left
Safe Home
Safe Home
Safe Home

Monday, Oct 20th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

ស្ដ្រីខ្មែរម្នាក់ រងការជួញ ដូរទៅរៀបការ ជាមួយបុរសចិន ត្រូវជួយ សង្គ្រោះត្រឡប់ មកដីកំណើតវិញ

E-mail Print PDF

ភ្នំពេញ ៖ ស្ដ្រីជនជាតិខ្មែរ រស់នៅខេត្ដ កំពង់ស្ពឺម្នាក់ បានវិលត្រឡប់ មកដល់ទឹកដី កំណើតវិញហើយ នៅវេលាម៉ោង១១និង ៣០នាទីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ ២០១៤ ក្រោយពីរូបនាងត្រូវបាន ឈ្មួញលួង លោមនិងបោកបញ្ឆោត ជួញដូរឱ្យទៅរៀប ការដោយខុសច្បាប់ជាមួយបុរសជនជាតិចិន កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤កន្លងទៅ។

អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល តាមទូរស័ព្ទថា “ស្ដ្រីអ៊ុច ស្រីមុំ អាយុ២៨ឆ្នាំ រស់នៅខេត្ដកំពង់ស្ពឺ ទើប ត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅវេលា ម៉ោង១និង៣០នាទីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ក្រោយពីការជួញដូរទៅរៀបការ ជាមួយបុរសជនជាតិចិន កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៤” ។

លោកកុយ គួង បានបញ្ជាក់ថា ក្រោយពី ស្ដ្រីរងគ្រោះបានចាញ់បោកឈ្មួញ យកទៅ រៀបការខុសច្បាប់ ជាមួយបុរសជនជាតិចិន រួចមក អគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្ដក្វាង ចូវ ប្រទេសចិន សហការជាមួយ អាជ្ញាធរ របស់ខេត្ដក្វាងចូវ បានរិះរកមធ្យោបាយ ដើម្បីជួយសង្គ្រោះរូបនាងត្រឡប់មកដីកំណើតវិញ ។

ក្រោយពីការខិតខំរបស់អគ្គកុងស៊ុលកម្ពុជា   និងអាជ្ញាធរខេត្ដក្វាងចូវរួចមក ស្ដ្រីអ៊ុច ស្រីមុំ ត្រូវបានត្រឡប់ មកកាន់ប្រទេសកំណើតវិញ ដោយសុវត្ថិភាព ដោយមានការរង់ចាំទទួលស្វាគមន៍ ពីក្រុមគ្រួសារនៅ ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ដោយក្ដីរីករាយជាទីបំផុត ។

ក្រុមការងារធ្វើ វិសោធកម្ម រដ្ឋធម្មនុញ្ញ កំពុងជួបពិភាក្សាគ្នា

E-mail Print PDF

ភ្នំពេញ៖ ដូចការគ្រោងទុក ក្រុមការងារធ្វើ វិសោធនកម្ម រដ្ឋធម្មនុញ្ញ និងបន្ថែមជំពូកទី១៥ថ្មី ស្ដីពី គ. ជ.ប របស់ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កំពុងជួបពិភាក្សាគ្នា នៅវិមានរដ្ឋសភានៅ ថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០១៤នេះ។

លោក យ៉ែម បុញ្ញឬទ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើម អម្ពិលថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៉ែន បញ្ញា រីឯគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក អេង ឆៃអៀង ។ បើតាមអ្នកនាំពាក្យរូបនេះការជួបពិភាក្សា គឺផ្អែកទៅលើផ្លាស់ប្ដូរកិច្ចព្រមព្រៀងគ្នា រវាងគណបក្ស ទាំងពីរ បន្ទាប់ពីលោក សម រង្ស៊ី ផ្ញើលិខិតទៅ លោក ស ខេង ហើយក៏បន្ទាប់ពីលោក ស ខេង ផ្ញើលិខិតទៅ លោក សម រង្ស៊ីវិញដែរ ៕

ជនសង្ស័យ ជាកម្មករ ទូកនេសាទសមុទ្រ ២នាក់ ត្រូវសមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធពីបទ ចែកចាយ គ្រឿងញៀន

E-mail Print PDF

ព្រះសីហនុ៖ កម្មករទូកនេសាទសមុទ្រ ចំនួន២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ឃាត់ខ្លួនពីបទចែកចាយថ្នាំញៀន ដែលប្រព្រឹត្តនៅក្នុង ភូមិថ្មី ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។

នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តព្រះសីហនុ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ មាស ថូវ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មកទូកនេសាទ មានស្រុកកំណើតនៅឃុំសំរោងក្រោម ស្រុកបន្ទាយមាស ខេត្តកំពត និងឈ្មោះ មុំ សំណាង ភេទប្រុស អាយុ៤៨ឆ្នាំ មាន ស្រុកកំណើតនៅរាជធានីភ្នំពេញ ជនសង្ស័យទាំង២នាក់ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិឃុំកើតហេតុខាងលើ ។

ចំពោះវត្ថុតាងដកហូតមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ប្រភេទគ្រាប់ ០៨គ្រាប់ ស្មើនឹង ០.៨ក្រាមនិងមេតំហ្វេតាមីន(ICE) ម៉ាទឹកកក ចំនួន ០៦កញ្ចប់ ស្មើនឹង១ក្រាម ។ ជនសង្ស័យនិងវត្ថុតាង ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ៕

Photo by DAP-News

Photo by DAP-News

លោក សុខ អាន ចូលរួម​ជា​អធិបតី បិទ​មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ ជា​សកលលើកទី​៣

E-mail Print PDF

ភ្នំពេញ៖ មហោស្រពសិល្បៈចម្រៀងខ្មែរ ជាសកលលើកទី៣ ត្រូវបានបិទបញ្ចប់ហើយ កាលពីរាត្រីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នេះ នៅសាលមហោស្រពកោះពេជ្រ ក្រោមអធិបតីភាពលោក សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី, លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ព្រមទាំងសិល្បករ-សិល្បការិនី ជាច្រើននាក់។

លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ថា "មហោស្រពសិល្បៈចម្រៀង ខ្មែរជាសកលនេះ គឺជាព្រឹត្តិការណ៍សិល្បៈ និងវប្បធម៌ដ៏ធំ មានសារៈសំខាន់ ដែលមិនត្រឹមតែជាសក្ខីភាព ឆ្លុះបញ្ចំាងឲ្យឃើញ ពីការបន្តគំាទ្រ របស់មហាជន ចំពោះវិស័យវប្បធម៌ ផ្នែកសិល្បៈបុរាណ សម័យ និងកំណាព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែក ដោយផ្ទាល់ដល់ការអភិរក្ស និងអភិវឌ្ឍ បេតិកភណ្ឌ អរូបីដ៏មានតម្លៃរបស់ជាតិយើង ឲ្យកាន់តែស្ថេរភាព និងរឹងមំា ស្ថិតស្ថេរគង់វង្យ និងរីកចម្រើនបន្ថែមទៀត"។

លោកថ្លែងបន្តថា "ក្នុងន័យនេះ លោកមានជំនឿយ៉ាងមុតមំាថា ការចូលរួមប្រកួតប្រជែង ពីគ្រប់មជ្ឈដ្ឋាន ជាប្រចំា និងអាចធ្វើឲ្យសិល្បៈចម្រៀងសម័យ បុរាណ និងកំណាព្យខ្មែរ មានលក្ខណៈច្នៃប្រឌិត និងបង្កើតថ្មីឲ្យសមស្រប ទៅតាមស្ថេរភាពសង្គម តាមចំណង់ចំណូលចិត្ត ការពេញនិយាមរបស់មហាជន និងយុវជនសម័យថ្មីនេះ។ ការទាក់ទងបាននូវការគាំទ្រ និងការចូលចិត្តរបស់មហាជន ជាពិសេសយុវជនមកលើ សិល្បៈជាតិយើង ជាការចំបាច់ក្នុងការកាត់បន្ថយនូវការហូរចូល ឥតឈប់ឈរ នៃផលិតផលវប្បធម៌មកពីក្រៅប្រទេស ជាពិសេសវប្បធម៌អវវិជ្ជមាន និងជាការចូលរួម ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវប្បធម៌សង្គម ក៏ដូចជារួមចំណែកលើកកំម្ពស់តម្លៃ វប្បធម៌ជាតិយើង តាមរូបភាព "សិល្បៈដើម្បីសិល្បៈ សិល្បៈដើម្បីអប់រំ សិល្បៈដើម្បីភាពរីករាយ សិល្បៈដើម្បីការអភិវឌ្ឍ សិល្បៈដើម្បីផលកម្រៃ និង សិល្បៈដើម្បីវប្បធម៌សន្តិភាព" ។

ព្រឹត្តិការណ៍ មហោស្រពសិល្បៈចម្រៀងខ្មែរ ជាសកលលើកទី៣ បានជ្រើសរើស បេក្ខជន-បេក្ខនារី ទាំងផ្នែកសម័យ និងបុរាណ ដោយទទួលបាន អ្នកជាប់ជ័យលាភីជាច្រើននាក់ តាមផ្នែកនីមួយៗ ។ ក្នុងនោះផ្នែកចម្រៀងសម័យបុរស បានទៅលើលោក នៅ សុភក្រ រស់នៅភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១។

ដោយឡែកខាងនារី បានទៅលើ នាង ស្រី ថោងសារ៉ន មកពីខេត្តមណ្ឌលគិរី ។ ផ្នែកចម្រៀងមហោរី ខាងបុរសបានលើ លោក ទៀវ រតនា មកពីខេត្ត តាកែវ ជ័យលាភីលេខ១ និងខាងនារី បានលើនាង កុត សុខា មកពីខេត្តស្វាយរៀង។ ផ្នែកចម្រៀងយីកេ ខាងបុរសបានទៅលើលោក ឆេង ភារម្យ មកពីខេត្តប៉ៃលិន ជ័យលាភីលេខ១ និងនារីបានលើ នាងស៊ឹម លីណា មកពីខេត្តក្រចេះ ៕

សមត្ថកិច្ចឃាត់ ខ្លួនមេការម្នាក់ ក្នុង ករណីបាក់ប្លង់សេ ស្លាប់មេជាង (មានវីដេអូ)

E-mail Print PDF

ភ្នំពេញ ៖ ករណីបាក់ប្លង់សេនិងរន្ទារនៅ ផ្ទះល្វែងដែលកំពុងសាងសង់មួយកន្លែងនៅ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌ មានជ័យ កាលពីរសៀលថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០១៤នោះ កម្លាំងនគរបាល មូលដ្ឋាន បានឈានទៅដល់ការឃាត់ខ្លួនបុរសមេការ សំណង់ម្នាក់ ក្រោយពីមានការដាក់ពាក្យ បណ្ដឹងពីម្ចាស់ផ្ទះខាងលើ ដោយចោទថា មេ ការសំណង់រូបនេះ បានធ្វេសប្រហែសលើការ សាងសង់ បណ្ដាលឱ្យកើតរឿងយ៉ាងដូច្នេះ។

សូមបញ្ជាក់ថា ករណីបាក់ប្លង់សេនិងបាក់ រន្ទាផ្ទះល្វែងដែលកំពុងសាងសង់ខាងលើនេះ បាននាំឱ្យសង្កត់ បុរសមេជាងម្នាក់ រហូតដល់ ស្លាប់ពេលបញ្ជូនទៅ កាន់មន្ទីរពេទ្យ ខណៈ ដែលកូនជាងម្នាក់ទៀត បានរត់រួចពីគ្រោះ ថ្នាក់មួយនេះ ។

ម្ចាស់ផ្ទះរងគ្រោះជាប្រពន្ធឈ្មោះអៀង វណ្ណា បាននិយាយថា នៅពេលដែលកំពុង សាងសង់ ពោលពេល ដែលមេជាងកំពុងបាញ់ ស៊ីម៉ង់ត៍ចាក់ប្លង់សេនោះ រូបគាត់ឃើញសភាព មិនស្រួល ដោយសង្ស័យថា អាចនឹងបាក់ ប៉ុន្ដែមេការសំណង់ឈ្មោះកាន់ លីន អាយុ ជាង៣០ឆ្នាំ ឆ្លើយថាមិនអី ។ គ្រាន់តែនិយាយ មិនទាន់ចប់ផង ស្រាប់តែប្លង់សេនិងរន្ទាបាន បាក់សង្កត់បុរសមេជាងលោកសុខ ជា អាយុ ៥៨ឆ្នាំ បណ្ដាលឱ្យរងរបួសធ្ងន់ ប៉ុន្ដែបាន ស្លាប់នៅតាមផ្លូវពេល បញ្ជូនទៅកាន់មន្ទីរ ពេទ្យ ខណៈដែលកូន ជាងសំណង់បានរត់រួច ពីសេចក្ដីស្លាប់ ។

ភ្លាមៗបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន ចុះទៅជួយ អន្ដរាគមន៍នៅកន្លែង ផ្ទះកើតហេតុ ដែលដឹក នាំដោយលោកអភិបាលរង ខណ្ឌមានជ័យ ហៀក ចាន់លាង ដោយយករថយន្ដ ស្ទូច ទាញយកជនរងគ្រោះមកក្រោមដើម្បីបញ្ជូន ទៅកាន់មន្ទីរពេទ្យ ប៉ុន្ដែជាអកុសល ជនរង គ្រោះបាន ស្លាប់ តាមផ្លូវបាត់ទៅហើយ ។

ក្រោយពីរឿងនេះកើតឡើង ទើបម្ចាស់ ផ្ទះបានប្ដឹងទៅសមត្ថកិច្ចឱ្យឃាត់ខ្លួនបុរស មេការឈ្មោះកាន់ លី កាលពីវេលាម៉ោង១១ យប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ដើម្បី យកទៅសួរនាំ ចាត់ការបន្ដតាមផ្លូវច្បាប់៕

ជនសង្ស័យ​ ទាំងពីរនាក់ប្តីប្រពន្ធ សកម្មខាងកាច់កម៉ូតូ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

E-mail Print PDF

ព្រះសីហនុ៖ សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បង្រ្កាបជនសង្ស័យជាចោរលួចកាច់កម៉ូតូ យ៉ាងសកម្មពីរនាក់ប្តី-ប្រពន្ធ នៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ ហើយថែមទាំងបានឆែកឆេរ រកឃើញម៉ូតូស៊េរីថ្មីៗ ចំនួន៤គ្រឿងបន្ថែមទៀត ដែលបានលាក់ទុកក្នុងផ្ទះជួលរបស់ខ្លួន ។

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ នៅក្នុងតំបន់ទួលខ្សាច់ ស្ថិតក្នុងក្រុម១២ ភូមិ៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ កាលវេលាម៉ោង១១ព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤នេះ ។

 ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អ៊ាម សូ អាយុ២៥ឆ្នាំ មានស្រុកកំណើតភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្ត កណ្តាល និងប្រពន្ធឈ្មោះ បេ ស្រីណា អាយុ២៤ឆ្នាំ មានទីលំនៅទីតាំងកើតហេតុខាងលើ ។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចបញ្ជូន ទៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី ។

សូមបញ្ជាក់ថា ជនសង្ស័យជាប្តីនេះ ធ្លាប់ជាប់ពន្ធនាគារម្តងរួចមកហើយ ពីបទប៉ុនប៉ងប្លន់ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ដោយកាត់ទោសជាប់ពន្ធនាគារចំនួន៥ឆ្នាំ ហើយត្រូវបានតុលាការចេញដីការដោះលែង កាលពីថ្ងៃទី០៧ ឧសភា ២០១៣ បន្ទាប់ពីបានទទួលទោស និងបានបន្ធូរបន្ថយទោសគ្រប់ចំនួន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ម្ចាស់ក្រុមហ៊ុន កាសីុណូស្តាវីហ្កាស ផ្កាយ៥ បានយកអំណោយ ចែកជូនប្រជាជន ចំនួន១៥០០ និងក្មេងៗ១០០០នាក់

E-mail Print PDF

ក្រុងប៉ោយប៉ែត ៖ ម្ចាស់ក្រុមហ៊ុន កាសីុណូស្តាវីហ្កាស ផ្កាយ៥ បានចុះមកសួរសុខទុក្ខប្រជាពលរដ្ឋ នៅតាមតំបន់ជាយដែនកម្ពុជា និងបាននាំយក អំណោយចែកជូនពលរដ្ឋចំនួន ១៥០០នាក់ និងកុមារា កុមារី១០០០នាក់ពិធីនេះ បានចូលរួមជាមួយ អាជ្ញាអរ មានសមត្ថកិច្ចការពារព្រំដែន៩១១ ផងដែរ។

ការចុះចែកអំណោយនេះ នៅព្រឹកម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ នៅបរិវេណកាស៊ីណូស្តាវីហ្គាស ផ្កាយ៥ ស្ថិតនៅភូមិក្បាល ស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត។

លោក សំ ប៉ូន ម្ចាស់ក្រុមហ៊ុនកាស៊ីណូស្តាវីហ្កាស បានថ្លែងថា នេះជាសកម្មភាពលើកទី១៥មក ធ្វើរៀងរាល់ឆ្នាំផងដែរ  តាំងពីក្រុមហ៊ុនរបស់ចាប់ ដើមកំណើតមកម៉្លេះ នៅតំបន់ជាយដែនកម្ពុជា ថៃ ចំណែកអំណោយ ត្រូវចែកចាយពលរដ្ឋមានជីវភាព ខ្វះខាតចំនួន១៥០នាក់ រួមទាំងក្មេងអនាថា និងក្មេងក្រីក្រ ចំនួន១០០០នាក់ អំណោយមាន១៥០០កញ្ចប់ មានគ្រឿងអាហារបរិភោគ ១កញ្ចប់ ស្មើនិងថវិកា៥០០បាត ស្មើនិង១៥ដុល្លារ រីឯរបស់ ក្មេងមានប្រដាប់ប្រដាក្មេងលែង នំ ការ៉េម និងរបស់ផ្សេងៗទៀត ស្មើនិង១៥០បាត លុយថៃ។

លោកបានបញ្ជាក់ថា អំណោយទាំងនេះ និងយកទៅចែកជូនប្រជាពលរដ្ឋនៅតាមតំបន់ និងតាមមន្ទីរបង្អែកបន្តទៀត នេះវាតិចតួចមែនតែអាច ដោះស្រាយបានមួយគ្រាបាន ។ ក្នុងនោះដែរ ប្រជាពលរដ្ឋបានថ្លែងអំណរអគុណ ចំពោះថៅកែកាសីុណូយ៉ាងក្រៃលែង និងឲ្យមានអាយុវែង និងរកសីុកាន់តែរីកចំរើន ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

បុគ្គលិកពេទ្យអង្គការ បើកម៉ូតូទៅយក មិត្ដភក្ដិ ត្រូវចោរស្ទាក់ បាញ់ ប្លន់យកម៉ូតូ

E-mail Print PDF

ភ្នំពេញ ៖ ស្ដ្រីបុគ្គលិកពេទ្យអង្គការម្នាក់ បានរងរបួសដោយគ្រាប់កាំភ្លើងត្រង់ដើមដៃ ខាងឆ្វេង ក្រោយពីជនសង្ស័យម្នាក់បានបាញ់ ប្រហារដើម្បីចង់បានម៉ូតូ របស់នាងម៉ាកហ្វីណូ ខណៈដែលជនរងគ្រោះកំពុងបើកម៉ូតូតែម្នាក់ ឯង ទើបចេញពីផ្ទះ ក្នុងគោលបំណងទៅ យកមិត្ដភក្ដិរបស់ខ្លួន មកដេកជាមួយ កាល ពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ។

ករណីបាញ់ប្រហារប្លន់យកម៉ូតូបានសម្រេច ខាងលើនេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល ក្រោយពីស្ដ្រីរងគ្រោះ បានបើកម៉ូតូចេញពី ផ្ទះបានប្រហែល២០ម៉ែត្រ ស្ថិតនៅតាមផ្លូវ លំ ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ ខណៈដែលស្ដ្រីរងគ្រោះកំពុងបើក ម៉ូតូម៉ាកហ្វីណូ ពណ៌ខ្លាញ់ក្ដាម ពាក់ស្លាក លេខ ភ្នំពេញ 1AR-3687 ឆ្ពោះទៅម្ដុំផ្សារ ដើមគ គោលបំណងទៅយក មិត្ដភក្ដិនៅទី នោះមកដេកជាមួយខ្លួន ។

មន្ដ្រីនគរបាលមូលដ្ឋានប៉ុស្ដិ៍បឹងទំពុន បាន និយាយថា ស្ដ្រីរងគ្រោះឈ្មោះសេន ស្រីនី អាយុ២៩ឆ្នាំ ជាបុគ្គលិកពេទ្យអង្គការស្នាក់ នៅផ្ទះលេខ១៥៩ ក្រុមទី១០ ភូមិសន្សំ កុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

មន្ដ្រីនគរបាលមូលដ្ឋានបានបន្ដថា មុន ពេលកើតហេតុ ស្ដ្រីរងគ្រោះបានបើកម៉ូតូ ចេញពីផ្ទះតែម្នាក់ឯង ដើម្បីទៅយកមិត្ដភក្ដិ ប៉ុន្ដែពេលជិះបានប្រហែល២០ម៉ែត្រ ក៏មាន ជនសង្ស័យម្នាក់ធ្វើដំណើរដោយថ្មើ ជើងចេញ មកស្ទាក់ ប្រដាប់ដោយអាវុធខ្លីមួយដើមភ្ជង់ ទៅលើស្ដ្រីរងគ្រោះ ក្នុងគោលបំណងប្លន់យក ម៉ូតូ ។

បើតាមសមត្ថកិច្ចភ្លាមៗនោះ ស្ដ្រីរង គ្រោះមុនដំបូងមិនព្រមឱ្យម៉ូតូទៅជនសង្ស័យ នោះឡើយ ក៏ប្រតាយ ប្រតប់ក៏ត្រូវជនសង្ស័យ បាញ់មួយគ្រាប់ចំដើមដៃខាងឆ្វេងបណ្ដាលឱ្យរងរបួស ត្រូវបានសមត្ថកិច្ចនិងសាច់ញាតិ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនព្យាបាលមុខរបួស ។

ដោយឡែកជនសង្ស័យ ក្រោយពីប្លន់ម៉ូតូរួចមកបានបើកម៉ូតូជនរង គ្រោះគេចខ្លួនបាត់ដោយសុវត្ថិភាព ហើយ ពេលនេះកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបាននឹង កំពុងធ្វើការស្រាវជ្រាវចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

ប្រាក់ចំណូល របស់ SCG ក្នុង ប្រទេសកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០១៤ កើនឡើង ១៤១%

E-mail Print PDF

ភ្នំពេញ៖ ប្រាក់ចំណូលរបស់ ក្រុមហ៊ុន SCG ដែលបានមកពីការ លក់ស៊ីម៉ងតិ៍ ក្នុងប្រទេសកម្ពុជា បានកើនដល់ ៣០លានដុល្លារសហរដ្ឋអាមេរិក នៅត្រីមាសទី២ ឆ្នាំ២០១៤នេះ ដែលមានកំណើន ១៤១ភាគរយ បើប្រៀប ទៅនឹង អំឡុងពេលដូចគ្នា កាលពីឆ្នាំមុន ។

របាយការណ៍ដែលបង្ហាញដោយ អេសស៊ីជី ជាក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ ដ៏ធំនៅតំបន់អាស៊ាន បានឱ្យដឹងថា ការ លក់ របស់អេស៊ីជី នៅប្រទេសកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០១៤ មានចំនួន ៣០លានដុល្លារ ដោយមានកំណើន ១៤១% ធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៣ ហើយ កំណើនប្រាក់ចំណូលនេះ បានមកពីការលក់របស់ ក្រុមហ៊ុន កំពត ស៊ីមេន ក្នុងប្រទេសកម្ពុជា។

របាយការណ៍នេះបានបញ្ជាក់ថា ក្នុងត្រីមាសទី២ ឆ្នាំ២០១៤ អេសស៊ីជីនៅកម្ពុជា មានទ្រព្យ សរុប ២២២លាន ដុល្លារ មានកំណើន ៤៣% ធៀបនឹងរយៈពេល ដូចគ្នា ក្នុងឆ្នាំ ២០១៣ ហើយនៅឆមាស ទី១ ឆ្នាំ២០១៤ អេស ស៊ីជី ក្នុងប្រទេសកម្ពុជា ទទួលបាន ប្រាក់ចំណូលពី ការលក់មានចំនួន ៦១ លានដុល្លារ មានកំណើន ៤៧% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៣។ ជាមួយគ្នានេះ SCG សាងសង់ រោងចក្រផលិតស៊ីម៉ងត៍ទី២ ដែល មានសមត្ថភាពផលិត ០,៩ លានតោន ក្នុងមួយឆ្នាំ កំពុងវិវត្តទៅតាមគម្រោង ដោយរំពឹងថា នឹងអាចដំណើរការ នាពាក់កណ្តាលឆ្នាំ ២០១៥

លោក Kan Trakulhoon នាយកប្រតិបត្តិក្រុមហ៊ុន អេសស៊ីជី អះអាងថា អេសស៊ីជី នឹងបន្ត អភិវឌ្ឍបន្ថែម លើ ផលិតផល និងសេវាកម្ម ដើម្បីបង្កើត និរន្តរភាពនៃភាពជាក្រុមហ៊ុន ឈានមុខគេ នៅតំបន់អាស៊ាន។

លោកបានបន្ថែមថា អេសស៊ីជី នៅតែមានការជឿជាក់ថា សេដ្ឋកិច្ចនៅទូទាំង តំបន់អាស៊ាន នឹងបន្ត ការរីកលូត លាស់ រយៈពេលវែងបន្តទៀត។ ភ្ជាប់ជាមួយការនាំចេញ ដែលរំពឹងថា នឹងមាន សកម្មភាពខ្លាំង និងកំណើនការ ប្រើប្រាស់ និងជំនឿជាក់លើអាជីវកម្ម យើងនឹងអាចឃើញ បម្រែបម្រួល ល្អប្រសើរ នៅក្នុ ងវិស័យសេដ្ឋកិច្ច។ អេសស៊ីជី បានចេញរបាយការណ៍ពីការនាំចេញ ក្នុងត្រីមាសទី២ ឆ្នាំ ២០១៤ មានចំនួន ១,១៦៥ លានដុល្លារ មានកំណើន ៣៣% ធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ ២០១៣។

លោក Kan បានបន្ថែមថា ក្រុមហ៊ុនរំពឹងថា ការនាំចេញនឹងកើនឡើង ជាងឆ្នាំមុន ដោយសារតែ កំណើនផលិត កម្ម និងលទ្ធផលល្អ នៃគ្រប់អាជីវកម្ម ដែលជួយដល់ការផលិតបន្ថែម នៃផលិតផល នាំចេញ។ អេសស៊ីជី ក៏នៅ តែបន្តពង្រីក អាជីវកម្មរបស់ខ្លួន និងជំរុញការវិវត្តន៍ លើគម្រោងរបស់ខ្លួន នៅតំបន់អាស៊ាន ដូចជា រោងចក្រ ផលិតស៊ីម៉ងត៍នៅ ឥណ្ឌូនេស៊ី កម្ពុជា មីយ៉ាន់យ៉ា និងឡាវ ក៏ដូចជា សារធាតុគីមីចម្រុះ នៅប្រទេស វៀតណាម ដើម្បីក្លាយជាអាជីវកម្មឈានមុខគេ ប្រកបដោយនិរន្តរភាព ក្នុងតំបន់អាស៊ាន” ។

អេសស៊ីជី បានដំណើរការ អាជីវកម្ម ក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ២០ ឆ្នាំមកហើយ ដោយបច្ចុប្បន្ន មានក្រុមហ៊ុនចំនួន ៥ គឺ Kampot Cement Co.,Ltd., SCG Concrete Roof Co.,Ltd, CPAC Cambodia Co.,Ltd, CPAC Concrete Product (Cambodia) Co.,Ltd និង SCG Trading (Cambodia) Co.,Ltd ដែលបុគ្គលិកក្នុងមូលដ្ឋានប្រមាណជាង ៥០០ នាក់ត្រូវបានផ្តល់ ការងារឲ្យធ្វើ។

សម្រាប់ត្រីមាសទី២ ឆ្នាំនេះ ប្រាក់ចំណូលពីការលក់ របស់ SCG សរុបមានចំនួន ៣.៨៤៥លានដុល្លារ មានការ កើនឡើង ១៧% ធៀបនឹងឆ្នាំមុន ខណៈប្រាក់ចំណេញមានចំនួន ២៦៣លានដុល្លារ ថយចុះ ១៤% ៕

ក្រុមការងារ ធ្វើវិសោធកម្ម រដ្ឋធម្មនុញ្ញ នឹងជួបគ្នារសៀលនេះ

E-mail Print PDF

ភ្នំពេញ ៖ លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលនេះថា ក្រុមការងារធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងបន្ថែមជំពូកទី ១៥ថ្មី ស្ដីពី គ.ជ.ប នឹងជួបគ្នានៅម៉ោង ៣ រសៀល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ នៅវិមានរដ្ឋសភា ។

លោកបន្តថា គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៉ែន បញ្ញា រីឯគណបក្សសង្គ្រោះជាតិ ដឹក នាំដោយ លោក អេង ឆៃអ៊ាង ។

បើតាមអ្នកនាំពាក្យរូបនេះ ការជួបពិភាក្សា គឺផ្អែកទៅលើផ្លាស់ប្ដូរកិច្ចព្រមព្រៀងគ្នា រវាងគណបក្សទាំង ពីរ បន្ទាប់ពីលោក សម រង្ស៊ី ផ្ញើលិខិតទៅ លោក ស ខេង ហើយក៏បន្ទាប់ពីលោក ស ខេង ផ្ញើលិខិតមក លោក សម រង្ស៊ី វិញដែរ ៕

Page 385 of 431