left
Safe Home

Dap News...Admin

Sunday, May 19th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

និស្សិតពេទ្យជិត ៥០០នាក់តវ៉ាឲ្យ សាលាកំណត់ពេល ប្រឡងច្បាស់លាស់

E-mail Print PDF

ភ្នំពេញ៖ ក្រុមនិស្សិតពេទ្យជិត៥០០នាក់ ដែលបានបញ្ចប់ការ សិក្សាឆ្នាំទី៦នៃ មហាវិទ្យាល័យ សុខាភិបាល សាកលវិទ្យាល័យ អន្តរជាតិ (IU) ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននាំគ្នាតវ៉ា ជាលក្ខណៈ ទ្រង់ទ្រាយ ធំមួយ ដើម្បីទាមទារឲ្យ សកលវិទ្យាល័យកំណត់ ថ្ងៃប្រឡងឲ្យបានច្បាស់លាស់។

និស្សិត គឹម វណ្ណៈ ដែលបានបញ្ចប់ការសិក្សាឆ្នាំទី៦ បានប្រាប់ឲ្យដឹងនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ ថាពួកខ្លួន ជានិស្សិត ជំនាន់ទី០៧ ចំនួន៧៨៤នាក់ នៃសាកលវិទ្យាល័យ IU បានបញ្ចប់ឆ្នាំទី៦ អស់រយៈពេលជាង១ឆ្នាំ មកហើយ ប៉ុន្តែសកលវិទ្យាល័យមិនទាន់បាន កំណត់ថ្ងៃឲ្យពួកខ្លួន បានប្រឡងនៅឡើយទេ រហូតមកដល់ សព្វថ្ងៃនេះ។

និស្សិតរូបនេះបន្តថា ដោយសារតែភាពយឺតយ៉ាវ របស់សកលវិទ្យាបែបនេះ ទើបពួកនិស្សិតទាំងអស់ ជួបប្រជុំគ្នា សម្រេចធ្វើការតវ៉ា នៅថ្ងៃអាទិត្យ ទី១៩នេះ តែម្តងទៅ ក្នុងគោលបំណង ឲ្យសកលវិទ្យាល័យកំណត់ ថ្ងៃប្រលងឲ្យ បាន ច្បាស់លាស់ , សុំឲ្យសកលវិទ្យាល័យគោរព តាមសន្យា ដូចដែលកាលពីពួកគេ ចុះឈ្មោះចូលរៀន កាលពី ឆ្នាំ ២០០៦។

និស្សិត គឹម វណ្ណៈ បានបញ្ជាក់ថា “ពួកខ្ញុំតវ៉ានេះទី១គឺអត់ចង់ប្រឡងថ្នាក់ជាតិទេ , ទី២ ចង់ឲ្យសម្តេចតេជោ ហ៊ុន សែន ជួយដោះស្រាយ បញ្ហាពួកខ្ញុំ ពេលពួកខ្ញុំចូលរៀនដំបូង តាមអនុក្រឹត្យចាស់ រយៈពេល៦ឆ្នាំ ហើយសាលា ក៏បាន ជូនដំណឹងថា ប្រឡងធម្មតា នៅពេលដែលពួកខ្ញុំ រៀនបានឆ្នាំទី៣ហើយ ទើបមានចំណាពី ខាងក្រោយមកថា ឲ្យពួកខ្ញុំប្រឡងថ្នាក់ជាតិ អីចឹងវាដូចជាអយុត្តិធម៌ សម្រាប់ពួកខ្ញុំ ហើយពួកខ្ញុំរៀនចប់មួយឆ្នាំ ជាងមិនទាន់មាន ការរៀបចំ ប្រឡងឲ្យពួកខ្ញុំទៀត”។

និស្សិត គឹម វណ្ណៈ បានឲ្យដឹងទៀតថា ពួកនិស្សិតទាំងអស់ក៏បានធ្លាប់ផ្តិចមេដៃ ដើម្បីឲ្យសកលវិទ្យាល័យ ដាក់ពេល វេលាច្បាស់លាល់ ណាមួយឲ្យនិស្សិតទាំងបានប្រឡង ដើម្បីបានចូលបម្រើការងារ នៅតាមស្ថាប័ននានាប៉ុន្តែ មិន មានចម្លើយ៕

Photo by DAP-News

Photo by DAP-News

លោក ស៊ុយ សែម និងលោកស្រី ជា ខេង សម្ពោធសាលាភត្ត មួយខ្នង នៅវត្តឧត្តមរុក្ខារាម

E-mail Print PDF

ពោធិ៍សាត់៖ នាវេលាម៉ោង ០៨:០០ ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល និងជាប្រធានក្រុមការងារ គណៈកម្មាធិការកណ្តាលចុះជួយខេត្តពោធិ៍សាត់ និងលោក ស្រី ជា ខេង រួមនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារចុះជួយស្រុកបាកាន និងបងប្អូនប្រជាពលរដ្ឋ លោកយា យ លោកតា ជាង ១៤០០នាក់ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសាលាភត្ត ១ខ្នង  នៅនៅវត្តឧត្តមរុក្ខារាម ហៅវត្តដំណាក់ធ្នង់ ឃុំខ្នារទទឹង ស្រុកបាកាន ដែលបានចាប់ផ្តើមកសាងចាប់ពីឆ្នាំ២០០៧ មានបណ្តោយ ៣២ម៉ែត្រ ទទឹង ២២ម៉ែត្រ អំពីបេតុង កម្ពស់ពីរជាន់ ដោយមានការចូលរួមឧបត្ថម្ភ និងគាំទ្រពី សំណាក់លោក ស៊ុយ សែម និងលោកស្រី ជា ខេង រួមនិងពុទ្ធបរិស័ទ ជិតឆ្ងាយ ក្រុមការងារចុះជួយឃុំ ខ្នារទទឹង សរុបអស់ថវិកាសាងសង់ ៤៤២.៧៩០.០០០ រៀល ស្មើនឹង ១១០.៦៧៥ ដុល្លា ស.រ.អា ។

ជាកិច្ចចាប់ផ្តើមក្នុងមតិសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋអ្នកចូលរួម លោករដ្ឋមន្រ្តី បានរំលឹកអំពីប្រវត្តិ សាស្រ្តរបស់ប្រទេសជាតិ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់ពេលបច្ចុប្បន្ននេះ ដែលប្រទេសយើង បានចាប់ផ្តើមធ្លាក់ចូលក្នុងភ្លើងសង្គ្រាមក្រោយពី លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់ ព្រះករុណាសម្តេច ព្រះបរមរត នៈកោដិ និងរបបវាលពិឃាត ប៉ុល ពត ដែលធ្វើឲ្យប្រទេសជាតិរលាយគ្រប់វិស័យ រាប់ទាំងព្រះពុទ្ឋសាសនាផង ដែរ។ យើងមានការរីកចម្រើនដូចសព្វថ្ងៃ គឺដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះយើងត្រូវនាំគ្នាចេះថែរក្សា សន្តិភាពនេះ ដោយត្រូវចេះជ្រើសរើសអ្នកដឹកនាំប្រទេសឲ្យបានត្រឹមត្រូវ អ្នកដឹក នាំ ដែលចេះនាំមកនូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងដឹងសុខទុក្ខប្រជាជនគ្រប់កាលៈទេសៈ និងបានជម្រាប ជូនសមាជិកចូលរួមនូវសមិទ្ឋិផលដ៏ច្រើនរបស់ក្រុមការងារគណបក្សប្រជាជន ដែលបានកសាងសម្រាប់ ស្រុកបា កាន ជាពិសេសឃុំ ខ្នារទទឹងនេះផ្ទាល់។

លោករដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណ និងការកោតសរសើរដល់ព្រះសង្ឃ និងគណកម្មការសាងសង់ ដែលបាន ខិតខំរួមមតិគ្នាកសាងសាលាភត្តនោះ ប្រកបដោយសោភណភាព ធំស្កឹមស្កៃ ដែលយើងដាក់សម្ពោធឲ្យប្រើប្រាស់ ជាផ្លូវការនាថ្ងៃនេះ ហើយសូមឧទ្ទិសកុសលផលបុណ្យ ជូនបងប្អូន លោកយាយ លោកតា លោកឪពុក អ្នកម្តាយ សូមទទួលបានមគ្គផលស្មើៗគ្នា។

ដោយសារការបោះឆ្នោតខិតជិតមកដល់ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រជាជន ឃុំ ខ្នារទទឹង ដែលបាន គាំទ្រ និងបានបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោត ឃុំ-សង្កាត់ នាពេលកន្លងមក ស៊ីដាច់ ០៧ កៅអី លើ ០៧កៅអី និងបានជម្រាបជូនពីគោលនយោបាយគ្រិះទាំង ១១ ចំនុច របស់គណបក្សប្រជាជន ដើម្បី ចូលរួមក្នុងការបោះឆ្នោតនាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ  និងសូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែល ធ្លាប់បោះឆ្នោតឲ្យគណបក្សដទៃ សូមមេត្តាងាកមកបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាវិញ ដោយហេតុថា គណបក្សផ្សេងៗទាំងនោះ មានមុខតែពេលបោះឆ្នោតតែប៉ុណ្ណោះ ចេះតែដើរសន្យាខ្យល់ សន្យាបោកប្រាស់ គ្មាន បានធ្វើអ្វីជូនប្រជាជនទាល់តែសោះ ហើយលោកបានចាក់ខ្សែអាត់សម្លេងរបស់លោក គឹម សុខុន ដែលជាប្អូន ប្រុសបង្កើតរបស់លោក គឹម សុខា បកស្រាយពីគំនិត បោកប្រាស់ ភូតកុហក់ របស់ក្រុមបក្សប្រឆាំង ដើម្បីទទួល បានសន្លឹកឆ្នោតនាពេលបោះឆ្នោតខាងមុខជូនដល់បងប្អូន ប្រជាជន លោកយាយ លោកតា បានស្តាប់ផងដែរ។

លោករដ្ឋមន្រ្តីបានបំពាក់មេដាយប្រគេនព្រះសង្ឈ ជូនសប្បុសរជន និងគណកម្មារសាងសង់ ហើយបានជូន លោក យាយ លោកតា ចូលរួមចំនួន ១០០ នាក់នូវក្រណាត់ស ០១ដុំ ថវិកា១០០០០រៀល។ ប្រគេនព្រះសង្ឈបច្ច័យ ៤ លានរៀល សម្រាម់ជួយថ្លៃជំពាក់ជាង និងប្រគេនក្បឿង ១៥.០០០ សន្លឹក ស្មើថវិកា ៦.៧៥០ដុល្លារ សម្រាប់ ប្រក់បណ្ណាល័យព្រះត្រ័យបិតក ដល់ព្រះសង្ឃគង់នៅវត្ត សូរ្យសង្គម ហៅវត្ត ស្រោង៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោករដ្ឋមន្រ្តី ជួបសំណេះសំណាល សមាជិកបក្ស ៦៨៧នាក់ នៅឃុំតាំងដូង

E-mail Print PDF

តាកែវ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកបណ្ឌិត សូរ ឃុន អមដំណើរដោយលោក ទូច ហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងជាប្រធានក្រុមការងារពង្រឹងឃុំតាំងដូង នៅថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ចំនួនភូមិ នៃឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។

លោក ទីវ ហួន មេឃុំដូង បានថ្លែងឱ្យដឹង ភូមិទាំងបី ក្នុងចំណោមភូមិទៀត នៃឃុំតាដូង មានចំនួន១១៥៩គ្រួសារ ស្មើនឹង៥៥៣៥នាក់ ក្នុងនោះមានស្រី២៨២៦នាក់ និងមានអាយុចាប់ ពី១៨ឆ្នាំឡើងមាន ៣៦៣៩នាក់។ លោក បន្តថា រីឯអ្នកមានឈ្មោះបោះឆ្នោតចំនួន ៣៦៣៩នាក់ ក្នុងនោះ មានសមាជិកគណបក្សប្រជាជន៩១៧ គ្រួសារ ស្មើនឹងសរុប២៧៣១នាក់ ស្រី១៦០៤0នាក់ និងមានក្រុមបក្សចំនួន២៤៤ក្រុម ។

ព្រមគ្នានេះ លោកបណ្ឌិត ក៏បានពាំនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចទាំងបី ជូនចំពោះសមាជិក សមាជិកាគណបក្ស ដែលបានគាំទ្រឥតងាករេ ចំពោះការដឹកនាំដ៏របស់គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចកសាង និងអភិវឌ្ឍប្រទេសជាតិ តាំងពីបាតដៃទទេរហូតដល់មានការរីកចម្រើនលូតលាស់លើគ្រប់វិស័យ។ លោក ក៏បាន រំលេច នូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោដែលនាំមកនូវសុខសន្តិភាពទាំងស្រុងជូនប្រទេសជាតិ។

យ៉ាងណាក៏ដោយ លោក ក៏បានអំពាវនាវឱ្យសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងអស់ អញ្ជើញបោះ ឆ្នោតឱ្យបានគ្រប់គ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបានសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំ ប្រទេសកម្ពុជា ឱ្យរីកចម្រើនសំបូររុងរឿងថែមទៀត ។

លោករដ្ឋមន្រ្តី ក៏បានចែកសារុងចំនួន៤០៣សារុងសមាជិកជាស្រ្តី និងក្រមាចំនួន ២៨៤ដល់សមាជិកជាបរុស និងឧបត្ថម្ភកម្មវិធីចំនួន៥សែន ៦ម៉ឺនរៀល ព្រមទាំងថវិកា៣០ម៉ឺនរៀលផ្សេងទៀតសម្រាប់អ្នកជំងឺ និងជនរងគ្រោះ ផ្សេងទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

លោក កែប ជុតិមា ដឹកនាំក្រុមពេទ្យ ស្ម័គ្រចិត្ត CPP ចុះពិនិត្យសុខភាព ប្រជាពលរដ្ឋ៣សង្កាត់ ក្នុងខណ្ឌពោធិ៍សែនជ័យ

E-mail Print PDF

ភ្នំពេញៈ ប្រធានគណៈកម្មាធិការ បក្សប្រជាជនកម្ពុជា “CPP” រាជធានីភ្នំពេញលោក កែប ជុតិមា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ នេះ
បានដឹកនាំក្រុម គ្រួពេទ្យស្ម័គ្រចិត្ត របស់បក្សប្រជាជនកម្ពុជា ចំនួន៣០នាក់ ចុះពិនិត្យសុខភាព ជូនប្រជាពលរដ្ឋប្រមាណជិត ១ពាន់នាក់នៅក្នុង សង្កាត់៣ ក្នុងខណ្ឌពោធិ៍សែនជ័យ ។

មន្រ្តីគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញដែលចូលរួម ក្នុងសកម្មភាពពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ បានឲ្យដឹងថាពិធីនេះ ត្រូវបានធ្វើ ឡើង នៅក្នុងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា សង្កាត់ស្នោ ហើយប្រជាពលរដ្ឋមកពី សង្កាត់ពន្ធសាំង សង្កាត់ឳឡោក និងសង្កាត់ស្នោ ប្រមាណជិត១ពាន់នាក់ បានទទួលការពិនិត្យសុខភាព ព្យាបាលជំងឺ រួមទាំងផ្តល់ថ្នំាពេទ្យ ដោយមិនគិតថ្លៃ។

ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញលោក កែប ជុតិមា បានថ្លែងឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខប្រជាពលរដ្ឋ ហើយនៅថ្ងៃនេះដែរក្រុមគ្រូរពេទ្យស្ម័គ្រចិត្ត ចំនួន៣០ នាក់ ត្រូវបានបញ្ជូនមកពិនិត្យ និងព្យាបាលសុខភាពជូនបងប្អូន។

លោក កែប ជុតិមា ក៏បានថ្លែងបន្តទៀតថា ការពិនិត្យសុខភាពជូន បងប្អូនប្រជាពលរដ្ឋ ពីសំណាក់ ក្រុមគ្រូរពេទ្យស្ម័គ្រចិត្តបក្ស ប្រជាជនកម្ពុជានេះ មិនមែនធ្វើឡើងចំពោះ តែសង្កាត់៣ ក្នុងខណ្ឌ ពោធិ៍សែនជ័យ នោះទេគឺក្រុមគ្រូពេទ្យ ទាំងនេះ និងបន្តធ្វើ សកម្មភាពនេះ គ្រប់សង្កាត់ទាំងអស់ ក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនិងគោល នយោបាយរបស់បក្ស ដែលតែងតែយកចិត្តទុក្ខចំពោះសុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស កម្ពុជាផងដែរ។

បុរសពិការជើងម្ខាងម្នាក់រស់នៅ សង្កាត់ស្នោ លោក ឡោក ជឹក បានថ្លែងអំណគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់បក្សប្រជាជនកម្ពុជា ដែលដឹកនំា ដោយលោក កែប ជុតិមា បានចុះមកជួយពិនិត្យសុខភាព និងផ្តល់ថ្នំាដល់គាត់ ដោយមិនគិតថ្លៃ ។

លោក ឡោក ជឹក បានឲ្យដឹងថា នេះ គឺជាលើកទីមួយហើយ ដែលប្រជាពលរដ្ឋរស់នៅ ក្នុងសង្កាត់ស្នោ បានទទួលការពិនិត្យ សុខភាពក៏ដូចជា ទទួលបានថ្នំា ដោយមិនគិតថ្លៃ លោក ក៏សង្ឃឹមថា សកម្មភាពបែបនេះ និងបន្តមានទៀតក្នុងសង្កាត់របស់លោក ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

អគ្គិភ័យឆាបឆេះ កន្លែងស្តុក កម្ទេចកំណាត់ ក្នុងរោងចក្រ H&Ying តែជួយពន្លត់ទាន់ពេល

E-mail Print PDF

ភ្នំពេញៈ រោងចក្រកាត់ដេរសម្លៀកបំពាក់ H&Ying បន្ទាប់ពីមិនបើកប្រាក់ខែឲ្យកម្មករ អស់រយៈពេល៣ខែ រហូត បង្កឲ្យបាតុកម្មនោះ នៅវេលាម៉ោង ៩ និង១០នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ បានរងនូវការឆាបឆេះ កន្លែងស្តុកកម្ទេចកំណាត់ទាំងមិនដឹងមូលហេតុ តែសំណាងល្អត្រូវបានក្រុមកម្មករជួយពន្លត់ទាន់ពេលវេលា។

រោងចក្រដែលរងនូវការឆាបឆេះនេះ ស្ថិតនៅតាមបណ្តោយផ្លូវលូ៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ។ តែជាសំណាងល្អការឆាបឆេះមិនបណ្តាលឲ្យ ខូចខាតធ្ងន់ធ្ងរនោះទេ ពោលគឺឆេះតែគំនរកំណាត់មួយចំនួន ប៉ុណ្ណោះ បន្ទាប់ពីមានការជួយអន្តរាគមន៍ទាន់ពេលវេលាពីកម្លាំងសមត្ថកិច្ចជំនាញ ព្រមទាំងកម្លាំងអាជ្ញាធរមូល ដ្ឋាន ដែលដឹកនាំដោយអភិបាលខណ្ឌមានជ័យ លោក គួច ចំរើន។

បើតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុរបស់ភ្នាក់ងារយកព័ត៌មានដើមអម្ពិល លោក ប៉ិច នរៈ បានឲ្យដឹងថា ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ ប្រើទឹកអស់ចំនួន២រថយន្ត ព្រមទាំងមានការជួយជ្រោមជ្រែងពីក្រុមកម្មករផងដែរ។

តែទោះជាយ៉ាងណា គេមិនទាន់ដឹងពីមូលហេតុ ដែលបង្កឲ្យមានគ្រោះអគ្គិភ័យខាងលើនេះនៅឡើយទេ។

សូមបញ្ជាក់ថា រោងចក្រកាត់ដេរ H&Ying នេះ មិនបានបើកប្រាក់ខែឲ្យកម្មករអស់រយៈពេល៣ខែមកហើយ រហូត ដល់កម្មករផ្ទុះការតវ៉ារយៈពេល២ថ្ងៃមកហើយដែរ ក្រោយពេលឃើញភាគីរោងចក្រ លួចដឹកម៉ាស៊ីនដេរចេញពី រោងចក្រ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈ ប្រតិភូចូលរួម មហាសន្និបាត CAPDI នៅឥណ្ឌូនេស៊ី

E-mail Print PDF

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅម៉ោង៨ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ បាន  ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមមហាសន្និបាត អង្គការអ្នកប្រជាធិបតេយ្យអាស៊ីប៉ាស៊ីហ្វិក និយមកណ្ដាល (CAPDI) អន្ដរជាតិលើកទី២ នៅទីក្រុងម៉ាកាសា ប្រទេសឥណ្ឌូនេស៊ី។

បើតាមការជូនដំណឹងរបស់ក្រសួងការបរទេស បានឱ្យដឹងថា ការអញ្ជើញចូលរួមមហាសន្និបាត របស់ប្រមុខ នៃ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងតបតាមការអញ្ជើញ របស់លោកបណ្ឌិត ឃូស៊ូហ្វ កាឡា ប្រធាន  CAPDI និង ជាអតីតអនុប្រធានាធិបតីឥណ្ឌូ នេស៊ី និងលោក មូសាហ៊ីដ ហ៊ូសសេន សា អ៊ីដ អ្នករាយការណ៍ នៃសន្និសីទអន្ដរ ជាតិ របស់គណបក្សនយោបាយ នៅតំបន់អាស៊ី សមាជិកគណៈអចិន្ដ្រៃយ៍ និងជាអគ្គលេខាធិការ នៃអង្គការអ្នក ប្រជាធិបតេយ្យអាស៊ី ប៉ាស៊ីហ្វិក និយមកណ្ដាលអន្ដរជាតិ ។

សេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរ ទេសបានបន្ដថា កិច្ចប្រជុំនេះធ្វើឡើង ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ស្ដីពីការប្រមូលផ្ដុំរដ្ឋាភិបាល គណបក្សនយោបាយ និងសង្គមស៊ីវិលដើម្បីជំរុញសន្ដិភាព ការផ្សះផ្សារ និងប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ នៅតំបន់អាស៊ី ។

បើយោងតាមសេចក្ដីជូនព័ត៌មានខាងលើ ប្រតិភូចូលរួមជាមួយសម្ដេចតេជោ ហ៊ុន សែន រួមមាន លោកឧបនាយក រដ្ឋមន្ដ្រី  សុខ អាន រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈ រដ្ឋមន្ដ្រី សមាជិកនៃគណៈកម្មាធិការ អចិន្ដ្រៃនៃ ICAPP និងជាអនុប្រធានជាន់ខ្ពស់នៃ CAPDI  ព្រមទាំងសមាជិក នៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន  ដែលជាវរៈប្រធានអង្គការ CAPDI និងថ្លែងសុន្ទរកថា អបអរសាទរផង ដែរ ក្នុងឱកាសសម្ពោធមហាសន្និបាតអន្តរជាតិជាលើកទី២ នេះ៕

Photo by DAP-NEWS

កម្លាំងនគរបាល ចុះឆែកឆេរ កន្លែងស្នាក់នៅ របស់ក្រុមចោរ ដែលធ្វើសកម្មភាពប្លន់ នៅទួលទំពូង កាលពីយប់មិញ

E-mail Print PDF

- ក្រុមចោរជាបក្ខពួក របស់មេចោប្លន់ កក្រើករាជធានី ហៅអាឥណ្ឌា

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ របស់លោក ប៊ន សំ អាត ជាច្រើននាក់ ដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ នៅវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣នេះ បានចុះឆែកឆេរកន្លែងស្នាក់នៅ របស់ក្រុមចោរប្លន់ ដែលធ្វើសកម្មភាពកាលពីយប់មិញនៅសង្កាត់ទូលទំពូងទី១ ខណ្ឌចំការមន។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់ដើមអម្ពិលនៅកន្លែងកើតហេតុ ខណៈកំពុងចុះឆែកឆេរផ្ទះជនសង្ស័យ ស្ថិតនៅទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យថា សមត្ថកិច្ចរបស់លោក ដឹកនាំដោយតំណាងអយ្យការ បានចុះមកឆែកឆេរផ្ទះជនសង្ស័យ ដែលធ្វើសកម្មភាពប្លន់កាលពីយប់មិញ នៅសង្កាត់ទូលទំពូងទីមួយ ហើយបក្ខពួករបស់វាម្នាក់ ត្រូវបានម្ចាស់ផ្ទះ បាញ់ឲ្យរងរបួសធ្ងន់។

 លោកជួន សុវណ្ណ បានបញ្ជាក់ថា ក្រុមចោរប្លន់ទាំងនេះ ជាបក្ខពួកមេចោរប្លន់ម្នាក់ រហស្សនាមអាឥណ្ឌា ដែល កាលពីប៉ុន្មានឆ្នាំមុននោះ បានបាញ់ប្លន់ស្រ្តីអាជីវករទាំងកណ្តាលថ្ងៃ ប្លន់យកលុយអស់ជាច្រើនលានរៀលនៅក្នុង ខណ្ឌដង្កោ។

លោកស្នងការ ជួន សុវណ្ណ បានបញ្ជាក់ទៀតថា ក្រុមអាឥណ្ឌា ដែលបាត់មុខអស់រយៈពេលជាយូរនោះ បានលេច មុខសាជាថ្មី ហើយធ្វើសកម្មភាពប្លន់កាលពីយប់មិញ នៅសង្កាត់ទូលទំពូងទី១ រហូតដល់វេលាម៉ោង ៨ និង៥០នា ទីព្រឹកថ្ងៃដដែលនេះ កម្លាំងនគរបាល ដែលដឹកនាំដោយក្រឡាបញ្ជីរបស់លោក ហៀង សុភក្រ្ត ព្រះរាជអាជ្ញារងអមសា លាដំបូងរាជធានីភ្នំពេញ បានចូលទៅឆែកឆេរផ្ទះជនសង្ស័យ ខណៈពួកគេបានរត់គេចខ្លួនបាត់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមចោរ៥នាក់ ចូលប្លន់ ផ្ទះប្រជាពលរដ្ឋ តែត្រូវម្ចាស់ផ្ទះ បាញ់របួសធ្ងន់ម្នាក់ ហើយ៤នាក់ទៀត គេចខ្លួន

E-mail Print PDF

ភ្នំពេញៈ ក្រុមចោរប្រដាប់អាវុធ មានគ្នា៥នាក់ នៅវេលាម៉ោង ៨និង២០ មុននេះ (យប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣) បានចូលប្លន់ ផ្ទះប្រជាពលរដ្ឋ មួយកន្លែងនៅ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ប៉ុន្តែត្រូវម្ចាស់ផ្ទះ ដែលគេដឹងថា ជាមន្រ្តីអាវុធហត្ថនោះ បាញ់ឱ្យរបួសធ្ងន់ម្នាក់ នៅនឹងកន្លែង ហើយបក្ខពួក៤នាក់ទៀត បានគេចខ្លួន ។

លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ដើមអម្ពិល តាមទូរស័ព្ទ ក្រោយកើតហេតុភ្លាមៗថា នៅវេលាម៉ោង៨ និង២០នាទី មុននេះ មានក្រុមចោរ ៥នាក់ បានចូលប្លន់ ផ្ទះប្រជាពលរដ្ឋ នៅផ្លូវ១៦៣ ក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន តែត្រូវម្ចាស់ផ្ទះ បាញ់តដៃ បណ្តាលឱ្យគ្នាគេម្នាក់ (ចោរ) របួសធ្ងន់ម្នាក់ ហើយក្រោយមក ក៏ត្រូវបានសមត្ថកិច្ច បញ្ជូន បន្ទាន់ ទៅសង្រ្គោះ នៅមន្ទីរពេទ្យរុស្ស៊ី ។ ដោយឡែកបក្ខពួក ៤នាក់ទៀត បានរត់គេចខ្លួន បាត់តែម្តង ។

តាមសេចក្តី រាយការណ៍ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ដែលជាម្ចាស់ ផ្ទះ មានប្រុសស្រី បានបើករថយន្ត មែកសឺដេស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2W-0011 ត្រឡប់ពីចូលរួម ក្នុងពិធីមង្គលការមួយ ហើយក៏មានក្រុមជនសង្ស័យ ៥នាក់ បានជិះម៉ូតូ២គ្រឿង ដេញតាមពីក្រោយ រហូតដល់ផ្ទះជនរងគ្រោះ ។ ពេលនោះបក្ខពួកជនសង្ស័យ បានចូលទៅក្នុងផ្ទះ ហើយក៏ប្រវាយប្រតប ជាមួយម្ចាស់ផ្ទះ ក៏ត្រូវម្ចាស់ផ្ទះ ទាញកាំភ្លើងបាញ់ ឱ្យរងរបួសធ្ងន់ម្នាក់ តែម្តង ។

 ទោះជាយ៉ាងណា បន្ទាប់ពីបានបញ្ជូន ជនសង្ស័យ ដែលរងរបួសទៅ មន្ទីរពេទ្យរុស្ស៊ី ហើយកម្លាំង សមត្ថកិច្ចក្រោមការបញ្ជារបស់លោកស្នងការ និងស្នងការរង ជួន ណារិន្ទ ក៏បាន ដាក់កម្លាំង ការពារ មួយចំនួនផងដែរ ព្រមទាំងធ្វើការត្រួតពិនិត្យ ស៊ើបអង្កេត ទាំងយប់ នៅកន្លែង កើតហេតុ ដើម្បីស្វែងរកចាប់ខ្លួន បក្ខពួកក្រុមចោរប្រដាប់អាវុធ មួយក្រុមនេះ។ នេះបើតាម លោក ជួន សុវណ្ណ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក ឡាយ ម៉ារីវ៉ូ ជួបសំណេះសំណាល សមាជិកបក្សជិត ១៧០០នាក់

E-mail Print PDF

តាកែវ៖ លោក ឡាយ ម៉ារីវូ ប្រធានក្រុមការងារ ចុះជួយឃុំត្រពាំងក្រសាំង និងឃុំកុមារាជា ស្រុកបាទី នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៣ បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយសមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៃឃុំទាំងពីរ ប្រមាណ១៦៨៣នាក់។

លោក ឡាយ ម៉ារីវូ បានពាំនាំមកនូវការ សាកសួរសុខទុក្ខពីសំណាក់ សម្តេចទាំងបី ជូនចំពោះសមាជិក សមាជិកាគណបក្ស ដែលបានគាំទ្រឥតងាករេ ចំពោះការដឹកនាំដ៏របស់ គណបក្សប្រជាជនកម្ពុជា ក្នុងកិច្ចកសាងនិងអភិវឌ្ឍប្រទេសជាតិ តាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើន លូតលាស់លើគ្រប់វិស័យ និងបានធ្វើឱ្យកិត្យានុភាព មានភាពល្បីរន្ទឺ នៅលើឆាកអន្តរជាតិ។

ប្រធានក្រុមការងាររូបនេះ ក៏បានអំពាវនាវឱ្យសមាជិកសមាជិកាគ ណបក្សប្រជាជនកម្ពុជា ទាំងអស់ អញ្ជើញបោះឆ្នោត ឱ្យបានគ្រប់គ្នានិងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បី បាន សម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំប្រទេសកម្ពុជា ឱ្យរីកចម្រើនសំបូររុងរឿងថែមទៀត ។

លោកក៏បានពាំនាំ នូវអំណោយរបស់លោកបណ្ឌិត សូរ ឃុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជូនដល់សមាជិកទាំង ១៦៨៣នាក់ ដោយក្នុងម្នាក់ទទួលបានសារុង១ ថវិកាកសាងវត្តក្រាំងពង្រ នៃឃុំកុមារាជា ចំនួន១លាន៦សែនរៀល គណបក្សភូមិចំនួន១៣ ភូមិ ៦៥០.០០០រៀល ជូនបក្សឃុំ ១០ម៉ឺនរៀល ពិធី៧ម៉ឺនរៀល និងនគរបាលការពារចំនួន ៥ម៉ឺនរៀល ផងដែរ៕

លោក​រដ្ឋ​មន្រ្តី ពិនិត្យ​មើល​ការងារ បង្កបង្កើនផល​ស្រូវ របស់​កសិករ នៅ​តាកែវ

E-mail Print PDF

តាកែវ៖ ក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដឹកនាំដោយលោករដ្ឋមន្រ្តី បណ្ឌិត សូរ ឃុន នៅព្រឹកថ្ងៃ១៨ ខែឧសភា ឆ្នាំ ២០១៣ អមដំណើរដោយលោក នួន បូផល អនុប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បានអញ្ជើញទៅពិនិត្យ ការធ្វើស្រូវបង្កើនរដូវ របស់ប្រជាកសិករ នៅឃុំ ពត់សរ ស្រុកបាទី ខេត្តកែវ។

មន្រ្តីឃុំឱ្យដឹងថា ឆ្នាំនេះ ភ្លៀងកក់ខែបានល្អ ទើបធ្វើឱ្យស្រូវរបស់អ្នកភូមិទាំង ១១ភូមិ លូតលាស់បានល្អ ហើយជាមួយគ្នានេះ ក៏បានលោក នួន បូផល ផ្តល់ថវិកាប្រមាណ ៥ពាន់ដុល្លារបន្ថែម សម្រាប់ទិញប្រេងចាក់ម៉ាស៊ីនបូមទឹក បញ្ចូលស្រែផងដែរ។

លោករដ្ឋមន្រ្តី បានកោតសរសើរចំពោះអ្នកប្រជាកសិករ ដែលបានខិតខំប្រឹងប្រែង ជំរុញការធ្វើស្រូវបង្កើនរដូវ ដែលជាពូជធន់នឹងជំងឺ ប្រើប្រាស់ថ្នាំ និងជីគីមីតិចតួច ប៉ុន្តែទិន្នផលខ្ពស់ ក្នុងរយៈពេល ៩៥ថ្ងៃទៅ១០៥ថ្ងៃ និងមានតម្លៃខ្ពស់នៅលើទីផ្សារ ទាំងក្នុងនិងក្រៅស្រុក ដែលនេះជាការកត្តា បង្ហាញឱ្យឃើញនូវការ ផ្លាស់ប្តូរទំលាប់ចាស់ ក្នុងការធ្វើស្រែរបស់ ប្រជាកសិករនៅឃុំពត់សរ។

លោករដ្ឋមន្រ្តី ក៏បានផ្តល់ថវិកា ៨លានរៀល ជូនអាជ្ញាធរឃុំពត់សរ សម្រាប់ទិញប្រេងឥន្ធនៈ ប្រើប្រាស់ជាប្រយោជន៍ ក្នុងការងារបូមទឹកដាក់ស្រែងផងដែរ។ មិនតែប៉ុណ្ណោះ លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើផងដែរ ដល់ប្រជាកសិករទាំងនោះ សូមអញ្ជើញទៅបោះឆ្នោត ឱ្យបានគ្រប់គ្នានៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ដើម្បីជ្រើសរើសសម្តេចតេជោ ហ៊ុន សែន បន្តធើ្វនាយករដ្ឋមន្រ្តី ដឹកនាំប្រទេស ឱ្យកាន់តែសម្បូរសប្បាយ និងកិត្យានុភាពល្បីរន្ទឺ នៅសាកលលោកថែមទៀត៕

លោក ពិន ពិសិដ្ឋ និងក្រុមការងារ កំពុងបន្តសកម្មភាព យ៉ាងផុលផុស ក្នុងមូលដ្ឋាន

E-mail Print PDF

បាត់ដំបង៖ លោក ពិន ពិសិដ្ឋ ប្រធានក្រុមការងារ ចុះជួយឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង របស់គណបក្សប្រជាជន បានចាត់តាំងកម្លាំង ដើម្បីប្រចាំការជា អចិន្ត្រៃយ៍ នៅស្នាក់ការ គណបក្ស ឃុំចែងមានជ័យ ដើម្បីក្តាប់ សភាពការណ៍ សន្តិសុខ និងបង្កើនសុវត្ថិភាព ជូនពលរដ្ឋ ក្នុងមូលដ្ឋាន ។  

ក្នុងនោះដែរ ក្រុមប្រចាំការក៏បាន ឈ្លៀតឱកាសពេលទំនេរ ជួយកសាងផ្ទះថ្មី និងជួយជួសជុលផ្ទះ ជូនពលរដ្ឋ ជួបការលំបាក ជាពិសេសជនចាស់ជរា ជនពិការ ស្ត្រីមេម៉ាយ និងអ្នកផ្ទុកជំងឺ បានមួយចំនួនជាបន្តបន្ទាប់  ។

ជាក់ស្តែង នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣នេះ ក្រុមប្រចាំការ របស់លោក សៅ ប៊ុនរិទ្ធ ដែលជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះ ជួយភូមិបុខ្នោរ បានកសាងផ្ទះថ្មី ទំហំ 4x5 មួយខ្នងទៀត ជូនជនពិការ និងចាស់ជរា ដែលមានម្ចាស់ផ្ទះឈ្មោះ យស់ លី  និងមានកូនចំនួន៦នាក់ រស់នៅក្នុងភូមិបុខ្នោរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ផ្ទះដែលបានសាងសង់ថ្មីនេះ គឺជាផ្ទះទី ៦ហើយ ដែលក្រុមការងាររបស់ លោក សៅ ប៊ុនរិទ្ធ បានសាងសង់ជូនពលរដ្ឋជួបប្រទះការលំបាក ។  ប្រជាពលរដ្ឋជាម្ចាស់ផ្ទះ បានសម្តែងនូវភាពរីករាយ សប្បាយចិត្តយ៉ាងខ្លាំង និងបានថ្លែង អំណរគុណ ចំពោះការជួយ ឧបត្ថម្ភជាផ្ទះថ្មី ពីសំណាក់ក្រុមការងារ គណបក្សប្រជជនកម្ពុជា ។

សកម្មភាពខាងលើ បានបង្កើនជំនឿទុកចិត្តកាន់តែខ្លាំង ពីសំណាក់ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានថែមមួយកំរិតទៀត ទៅលើការដឹកនាំ ប្រទេសរបស់ គណបក្សប្រជាជន ដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ផ្ទុយពីគណបក្ស ប្រឆាំង ដែលតែងតែ ឃោសនា ភូតកុហស បោកប្រាស់ ដើម្បីចង់បាន សន្លឹកឆ្នោតតែប៉ុណ្ណោះ ហើយមិនដែលជួយ កសាងជាតិ បន្តិចណាឡើយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Page 4 of 54

Cebu Pacific Air