left
Safe Home

Dap News...Admin

Saturday, May 18th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

លោក ប៊ន សំអាត នាំអំណោយ និង ថវិកា ចែកជូន ប្រជាពលរដ្ឋនៅភូមិព្រៃខ្លា

E-mail Print PDF

ព្រៃវែង ៖ អនុប្រធានក្រុមការងារ ចុះ ជួយឃុំរាប និងជាប្រធានក្រុមការងារចុះ ជួយភូមិព្រៃខ្លា ក្នុងស្រុកពារាំង ខេត្ដព្រៃ វែង នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៣ នេះ បាននាំយកអំណោយជា គ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា យកទៅចែកជូន ដល់ប្រជាពលរដ្ឋជួបការ លំបាក នៅក្នុងព្រៃខ្លា ឃុំរាប ។

អំណោយខាងលើនេះ បានមកពីការ ឧបត្ថម្ភរបស់លោក ជួន សុវណ្ណ ប្រធាន ក្រុមការងារ ចុះជួយឃុំរាប ។  នៅចំពោះមុខ ប្រជាពលរដ្ឋខាងលើនេះ លោក ប៊ន សំអាត បានផ្ដាំផ្ញើការសួរសុខ ទុក្ខ ពីសំណាក់លោក ជួន សុវណ្ណ ព្រមទាំង ថ្នាក់ដឹកនាំ ក្រុមការងារចុះជួយឃុំរាបដែល តែងតែយកចិត្ដទុកដាក់ សម្រាប់ការរស់ នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់នេះ ។

លោក ប៊ន សំអាត បានលើកឡើងពី សមិទ្ធផលជាច្រើន ដែលកសាងឡើងរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។
ជាមួយគ្នានេះ ប្រធានក្រុមការងារចុះ ជួយភូមិព្រៃខ្លា លោក ប៊ន សំអាត បាន អំពាវនាវឱ្យប្រជាពលរដ្ឋ ទាំងអស់ទៅចូល រួមការបោះឆ្នោតបានគ្រប់ៗគ្នា ហើយគាំទ្រ គណបក្សប្រជាជន ដើម្បីឱ្យសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីបន្ដទៀត ៕

Photo by DAP-NEWS

Photo by DAP-NEWS

ប្រធាន​ រដ្ឋសភាកម្ពុជា ចាត់ទុកសម្តេច ហ៊ុន សែន ជាតួអង្គសំខាន់ ក្នុងប្រវត្តិ សាស្ត្រខ្មែរ

E-mail Print PDF

ភ្នំពេញ៖ ជាថ្មីម្តងទៀត សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានចាត់ទុក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាតួអង្គសំខាន់ នៅក្នុងប្រវត្តិសាស្រ្តខ្មែរ។

ការលើកឡើងបែបនេះ នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៣ ក្នុងសន្និបាត បូកសរុបការងាររបស់រណសិរ្ស សាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ និងលើកទិសដៅ អនុវត្តឆ្នាំបន្ត ដែលប្រព្រឹត្តធ្វើឡើងនៅ សាលសន្និសីទចតុមុខ រាជធានីភ្នំពេញ។

សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ជាការពិតណាស់ អស់រយៈពេលជាង៣០ឆ្នាំហើយ ដែលប្រជាពលរដ្ឋខ្មែរ ទាំងព្រះសង្ឃ ទាំងគ្រហស្ថ នៅតែចងចាំមិនភ្លេច និងដឹងគុណរណសិរ្ស២ធ្នូ ដែលបាន រំដោះសង្គ្រោះប្រទេសជាតិ និងជីវិតរបស់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ឲ្យរួចចាកផុតពីគ្រោះមហន្តរាយ នៃ របបប្រល័យពូជសាសន៍។

សម្តេច បានបន្តថា ចាប់តាំងពីរបបប្រល័យពូជសាសន៍ បានរលត់ទៅ ប្រទេសកម្ពុជា ក្រោមការដឹកនាំពីបាតដៃ ទទេរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការរីកចំរើនយ៉ាងឆាប់រហ័ស ស្ទើរគ្រប់វិស័យគួរឲ្យគត់សំគាល់ និងធ្វើឲ្យប្រទេសកម្ពុជា មានកេរិ៍្តឈ្មោះល្បីរន្ទឺ ដូចនេះ សម្តេច ហ៊ុន សែន ជាតួ អង្គសំខាន់មួយ ដែលមិនអាចបំភ្លេចបាន ក្នុងប្រវត្តិសាស្ត្រខ្មែរ។

សម្តេច បានបន្ថែមទៀតថា “បទពិសោធន៍កន្លងមកនេះ បានប្រាប់ឲ្យកូនខ្មែរគ្រប់រូប ទាំងសម័យមុន និងក្រោយ ដឹងថា នៅពេលនោះ មាតុភូមិ និងប្រជាជនយើងតែងទទួលស្គាល់ នូវគ្រោះថ្នាក់ បាត់បង់មូលដ្ឋានគ្រឹះនៃ សន្តិភាព បាត់បង់កម្លាំងឈ្នះ បាត់បង់កិតិ្តយស បាត់បង់ឱកាស នៃដំណើរការអភិវឌ្ឍ ថែមទាំងត្រូវទទួលរងការ មើលថោក ការវាយតម្លៃយ៉ាងទាបបំផុត ពីអ្នកដទៃទៀតផង”។

គួររំលឹកថា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា បច្ចុប្បន្នឈ្មោះថា “រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ត្រូវបានបង្កើតឡើង នៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នូល ខេត្តក្រចេះ លើមូលដ្ឋានបង្រួប បង្រួមចលនាស្នេហាជាតិនានា អនុវត្តគោលការណ៍ ១១ខ របស់រណសិរ្ស ដើម្បីប្រមូលផ្តុំនូវគ្រប់កម្លាំងសង្គម ទាំងក្នុង និងក្រៅ រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោកឡើងវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ឲ្យរលាយទាំង ស្រុង ហើយទទួលបានជ័យជំនះយ៉ាងធំធេង នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕

លោកបណ្ឌិត រស់ វណ្ណា អំពាវនាវ ដល់ប្រជាពលរដ្ឋ កុំចាញ់ បោកការឃោសនា ភូតកុហសដដែលៗ របស់បក្ស ប្រឆាំង

E-mail Print PDF

កណ្តាល : លោកបណ្ឌិត រស់ វណ្ណា ទីប្រឹក្សាសម្តេចអគ្គមហា ធម្មពោធិសាល ជា ស៊ីម និងជាអនុប្រធានទី១ គណ:អចិន្រ្តៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល និងជាប្រធាន ក្រុមការងារ ចុះជួយ ឃុំបែកចាន និងឃុំ ក្រាំងម្កាក់ និងលោក ឆាយ ត្រលន់ អនុប្រធានទី១ គណ:ពង្រឹង ឃុំបែកចាន និងឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ ក្នុងភូមិថ្មី ភូមិសំរោង និងភូមិត្រពាំងទ្រា ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល បានរៀបចំពិធី ជួបសំណេះសំណាល សួរសុខទុក្ខ និងចែកវត្ថុអនុស្សាវរីយ៍ ជូនសមាជិក សមាជិកា របស់គណបក្ស ប្រជាជនកម្ពុជា ប្រមាណ ៥៦៧នាក់ ហើយបានអំពាវនាវ ដល់សមាជិក សមាជិកា កុំចាញ់បោក នឹងការឃោសនាដដែលៗ របស់បក្សប្រឆាំង ដើម្បីប្រយោជន៍សំឡេងឆ្នោត ។

បន្ទាប់ពីមាន សេចក្តីរាយការណ៍ ពីសំណាក់ប្រធាន គណៈកម្មាធិការបក្ស ឃុំបែកចាន អំពីស្ថានភាពជីវភាព រស់ នៅរបស់ប្រជាពល រដ្ឋ អំពីការងារបង្កបង្កើនផល និងការងារកសាងសមាជិក បក្ស លោកបណ្ឌិត រស់ វណ្ណា បាន មានប្រសាសន៍ពាំនាំ នូវការ ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចប្រមុខថ្នាក់ដឹកនាំទាំង ៣ របស់គណ បក្ស ប្រជាជន ដែលជានិច្ចជាកាល សម្តេចទាំងបីតែងតែយកចិត្តទុក ដាក់គិតគូរដោះស្រាយរាល់ ការលំបាក ខ្វះខាត របស់ ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងជំរុញការអភិវឌ្ឍន៍ ប្រទេសជាតិលើគ្រប់វិស័យ ។

ក្នុងឱកាសជួបសំណេះ សំណាល ជាមួយ ប្រជាពលរដ្ឋ លោកបណ្ឌិត រស់ វណ្ណា បានមានប្រសាសន៍ថា សព្វថ្ងៃ ប្រជាពលរដ្ឋ រស់នៅ ក្នុងសន្តិភាព សេរីភាព ការ អភិវឌ្ឍន៍ គ្រប់វិស័យ ព្រមទាំងមានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ គ្រប់ទី កន្លែង។ ចំពោះការ ដែលរដ្ឋាភិបាល ប្រគល់ដីសម្បទាន ទីឲ្យអ្នកវិនិយោគ ទុននានា គឺធ្វើឡើង តាមច្បាប់ មានកិច្ចសន្យា និងការត្រួតពិនិត្យ ត្រឹមត្រូវ ពេលចប់កិច្ចកុងត្រា ក្រុមហ៊ុន វិនិយោគ ត្រូវប្រគល់ដីឲ្យ មករាជរដ្ឋាភិបាលវិញ។ លោកបណ្ឌិតបន្តថា ការវិនិយោគនេះ ក៏ដើម្បីជួយ ឲ្យប្រជាពលរដ្ឋ មានការងារធ្វើឲ្យកាន់តែច្រើន ថែមទៀត និងកាត់បន្ថយ ការធ្វើចំណាកស្រុក របស់ពលរដ្ឋ ផងដែរ។ ម្យ៉ាងទៀត រាជ រដ្ឋាភិបាលមិនត្រឹមតែ វាស់វែងដីធ្លីឲ្យ ប្រជាពលរដ្ឋ សម្រាប់ការ រស់នៅ និងប្រកបរបរកសិកម្ម ចិញ្ចឹមជីវិត និងកាត់បន្ថយ ភាពក្រីក្រប៉ុណ្ណោះទេ តែថែមទាំង ជួយ ដោះស្រាយ ជម្លោះដីធ្លីជូនពលរដ្ឋ ទៀតផង។

ជាមួយគ្នានេះ លោកបណ្ឌិត បានលើកឡើងទៀតថា រាជរដ្ឋាភិបាល បានបង្កើនថវិកាជាតិ សម្រាប់សាងសង់ មន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅតំបន់ជនបទដាច់ ស្រយាល និងបានពង្រាយមន្ដ្រីសុខាភិបាល និងឆ្មបដើម្បី ធានាការផ្ដល់ សេវាសុខភាព ជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល បាន និងកំពុងប្រើប្រាស់យន្ដការ នៃ ការលើក លែងការបង់ថ្លៃសេវា មូលនិធិសមធម៌ និងប័ណ្ណសុខភាពបន្ដពូជ ដើម្បីគាំពារសុខភាព ប្រជាជនក្រីក្រ ។

ដោយឡែក ការលើកឡើង ពីប្រាក់ខែទាបបំផុតរបស់ កម្មករស្មើនឹង ៦០ ម៉ឺនរៀល ពីសំណាក់បក្សប្រឆាំងនោះ ត្រូវបានលោកបណ្ឌិត រស់ វណ្ណា បក ស្រាយថា រាជ រដ្ឋាភិបាល ក្រោមការដឹកនាំ របស់គណបក្សប្រជាជន តែងតែ យកចិត្ដទុកដាក់ ដល់សុខុមាលភាព និង សេចក្ដីថ្លៃថ្នូររបស់កម្មករ និងនិយោជិត។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានចាត់ វិធានការ សព្វបែបយ៉ាង ដើម្បីផ្ដល់ការការពារ និងគាំពារកម្មករ និងនិយោ ជិត ស្របតាមច្បាប់ ស្ដីពីការងារ និងបណ្ដាបទដ្ឋាន ដទៃទៀត សម្រាប់ធានាការការពារផល ប្រយោជន៍របស់ កម្មករ ។ លើសពីនេះទៀត រាជរដ្ឋាភិបាល ជាពិសេស សម្ដេចតេជោ ហ៊ុន សែន គឺជាអ្នកដែលចង់ឱ្យប្រាក់ ខែ កម្មករបានកើនខ្ពស់ និងចង់ឱ្យកម្មករមានជីវភាពធូរធារ ដោយមិនចាំបាច់ កម្មករទារដំឡើង ប្រាក់ខែនោះឡើយ ។

ចំពោះការលើកឡើង របស់មន្ដ្រីគណបក្សប្រឆាំង ស្ដីពីការបង្កើនប្រាក់បៀវត្ស មន្ដ្រីរាជការ ឱ្យបានយ៉ាងតិច ១ លានរៀល ក្នុងមួយខែនោះ ត្រូវបានអនុប្រធានគណ: ពង្រឹងមូលដ្ឋាន ស្រុកអង្គស្នួល បានគូសបញ្ជាក់ថា ការ បង្កើនប្រាក់បៀវត្សរ៍ មន្ដ្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ ជាអាទិភាពខ្ពស់បំផុត របស់រាជរដ្ឋាភិ បាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ។

លោកបណ្ឌិត បានអំពាវនាវ សូមបងប្អូនទាំងអស់ កុំចាញ់បោកគណបក្សផ្សេងៗ ព្រោះគណបក្សនោះ ពុំមានមេ ដឹកនាំពិតប្រាកដ ពុំមានធនធាន មនុស្សពុំមាន ចំណេះ ដឹង និងបទពិសោធន៍ ក្នុងការដឹកនាំប្រទេស ដែលបងប្អូន មិនអាចជឿទុកចិត្ដ និងយកវាសនា របស់បងប្អូនទៅផ្ញើបានឡើយ ដែលខុសពីគណបក្សប្រជាជន ដែលបាន ការពារ ទឹកដី ការពារ របបរាជានិយម ដឹកនាំប្រទេសជាតិ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ធ្វើឱ្យមាន ការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបងប្អូន បានឃើញស្រាប់ ។

ជាមួយគ្នានេះ លោក រស់ វណ្ណា បានរំលឹកពីអតីតកាល ដែលកម្ពុជាបានជួបប្រទះ ទាំងនេះហើយបណ្តាលមកពីការសម្រេចចិត្តខុស របស់ប្រជាពលរដ្ឋ ក្នុងការ សម្រេចចិត្តនៅពេលជ្រើសរើស ថ្នាក់ដឹកនាំប្រទេស ជាក់ស្តែង ដូចជា នៅក្នុងរបប លន់នល់ និងរបបកម្ពុជាប្រជាធិបតេយ្យ ដែលបានសម្លាប់មនុស្សអស់ជាច្រើន នាក់ ធ្វើឲ្យប្រទេសជាតិខ្ទេចខ្ទាំ ស្ទើរតែមិនអាចស្តារឡើងវិញរួច ។

លោកបណ្ឌិត ក៏បានថ្លែងលើកឡើងនូវសមិទ្ធផល ប្រព័ន្ធហេដ្ឋារចនា ផ្លូវ ស្ពាន ថ្នល់ ប្រព័ន្ធទឹក ភ្លើង រីកចម្រើន យ៉ាងច្រើន បង្កនូវលក្ខណៈងាយស្រួល ដល់ការរស់ នៅ និងប្រកបរបរ ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ។ លើសពី នេះទៀតសោត រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ពោលពីបាតដៃទទេ ស្អាត ព្រមទាំងរងនូវភាព ខ្ទេចខ្ទាំគ្រប់បែបយ៉ាងនោះ បានធ្វើឲ្យមានការអភិវឌ្ឍន៍ រីកចម្រើន ជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០១៣ បានធ្វើ ឲ្យអគារតូចធំដុះឡើងស្អេកស្កះ រីឯផ្លូវថ្នល់វិញ ត្រូវបានស្ថាបនាឡើង យ៉ាងខ្វែងខ្វាត តាំងពីរាជធានី រហូតដល់ទីជនបទទូទាំង ប្រទេស ។

លោកបណ្ឌិត រស់ វណ្ណា ក៏បានជំរុញ ឲ្យប្រជាពលរដ្ឋទូទាំងឃុំ បន្តគាំទ្រគណបក្ស ប្រជាជនកម្ពុជា តាមរយៈ សន្លឹកឆ្នោតដ៏មានតម្លៃ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនោះ ដើម្បីផ្តល់ឱកាសឲ្យសម្តេច តេជោ បន្តដឹក នាំអភិវឌ្ឍន៍ ប្រទេសឲ្យកាន់តែរីកចម្រើនថែមទៀត ។

លោកប្រធាន ក្រុមការងារ បានផ្តាំផ្ញើនូវពាក្យស្លោក មួយបានពោលថា បើស្រលាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន សូមបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនសំបូរណ៍សប្បាយ ។ បោះឆ្នោតជូនគណបក្ស ប្រជាជន កម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង ។ ជាចុងក្រោយ ក្រុមការងារ បានជូនសារុង ម្នាក់១ ដល់សមាជិក សមាជិកា ប្រជាពលរដ្ឋ ទាំង៥៦៧នាក់ គ្រាន់ទុកជាការកំដរដៃ ក្នុងការ ជួបសំណេះសំណាលនេះផងដែរ ៕

ផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀន ដល់គ្រូបង្រៀន សិស្សានុសិស្ស តាមអនុវិទ្យាល័យ និងវិទ្យា ល័យ ក្នុងខេត្តកំពង់ចាម

E-mail Print PDF

កំពង់ចាមៈ ដោយអនុវត្ត តាមការណែនាំ របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណៈកម្មការត្រួត ពិនិត្យគ្រឿងញៀន ខេត្តកំពង់ចាម លោក ជឹម សេង ហុង ស្នងការរង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការ ត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដឹកនាំ កម្លាំងសមត្ថកិច្ចជំនាញគ្រឿងញៀន ចូលរួម សហការ ជាមួយ អាជ្ញាធរ មូលដ្ឋាន ធ្វើការផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀន ដល់គ្រូបង្រៀន និងសិស្សានុសិស្ស តាមបណ្តា វិទ្យាល័យ បានចំនួនជាង ២ ពាន់នាក់ គិតពីរថ្ងៃ គឺថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣ នៅតាមវិទ្យា ល័យ គឺ ទី១ ធ្វើនៅវិទ្យាល័យបុសខ្នុរ និងវិទ្យាល័យស្ពឺ ក្នុងស្រុកចំការលើ ទី២ ធ្វើនៅវិទ្យាល័យ ទន្លេបិទ ក្នុងស្រុក ត្បូងឃ្មុំ.និងទី៣ធ្វើនៅ ក្នុងស្រុកកងមាស ចូលរួមមានលោកគ្រូ អ្នកគ្រូ និងសិស្សា នុសិស្សមកពី៤វិទ្យាល័យ។

លោក ជឹម សេងហុង ស្នងការរង និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មការត្រួតពិនិត្យ គ្រឿងញៀន ខេត្ត កំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ក្នុងការចុះផ្សព្វ ផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀនរយៈពេល ៣ ថ្ងៃកន្លងទៅនេះ សមត្ថកិច្ចជំនាញយើង បានធ្វើការផ្សព្វផ្សាយ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បាន ៧ វិទ្យាល័យ ក្នុងស្រុក ៣ នៃខេត្តកំពង់ចាម ក្នុងនោះ សមាសភាពអ្នកចូលរួមស្តាប់ មានលោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សចំនួន ២៥៩៥ នាក់ ។

លោកស្នងការរង បានឲ្យដឹងទៀតថា ការផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀននេះផងដែរ សមត្ថកិច្ច មានបំណងបញ្ច្រៀប នូវព័ត៌មានអំពីច្បាប់ និងផល ប៉ះ ពាល់ នៃគ្រឿងញៀននេះ ឲ្យបានទូលំទូលាយ ជាពិសេស គឺស្រទាប់យុវវ័យនេះតែម្តង ដើម្បីឲ្យពួកគាត់បានដឹង និងយល់ច្បាស់ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃគ្រឿង ញៀន ហើយត្រូវនាំគ្នា ជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

លោកស្នងការរង បានឲ្យដឹងដែរថា គ្រឿងញៀនវាមានផលប៉ះពាល់ច្រើន ដល់អ្នកប្រើប្រាស់ ដូចជា ប្រើ ហើយ មិនដេក មិនឃ្លានអាហារ ដែលប្រការនេះយូរៗទៅ ធ្វើឲ្យអ្នកប្រើប្រាស់ខូចប្រព័ន្ធសសៃប្រសាទ ឈានទៅលែង ស្គាល់អាណាព្យាបាល និងហ៊ានលួច បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ឪពុក ម្តាយ និងអ្នកដទៃ ដើរ ឈ្លោះវាយ តប់គេឯង បង្កអសន្តិសុខសង្គម និងមានអ្នកប្រើប្រាស់ខ្លះ អាចធ្វើអត្តឃាតខ្លួនឯង ដោយសារតែគេញៀនខ្លាំង លែងដឹងខុស ត្រូវហើយនោះ ។

លោកស្នងការរង ក៏បានឲ្យដឹងទៀតថា ក្នុងការចុះផ្សព្វផ្សាយនេះ សមត្ថកិច្ច បានធ្វើជាសំណួរចម្លើយ ហើយបាន ចែកសៀវភៅ ប៊ិចជូន ឲ្យសិស្សានុសិស្ស និងមាន ផ្តល់ជារង្វាន់លើកទឹកចិត្ត ដល់សិស្សានុសិស្សផងដែរ ។ លោក ស្នងការរង បានបន្តឲ្យដឹងទៀតថា ជាទិសដៅខាងលេខាធិការដ្ឋាន ត្រួតពិនិទ្យគ្រឿងញៀនខេត្ត ដឹកនាំដោយរូប លោក មានគោលការណ៍ចុះផ្សព្វផ្សាយច្បាប់ និងផលប៉ះពាល់ នៃគ្រឿងញៀននេះ ដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្ស គ្រប់វិទ្យាល័យ និង អនុវិទ្យាល័យទាំងអស់ ក្នុងខេត្តកំពង់ចាម ៕

លោក គិត សុផា ជួបសំណេះសំណាល​ ជាមួយ សមាជិក សមាជិកា គណបក្ស ប្រជាជន សង្កាត់ពន្សាំង

E-mail Print PDF

ភ្នំពេញៈ លោក គិត សុផា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌពោធិ៍សែន ជ័យ និងជាអភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញទៅជួបសំណេះសំណាល ជាមួយ សមាជិក សមាជិកា គណបក្សប្រជាជន សង្កាត់ពន្សាំង ប្រមាណជាជិត ១០០០នាក់ ក្នុងនោះ លោកបានណែ នាំពីចំណុចសំខាន់ៗមួយចំនួន ដល់ប្រធានក្រុម ត្រូវខិតខំនិងពង្រីកសមាជិក របស់ខ្លួនបន្ថែមទៀត ជាពិសេស នោះ លោកបានណែនាំដល់ប្រធានក្រុម១០ ឲ្យចេះរៀបចំបញ្ជីស្នាម ឲ្យបានត្រឹមត្រូវ ។ ដែលពិធីនេះប្រព្រឹត្តទៅ កាលពីព្រឹកថ្ងៃទី ១៨ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅក្នុងបរិវេណ ស្នាក់ការគណបក្សសង្កាត់ពន្សាំង។

នាឱកាសនោះ លោក គិត សុផា បានលើកឡើងថា ក្នុងនាមបងប្អូនជាសមាជិកសកម្ម ដែលជាប្រធានក្រុមនោះ ត្រូវតែចេះការងារបញ្ជីស្នាម ក៏ដូចជាការកសាងសមាជិកបក្ស និងចេះណែនាំ និងមើលសមាជិកបក្សរបស់ខ្លួន ដែលជួបបញ្ហា ដោយប្រការណាមួយ ត្រូវរាយការណ៍មកគណបក្សសង្កាត់ ឲ្យជួយរកដំណោះស្រាយ ប្រសិន បើថ្នាក់សង្កាត់ដោះស្រាយ មិនបានត្រូវប្រញាប់រាយការណ៍ មកថ្នាក់ខណ្ឌបន្តទៀត ដើម្បីបានជួយដល់អ្នកដែល ជួប បញ្ហាទាំងនោះ មិនត្រូវទុកឲ្យសមាជិកមួយណា រស់នៅដោយលំបាកនោះទេ ។ ហើយម្យ៉ាងវិញទៀត ប្រសិនបើ មានសកម្មជនគណបក្សមួយណា គេហ៊ានមកនិយាយរិះគន់ និងវាយប្រហារទៅលើគណបក្ស ប្រជាជននោះ គឺជា ជាសមាជិកត្រូវតែចេះវាយបតទៅវិញភ្លាមៗ កុំទុកឲ្យគេនិយាយ តាមតែអំពើចិត្តនោះ។

លោក គិត សុផា បានរំលឹដែរថា គោលជំហរ របស់គណបក្សប្រជាជន គឺការពារបូរណភាពទឹកដី ស្វែងរកសន្តិ ភាពជូនប្រជាជន ជាពិសេសមកដល់ពេល គឺអភិវឌ្ឍន៍ប្រទេសជាតិ ហើយលោកក៏បានកោតសរសើរផងដែរ ដល់សមាជិក សមាជិកា គណបក្សប្រជាជនសង្កាត់ពន្សាំង ដែលការបោះឆ្នោតជ្រើសរើ ក្រុមប្រឹក្សាសង្កាត់កន្លង មក ធ្វើឲ្យគណបក្សប្រជាជនកម្ពុជា កើនបាន១កៅអីថែមទៀត ។

លោកបន្ថែមទៀតថា គណបក្សប្រជាជនបានដឹក នាំប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿង បានស្ថាបនានូវ សមិទ្ធិផលថ្មីកើតឡើង ជាបន្តបន្ទាប់  ទន្ទឹមនឹងនោះដែរ  គណបក្សប្រជាជនបានបង្កើន នូវគោលនយោបាយ ចាស់ លើសកម្មភាពថ្មីលើវិស័យដីធ្លី បានបង្កើតនូវក្រុមនិស្សិតស្ម័គ្រចិត្ត ដើម្បីជួយពន្លឿនការចុះវាស់វែង ផ្តល់ កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដែលចំណុចកន្លងមក ប្រទេសជាតិ ពុំដែលបានអនុវត្តន៍នោះទេ ៕

សម្ពោធដាក់ ឲ្យប្រើប្រាស់ ផ្លូវក្រាលខ្សាច់ស មួយខ្សែជាអំណោយ របស់គណបក្សប្រជាជន ជូនដល់បងប្អូនប្រជាពលរដ្ឋ សង្កាត់ទៀន

E-mail Print PDF

ភ្នំពេញ ៖នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០១៣ នៅភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវក្រាលខ្សាច់សមួយខ្សែ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ និងជាប្រធានគណៈកម្មាធិការ គណបក្សខណ្ឌដង្កោ និង លោក យ៉ា គឹមអ៊ី សមាជិកគណៈ អចិន្ត្រៃយ៍គណៈកម្មាធិការ បក្សរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារចុះជួយខណ្ឌដង្កោ។

មានប្រសាសន៍ សំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ជាសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ដែលមានវត្តមានចូលរួម ប្រមាណ ១៥០០ មកពី ភូមិទាំង៦ ក្នុងសង្កាត់ទៀន នាពេលនោះ លោក នុត ពុធដារ៉ា បានលើកឡើងពីការអភិវឌ្ឍរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជន ដែលមាន សម្តេច ទាំង បីជាប្រមុខ ដែលមិនត្រឹមតែបានរំដោះជាតិ ឲ្យរួចផុតពីការកាប់សម្លាប់ របស់បនប្រល័យពូជសាសន៍ ប៉ុល ពត ហើយថែមទាំង បាននាំយកមក នូវសន្តិភាពយ៉ាងពេញបរិបូរណ៍ ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍ លើគ្រប់វិស័យ គួរជាទីមោទនៈ។ តួយ៉ាងថ្ងៃនេះ ផ្លូវក្រាលខ្សាច់ស មួយខ្សែដែលជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ លោក យ៉ា គឹមអ៊ី ដែលជាសមិទ្ធផលថ្មីមួយទៀតរបស់គណបក្សប្រជាជនកម្ពុជា មិនដូចគណបក្សប្រឆាំងដែលតែងតែធ្វើនយោបាយប្រជាភិថុត ហើយសន្យាខ្យល់ ដើម្បីចង់បានអំណាចផ្ទាល់ខ្លួន។

លោក យ៉ា គឹមអ៊ី ក៏បានធ្វើការថ្លែង នូវការក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋ ជាសមាជិកគណបក្សប្រជាជនទាំងអស់សូមមេត្តាបោះឆ្នោតជូនគណបក្សប្រជាជន នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជាមានលទ្ធភាពបន្តការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់ទៀត ពោលគឺ «បើស្រលាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេចតេជោ ហ៊ុន សែន សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»      « បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺ បោះឆ្នោតជូនខ្លួនឯង»

ជាមួយគ្នានោះ គណៈអធិបតីក៏បានប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់ សមាជិកសមាជិកាដែលបានចូលរួមប្រមាណ១៥០០នាក់ ក្នុងម្នាក់ទទួលបាន ប៊ីចេង ២កញ្ចប់ និងថវិកា១ម៉ឺនរៀល ។ គួរបញ្ជាក់ថា ផ្លូវក្រាលខ្សាច់សមួយខ្សែនេះមានប្រវែង ១០៥០ ម៉ែត្រ ទទឹង ៥ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២០A ចុះទៅភូមិថ្មី និងភូមិថ្ម ចំណាយថវិកាស្ថាបនា ១៥.០០០ ដុល្លារអាមេរិក ៕

នគរបាលក្រសួង មហាផ្ទៃ ឆែកផ្ទះសំណាក់ គជ់ហង្ស ឃាត់ខ្លួនជន សង្ស័យ៦នាក់ ពាក់ព័ន្ធថ្នាំញៀន

E-mail Print PDF

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារ ថ្មីទី២ សហការជាមួយកម្លាំងការិយាល័យ  ការសម្អាតប្រាក់ មន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ដឹកនាំដោយតំណាង អយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ កាលពីវេលាម៉ោង២១ថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០១៣ បានធ្វើការ ឆែកឆេរផ្ទះសំណាក់គង់ហង្ស ដែលមានទី តាំងលេខ១៧-១៩ ផ្លូវលេខ៨១ សង្កាត់ផ្សារ ថ្មីទី២ ខណ្ឌដូនពេញ ។

លោក សាន សុធី នាយការិយាល័យការ សម្អាតប្រាក់មន្ទីរប្រឆាំងគ្រឿងញៀនក្រសួង មហាផ្ទៃបានឱ្យដឹងថា នៅក្នុងប្រតិបត្ដិ ការចុះឆែកឆេរផ្ទះសំណាក់ សមត្ថកិច្ចរបស់ លោកបានឃើញម្ស៉ៅពណ៌ស ០៣កញ្ចប់តូច ជញ្ជីកាស្យូ សម្រាប់ថ្លឹងថ្នាំញៀន២ រកឃើញ នៅក្នុងបន្ទប់លេខ៣០៣-២០៤ និង២០៧ ហើយឃាត់ខ្លួនជនសង្ស័យ ៦នាក់ ។

លោកបានបន្ដថា ម្ចាស់ផ្ទះសំណាក់ខាង លើនេះ មានឈ្មោះ ណុប ដារ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមជា មួយម្ចាស់សំណាក់ខាងលើ ត្រូវបញ្ជូនទៅ កាន់ការិយាល័យប្រឆាំងការសម្អាតប្រាក់នៃ មន្ទីរប្រឆាំងគ្រឿងញៀនក្រសួមហាផ្ទៃ ដោយឡែកបន្ទប់៣ខាងលើ ត្រូវបានបិទជា បណ្ដោះអាសន្ន ៕

លោក គួច ចំរើន ជួបសំណេះសំណាល ជាមួយ សមាជិកបក្ស មេគ្រួសារ បក្ស ប្រធាន ក្រុមបក្ស សង្កាត់ស្ទឹងមានជ័យ

E-mail Print PDF

ភ្នំពេញ ៖ ប្រធានគណបក្ស ប្រជាជនកម្ពុជា ខណ្ឌមានជ័យ លោក គួច ចំរើន និងលោក ជា មុនី ព្រមទាំងលោក សេង សាញ់ ប្រធានគណបក្ស សង្កាត់ស្ទឹងមានជ័យ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣នេះ បានជួបសំណេះសំណាល ជាមួយ សមាជិកបក្ស មេគ្រួសារ បក្ស ប្រធានក្រុមបក្ស ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ ប្រមាណ៨០៦ នាក់ ។ លោក គួច ចំរើន បានរំលឹក ពីការតស៊ូ សង្រ្គោះជាតិ និងធ្វើឲ្យប្រទេសជាតិ រស់សារជាថ្មី និងមានមុខមាត់ មកដល់ ថ្ងៃនេះ គឺដោយសារ សម្តេចទាំងបី ដែលជាអ្នក ដឹកនាំដ៏ ឆ្នើមនៃគណបក្សប្រជាជន កម្ពុជា។

លោកបានសង្កត់ថា «យើងកុំភ្លេចថា ថ្ងៃ ៧មករា គឺជាថ្ងៃដែលយើង រស់ឡើងវិញ ។ ពួក ប្រឆាំងបានតែ សន្យាបោកប្រាស់ ពេលមានបញ្ហា ដាក់មេប្រូច រត់បាត់អស់ហើយ» ។

លោក គួច ចំរើន បានផ្ដាំផ្ញើ ដល់ប្រធានក្រុម បក្ស មេគ្រួសារបក្ស សង្កាត់ស្ទឹងមានជ័យ ទាំងអស់ ឱ្យខិតខំពង្រឹង សមត្ថភាព ផ្ទាល់ខ្លួន ដើម្បីក្លាយ ជាពលរដ្ឋល្អ ត្រូវប្រព្រឹត្ដ តែអំពើល្អ មិន ត្រូវប្រកាន់បក្ខពួក និន្នាការ នយោបាយ បែងចែក ពណ៌សប្បុរ សាសនា ដែលនាំឱ្យ បែកបាក់ និងបង្កអស្ថេរភាព ក្នុងសង្គម ។

លោក ក៏បានរំលឹកផងដែរ ឱ្យប្រធានក្រុម ទាំងអស់ អនុវត្ដតាម គោលការណ៍ គ្រប់គ្រងខ្លួនឯង គឺត្រូវ ស្គាល់ពី តួនាទី និងភារកិច្ចរបស់ ខ្លួន ដែលត្រូវ បំពេញ និងប្រព្រឹត្ដ តែអំពើល្អ ដើម្បីធ្វើជាគំរូ ដល់កូនក្រុមរបស់ខ្លួន ព្រម ទាំងត្រូវចេះស្គាល់ កូនក្រុម របស់ខ្លួនឲ្យច្បាស់ តាមរយៈ ការសិក្សា ស្រាវជ្រាវបន្ថែម ត្រូវមានអត្តចរិក ស្លូតបូត តែម៉ឺងម៉ាត់ក្នុងការងារ និងត្រូវចេះវាយបកទៅលើ ក្រុមអគតិ បានតែថា មិនឃើញធ្វើអ្វីសោះនោះ ជាពិសេសត្រូវចេះផ្សព្វផ្សាយ នូវគោលនយោបាយ ដ៏ល្អរបស់បក្ស។

លោក គួច ចំរើន ក៏បានស្នើឲ្យមេគ្រួសារ ត្រូវ ចេះណែនាំប្រពន្ធ-កូន ញាត្ដិ មិត្ដ បងប្អូនឱ្យ ប្រព្រឹត្ដ តែអំពើល្អ ចេះគោរច្បាប់ឱ្យ ជៀសវាង នូវអំពើអបាយមុខ ផ្សេងៗ និងត្រូវចេះយក អាសារ អ្នកជិតខាងដោយ មិនរើសអើង និងចេះ ជួយដល់ កូនក្រុមរបស់ ខ្លួន ទាំងអស់ដែល មានទុក្ខលំបាក ដឹងសុខ ដឹងទុក្ខ និងជួយណែនាំឱ្យកូន ក្រុមរបស់ខ្លួន ប្រព្រឹត្ដតែ អំពើល្អ រួមចំណែកការពារ និង អនុវត្ដនូវភូមិ-ឃុំ សុវត្ថិភាពឲ្យ បានល្អប្រសើរ ជូនដល់ប្រជាជន។

ខណៈនោះដែរ លោកប្រធាន គណបក្សប្រជាជន ខណ្ឌមានជ័យ បានផ្តាំផ្ងើនូវ ពាក្យស្លោក មួយបានពោលថា បើស្រលាញ់ បើអាណិត បើពេញចិត្ត បើជឿទុកចិត្ត សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន សូមបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា  ដើម្បីបន្តអភិវឌ្ឍន៍ ប្រទេសជាតិឲ្យកាន់តែរីកចំរើនសំបូរណ៍សប្បាយ ។ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង។

ជាមួយគ្នានេះ ប្រធានគណបក្សប្រជា ជន ខណ្ឌមានជ័យ លោក គួច ចំរើន បាន ចំណាយពេលវេលា ចុះទៅជួប និងសួរសុខ ទុក្ខ ព្រមទាំងចែកអំណោយ ដល់សមាជិក សមាជិកា ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំង ខណ្ឌមានជ័យទាំងអស់ ហើយលោកនឹងបន្ដ ទៅសង្កាត់ផ្សេងទៀត ដែលមិនទាន់បានចុះ ទៅ ។

សកម្មភាពចុះជួបផ្ទាល់ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនរបស់លោក គួច ចំរើន ខាងលើនេះ បានបង្ហាញឱ្យឃើញ ថា ជាការយកចិត្ដទុកដាក់យ៉ាងខ្ពស់របស់ ថ្នាក់ដឹកនាំ គណបក្សប្រជាជនទាំងថ្នាក់ ក្រោម រហូតដល់ថ្នាក់កំពូល ។

ក្នុងពិធីនោះដែរ លោក គួច ចំរើន បានជូនវត្ថុអនុស្សាវរីយ៍ ដល់មេគ្រួសារបក្ស ប្រធានក្រុមបក្ស ចូលរួម ចំនួន ៨០៦នាក់ ក្នុងម្នាក់ទទួលបានសារុង ១  ទុកជាការកំដរដៃក្នុងពិធីជួប សំណេះសំណាលនេះផងដែរ ៕

កាកបាទក្រហម ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥ម៉ឺនដុល្លារ ពីសប្បុរសធម៌នានា

E-mail Print PDF

ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្ដឧត្តរមានជ័យ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣បានប្រារឰពិធី រំលឹកខួបលើកទី ១៥០ទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហម ៨ឧសភា ឆ្នាំ២០១៣ ក្រោមអធិបតីភាព នាយឧត្តម សេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមានការ ចូលរួមពីសំណាក់ អស់លោក ជាមេបញ្ជាការ មេបញ្ជាការរង ប្រចាំតំបន់ព្រំដែនទិសឧត្តរ និង អស់លោកជា អភិបាលនៃ គណៈអភិបាលខេត្ដ ថ្នាក់ដឹកនាំខេត្ដ សប្បុរសជនជាច្រើនរូបទៀត។

លោកស្រី ឃិន មុន្នីរ័ត្ន អនុប្រធានសាខាកាកបាទក្រហម ខេត្ដឧត្តរមានជ័យ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ សាខាកាកបាទក្រហមខេត្ដ តែងតែរៀបចំប្រារឰទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ដោយមាន ការចូលរួមជួយគាំទ្រ ពីអស់លោក លោកស្រី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីប្រមែប្រមូលកម្លាំងសាមគ្គី ចូលរួម ចំណែកជួយឧបត្ថម្ភ ទាំងស្មារតី សម្ភារៈ ថវិកា ដល់សកម្មភាពការងារ មនុស្សធម៌របស់កាកបាទក្រហមខេត្ដ និងជួយដល់គ្រួសារ ដែលងាយរងគ្រោះទាំងឡាយ ជាពិសេសជនចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយ កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍ ផ្ដល់នូវក្ដីសង្ឃឹមនិងភាពកក់ក្ដៅ ក្នុងការរស់នៅ ដែលកាកបាទ ក្រហមខេត្ដបាន ខិតខំយកចិត្ដទុកដាក់អនុវត្ដទៅតាម គោលការណ៍គ្រឹះទាំង៧របស់ចលនាកាកបាទក្រហម រួមមានៈ ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹត ឯករាជ្យ សេវាកម្មស្ម័គ្រចិត្ដ ឯកភាព និងសកម្មភាពជាដើមនោះ។

លោកនាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា៖ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ ឈ្លាសវៃ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានបំពេញភារកិច្ចយ៉ាងសកម្មនិងរស់រវើក ហើយបានរួម ចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍជាតិក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកស្ទួយសេចក្ដីថ្លៃថ្នូរ និងតម្លៃ មនុស្សជាតិទាំងមូល ធ្វើឲ្យកាកបាទក្រហមកម្ពុជាទទួលបាន នូវការគាំទ្រនិងកោតសរសើរ យ៉ាងខ្លាំងក្លាពី សង្គមជាតិ និងអន្ដរជាតិ ដែលសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតមានសមត្ថភាពជួយដល់ជនរងគ្រោះ ក្នុងគ្រាដែលប្រជាជន ជួបនូវគ្រោះមហន្ដរាយនានា បានទាន់ពេលវេលានៅទូទាំង ប្រទេសកម្ពុជា។ អាស្រ័យហេតុនេះហើយ ទើបក្នុង ឱកាសនៃការប្រារឰខួបទី១៥០ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៣នេះ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បួង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទាន គោរម្យងារដ៏ ខ្ពង់ខ្ពស់ ជូនលោកជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាមហាកិត្ដិយសដ៏ឧត្ដុង្គឧត្ដមចំពោះកាកបាទក្រហមកម្ពុជាទាំងមូល ក៏ដូចជាចំពោះថ្នាក់ដឹកនាំ សកម្មជន កាកបាទក្រហមកម្ពុជា និងប្រជាជនកម្ពុជាទាំងអស់។

ជាមួយនឹងពិធីរំលឹកខួបលើក ទី១៥០ ទិវាកាកបាទក្រហម អឌ្ឍច័ន្ទក្រហមនេះដែរ សាខាកាកបាទក្រហមខេត្ត ឧត្តរមានជ័យ ក៏បានគៀងគរប្រមូលថវិកាបានចំនួន ៥ ម៉ឺនដុល្លាអាមេរិក ដែលថវិកាទាំងនេះ បានមកពីការ ចូលរួម ជួយឧបត្ថម្ភពីបណ្តាថ្នាក់ដឹកនាំ សប្បុរសជននានាជុំវិញខេត្ត ដើម្បីបន្តរួមចំណែកដល់ការជួយសង្រ្គោះ ការគាំទ្រសកម្មភាពមនុស្សធម៌ និងការ ផ្តល់ភាពកក់ក្តៅដល់គ្រួសាររងគ្រោះទាំងឡាយ មាន៖ ជនចាស់ជរា ជនគ្មានទីពឹង ស្រ្តីមេម៉ាយ កុមារកំព្រា អ្នកផ្ទុក និងកើតមេរោគអេដស៍ជាដើម៕

ប្រធាន​ សហភាពសហព័ន្ធ យុវជនខេត្ដ បាត់ដំបង និងព្រៃវែង ចុះសួរសុខទុក្ខ និង ចែកអំណោយ ដល់ពលរដ្ឋ ជួបការលំបាក

E-mail Print PDF

បាត់ដំបង ៖ ប្រធានសហភាព សហព័ន្ធ យុវជនខេត្ដបាត់ដំបង លោក ជាម ច័ន្ទ សោភណ្ឌ និងប្រធានសហភាពសហព័ន្ធយុវ ជន ខេត្ដព្រៃវែង លោក ស សុខា ព្រមទាំង ក្រុមការងារមួយចំនួនទៀត នៅព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៣ នេះ បានចុះ ទៅសួរសុខទុក្ខ និងចែកអំណោយជាគ្រឿង ឧបភោគបរិភោគ និងថវិកាជូនដល់ប្រជា ពលរដ្ឋ ជាជនចាស់ជរា និងជួបការលំបាក ប្រចាំថ្ងៃ ចំនួន ១០គ្រួសារ ស្ថិតនៅភូមិ កំប៉ង់កើត ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្ដបាត់ ដំបង ។

លោកជាម ច័ន្ទសោភណ្ឌ និងលោក ស សុខា ដែលតំណាងឱ្យលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា នៅចំពោះមុខប្រជាពលរដ្ឋទាំងនេះ បានផ្ដាំផ្ញើ ការសួរសុខទុក្ខពីថ្នាក់ដឹកនាំនៃ រាជរដ្ឋាភិបាល ចំពោះការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ហើយការចុះមកសួរ សុខទុក្ខផ្ទាល់ តាមលំនៅដ្ឋានខាងលើនេះ ដើម្បីចង់ដឹង ពីការលំបាកផ្សេងៗដែល ប្រជាពលរដ្ឋកំពុងជួបប្រទះ ។

នៅក្នុងឱកាសនោះ ប្រធានសហភាព សហព័ន្ធ ខេត្ដទាំងពីរបានលើកឡើងពី សមិទ្ធផលនានា ដែលកើតចេញនៅទូទាំង ប្រទេស ដោយសារគណបក្សប្រជាជន កម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ។

ជាមួយគ្នានេះ លោកទាំងពីរបានអំពាវ នាវ ឱ្យប្រជាពលរដ្ឋទៅចូលរួមការបោះ ឆ្នោតទាំងអស់គ្នា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ហើយគាំទ្រគណបក្សប្រជាជន ដើម្បីឱ្យសម្ដេចតេជោ ហ៊ុន សែន ធ្វើជា នាយករដ្ឋមន្ដ្រីបន្ដទៀត ។

យោងតាមក្រុមការងារ របស់សហភាព សហព័ន្ធយុវជនទាំងពីរខេត្ដនេះ បានឱ្យដឹង ថា ប្រជាពលរដ្ឋទាំង ១០គ្រួសារ ១គ្រួសារៗ ទទួលបានអង្ករ ២០គីឡូក្រាម មីយើង ១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ សាប៊ូ និងថវិកាចំនួន ២០ម៉ឺន រៀល ។

ជាមួយគ្នានេះ ក្រុមសហភាពសហព័ន្ធ យុវជនទាំងពីរខេត្ដ នឹងចូលរួមការប្រកួត បាល់ទាត់រួមគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល ក៏ដូចជាកិច្ចសហប្រតិបត្ដិការ ក្នុងចំណោម យុវជន របស់កម្ពុជាក្រោមការដឹកនាំរបស់ លោក ហ៊ុន ម៉ានី ឱ្យកាន់តែខ្លាំងថែមទៀត៕

Page 3 of 50

Cebu Pacific Air