left
Safe Home

Dap News...Admin

Saturday, May 18th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

គ្រាន់តែយកម៉ូតូច្រឡំ អាងជានគរបាល ទៅវាយខ្នោះ និងយកកាំភ្លើងភ្ជង់

E-mail Print PDF

-អធិការរង ហៀង ថារ៉េត ឆ្លើយថាមេ ប៉ុស្ដិ៍អត់រាយការណ៍ឱ្យពីករណីនេះ
ភ្នំពេញ ៖ អាងខ្លួនជាមន្ដ្រី នគរបាល ក្រសួងមហាផ្ទៃ គ្រាន់តែបុរសម្នាក់យកកូន សោទៅចាក់ច្រឡំ ម៉ូតូរបស់ខ្លួន ស្រាប់តែ មន្ដ្រីនគរបាល ដែលសមត្ថកិច្ចមិនបាន បញ្ជាក់ អត្ដសញ្ញាណរូបនេះ ស្រែកថាចោរប្លន់ហើយ រត់ទៅវាយបុរសរូបនេះ មួយដៃ ថែមទាំង វាយខ្នោះ និងយកកាំភ្លើងភ្ជង់ទៀតផង ធ្វើ ឱ្យមានការភ្ញាក់ផ្អើល និងជួយអន្ដរាគមន៍ ភ្លាមៗ ពីសំណាក់កម្លាំងអាវុធហត្ថ និងសមត្ថ កិច្ចមូលដ្ឋាន ចុះទៅកន្លែងកើតហេតុ ដោយ នាំខ្លួនទាំងភាគីបង្ក និងបុរសដែលច្រឡំម៉ូតូ យកទៅសួរនាំទៀតផង ។

ហេតុការណ៍គ្រាន់តែ យកកូនសោទៅ ចាក់ម៉ូតូច្រឡំ ធ្វើឱ្យមន្ដ្រីនគរបាលក្រសួង មហាផ្ទៃខឹងច្រឡោតតោតតូង រហូតដល់ ថ្នាក់ទៅវាយមួយដៃ និងវាយខ្នោះព្រមទាំង យកកាំភ្លើងភ្ជង់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីយប់រំលង អាធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៣ ស្ថិតនៅហាងផឹកស៊ី យីហោបុបា្ផចំការមន តាមបណ្ដោយផ្លូវលេខ១០៥ សង្កាត់ បឹងត្របែក ខណ្ឌចំការមន ។

យោងតាមសាក្សី ដែលបានចោមរោម មើលហេតុការណ៍ខាងលើនេះ បានឱ្យដឹងថា មុនពេលកើតហេតុ ជនបង្កដែលជាមន្ដ្រីនគរ បាលក្រសួងមហាផ្ទៃ និងជនរងគ្រោះបាន ចូលទៅផឹកស៊ី នៅក្នុងហាងខាងលើ ដោយ ចតម៉ូតូចោលនៅខាងមុខហាងដូចគ្នា ។

សាក្សីបានបន្ដថា ក្រោយពីផឹកស៊ី រួច ហើយជនរងគ្រោះដែលគេមិនទាន់អត្ដសញ្ញាណ ផងដែរនោះ បានចេញមកមុន ក្នុងអាការៈ ស្រវឹងផងដែរ រួចក៏យកកូនសោម៉ូតូទៅចាក់ ចំម៉ូតូរបស់មន្ដ្រីនគរបាលរូបនេះ ម៉ាកសេ ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល ១-០០០៩ ដែលចតនៅមុខហាងនិងចតនៅ ក្បែរម៉ូតូរបស់ជនរងគ្រោះ ។

នៅពេលដែល ជនរងគ្រោះយកសោទៅចាក់ច្រឡំ ភ្លាមៗ នោះមន្ដ្រីនគរបាលរូបនេះ បានខឹងច្រឡោត តោតតូង ហើយស្រែកថា ចោរប្លន់ ពេល នោះ បានរត់មក វាយជនរង គ្រោះមួយដៃ លើផ្ទៃមុខ បណ្ដាលឱ្យរងរបួស ។ មិនត្រឹម តែប៉ុណ្ណោះ មន្ដ្រីនគរបាលរូបនេះ បានយក កាំភ្លើងភ្ជង់ ហើយបានយកខ្នោះទៅវាយជន រងគ្រោះទៀតផង បង្កឱ្យមានការភ្ញាក់ផ្អើល ទើបកម្លាំងអាវុធហត្ថខណ្ឌចំការមន និង កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្ដរា គមន៍ភ្លាមៗ ហើយនាំពួកគេទាំងពីរនាក់ទៅ កាន់ប៉ុស្ដិ៍នគរបាលបឹងត្របែក ដើម្បីសួរនាំ បន្ដទៀត ។

បើយោងតាមជនរងគ្រោះដែលប្រាប់ អ្នកយកព័ត៌មានក្រោយកើតហេតុថា មន្ដ្រី នគរបាលរូបនេះ បានវាយរូបគេ រួចហើយ វាយខ្នោះ និងយកកាំភ្លើងភ្ជង់ទៀតផង ដោយ ចោទប្រកាន់ថា ជាចោរប្លន់និងចោរលួចម៉ូតូ ប៉ុន្ដែធាតុពិត ព្រោះតែអាការៈស្រវឹង ពេល ចេញពីផឹកស៊ី ធ្វើឱ្យរូបគេច្រឡំម៉ូតូរបស់ខ្លួន ឯងដែលចតនៅខាងមុខហាង ទើបយកសោ ទៅចាក់ចំម៉ូតូមន្ដ្រីនគរបាលរូបនេះតែម្ដង ។

ជុំវិញ ករណីប្រើអំណាចជាមន្ដ្រីនគរបាល យកខ្នោះនិងកាំភ្លើងទៅភ្ជង់ប្រជាពលរដ្ឋ គ្រាន់តែចាក់សោច្រឡំម៉ូតូខាងលើនេះ អធិការ រងនគរបាលខណ្ឌចំការមន ទទួលផែនព្រហ្ម ទណ្ឌ លោកហៀង ថារ៉េត ដែលមិនសូវចង់ ឆ្លើយប្រាប់រឿងរ៉ាវដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាននិយាយថា ពុំមានការភ្ជង់ កាំភ្លើងនិងវាយខ្នោះនោះឡើយ ពីព្រោះមេ ប៉ុស្ដិ៍បឹងត្របែក មិនបានរាយការណ៍ជូន លោក។

នៅពេលសួរថា តើជននេះត្រូវបាន ដោះលែងហើយឬនៅ អធិការរងនគរបាល លោក ហៀង ថារ៉េត បានឆ្លើយថា បើអត់ ខុសអីផង មានតែដោះលែង ប៉ុន្ដែលោកឱ្យ ទៅសួរនាយនគរបាលប៉ុស្ដិ៍បឹងត្របែក៕

បុរសរូបពាក់អាវស ជាមន្រ្តីនគរបាល អាងអំណាច វាយខ្នោះ និងយកកាំភ្លើងភ្ជង់គេ

ជនរងគ្រោះត្រូវមន្រ្តីនគរបាល វាយខ្នោះ តែលោក ហៀង ថារ៉េត ថាអត់មានទៀត

បុគ្គលិក ក្លិបហូលីដេ តវ៉ារឿងថៅកែ មិនបើកលុយឱ្យ

E-mail Print PDF

ភ្នំពេញ ៖ បុគ្គលិក នៅក្លិបហូលីដេ ស្ថិត នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាល ពីយប់ទៀបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៣ នេះ បានធ្វើការតវ៉ានៅក្នុងក្លិប របស់ខ្លួន ដោយសារតែថៅកែមិនបើកប្រាក់ ខែជូន ចំពោះការធ្វើការរបស់ពួកគេ ។

ប្រភពព័ត៌មាន ពីបុគ្គលិកដែលបម្រើ ការងារ នៅក្នុងក្លិបរាត្រីមួយនេះ បានឱ្យ ដឹងថា ពួកគេជាង ២០នាក់ បានធ្វើការតវ៉ា ចំពោះថៅកែដែលមិនបានបើកប្រាក់ខែជូន ពួកគេ ខំធ្វើការកន្លងមក ហើយបើមិនបើក ប្រាក់ជូនទៀត ពួកគេនឹងបន្ដស្វែងរកអន្ដរា គមន៍ ពីសំណាក់អាជ្ញាធរ និងសមត្ថកិច្ចពាក់ ព័ន្ធ ។

បើតាមប្រភពព័ត៌មានចុងក្រោយពីបុគ្គ លិក នៅក្នុងក្លិបកំសាន្ដមួយនេះបានឱ្យដឹង ថា ក្រោយពីមានការតវ៉ារួចមកថៅកែក្លិប បានសន្យាបើកប្រាក់ខែជូនពួកគាត់ នៅថ្ងៃ ចន្ទ សបា្ដហ៍ក្រោយនេះ ៕

ជីវិតទុរគតនិង ការតស៊ូរបស់ លោកយាយ មឿង មុំ ជន្មាយុ៨០ឆ្នាំ ទ្រាំរស់នៅទាំងពិការ

E-mail Print PDF

ពោធិ៍សាត់៖ នៅលើគ្រែដ៏តូចមួយ នៅក្រោមផ្ទះ ទាំងដៃនៅកំពុង ព្យួរសេរ៉ូម និងមានរទេះរុញ ចាស់មួយគ្រឿង ព្រមទាំងមាន ឆ្នាំងបាយ និងចានពីរបីតែប៉ុណ្ណោះ លោកយាយ មឿង មុំ អាយុ៨០ឆ្នាំ រស់នៅភូមិដូងជ្រុំ សង្កាត់ ព្រៃញី ក្រុងពោធិ៍សាត់ បានរៀបរាប់ទាំងទឹកភ្នែក រលីងរលោងថា រយៈពេលជិត៩ឆ្នាំ មកហើយដែល លោកយាយ ធ្លាក់ខ្លួនពិការកាយសម្បទា ទាំងអស់ដើរទៅណាមិនរួចដោយសារ តែជំងឺលើសឈាម ។ មិនត្រឹមតែប៉ុណ្ណោះ កាលដែល លោកយាយនៅដើររកស៊ីបាន លោកយាយបានថែទាំចិញ្ចឹមចៅប្រុស-ស្រី ដល់ទៅ៣នាក់ ឯណោះ ដោយសារតែចៅប្រុស-ស្រីទាំង៣នាក់នោះ កំព្រាហើយនៅតូចៗ ឪពុកម្តាយរបស់គេបានស្លាប់ ចោលកាលពីជាង ១៧ឆ្នាំកន្លងទៅ ដោយសារជំងឺប្រចាំកាយ ។

លោកយាយក៏បានរៀបរាប់ទាំងទឹកភ្នែកទៀតថា រហូតមកដល់ពេលនេះ លោកយាយគ្មានអ្វីទីសង្ឃឹមទៀតទេ ពីព្រោះលោកយាយធ្លាក់ខ្លួនពិការ កាយសម្បទា រយៈពេលជិត៩ឆ្នាំមកហើយ ។ ដោយសារតែគ្មានប្រាក់ ចិញ្ចឹម ចៅប្រុស-ស្រី ទាំងបីផងនោះ ចៅប្រុសច្បងរបស់លោកយាយ ម្នាក់បានបង្ខំចិត្តឈប់រៀន មកស៊ីឈ្នួលធ្វើជាកូន ជាងឲ្យ អ្នកស្រុក ដើម្បីបានប្រាក់កម្រៃ បន្តិចបន្តួចសម្រាប់ចិញ្ចឹមប្អូនៗ របស់គេដែលនៅសិក្សា ចំនួន២នាក់ និង ចិញ្ចឹមលោកយាយ ដែលពិការផង ។ ប៉ុន្តែបើទោះបីចៅប្រុសខិតខំដើរស៊ីឈ្នួល គេយ៉ាងណាក៏ដោយ ក៏ជីវភាព របស់លោកយាយ និងចៅប្រុស-ស្រីទាំងបីនាក់ នៅតែមានការខ្វះខាត រកមុខខ្វះក្រោយដដែល ហើយពេលខ្លះការ ទទួលទាន អាស្រ័យលើញាតិជិតខាង តែប៉ុណ្ណោះ ។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លោកយាយ មឿង មុំ ក៏បានលើកដៃទាំងទ្វេរ សុំការសណ្តោសប្រណីពីសប្បុរសជនទាំងក្នុងខេត្ត និងក្រៅខេត្ត ព្រមទាំងសប្បុរសជន នានានៅក្រៅប្រទេស មេត្តាជួយដល់លោកយាយផង ៕

Photo by DAP-News

Photo by DAP-News

ក្រុមកម្មករ រោងចក្រ មីងដា ផ្ទុះកូដកម្ម បិទផ្លូវសាជាថ្មី

E-mail Print PDF

ភ្នំពេញ៖ ក្រុមកម្មករ-កម្មការិនី ប្រមាណជា ៥០០នាក់ ក្នុងចំណោម២០០០នាក់ ដែលបម្រើការងារ នៅរោងចក្រ មីងដា ស្ថិតនៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានផ្ទុះកូដ កម្មសាជាថ្មី ដោយសាររង់ចាំចម្លើយ ពីថៅកែមានរយៈពេលយូរ ក្នុងការផ្តល់លក្ខខណ្ឌការងារ ៥ចំណុច ដល់ពួក គេ បន្ទាប់ពីសន្យាជាមួយក្រុមកម្មករ កាលពីពេលថ្មីៗនេះ។

បើយោងតាម សមត្ថកិច្ចមូលដ្ឋាន ដែលបានចុះទៅការពារសុវត្ថិភាព ជូនកម្មករបាន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣នេះ ក្រុមកម្មករ បានអង្គុយបិទផ្លូវវ៉េងស្រេង ដើម្បីទាមទារឲ្យ ថៅកែយល់ព្រម ផ្តល់លក្ខខណ្ឌការងារ ចំនួន ៥ចំណុច ដែលក្រុមកម្មករ បានទាមទារ កាលពីពេលកន្លងមក ដោយថៅកែ ក៏បានសន្យាជាមួយកម្មករថា នឹងផ្តល់នូវលក្ខខណ្ឌការងារទាំងនេះ ដល់ពួកគេក្នុងពេលឆាប់ៗ។ ប៉ុន្តែក្រុមកម្មករ បានទង្ទឹងរង់ចាំ អស់រយៈពេលយ៉ាងយូរ នៅតែមិនឃើញថៅកែផ្តល់ឲ្យទៀត ទើបពួកគេសម្រេច ចិត្តធ្វើកូដកម្មម្តងទៀតបែបនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែឧសភា ក្រុមកម្មករបានធ្វើកូដកម្មម្តងរួចមកហើយ ដោយសារថៅកែបានរត់ ចោលពួកគេ ដោយមិនទទួលខុសត្រូវ ក្នុងការផ្តល់ប្រាក់សំណង សងជំងឺចិត្តដល់កម្មករ ប៉ុន្តែបន្ទាប់ពីថៅរត់ ចោល ហើយក៏មានថៅកែថ្មីមួយទៀត មកជំនួស ដោយបានទទួលខុសត្រូវ រាល់ប្រាក់សំណងទាំងអស់ ។ ក្នុង នោះកម្មករ ក៏បានទាមទារនូវលក្ខខណ្ឌការងារ ៥ចំណុច បន្ថែមទៀត ហើយថៅកែថ្មី ក៏បានយល់ព្រមថា នឹង ផ្តល់លក្ខខណ្ឌការងារទាំងនោះ ដល់ពួកគេ ប៉ុន្តែរហូតមកដល់ថ្ងៃទី១៧ ឧសភា នៅតែមិនឃើញទៀត ក៏ផ្ទុះកូដ កម្មតែម្តងទៅ៕

អគ្គិភ័យ កំពុងឆេះបំផ្លាញ សិប្បកម្ម រោងម៉ាស៊ីន កិនស្រូវ នៅជិតបន្ទាយអាវុធ ហត្ថ ក្នុងក្រុងពោធិ៍សាត់

E-mail Print PDF

ពោធិ៍សាត់ ៖ រោងសិប្បកម្ម ម៉ាស៊ីនកិន ស្រូវមួយកន្លែង ស្ថិតនៅចម្ងាយប្រមាណ ៣០០ម៉ែត្រ ពីទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្ដពោធិ៍សាត់ តាមបណ្ដោយផ្លូវជាតិលេខ ៥ ក្នុងក្រុងពោធិ៍សាត់ ត្រូវបានអគ្គិភ័យ កំពុងឆេះបំផ្លាញ នៅវេលាម៉ោង ២ និង ៣០នាទីរសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៣ នេះ ។

មេបញ្ជាការអាវុធហត្ថ ខេត្ដពោធិ៍សាត់ លោក អន សុខុន បានថ្លែងប្រាប់ដើម  អម្ពិលតាមទូរស័ព្ទថា អគ្គិភ័យបាន និងកំពុង ឆាបឆេះ ប៉ុន្ដែ កម្លាំងអាវុធហត្ថរបស់លោក និងកម្លាំងសមត្ថកិច្ច បាន និងកំពុងជួយអន្ដរាគមន៍ តាមរយៈការបញ្ជូនរថយន្ដ ពន្លត់អគ្គិភ័យ ទៅជួយសង្គ្រោះ ។ យ៉ាងណាក៏ដោយ សម្រាប់អគ្គិភ័យនេះ មិនទាន់ដឹង ពីមូលហេតុពិតប្រាកដ នៅឡើយទេ ៕

សូត្រ​មន្ត​ក្រុង​ពាលី សាង​សង់​ដំបូល ព្រះវិហារ វត្ត​ឈូក​ក្រពុំ ក្រោម​ជំនួយ នាយ​ឧត្តម​សេនីយ៍ នេត សាវឿន

E-mail Print PDF

ខេត្តកណ្តាលៈ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ អញ្ជើញចូលរួមក្នុង ពិធីសូត្រមន្តក្រុងពាលី សាងសង់ដំបូលព្រះវិហារ ក្នុងវត្តឈូកក្រពុំ ស្ថិតក្នុងភូមិបឹងខ្នា ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្តាល បានមានប្រសាសន៍ថា បន្ទាប់ពីមានការសំណូមពរ ពីអាជ្ញាធរមូលដ្ឋានស្នើសុំទៅ នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុំឲ្យនាយឧត្តមសេនីយ៍ ជួយសាងសង់ដំបូលព្រះវិហារ វត្តឈូកក្រពុំ រួចមក នាយឧត្តមសេនីយ៍បានចាត់ ឲ្យលោកធ្វើការសិក្សាជាមួយក្រុមជាង ដើម្បីធ្វើការសាងសង់ដំបូល ព្រះវិហារវត្តឈូកក្រពុំ តាមការសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន ក៍ដូចជាប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ។

លោក អ៊ាវ ចំរើន ស្នងការ នគរបាល ខេត្តកណ្តាល បានបន្តថា បន្ទាប់ពីធ្វើការសិក្សា ជាមួយក្រុមជាងរួចមក ដំបូលព្រះវិហារនេះទាំងមូល ត្រូវចំណាយថវិកាអស់ ១៥០០០ដុល្លា និងចំណាយពេលវេលា សាងសង់ប្រហែល ៣ខែទើបរួចរាល់ជាសន្ថាពរ ។

ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បានបន្តថា បន្ទាប់ពីធ្វើការសិក្សារួចរាល់ ហើយនោះនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ នេះលោកបានដឹកនាំ ស្នងការរង លោកអធិការក្រប់បណ្តាស្រុក និងមន្ត្រីនគរបាលក្រោមឱវ៉ាត មកកាន់ទីតាំងព្រះវិហារវត្តឈូកក្រពុំ និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ តាជី យាយជី ដើម្បីប្រារព្ធពិធីសូត្រមន្ត ក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី រុះរើដំបូលចាស់ចេញ ដើម្បីសាងសង់ប្រក់ដំបូលព្រះវិហារ ខាងលើនេះតែម្តង ។

លោកតាអាចារ្យព្រះនាម ឆេង ឡូ អាយុ៧៤ឆ្នាំ ដែលជាអាចារ្យប្រចាំ វត្តឈូកក្រពុំបានរៀបរាប់ថា ព្រះវិហារវត្តឈូកក្រពុំនេះ ត្រូវបានគេធ្វើការសាង អស់រយៈពេលយូរយារ ណាស់មកហើយ តាមលោកអាចសន្និដ្ឋានថា ព្រះវិហារនេះសាងសង់ អស់រយៈពេលយ៉ាងតិច ១០០ឆ្នាំឯណោះ ព្រោះចាប់តាំងពីលោក កើតដឹងក្តីមកបានឃើញព្រះវិហារ នេះរហូតមក ។

លោកតាអាចារ្យបានបញ្ជាក់ថា ព្រះវិហារនេះកាលពី សម័យប៉ុលពត ត្រូវបានគេយកធ្វើជា ឃ្លាំងស្តុកសម្ភារៈ និងមានការបាក់បែក អស់មួយចំនួនធំ តែក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ព្រះវិហារនេះត្រូវបាន ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានសហការគ្នា ធ្វើការជួសជុលវិញបានមួយចំនួន តែដោយឡែកដំបូលព្រះវិហារ មិនត្រូវបានជួសជុលនោះទេ។ ទើបរយៈពេលថ្មីៗនេះ អាជ្ញាធរមូលដ្ឋាន ឃុំទួលព្រិច ធ្វើការសំណូមពរទៅ នាយឧត្តមសេនីយ៍ នេត សាវឿន ដើម្បីសុំឲ្យលោកជួយ សាងសង់ដំបូលថ្មី ព្រោះនៅឃុំទួលព្រិច ស្រុកអង្គស្នួលនេះ ជាទីកន្លែងកំណើតរបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ៕

ប្រជាពលរដ្ឋ ចំនួន ២០៥៩នាក់ បង្ហាញមតិ អំពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា

E-mail Print PDF

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ២០៥៩នាក់ ដែលមកពី១៥ ខេត្ត-ក្រុង បង្ហាញមតិរបស់ខ្លួន ពីភាពវិជ្ជមាន និងអវិជ្ជ មាន លើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នាពេលបច្ចុប្បន្ន តាមរយៈ ការស្ទង់មតិរបស់ វិទ្យាស្ថានពលរដ្ឋវិទ្យា។

លោក ឈឹម ផលវរុណ ប្រធានវិទ្យាស្ថាន ពលរដ្ឋវិទ្យា បានមានប្រសាសន៍ថា ការស្ទង់មតិប្រជាពលរដ្ឋ មាន ប្រយោជន៍ ចំពោះរបបលទ្ធិប្រជាធិបតេយ្យ ព្រោះការស្ទង់មតិ គឺជាមធ្យោបាយលទ្ធិប្រជាធិបតេយ្យ សម្រាប់ ការវាយតម្លៃ និងជាមូលដ្ឋាន ដើម្បីរៀបចំគោលនយោបាយ សម្រាប់អភិវឌ្ឍន៍ប្រទេស និងជាការកែតំរូវ ចំពោះ គណបក្សនយោបាយផងដែរ។

លោក បានបន្តថា ប្រជាពលរដ្ឋ ដែលត្រូវធ្វើការស្ទង់មតិមាន ដូចជា៖ កសិករ កម្មករ អាជីវករ គ្រូបង្រៀន មន្ត្រី រាជការ បុគ្គលិកឯកជន និងអង្គការផ្សេងៗទៀត ហើយជាលទ្ធផលនៃការស្ទង់មតិ ចំពោះបញ្ហាចម្បងនៅកម្ពុជា បច្ចុប្បន្នមិនត្រឹមត្រូវមាន៖ ភាពក្រីក្រមាន ៣១,១៣ភាគរយ-បញ្ហាពុករលួយមាន៤០,២២ភាគរយ-អយុត្តិធម៌ សង្គមមាន១៥,៣២ភាគរយ-អយុត្តិធម៌ ក្នុងវិស័យតុលាការមាន ៤,៥៧ភាគរយ-គ្មានប្រជាធិបតេយ្យ ៥,០៥ ភាគរយ-អស្ថេរភាពបយោបាយ មាន ០,៩២ភាគរយ-ទំនាស់ដីធ្លីមាន ៥,០៥ភាគរយ-កង្វះសេរីភាពនយោបាយ មាន ០,០៨ភាគរយ-បញ្ហាព្រំប្រទល់កម្ពុជា-ថៃ មាន ២,៤៧ភាគរយ និងបញ្ហាព្រំប្រទល់កម្ពុជា-វៀតណាម មាន ១,៩៩ភាគរយ។

លោកបានបន្ថែមទៀតថា ប៉ុន្តែចំណុចសំខាន់ ដែលកម្ពុជាដើរលើផ្លូវត្រឹមត្រូវមាន៖ សន្តិភាពមាន ៥៧,១៨ភាគ រយ-ស្ថិរភាពនយោបាយ ប្រសើរឡើងមាន ២៧,៦៨ភាគរយ-លទ្ធិប្រជាធិបតេយ្យប្រសើរឡើង មាន ២៣,៥៩ ភាគរយ-ស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង មាន ២៧,៣៣ភាគរយ-ការគោរពសិទ្ធិមនុស្ស ប្រសើរឡើងមាន ២៩,៧៦ ភាគរយ និងគមនាគមន៍ (ស្ពាន, ផ្លូវ, ថ្នល់.....)ប្រសើរឡើងមាន ៥៥,២២ភាគរយ។

ការធ្វើស្ទង់មតិ អំពីលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ត្រូវបានវិទ្យាស្ថានពលរដ្ឋវិទ្យា ធ្វើឡើងតែខេត្ត-ក្រុងចំនួន១៥ ប៉ុណ្ណោះ។ ការធ្វើឡើងតែចំនួន ១៥ខេត្ត-ក្រុង នេះ ត្រូវបានប្រធានវិទ្យាស្ថានពលរដ្ឋវិទ្យា ពន្យល់ថា ការស្ទង់មតិ នេះ ធ្វើឡើងតែខេត្ត-ក្រុងណា ដែលមានអាសនៈចាប់ពី៣អាសនៈឡើងទៅ។

ខេត្ត-ក្រុងចំនួន១៥នោះរួមមាន៖ ១.ភ្នំពេញ-២.កំពង់ធំ-៣.បាត់ដំបង-៤.កំពង់ចាម-៥.បន្ទាយមានជ័យ-៦. ស្វាយរៀង-៧.សៀមរាប-៨.កំពត-៩.កណ្តាល-១០.ក្រចេះ-១១.កំពង់ស្ពឺ-១២.ពោធិ៍សាត់-១៣.ព្រែវែង-១៤. តាកែវ និង១៥ កំពង់ឆ្នាំង៕

ដំឡើងផ្កាយបី ដល់នាយកសាលា មធ្យមវិជ្ជាជីវៈ នគរបាល

E-mail Print PDF

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ទោ សួន ផល្លា នាយកសាលាមធ្យមវិជ្ជាជីវៈ នគរ បាល នៃបណ្ឌិតសភានគរបាលកម្ពុជាចំណុះ ក្រសួងមហាផ្ទៃ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យ ដំឡើងឋានន្ដរស័ក្ដិជា ឧត្ដមសេនីយ៍ឯក ។

ពិធីបំពាក់ឋានន្ដរស័ក្ដិ ដល់នាយនគរ បាលខាងលើនេះ បានប្រព្រឹត្ដទៅនៅព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៣  ក្រោម អធិបតីភាព នាយឧត្ដមសេនីយ៍ ម៉ា ឈឿន នាយកបណ្ឌិតសភានគរបាលកម្ពុជា នៅ សាលាបណ្ឌិតសភា នគរបាលកម្ពុជាដែល មានទីតាំងនៅក្នុងស្រុកកៀនស្វាយ ខេត្ដ កណ្ដាល ។

ក្រៅពីបំពាក់ឋានន្ដរស័ក្ដិ ដល់លោក ឧត្ដមសេនីយ៍ សួន ផល្លា ក៏នៅមានមន្ដ្រី នគរបាលជាតិចំនួន ៥៥រូបផ្សេងទៀត ត្រូវ បានបំពាក់ឋានន្ដរស័ក្ដិ និងតែងតាំងតួនាទី ជាមួយគ្នានោះផងដែរ ៕

រថយន្ដកូរ៉េ និងរថយន្ដតាកូម៉ា បើក លឿនដូចគ្នា បុកពេញទំហឹងរងរបួស៤នាក់

E-mail Print PDF

ភ្នំពេញ ៖ អ្នកបើករថយន្ដនិងអ្នកជិះនៅ ក្នុងរថយន្ដកូរ៉េចំនួន៤នាក់ បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពីពួកគេបានជួបគ្រោះថ្នាក់ ចរាចរ ដោយបានទៅបុក រថយន្ដតា កូម៉ាមួយ គ្រឿង ស្ថិតនៅចំណុចផ្លូវកោង ក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ ហើយគ្រោះថ្នាក់ចរាចរ ខាងលើនេះ ដោយសារតែអ្នកបើករថយន្ដ ទាំងពីរគ្រឿង បានបើកលឿនដូចហោះ។

គ្រោះថ្នាក់ចរាចរ ដោយសារតែបើក រថយន្ដលឿនដូចគ្នា ហើយបុកពេញទំហឹង ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទី យប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រៃស សង្កាត់ពងទឹក ខណ្ឌដង្កោ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្ដកូរ៉េបានធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រៃស ក្នុងទិសដៅពីកើតទៅលិច លុះដល់ ចំណុចកើតហេតុ ដែលជាផ្លូវកោង ស្រាប់តែ មានរថយន្ដតាកូម៉ាមួយគ្រឿង កំពុងធ្វើ ដំណើរបញ្ច្រាសទិសគ្នា ក្នុងល្បឿន ដោយ មានគ្នា៣នាក់ ហើយក៏បុកពេញមួយទំហឹង បណ្ដាលឱ្យរថយន្ដទាំងពីរគ្រឿងរងការខូច ខាតផ្នែកខាងមុខ ស្ទើរទាំងស្រុង ហើយ ដោយសារតែល្បឿនលឿនខ្លាំងពេក ពេល បុកចំពីមុខ ស្រាប់តែគូទរថយន្ដរបស់តាកូម៉ា វេទៅស្របរថយន្ដកូរ៉េទៀតផង ។

សមត្ថកិច្ចបានបន្ដថា ក្រោយជួបគ្រោះ ថ្នាក់ចរាចរខាងលើនេះ អ្នកបើកនិងអ្នកជិះ រថយន្ដតាកូម៉ា បានគេចខ្លួនពីកន្លែងកើតហេតុ ដោយមិនទាន់ដឹងថា រងរបួសយ៉ាងណានោះ ទេ ដោយឡែកអ្នកបើកនិងអ្នកជិះនៅក្នុង រថយន្ដកូរ៉េទាំង៤នាក់រងរបួសធ្ងន់ស្រាល ។

យ៉ាងណាក៏ដោយ ជនរងគ្រោះទាំង៤ នាក់ ដែលជិះនៅក្នុងរថយន្ដកូរ៉េនោះ មិន ទាន់ត្រូវបានបញ្ជាក់ពីសមត្ថកិច្ចនៅឡើយ ទេ ។

បច្ចុប្បន្នរថយន្ដទាំងពីរគ្រឿងដែលរងការ ខូចខាតខាងលើនេះ ត្រូវបានសមត្ថកិច្ចយក ទៅរក្សាទុក ដើម្បីដោះស្រាយបន្ដទៀត9

បង្ហាញមុខ ក្រុមចោរប្លន់ ប្រដាប់អាវុធ ឆ្លងខេត្ដ ទាំង ៥នាក់ ខណៈបក្ខពួក ៥នាក់ ទៀត កំពុងរត់គេចខ្លួន

E-mail Print PDF

ភ្នំពេញ ៖ ក្រុមចោរប្លន់ ចំនួន ៥នាក់ ក្នុងចំណោមបក្ខពួកទាំង ១០នាក់ ដែល បានធ្វើសកម្មភាព បាញ់ប្លន់យ៉ាងសាហាវ នៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដា ខេត្ដ ដូចជា ខេត្ដតាកែវ ខេត្ដកណ្ដាល ត្រូវ បានកម្លាំងនគរបាល ព្រហ្មទណ្ឌរាជធានីភ្នំ ពេញ សហការជាមួយកម្លាំងនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ព្រម ទាំងមានការចូលរួម ពីសំណាក់កម្លាំងនគរ បាលតាមបណ្ដាខណ្ឌ និងបណ្ដាខេត្ដទាំង នោះ បើកការស្រាវជ្រាវ ហើយឈានទៅ ដល់ការចាប់ខ្លួន បញ្ជូនទៅ តុលាការ ហើយ ត្រូវបានចៅក្រម សម្រេចឃុំខ្លួនដាក់ពន្ធនា គារ ខណៈដែលបក្ខពួក និងមេខ្លោងចំនួន ៥ នាក់ផ្សេងទៀត បាន និងកំពុងរត់គេចខ្លួន។

ការបង្ហាញមុខ ក្រុមចោរប្លន់ប្រដាប់ អាវុធ ដែលបានធ្វើសកម្មភាពបាញ់ប្លន់ជន រងគ្រោះ យកម៉ូតូ យកគ្រឿងអលង្កា និង ទ្រព្យសម្បត្ដិដ៏សាហាវ នាពេលកន្លងមក ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ដ នោះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ ២០១៣ ក្រោមវត្ដមានរបស់ លោកវរសេនីយ៍ឯក ជួន ណារិន្ទ ស្នងការរង នគរបាល និងជាប្រធានការិយាល័យកណ្ដាល យុត្ដិធម៌ និងលោក អេង សោភា ប្រធាន ការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានី ភ្នំពេញ ។

នៅក្នុងសន្និសីទកាសែត បង្ហាញមុខក្រុម ចោរប្លន់ទាំ ៥នាក់ខាងលើនេះ លោក ជួន ណារិន្ទ បានថ្លែងថា ប្រតិបត្ដិការតាមចាប់ ក្រុមចោរទាំងនេះ បានធ្វើឡើង ចាប់ពី ថ្ងៃទី ០៣ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៣ ហើយបក្ខពួកចំនួន ៥នាក់ផ្សេងទៀតដែល កម្លាំងសមត្ថកិច្ច បានកំណត់អត្ដសញ្ញាណ រួចទៅហើយនោះ បាន និងកំពុង រត់គេចខ្លួន។

លោក ជួន ណារិន្ទ បានបន្ដថា ជនសង្ស័យ ទាំង ៥នាក់ ខាងលើនេះ រួមជា មួយបក្ខពួក ប្រមាណ ១០នាក់ បានចែកគ្នា ជាក្រុម ធ្វើសកម្មភាពប្លន់ បាញ់យកម៉ូតូ យកគ្រឿងអលង្កា និងយកកាបូបលុយ ប្រមាណ ១៥ដង ក្នុងនោះនៅរាជធានីភ្នំ ពេញ ចំនួន ១១ដង ខេត្ដតាកែវ ចំនួន ៣ ដង និងខេត្ដកណ្ដាល ក្នុងស្រុកអង្គស្នួល ចំនួន ១ដង ដែលបណ្ដាលឱ្យជនរងគ្រោះ ស្លាប់ និងរងរបួស ព្រមទាំងបាត់បង់ទ្រព្យ សម្បត្ដិ អស់ជាច្រើនផ្សេងទៀត ។

បើតាមលោក ជួន ណារិន្ទ ក្រោយពី មានករណីបាញ់ប្លន់ ជាបន្ដបន្ទាប់ខាងលើ នេះរួចមក ស្នងការនគរបាលរាជធានីភ្នំ ពេញ លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន បញ្ជាឱ្យកម្លាំងនគរបាលជំនាញ បើកការ ស្រាវជ្រាវ ដោយមានកិច្ចសហប្រតិបត្ដិការ យ៉ាងល្អពីកម្លាំងនគរបាល នាយកដ្ឋានព្រហ្ម ទណ្ឌ ក្រសួងមហាផ្ទៃ កម្លាំងនគរ បាលតាម បណ្ដាខណ្ឌ និងកម្លាំងនគរបាលតាមបណ្ដា ខេត្ដ ហើយឈានទៅដល់ការឃាត់ខ្លួនជន សង្ស័យទាំង ៥នាក់ ក្នុងនោះ ៣នាក់ជាជន ដៃដល់ ក្នុងការបាញ់ ជនរងគ្រោះ ពេលធ្វើ សកម្មភាពម្ដងៗ ។

ជនសង្ស័យទាំង ៥នាក់ ដែលត្រូវបាន ឃាត់ខ្លួន ក្នុងរយៈពេលជិត ១០ថ្ងៃមកនេះ លោក ជួន ណារិន្ទ បានបញ្ជាក់ថា ទី១ ឈ្មោះ សុខ វុទ្ធី ហៅ សុខ ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅបន្ទប់ជួល លេខ អា ១៣ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញ ខណ្ឌ សែនសុខ មុខរបរ ជាកម្មករសំណង់ ដែល ជននេះ ត្រូវបានឃាត់ខ្លួន កាលពី វេលា ម៉ោង ៧ និង៣០នាទីយប់ ថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ ២០១៣ ទី២ ឈ្មោះ ប៊ូ សំណាង  ហៅ ជិន ភារម្យ ហៅ រិន ភេទប្រុស អាយុ ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ ១០៦ក្រុម ទី២ ភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ ត្រូវបានឃាត់ខ្លួន កាលពីវេលា ម៉ោង ២ និង៣០នាទីយប់រំលងអាធ្រាត្រ ថ្ងៃទី០៤ ខែឧសភា ទី៣ ឈ្មោះ សួន មឿន  ហៅ ស្រី សារ៉ន ភេទប្រុស អាយុ ៣១ឆ្នាំ  ស្នាក់នៅបន្ទប់ជួល ភូមិឫស្សី សង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ មុខរបរ មិនពិត ប្រាកដ ត្រូវបាន ឃាត់ខ្លួនកាលពីវេលាម៉ោង  ២ និង៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៣ ទី៤ ឈ្មោះ វ៉ែន ចន្ថា ហៅ វ៉ែនតា ភេទប្រុស អាយុ ៣៤ឆ្នាំ ស្នាក់នៅ ផ្ទះជួល លេខ ១៥៦ ផ្លូវលេខ ៤៩៨ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន មុខរបរ ជាង ដែក ឃាត់ខ្លួននៅវេលាម៉ោង ១០ និង៣០  នាទីយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៣  និងទី៥ ឈ្មោះ នួន សេរី ហៅ នួន ចាន់វិបុល  ហៅ ក្រោះ ភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់ នៅផ្ទះលេខ ៨២ ផ្លូវលេខ ២១៥ សង្កាត់ វាលវង់ ខណ្ឌ ៧មករា មុខរបរ មិនពិត ប្រាកដ ឃាត់ខ្លួននៅវេលាម៉ោង ៩ព្រឹក ថ្ងៃ ទី១១ ខែឧសភា ឆ្នាំ ២០១៣ ។

លោក ជួន ណារិន្ទ បានបន្ដថា ក្រោយ ពីការឃាត់ខ្លួន ជនសង្ស័យទាំងនេះកម្លាំង នគរបាលរបស់លោក បានដកហូតវត្ថុតាង មួយចំនួន រួមមាន ម៉ូតូចំនួន ២គ្រឿង ១ គ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BU-1008 របស់ ជនរងគ្រោះ ទី២ ម៉ូតូម៉ាក ហុងដា សេ ១២៥ ពណ៌ខ្មៅ ពាក់ ស្លាកលេខ តាកែវ 1H-3723 អាវុធខ្លី ៣ដើម រួមមាន កា៥៩ ២ដើម និងកា ៥៤ ១ដើម វិទ្យុទាក់ទង ទូរ ស័ព្ទដៃចំនួន ៤គ្រឿង កាបូបយួរដៃរបស់ ស្ដ្រីចំនួន ១៤ ស្លាកលេខម៉ូតូចំនួន ២បន្ទះ ក្នុងនោះមានទាំងស្លាកលេខ ខម ផងដែរ ប៊ូឡុង សម្រាប់ចាប់ស្លាកលេខម៉ូតូមួយ ចំនួន និងប័ណ្ណបើកបររថយន្ដមួយសន្លឹក របស់ឈ្មោះ នួន សិរី ។

ស្នងការរងនគរបាលរូបនេះ បានរំលឹក ថា ក្រុមចោរប្លន់ប្រដាប់អាវុធខាងលើបាន ធ្វើសកម្មភាពជាច្រើនលើក នៅក្នុងរាជធានី ភ្នំពេញ ដូចជា ការបាញ់ប្លន់យក ម៉ូតូ បណ្ដាល ឱ្យជនរងគ្រោះរងរបួសធ្ងន់ កាលពីយប់ថ្ងៃ ទី០៣ ខែឧសភា នៅផ្លូវលំ សង្កាត់ប្រទះ ឡាង ខណ្ឌដង្កោ បណ្ដាលឱ្យជនរងគ្រោះជា ស្ដ្រីរងរបួសធ្ងន់ ៣ គ្រាប់ ប៉ុន្ដែ ពេលនោះ ដោយសារកម្លាំងនគរបាល ខណ្ឌដង្កោ ដឹក នាំដោយលោកអធិការខណ្ឌ យឹម សារ៉ាន់ បានបង្ក្រាបភ្លាមៗ ហើយឃាត់ខ្លួនជន សង្ស័យ២នាក់ ។

ក្រុមចោរប្លន់ទាំងនេះបាន ធ្វើសកម្មភាពបាញ់ជនរងគ្រោះ ដណ្ដើម កាបូបលុយកាលពីយប់ថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៣ ខណៈដែលជនរងគ្រោះជិះ រថយន្ដទៅ ដល់ផ្ទះ ស្ថិតនៅសង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ ។ ក្រោយពីធ្វើ សកម្មភាពប្លន់រួច បក្ខពួកទាំងនេះបានធ្វើ ដំណើរទៅខេត្ដតាកែវ ហើយប្លន់ម៉ូតូពី ប្រជាពលរដ្ឋ នៅស្រុកត្រាំងដោយបាញ់ ១ គ្រាប់ត្រូវភ្លៅឆ្វេង រួចហើយយកម៉ូតូទាំង២ គ្រឿង របស់ជនរងគ្រោះគេចខ្លួនបាត់ ។

ជាមួយគ្នានេះ ជនសង្ស័យកាលពីយប់ រំលងអាធ្រាត្រ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០១២ បានបាញ់ប្លន់សម្លាប់ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ យកម៉ូតូគេចខ្លួនបាត់ ហើយ នៅយប់ថ្ងៃទី១៤ ខែមេសា ជនសង្ស័យ ពេលធ្វើដំណើរដល់ស្រុកសំរោងខេត្ដតាកែវ បានបាញ់ប្លន់យកម៉ូតូពីប្រជាពលរដ្ឋនៅទី នោះទៀត ។

ក្រោយមក នៅយប់ថ្ងៃទី២៣ ខែមេសា  ជនសង្ស័យក៏បានធ្វើសកម្មភាពលួចម៉ូតូ របស់ប្រជាពលរដ្ឋ ដែលចតនៅតាមផ្លូវគេច ខ្លួនបាត់ដោយសុវត្ថិភាព នៅក្នុង ខេត្ដតាកែវ។

ករណីផ្សេងទៀត កាលពីយប់ទៀបភ្លឺ ឆ្នាំ ២០១២ ក្រុមចោរទាំងនេះដែលមានគ្នា ៥នាក់ បានប្លន់យករថយន្ដឡង់រ៉ូវែ១គ្រឿង នៅជាប់ភោជនីយដ្ឋានតាយតាយ រួចហើយ យកទៅប្លុងចោលនៅខណ្ឌមានជ័យ ដោយ សារតែរថយន្ដបែកកង់ ។ ដោយឡែកកាល ពីខែធ្នូ ឆ្នាំ ២០១២ នៅជិតភោជនីយដ្ឋាន ហ្សង់អេលីហ្សេ ខណ្ឌ ចំការមន ជនសង្ស័យ បានភ្ជង់ជនរងគ្រោះ និងបាញ់ចំនួន ៣គ្រាប់  រួចយកម៉ូតូគេចខ្លួនបាត់ ។

កាលពីយប់ក្នុងឆ្នាំ ២០១២ នេះដែរ ជន សង្ស័យក៏បានភ្ជង់ទៅលើជនរងគ្រោះ កំពុង អង្គុយរាប់លុយលើតុក្នុងផ្ទះ នៅសង្កាត់ទឹក ល្អក់ទី៣ ខណ្ឌទួលគោក រួចហើយ បាញ់ គំរាមឡើងលើ និងបាញ់សំដៅជនរងគ្រោះ ៥គ្រាប់ បន្ទាប់មកគេចខ្លួនបាត់ ។ កាលពី យប់ខែមករា ឆ្នាំ ២០១៣ ក្រុមចោរទាំង នេះ បានប្លន់យកកាបូបស្ទាយ ពីជនរងគ្រោះ ស្ថិតនៅជិតការិយាល័យ ប្រឆាំងគ្រឿង ញៀន ។

កាលពីយប់ក្នុងឆ្នាំ ២០១២ ជនសង្ស័យ ទាំងនេះ បានភ្ជង់យកកាបូបលុយពីជនរង គ្រោះ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ ។កាលពីរសៀល ក្នុងខែមីនា ឆ្នាំ ២០១៣ ក្រុមចោរទាំងនេះ បានចូលទៅប្លន់ ក្នុងបុរីមួយ បន្ទាប់ពីជនរងគ្រោះ ត្រឡប់មកពី កំពង់សោម ហើយប្រមូលយកគ្រឿង អលង្កា លុយកាក់ និងទ្រព្យសម្បត្ដិ ជាច្រើន គេចខ្លួនបាត់ដោយសុវត្ថិភាព ។

កាលពីព្រឹកទៀបភ្លឺ ខែមេសា ឆ្នាំ២០១៣ ជនសង្ស័យទាំងនេះ បានប្លន់ម៉ូតូពីស្ដ្រីម្នាក់ នៅភូមិបឹងរមាស់ ឃុំទួលព្រិច ស្រុកអង្គ ស្នួល បណ្ដាលឱ្យជនរងគ្រោះស្លាប់រួច ហើយ យកម៉ូតូគេចខ្លួនបាត់ ។

កាលពីយប់ក្នុងខែកុម្ភៈ ឆ្នាំ ២០១៣ ក្រុមចោរទាំងនេះ ស្ថិតនៅចំណុចមុខផ្សារ សុវណ្ណា បានភ្ជង់ស្ដ្រីម្នាក់ ពេលកំពុងចុះពី លើរថយន្ដ ហើយនាំជនរងគ្រោះទៅដល់ រង្វង់មូលចោមចៅ និងយកជនរងគ្រោះទៅ ទម្លាក់ចោល នៅជិតសួនកំសាន្ដចំការព្រីង រួចជិះរថយន្ដគេចខ្លួនបាត់ ហើយករណីមួយ ទៀត កាលពីយប់ទៀបភ្លឺថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០១៣ ជនសង្ស័យទាំងនេះបានប្លន់ ជនរងគ្រោះនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌ ពោធិ៍សែនជ័យ ដោយបាញ់ជនរងគ្រោះ ចំនួន ២គ្រាប់ ហើយយកម៉ូតូគេច ខ្លួនបាត់។

លោក ជួន ណារិន្ទ បានបញ្ជាក់ថា ជន សង្ស័យចំនួន ៥នាក់ផ្សេងទៀត ដែលជា បក្ខពួក ហើយបាន និងកំពុងរត់គេចខ្លួន នោះ ត្រូវបានកម្លាំងសមត្ថកិច្ចរបស់លោក ស្គាល់អត្ដសញ្ញាណអស់ហើយ និងកំពុង តាមចាប់ខ្លួន យកមកផ្ដន្ទាទោសតាមផ្លូវ ច្បាប់ ។

ជាមួយគ្នានេះ លោកស្នងការរងបាន សម្ដែងការសោកស្ដាយ ចំពោះការបាត់បង់ ជីវិត រងរបួស និងបាត់បង់ទ្រព្យសម្បត្ដិ ដោយសារក្រុមចោរប្លន់ទាំងនេះ ហើយ កម្លាំងសមត្ថកិច្ចរបស់លោក នឹងខិតខំប្រឹង ប្រែងកាន់តែខ្លាំងឡើង តាមបង្ក្រាបក្រុម ចោរប្លន់ដែលនៅសេសសល់ ៕

Photo by DAP-News

Photo by DAP-News

ឃាត់ខ្លួនគ្រូគង្វាល នៃសាសនាគ្រឹះ ម្នាក់ ជាប់ចោទពីបទរួមភេទ ជាមួយអនិតិជន និងទិញពេស្យាចាកុមារ

E-mail Print PDF

ខេត្តព្រះសីហនុៈ នាយការិយាល័យ ប្រឆាំងការជួញ ដូរមនុស្ស និង ការពារអនីតិជន នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ លោកវរៈសេនីយ៍ទោ អ៊ី សុខា បានអោយដឹងថា ក្រោមការបញ្ជារផ្ទាល់ពីលោក ឧត្តមសេនីយ៏ត្រី តាក វណ្ណថា និងក្រោមកិច្ចសហការ ជាមួយអង្គការ សកម្មភាពដើម្បីកុមារ (APLE) ដែលមានទីតាំង នៅក្រុង ព្រះសីហនុ បន្ទាប់ពី បានទទួលពាក្យបណ្តឹង ពីជនរងគ្រោះរួចមក សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងឆែកឆេរ លំនៅស្ថាន រហូតឈានទៅរក ការឃាត់ខ្លួនជនសង្ស័យ បានចំនួនពីរនាក់ ។

លោកវរៈសេនីយ៍ទោ អ៊ី សុខា បានឲ្យដឹងថា  នៅវេលាម៉ោង ១៧និង០០នាទី ល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ សមត្ថកិច្ចបានធ្វើ ការឃាត់ខ្លួន ជនសង្ស័យ ទី១.ឈ្មោះ  Charles William Manning ជនជាតិអាមេរិកកាំង អាយុ៦៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ៤៦៤៦៤៥៤១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១០ ផុតកំណត់ថ្ងៃ ទី២៣ ខែមករា ឆ្នាំ២០២០  នៅចំនុចផ្ទះជួល ស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មុខងារជា គ្រូគង្វាលនៃសាសនាគ្រឹះ និងបង្រៀនសិស្ស អោយព្រះ វិហារ Victory Baptist Church ដែលមានទីតាំងនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងបានឃាត់ខ្លួនជនសង្ស័យទី២ ឈ្មោះ សាន វាសនា ភេទ ប្រុស អាយុ២៤ ឆ្នាំ ត្រូវជាកូនធម៌ របស់ជនបរទេសជាប់សង្ស័យ និងមានអាស័យដ្ឋាននៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅចំណុចបេនឡានធំ ក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ខណៈពេលជន សង្ស័យរូបនេះប្រុងគេចខ្លួនទៅភ្នំពេញ ។

លោកបន្តថា ក្រោយ សមត្ថកិច្ចធ្វើការឆែកឆេនៅផ្ទះជួលរបស់ឈ្មោះ  Charles William Manning និង ក្រោយធ្វើការសាកសួររួចមក នៅវេលាម៉ោង១៨និង០០នាទី ជនសង្ស័យឈ្មោះ  Charles William Manning បានសារភាពថា ខ្លួនគាត់ពិតជាបានធ្វើទង្វើ មិនស្របច្បាប់ទៅលើកុមារ រួមជាមួយកូនធម៌របស់គាត់ឈ្មោះ សាន វាសនា ពិតប្រាកដមែន ។ ប្រភពដដែលបញ្ជាក់ថា ជនសង្ស័យទាំង២ នាក់អាចជាប់ចោទ ពីបទរួមភេទជាមួយអនិតិជន ដែលជាកុមាររ៉ា អាយុក្រោម១៥ ចំនួន៣នាក់ និង ទិញពេស្យាចារកុមារ តាមមាត្រាទី៣៤ និង៤២  នៃច្បាប់ ស្តីពីការបង្ក្រាប អំពើរជូញដូរ និង អំពើធ្វើអាជីវកម្មផ្លូវភេទលើកុមារ ។

លោក ម៉ៃ តិ ជាគ្រូគង្វាល និងជាអ្នកឈរឈ្មោះព្រះវិហារខាងលើ បានបញ្ជាក់ប្រាប់ថា លោកគ្រូគង្វាលជនជាតិ អាមេរិកកាំងខាងលើនេះ កាលពីដំបូងឡើយ គាត់បានមកជួយព្រះវិហារខាងលើតាំងពីឆ្នាំ២០០៣មកម្លេះ រហូត ក្រោយមកគាត់ក៏បានប្រគល់ព្រះវិហារនេះ ទៅឲ្យជនជាតិអាមេរិកនេះ គ្រប់គ្រងម្តង ប៉ុន្តែទោះបីជាយ៉ាង ណាក៏ ដោយក៏លោកសូមបញ្ជាក់ថា ប្រសិនណាបើសមត្ថកិច្ចរកឃើញ កំហុសរបស់គាត់ថា ពិតជាប្រព្រឹត្តអំពើប្រាស ចាស និងច្បាប់របស់ ប្រទេសកម្ពុជាពិតមែននោះ សូមឲ្យគាត់ទទួលទោសតាមច្បាប់ទៅ ហើយរាល់ទង្វើ របស់គាត់ ដែលបានធ្វើមិនបានពាក់ព័ន្ធ និងព្រះវិហាររបស់លោកឡើយ ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាតំបូងខេត្តព្រះសីហនុ ដើម្បីវិនិច្ឆ័យទោសទៅតាមច្បាប់ ៕

Page 7 of 51

Cebu Pacific Air