះករណីបង្កអំពើ ហិង្សានិងបង្ករបួសស្នាមខាងលើនេះ មិនទាន់ ត្រូវបានសមត្ថកិច្ច បញ្ជាក់ពីមូលហេតុពិត ប្រាកដនោះឡើយ ប៉ុន្ដែប្រភព ព័ត៌មាន មួយ ចំនួនបានសង្ស័យថា រឿងនេះ បណ្ដាលមក ពីស្នេហាដណ្ដើមស្រីគ្នា ។

ករណីចាក់យុវជនខាងលើនេះ បណ្ដាល ឱ្យរងរបួសធ្ងន់ ពេលកំពុងអង្គុយសាសងជា មួយស្រីស្នេហ៍របស់ខ្លួន ដែលគេមិនស្គាល់អត្ដ សញ្ញាណនោះ បានកើត ឡើងកាលពីវេលា ម៉ោង៣និង៣០នាទីព្រឹកទាបភ្លឺថ្ងៃទី២២ ខែ ឧសភា ឆ្នាំ២០១៣ ស្ថិតនៅសួនច្បារកំសាន្ដ មុខកាស៊ីណូណាហ្គាវើល ក្នុងសង្កាត់ទន្លេបា សាក់ ខណ្ឌចំការមន ។

យោងតាមសាក្សី ដែលបានឃើញហេតុ ការណ៍នេះ បានឱ្យដឹងថា យុវជនម្នាក់ដែល គេមិនទាន់ស្គាល់ឈ្មោះ បានអង្គុយជជែកគ្នា ជាមួយនារីម្នាក់ ដែលគេដឹងថា ជាស្រីស្នេហ៍ របស់ខ្លួន ។ ពេលកំពុងអង្គុយសាសងពាក្យ សំដីដ៏ផ្អែមល្ហែមនោះ ស្រាប់តែលេចមុខយុវ ជនបង្កមួយក្រុម បានមកវាយនិងចាក់ទៅ លើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់នៅ នឹងកន្លែងតែម្ដង រួចហើយជនបង្កទាំងនេះ បានរត់គេចខ្លួនបាត់ ។

បើតាមសាក្សី ក្រោយពេលកើតហេតុ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចមលដ្ឋាន បានចុះទៅជួយអន្ដរាគមន៍ ហើយជួយដឹកជន រងគ្រោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បី ជួយសង្គ្រោះ រីឯក្រុមបង្កវិញ ស្ថិតក្រោមការ ស្រាវជ្រាវ និងតាមប្រមាញ់របស់សមត្ថកិច្ច នៅពេលដែលសាកសួរព័ត៌មាននិងមូលហេតុ ពាក់ព័ន្ធ ពីជនរងគ្រោះនោះ ។

គួរបញ្ជាក់ថា យុវជនមួយចំនួន បានជួប គ្រោះថ្នាក់ផ្សេងៗ ដូចជា ត្រូវបានចោរប្លន់ ម៉ូតូ គំរាម យកទ្រព្យសម្បត្ដិនិងវាយបណ្ដាល ឱ្យរងរបួស នៅពេលដែល យុវជនទាំងនេះ ដោយសារមិនបានគិតដល់ពេលវេលានិងសន្ដិ សុខ ខណៈដែលរូបគេបាននាំសង្សារ ឬក៏ស្រី សំណព្វចិត្ដទៅសាសង និងអង្គុយជជែកគ្នា នៅកន្លែងស្ងាត់និងរហូតដល់យប់ជ្រៅ ។

កាលពីពេលកន្លងទៅ នៅតាមបណ្ដាខណ្ឌ ជាយរាជធានីភ្នំពេញ មានករណីប្លន់ម៉ូតូនិង វាយយកទ្រព្យសម្បត្ដិពីគូសង្សារ រហូតដល់ ស្លាប់និងរបួស នៅពេលដែល ពួកគេទាំងនេះ ឈប់ម៉ូតូ ដើម្បីជជែកគ្នា ដោយមិនបានគិត ពីកន្លែងនោះថា មានសុវត្ថិភាពគ្រប់គ្រាន់ឬ មួយយ៉ាងណានោះ ។ ដូច្នេះតាមរយៈហេតុ ការណ៍ ដែលកើតឡើងកន្លងទៅ បណ្ដាយុវ ជន ត្រូវមានការប្រុងប្រយ័ត្ន ចំពោះទីតាំង និងពេលវេលា ណាត់ជួបជាមួយសង្សាររបស់ ខ្លួន បើមិនដូច្នេះទេ ច្បាស់ជាជួបបញ្ហានេះ ជាមិនខាន ៕

សមត្ថកិច្ច ចុះឆែកឆេរផ្ទះសំណាក់ លេខ ៦៩ រកឃើញអាវុធខ្លី និងឃាត់ខ្លួនជន សង្ស័យ មួយចំនួន

E-mail Print PDF

ភ្នំពេញ ៖ កម្លាំងនគរបាល ខណ្ឌសែន សុខ ដឹកនាំដោយតំណាងអយ្យការ អម សាលាដំបូង រាជធានីភ្នំពេញ នៅវេលា ម៉ោង ប្រមាណ ១០ និង៣០នាទី ព្រឹកថ្ងៃ ទី ២២ ខែឧសភា ឆ្នាំ ២០១៣ នេះ បានចុះ ទៅឆែកឆេរ នៅផ្ទះសំណាក់លេខ ៦៩ ក្នុង ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងនោះសមត្ថកិច្ច បានរឹបអូស កាំភ្លើង ខ្លី មួយដើម និងឃាត់ខ្លួនជនសង្ស័យមួយ ចំនួន ។ យ៉ាងណាក៏ដោយ ជុំវិញប្រតិបត្ដិ ការចុះឆែកឆេរផ្ទះសំណាក់ខាងលើ ដែល មានការរារាំងផងដែរ ពី សំណាក់ម្ចាស់ផ្ទះ សំណាក់នោះ មិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ថា ជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វី នោះឡើយ ៕

អង្គការ មូលនិធិអាស៊ី ផ្តល់ជាង ៣លានដុល្លារ ជូនអង្គការ សង្គមស៊ីវិល ដើម្បីគាំទ្រ កំណែទម្រង់ អាទិភាពចំនួន៥

E-mail Print PDF

ភ្នំពេញ៖ បើគិតមកដល់ដើមឆ្នាំ២០១៣នេះ អង្គការមូលនិធិអាស៊ី បានផ្តល់ហិរញ្ញប្បទាន ប្រមាណជាង ៣,៤ លានដុល្លារអាមេរិក ជូនអង្គការសង្គមស៊ីវិល ចំនួន៤៤ គ្របដណ្តប់នៅក្នុងខេត្ត២២ និងគាំទ្រកំណែទម្រង់ជា អាទិភាពទាំង៥។

លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអ្នកសម្របសម្រួល គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន ក្រសួងមហាផ្ទៃ បានថ្លែងទៅកាន់សន្និសីទថ្នាក់ជាតិ ស្តីពី “អនុសាសន៍លើការពង្រឹង អភិបាលកិច្ចល្អមូលដ្ឋាន គម្រោងអភិបាលកិច្ចល្អមូលដ្ឋាន តាមរយៈសំឡេងសហគមន៍ តាមរលកអាកាស” នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០១៣ នាសណ្ឋាគារអ៊ីមផឺរៀល ហ្គាឌិនវីឡា ថា ចំពោះការគាំទ្រកំណែទម្រង់ជាអាទិភាពទាំង៥ នោះរួមមាន ទី១.កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ទី២.កំណែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ, ទី៣.កំណែទម្រង់រដ្ឋ បាលសាធារណៈ, ទី៤.កំណែទម្រង់ហិរញ្ញសាធារណៈ និងទី៥កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

លោក ងី ច័ន្រ្ទផល បានគូសបញ្ជាក់ថា «ក្រៅពីនេះ អង្គការសង្គមស៊ីវិលមួយចំនួនទៀត ក៏បានទទួលហិរញ្ញប្ប ទានពីគម្រោង ក្នុងការកសាងសមត្ថភាព ក្នុងការបណ្តុះបណ្តាល ដល់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាឃុំ-សង្កាត់ លើ ការងារអភិបាលកិច្ចមូលដ្ឋាន មានការផ្តល់សិទ្ធិអំណាច និងពង្រឹងភាពជាម្ចាស់ ភាពអង់អាចក្លាហានរបស់ ប្រជាពលរដ្ឋ ការពិនិត្យតាមដាន ការផ្តល់សេវាសុខភាព សេវាអប់រំ ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈ ប្រព្រឹត្តទៅមានប្រសិទ្ធភាពខ្ពស់ ជាការឆ្លើយតប ទៅនឹងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋនៅ មូលដ្ឋានផង ដែរ»។

បើតាម នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា ងួនទៀង ក៏បានលើកឡើងថា ក្នុងការងារពង្រឹងភាពជាដៃគូដូច្នេះ អង្គភាពនេះ បានធ្វើសហការជាមួយសង្គមស៊ីវិលប្រមាណជាង ១០០ ដើម្បី ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋ និងពង្រឹងសមត្ថភាពស្ថាប័ន និងប្រជាពលរដ្ឋ សំដៅ ផ្តល់សិទ្ធិអំណាច ចំណេះដឹង ក្នុងដំណើរការអភិវឌ្ឍមូលដ្ឋានប្រកបដោយនិរន្តរភាព។

ចំណែកឯ ប្រធានអង្គការ មូលនិធិរ៉ូហ្សាលុច្សហ្សំបួ និងជាតំណាងការិយាល័យ ប្រចាំប្រទេសវៀតណាម អ្នកស្រី ណាដ្យា ចារ៉ាប៊ី ក៏បានមានប្រសាសន៍ផងដែរថា អង្គការមូលនិធិអាស៊ី មានភារកិច្ចធ្វើការសម្របសម្រួល និង ផ្តល់ហិរញ្ញប្បទាន ក្នុងនាមក្រសួងមហាផ្ទៃ ជូនដល់អង្គការសង្គមស៊ីវិល រួមមានអង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយ អង្គការសហគមន៍ថ្នាក់មូលដ្ឋាន ដែលបានធ្វើសកម្មភាព ក្នុងការងារដើម្បីពង្រឹង អភិបាលកិច្ច ល្អ និងគណនេយ្យភាពសង្គម។

សូមជម្រាបថា សន្និសីទថ្នាក់ជាតិ ស្តីពី “អនុសាសន៍ លើការពង្រឹងអភិបាលកិច្ចល្អមូលដ្ឋាន គម្រោងអភិបាល កិច្ចល្អមូលដ្ឋាន តាមរយៈសំឡេងសហគមន៍ តាមរលកអាកាស” នេះត្រូវបានរៀបចំឡើង ដោយមជ្ឈមណ្ឌល កម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងគោលបំណង បង្ហាញជូននូវរបាយការណ៍ អនុសាសន៍លើការ ពង្រឹង អភិបាលកិច្ចល្អមូលដ្ឋាន នៃគម្រោងសំឡេង សហគមន៍តាមរលកអាកាស៕

Page 2 of 68

Cebu Pacific Air