left
Safe Home

Dap News...Admin

Saturday, May 18th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

សង្កាត់បឹងទំពន់ សម្បូរចោរហារយ សូម្បីម៉ូតូកញ្ចាស់ ក៏លួចដែរ

E-mail Print PDF

ភ្នំពេញៈ ក្រុមប្រជាពលរដ្ឋនៅក្នុងភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បាននាំគ្នារអ៊ូរទាំពីភាពអសន្តិ សុខ នៅក្នុងភូមិដ្ឋានរបស់ពួកគាត់  ពោលគីសម្បូរទៅដោយចោរហារយ ដើរលួចទ្រព្យសម្បត្តិស្ទើររាល់យប់ ប្រហែសមិនបានទេ ប្រាកដជាបាត់ហើយ។

ការរអ៊ូរទាំងខាងលើនេះ បានកើតមានឡើងបន្ទាប់ពី ប្រជាពលរដ្ឋម្នាក់ ក្នុងភូមិខាងលើ បានទូរស័ព្ទមកកាន់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលរាយការណ៍ ពីករណីបាត់ម៉ូតូមួយគ្រឿងដែលខ្លួនចតនៅមុខផ្ទះពេលត្រឡប់ពីផ្សារតែ មួយភ្លែតនោះ។

អ្នកស្រី សុភាព ជាម្ចាស់ម៉ូតូ ត្រូវចោរលួចទៅបាត់នោះ បានរៀបរាប់ថា នៅវេលាម៉ោង ៩ និង១០នាទីព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៣ ពេលអ្នកស្រីត្រឡប់មកពីផ្សារ បានចតម៉ូតូនៅមុខផ្ទះរបស់ខ្លួន លេខ៣៩ ស្ថិតនៅតាមបណ្តោយផ្លូវ ៤៤BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ យកចំណីចំណុកចូលក្នុងផ្ទះតែមួយភ្លែត ចេញមកស្រាប់តែចោរលួចយកទៅបាត់តែម្តង។

អ្នកស្រី សុភាព បន្តថា ម៉ូតូដែលបាត់ទៅនោះ ជាម៉ូតូម៉ាកគប់៥០ ពណ៌ស្លែ ពាក់ស្លាកលេខ ម.៣៩៨៧ ភ.ព១។

ម្ចាស់ម៉ូតូរូបនេះ ក៏បានឲ្យដឹងផងដែរ នៅមុនពេលចោរជិះម៉ូតូចេញទៅនោះ កូនស្រ្តីរបស់គាត់ដែលមានវ័យទើប ៦ឆ្នាំ បានឃើញចោរស្លៀកខោខូវប៊យ អាវពណ៌ផ្កាឈូក មកបណ្តើរម៉ូតូចេញទៅ។

មិនត្រឹមតែអ្នកស្រី សុភាព នោះទេ ប្រជាពលរដ្ឋក្នុងភូមិក្បាលទំនប់ផ្សេងទៀត ក៏បាននាំគ្នារអ៊ូរទាំផងដែរ ពីករណី ចោរហារយ ដែលតែងតែបង្កការអុកឡុក និងកាស់ផ្ទះ ចូលលួចទ្រព្យសម្បត្តិស្ទើររាល់យប់។

ក្រុមប្រជាពលរដ្ឋ បានហៅការបង្កភាពអសន្តិសុខនេះថា បណ្តាលមកភាពកម្សោយ នៃការគ្រប់គ្រង់របស់លោក ចៅសង្កាត់ និងលោកមេប៉ុស្តិ៍ ដែលមិនបានចាត់វិធានការ និងសហការជាមួយប្រជាពលរដ្ឋ ដើម្បីរិះរកវិធីទប់ស្កាត់ នៅបញ្ហាទាំងអស់នេះនោះទេ ឲ្យស្របតាមគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឡើយ ។

ក្រុមប្រជាពលរដ្ឋ បានទទូចឲ្យអភិបាលខណ្ឌមានជ័យ លោក គូច ចំរើន ដែលល្បីខាងយកចិត្តទុកដាក់លើប្រជា ពលរដ្ឋ ជួយចេញបញ្ជាប្រាប់ដល់មន្រ្តីក្រោមបង្គាប់របស់ខ្លួន រិះរកវិធីទប់ស្កាត់ និងដោះស្រាយនូវបញ្ហាចោរហារយ ទាំងអស់នេះផង៕

ប្រជាពលរដ្ឋ ១៤១ គ្រួសារ ទទួលប័ណ្ណកម្ម សិទិ្ធដីធ្លី ពីរាជរដ្ឋាភិបាល

E-mail Print PDF

កំពង់ធំ៖ ប្រជាពលរដ្ឋចំនួន ១៤១គ្រួសារ មកពីភូមិអន្លង់ជួរ  ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានមកទទួល ប័ណ្ណកម្មសិទ្ធិ ពីរាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ ក្រោមវត្តមានលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំ ។ លោក ទូច សុខា អភិបាលស្រុក ប្រាសាទបល្ល័ង្គ បានអាន របាយការណ៍ គូសបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមកទទួលប័ណ្ណ កម្មសិទ្ធ នៅពេលនេះមាន ចំនួន ១៤១ គ្រួសារ ក្នុងភូមិអន្លង់ជួរ ស្មើ២៥២ក្បាលដី ។

មានមតិ សំណេះសំណាល ក្នុងឱកាសនោះ លោក អ៊ុត សំអន បានបានពាំនាំ នូវការសាកសួរសុខ ទុកពី សំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូពី សុខទុក្ខ របស់ប្រជាពលរដ្ឋ កំពុងជួបការលំបាក។

លោកបានបន្តថា ក្រោមកាដឹកនាំ ប្រកបដោយគតិបណ្ឌិត និងម៉ឺងម៉ត់បំផុតរបស់សម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្លា ដើម្បីជម្រុញការ អនុវត្តយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី២ និងបានដឹកនាំប្រទេសជាតិ ឆ្លងផុតពីដំណាក់កាលលំបាក និងកាប្រឈម នានាកន្លងទៅថ្មីៗ នេះ ។ លោកបន្តថា ដើម្បីសម្រេចបាន នូវចក្ខុវិស័យ របស់រាជរដ្ឋាភិបាល អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវចូលរួម ប្រកបដោយប្រសិទ្ធភាព លើកកម្ពស់ថែរក្សាឲ្យ បានល្អ ដូចជា សន្តិសុខ សណ្តាប់ធ្នាប់ សង្គម ដោយធ្វើការទប់ស្កាត់ បង្រ្កាបបទ ល្មើស ក្នុងនោះ ការអនុវត្ត គោលនយោបាយ ភូមិ-ឃុំ មានសុវត្តិភាព  ជាកក្តាគន្លឹះចំបងសម្រាប់ ការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋយើង ។

ពាក់ព័ន្ធ និងការអនុវត្តបទបញ្ជា លេខ០១ លោក អ៊ុត សំអន បានសំដែងនូវការ អគុណចំពោះក្រុមយុវជនស្ម័គ្រចិត្ត សម្តេចតេជោ ហ៊ុន សែន និងក្រុមជំនាញ ដែលបាន និងកំពុងចុះវាស់វែង ដីធ្លីជូន ប្រជាពលរដ្ឋដោយ អនុវត្តគោល នយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លីរបស់ រាជរដ្ឋាភិបាល ដែលមានសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។

ចុងក្រោយ លោក អ៊ុត សំអន បានជូនថវិកាដល់ សាលាស្រុក ចំនួន១ លានរៀល ក្រុមមន្ត្រីបច្ចេកទេស ១ក្រុម១លានរៀល យុវជនស្ម័គ្រចិត្ត ១លានរៀល យុវជនស្ម័គ្រចិត្តស្រ្តី ចំនួន ៣នាក់ ដោយម្នាក់ៗចំនួន១៥ម៉ឺនរៀល ក្រុមយុវជនស្ម័គ្រចិត្ត ក្រុមបច្ចេកទេស ជំនាញនិងក្រុមគ្រូពេទ្យ ដោយម្នាក់ៗ ទទួលបាន១០ម៉ឺនរៀល ។ ដោយឡែក អំណោយ សម្តេច ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ធិត ជូនប្រជាពលរដ្ឋទាំង១៤១គ្រួសារ

ក្នុងមួយ គ្រួសារ សារ៉ុង ១ ក្រម៉ា១ ក្រណាត់សរ ១ដុំ មី ទឹកក្រូច និងថវិកា ២០០០០រៀល។ លោក អ៊ុត សំអន និងសហការី បានអញ្ជើញ ទៅសាកសួសុខទុក្ខដគ្រួសារសព ឈ្មោះ ណំ សុខនីន ដែលត្រូវរន្ទះបាញ់ ស្លាប់កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៣ នៅភូមិបុសស្រម៉ោច ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ហើយបានប្រគល់ថវិកាលោក និង មន្រ្តីរាជការ មន្ទីជុំវិញខេត្តចំនួន ៥០ម៉ឺនរៀល និងអ្នករងរបួស០៣នាក់ម្នាក់ៗ១២០០០០រៀលផងដែរ៕

ពលរដ្ឋ ២៦ គ្រួសារ ដែលរងគ្រោះ ដោយសារ ខ្យល់ព្យុះ រលំផ្ទះ និងប៉ើងដំបូល ទទួលអំណោយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

E-mail Print PDF

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងនូវទឹកចិត្ត សោក ស្តាយ ចំពោះបងប្អូនប្រជាពលរដ្ឋ ចំនួន ២៦ គ្រួសារ នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ដែលពួកគេ ត្រូវរងការ ខូចខាត ដោយសារខ្យល់ព្យុះលាយឡំនឹងទឹកភ្លៀង បក់បោក ដួលរលំផ្ទះដល់ដី និងប៉ើងដំបូលផ្ទះ កាលពី ល្ងាច ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ រហូតមកដល់ព្រឹកថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៣នេះ សម្តេចបានផ្តល់អំណោយ ជាគ្រឿងបរិភោគ ឧបភោគ រួមជាមួយនឹង ថវិកាមួយចំនួន តាមរយៈលោក នុត ពុធដារ៉ា អភិបាល នៃគណៈ អភិបាលខណ្ឌដង្កោ ឲ្យយកមកផ្តល់ជូន ដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ ។

លោក នុត ពុធដារ៉ាបានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី  ជូន ដល់បងប្អូន ប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ដោយសារគ្រោះធម្មជាតិ បំផ្លាញទីលំនៅទាំងអស់ ។ ហើយជានិច្ចកាល ទីណាមានការលំបាក ទីនោះ តែងមាន សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះជួយបងប្អូនជាប់ជានិច្ច មិនថា បងប្អូននៅដល់ កន្លែងណាទេ ឲ្យតែបងប្អូនជួបការលំបាក ទីនោះតែងតែមានវត្តមានរបស់សម្តេច និងក្រុមការងាររបស់សម្តេច ចុះ ជួយជានិច្ច ដោយមិនទុកឲ្យ បងប្អូនណាម្នាក់ រងគ្រោះដាច់បាយស្លាប់ ដោយសារ គ្មាន អាហារបរិភោគឡើយ ។

លោកអភិបាល បានបន្តថា ដូចជានៅព្រឹកនេះ គ្រាន់តែសម្តេច បានទទួលដំណឹងថា មានប្រជាពលរដ្ឋ រងគ្រោះ រលំផ្ទះ និងប៉ើងដំបូល ដោយសារខ្យល់ព្យុះនោះ លោកបានចុះមកពិនិត្យស្រង់ស្ថិតិ អ្នករង គ្រោះ ដើម្បីផ្តល់អំណោយ ជួយពួកគាត់ជាបន្ទាន់ ។

លោកអភិបាល ក៏បានលើកឡើង អំពីការអភិវឌ្ឍន៍ ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំ ប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។ លោកក៏បានស្នើឲ្យ បងប្អូន ប្រជាពលរដ្ឋ បន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន  ជានាយករដ្ឋមន្ត្រី ដើម្បីឲ្យសម្តេចបន្តដឹកនាំ និង អភិវឌ្ឍន៍ ប្រទេសជាតិយើង បន្តទៅមុខទៀត ។ លោកអភិបាល បានបន្តថា ទោះបីអំណោយនេះ វាតិចតួចក៏ពិតមែន ប៉ុន្តែ វាអាចជួយរំលែក ការលំបាកពេលបងប្អូន កំពុងជួបគ្រោះ  ហើយនេះបានសម្តែងឲ្យឃើញ ពីការយកចិត្តទុកដាក់ រវាងថ្នាក់ដឹកនាំ ជាមួយបងប្អូន ប្រជាពលរដ្ឋផងដែរ ។

លោកអភិបាលខណ្ឌ បានជម្រាបជូនបងប្អូនទាំងអស់ថា បើស្រឡាញ់ បើអាណិត បើពេញចិត្ត និងជឿទុកចិត្តសម្តេចតេជោ ហ៊ុន សែន សូមបោះឆ្នោត ជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីគ្រាំទ្រសម្តេច ធ្វើនាយករដ្ឋមន្ត្រី នៅអាណត្តិបន្តបន្ទាប់ទៀត ។ ជាពិសេស នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ សូមបងប្អូនប្រជាពល រដ្ឋទាំងអស់ ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា ។

គួររំលឹកផងដែរថា បន្ទាប់ពីមានភ្លៀងលាយឡំ នឹងខ្យល់បក់បោក កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៣ នេះ បណ្តាលឲ្យលំនៅដ្ឋាន ប្រជាពលរដ្ឋជាច្រើនខ្នង ត្រូវរងការខូចខាត លោកអភិបាលខណ្ឌដង្កោ នុត ពុធដារ៉ា បានបញ្ជាឲ្យកូនចៅក្រោមឱវាទ ចុះពិនិត្យយ៉ាងម៉ត់ចត់ ចំពោះចំនួនគ្រួសារដែលត្រូវរងគ្រោះ ។សកម្មភាពនេះ គឺសម្តែងឲ្យឃើញ ពីការយកចិត្តទុក របស់អាជ្ញាធរជាមួយនឹងប្រជាពលរដ្ឋ នៅក្នុងភូមិដ្ឋានរបស់ ខ្លួន ។

លោក ម៉ក ពុទ្ធោ នាយករដ្ឋបាន ខណ្ឌដង្កោ បានឲ្យដឹងថា អំណោយដែលយកមកផ្តល់ជូនពេលនេះ ៥គ្រួសារ ដែលត្រូវខ្យល់បក់បោក រលំផ្ទះទទួលបានអំណោយ អង្ករ ០១ បាវ, មី១កេស, ទឹកត្រី១យួន, ទឹកស៊ីអ៊ីវ១ យួន, ទឹកដោះគោ ២កំប៉ុង ,ទឹកក្រូច ៥កំប៉ុង , ស្ករស ២កញ្ចប់, តែ ៣កញ្ចប់ , ខ្ទះឆា ១ , វែកឆា ១,  ឆ្នាំបាយ ១ រួមជាមួយថវិការ ២០ ម៉ឺនរៀល ។ ចំណែក១៣ គ្រួសារ ដែលត្រូវខ្យល់បក់ប៉ើងដំបូល នឹងជញ្ចាំងក្នុង ១គ្រួសារ ទទួល បានអំណោយ អង្ករ ០១ បាវ ,មី១កេស, ទឹកត្រី១យួន  , ទឹកស៊ីអ៊ីវ១ យួន  , ទឹកដោះគោ ២កំប៉ុង ,ទឹកក្រូច ៥ កំប៉ុង , ស្ករស ២កញ្ចប់, តែ ៣កញ្ចប់ , ខ្ទះឆា ១ ,វែកឆា ១, ឆ្នាំបាយ ១ ,រួមជាមួយថវិការ ១០ ម៉ឺនរៀល រីឯ៩គ្រួសារទៀត ដែលត្រូវខូចខាត សម្ភារៈបន្តិចបន្តួចនោះក្នុង១គ្រួសារទទួលបាន ៥ ម៉ឺនរៀល ៕

 

 

 

 

សាកល​វិទ្យា​ល័យ អាមេរិកាំង​ភ្នំពេញ នឹង​រៀបចំ​បទ​បង្ហាញ ការ​អប់រំ​បែប​អាមេរិក ដ៏​ល្អ​ឥត​ខ្ចោះ ដោយ​ក្រុម​សាស្ត្រា​ចារ្យ មក​ពី​អាមេរិក​ផ្ទាល់

E-mail Print PDF

ភ្នំពេញ៖ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ នៅថ្ងៃទី២០ ឧសភា ឆ្នាំ ២០១៣ ខាងមុននេះ នឹងរៀបចំបទបង្ហាញ អំពីការអប់រំតាមបែបអាមេរិក ដ៏ល្អឥតខ្ចោះ ដោយក្រុមសាស្រ្តាចារ្យមកពី សហរដ្ឋអាមេរិកផ្ទាល់ ហើយសាស្រ្តាចារ្យទាំងនោះ នឹងត្រូវបង្រៀននិងគ្រប់គ្រង កិច្ចរដ្ឋបាល នៅសាកលវិទ្យាល័យនេះផងដែរ ។

សាកលវិទ្យាល័យ សូមគោរពអញ្ជើញ សិស្ស និស្សិត អាណាព្យាបាល និងភ្ញៀវ ដែលមានចំណាប់អារម្មណ៍ សូមមកចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ ។ ចំណែកទីតាំង និងព័ត៌មានលំអិត សូមអានសេចក្តីជូនដំណឹង នៅខាងក្រោម ៖

លោក សុខុម ភគវន្តមុនី ចុះពិនិត្យមើល សមិទ្ធផលនានា របស់CPP នៅឃុំជីខ្មា

E-mail Print PDF

ខេត្តតាកែវៈ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ លោក សុខុម ភគវន្តមុនី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល គណបក្ស ប្រជាជនកម្ពុជា (CPP) ចុះជួយឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ រួមទាំងសមាជិកក្រុមការងារ ចុះជួយឃុំជីខ្មា បានអញ្ជើញចុះទៅពិនិត្យមើលផ្លូវលំ និង មន្ទីរបក្សឃុំ រួមនឹងសមិទ្ធិផលនានា នៅក្នុងឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ។

ក្នុងឱកាស ចុះមើលពិនិត្យសមិទ្ធផលនានានេះ ដោយមើលឃើញពីស្ថានភាពផ្លូវលំ មួយខ្សែ មានសភាពចាស់ទ្រុឌទ្រោម និងលំបាក ក្នុងការធ្វើដំណើរ របស់បងប្អូន ប្រជាពលរដ្ឋនោះ ទើប លោក សុខុម ភគវន្តមុនី បានលើកគម្រោង ធ្វើការជួសជុល និងកែលម្អ កំណាត់ផ្លូវលំនេះ ឡើងវិញ ដែលមានប្រវែងប្រមាណ ១គីឡូម៉ែត្រ ចាប់ពីចំណុច គ.ម ៩០ នៃផ្លូវកំណាត់ផ្លូវជាតិលេខ ២ រហូតដល់វត្តជួស ដើម្បីសម្រួល ដល់ ការធ្វើដំណើរ និងដឹកជញ្ជូន កសិផលនានា របស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ទីផ្សារ និងសេវាសាធារណៈ ។

បន្ទាប់មកលោក សុខុម ភគវន្តមុនី និងសមាជិកក្រុមការងារ បានចុះទៅពិនិត្យ មើលការដ្ឋានជួសជុល កែលម្អ និងសាងសង់បន្ថែម អគារគណបក្ស ប្រជាជនកម្ពុជាឃុំជីខ្មា ដែលត្រូវបានជួសជុល និងសាងសង់ ពង្រីកបន្ថែមឱ្យមាន ជាសាលប្រជុំសម្រាប់ បម្រើឱ្យការងារ របស់បក្ស ។ ទន្ទឹមនឹងនោះ លោក សុខុម ភគវន្តមុនី ក៏បានជំរុញ ឱ្យការងារជួសជុល នេះបញ្ចប់ នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីត្រៀមរៀបចំ យុទ្ធនាការ ឃោសនា បោះឆ្នោត៕    

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

វិចារណកថា៖ គណបក្សប្រឆាំង គួរធ្វើនយោបាយ ដោយប្រុងប្រយ័ត្ន

E-mail Print PDF

ក្នុងខណៈដែល ការបោះឆ្នោតជាតិ អាណត្តិទី៥ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ កាន់តែខិតជិតមកដល់ គណបក្សសង្គ្រោះជាតិ ដែលជាការរួមកម្លាំងគ្នា រវាង គណបក្សសមរង្ស៊ី និងគណបក្សសង្រ្គោះជាតិ កំពុងតែធ្វើប្រជាភិថុតិ សព្វបែបយ៉ាង ដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ។ ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នក តាមដានស្ថានការណ៍នយោបាយ ក្នុងប្រទេសកម្ពុជា បានផ្ដល់ជា អនុសាសន៍ថា គណបក្សសង្គ្រោះជាតិគួរតែធ្វើនយោបាយ ដោយប្រុងប្រយ័ត្ន ហើយមិនត្រូវ ឲ្យមានការពាក់ព័ន្ធ នឹងក្រុម កម្លាំង ប្រដាប់អាវុធណាមួយទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សន្តិសុខសង្គម និងមានគ្រោះថ្នាក់ដល់ប្រទេសជាតិ។ ដូច្នេះគណបក្ស ប្រឆាំងត្រូវជ្រើសរើសការប្រកួតប្រជែងតាមរយៈការបោះឆ្នោតជាជាងជាប់ពាក់ព័ន្ធនឹងចលនាប្រដាប់អាវុធណាមួយ ព្រោះអាច ធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់ ដំណើរនយោបាយគណបក្សប្រឆាំង។ ជាក់ស្ដែងកាលពីថ្ងៃព្រហស្បតិ៍ទី១៦ខែឧសភា កន្លងទៅ នេះ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាកម្ពុជា បានព្រមានរួចជាស្រេច ថានឹងចាប់ខ្លួន ក្រុមប្រឆាំងប្រដាប់អាវុធ។

សម្ដេចនាយករដ្ឋមន្រ្តីហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ បានព្រមានចាប់ខ្លួន ជនសង្ស័យក្រុមភារវកម្ម ដែលបង្កើត ចលនាប្រដាប់អាវុធ និងធ្វើការជា សម្ងាត់ ក្នុងគណបក្សប្រឆាំង ដើម្បីផ្ដួលរំលំរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា និងរបប រាជានិយម។ ក្នុងពិធីសម្ពោធសាលាពុទ្ធិក អនុវិទ្យាល័យហ៊ុនសែន សិរីសារពេជ្ញ និងសមិទ្ធផលនានា នៅក្នុងវត្តសិរីសារ ពេជ្ញតា គោក ឃុំល្វា ស្រុកព្រះស្ដេច ខេត្តព្រៃវែង សម្ដេចតេជោហ៊ុន សែន បានថ្លែងថា “ក្រុមឱកាសនិយម កំពុងលាក់ខ្លួន នៅក្នុងគណ បក្សប្រឆាំង ហើយខ្ញុំចង់ផ្ញើសារនេះ ទៅក្រុមនេះ ព្រោះពួកគេជាសមាជិកគណបក្សប្រឆាំងថា ប្រសិនបើ មានការចាប់ខ្លួន ទៅ លើក្រុម ទាំងនេះ គឺមកពីពួកគេជាភេរវករ” ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានស្នើឲ្យសហរដ្ឋអាមេរិក ជួយស្រាវ ជ្រាវ សំណុំរឿងនេះ នៅពេលដែលស៊ីអាយអេ មកជួបដើម្បីរៀបចំដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ព្រោះ អាមេរិកប្រឆាំងនឹងទង្វើអ្នកណាក៏ដោយ ដែលពលរដ្ឋរបស់ខ្លួនប្រឆាំង នឹងរដ្ឋមួយដែលជាមិត្តភក្តិ របស់អាមេរិក និងមាន ចំណងការទូត ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានរិះគន់ផងដែរ ទៅលើព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លេខាផ្ទាល់របស់ព្រះមហាក្សត្រិយ៍ មុនីនាថ សីហនុ ដែលប្រើព្រះនាម របស់ព្រះអង្គ ជាតំណាងរាជវង្ស ទៅចូលជាមួយគណបក្ស សង្គ្រោះជាតិ ជាគណបក្ស ប្រឆាំងធំមួយ ហើយជាគូប្រជែង ជាមួយគណបក្ស ប្រជាជនកម្ពុជា ។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ថាជាគ្រោះថ្នាក់ ចំពោះរាជវង្ស ឬសង្គមរាស្រ្តនិយម នៅពេលព្រះអង្គម្ចាស់ ធម្មិកោ បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិ ហើយបានប្រាប់ប្រជារាស្ត្រថា ព្រះអង្គជាតំណាងរាជវង្ស។ សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ច្បាស់ថា “ព្រះអង្គ ប្រើនាម អតីតព្រះមហាវីរក្សត្រ នរោត្តម សីហនុ ប្រើឈ្មោះ តាងនាម ព្រះរាជខុទ្ទកាល័យ ព្រះមហាក្សត្រិយ៍ ដូច្នេះធ្វើឲ្យអ្នកវិភាគ កាន់តែសង្ស័យថា នេះជាល្បិចកលរបស់ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍។ ដូច្នេះដើម្បីការពារព្រះកិត្តិនាមព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍ ហ៊ុន សែនត្រូវចេញមុខពន្យល់ បញ្ហានេះ”។

ក្រុមអ្នកវិភាគស្ថាន ការណ៍នយោបាយ បានរិះគន់ថា ព្រះអង្គម្ចាស់ ធម្មិកោ មិនគួរចាត់ទុកខ្លួន ជាតំណាងរាជវង្ស ដើម្បីប្រឡូក ក្នុងឆាកនយោបាយ ជាមួយគណ បក្សសង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ីជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន នោះទេ។ បើចង់ប្រឡូកនៅក្នុងឆាកនយោបាយ វាជារឿងផ្ទាល់ខ្លួន របស់ព្រះអង្គម្ចាស់ ធម្មិកោ ហើយមិនគួរឲ្យមានការ ពាក់ព័ន្ធទៅដល់ កិត្តិនាម ព្រះមហាក្សត្រ ព្រះមហាក្សត្រិយ៍ និងរាជវង្សា នុវង្សនោះឡើយ ព្រោះអាចធ្វើឲ្យប៉ះ ពាល់ដល់រាជបល្ល័ង្កផងដែរ។ មានន័យថា ព្រះអង្គម្ចាស់ ធម្មិកោគួរធ្វើនយោបាយ ក្នុងលក្ខណៈជាបុគ្គល ទោះបីព្រះអង្គជាសែរាជវង្សា នុវង្សក៏ដោយ ដើម្បីចៀស វាងកុំឲ្យមានការប្រឡាក់ប្រឡូស ដល់សមាជិករាជវង្សានុវង្ស ដទៃទៀតដែលគេមិនធ្វើនយោបាយ ហើយរក្សាភាពស្ងប់ស្ងាត់ជុំវិញរាជបល្ល័ង្ក។

សរុបសេចក្ដីមក គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង គួរធ្វើឲ្យនយោបាយ ដោយមានការប្រុងប្រយ័ត្ន ហើយមិនគួរមានការពាក់ព័ន្ធ ជាមួយក្រុមចលនា ប្រដាប់អាវុធខុសច្បាប់ណាមួយ ក្នុងការប៉ុនប៉ងផ្ដួល រំលំរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាឡើយ។ ជាមួយគ្នានេះ ក្រុមអ្នកវិភាគ បានវាយតម្លៃថា ការដែលព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ចូលរួមជាមួយ គណបក្សសង្គ្រោះជាតិ ពុំមានផលចំណេញអ្វី ដល់គណបក្សប្រឆាំង មួយនេះទេ ទោះបីជា ព្រះអង្គម្ចាស់ ធម្មិកោ តាំងខ្លួនជាតំណាងរាជវង្សក៏ដោយ ព្រោះប្រជារាស្ត្រខ្មែរទូទៅប្រទេស បានដឹងការពិតរួចទៅហើយ។ អ្វីដែលជាបញ្ហា សម្រាប់គណបក្ស សង្គ្រោះជាតិ នៅពេលនេះ គឺត្រូវដោះស្រាយបញ្ហាផ្ទៃក្នុង ដែលកំពុងមានភាពក្ដៅកគុក ក្នុងខណៈដែលលោក សម រង្ស៊ី ជាប្រធានគណបក្សមិនទាន់មានច្រកវិល ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ នៅឡើយ។ ក្រុមអ្នកវិភាគបានវាយតម្លៃថា ទោះជាខំធ្វើប្រជាភិថុតិ យ៉ាងណាក៏គណបក្សសង្គ្រោះជាតិ គ្មានសង្ឃឹមថា អាចយក ឈ្នះលើគណបក្ស ប្រជាជនកម្ពុជាបានដែរ ព្រោះប្រជារាស្រ្តខ្មែរទូទៅប្រទេស បានគាំទ្រការដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល របស់ សម្ដេច តេជោហ៊ុន សែន រួចទៅហើយដោយសារ តែគណបក្សប្រជាជនកម្ពុជា មានគុណសម្បត្តិដឹកនាំ ប្រទេសជាតិ ឲ្យមាន សន្តិភាពពេញលេញ និងមានការរីក ចម្រើនលើគ្រប់វិស័យ៕

សម្តេច រាជបុត្រី អរុណរស្មី យាងសួរសុខទុក្ខ​ សមាជិក គណបក្ស ២.៧០០នាក់ នៅ២ស្រុក ក្នុខេត្តព្រៃវែង

E-mail Print PDF

ព្រៃវែង៖ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ នៅភូមិស្វាយអន្ទរ២ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរនិងពារាំង ខេត្តព្រៃវែង មានរៀបចំពិធីជួបសំណេះសំណាល ជាមួយសកម្មជន និងអ្នកគាំទ្រចំនួន ប្រមាណ២.៧០០នាក់ ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច។

អមព្រះដំណើរ នៅក្នុងឱកាសនោះរួមមាន លោក កែវ ពុទ្ធរស្មី ប្រធានក្រុមប្រឹក្សាគណបក្ស, លោក ញឹក ប៊ុនឆៃ លេខាធិការគណបក្ស, លោក សៅ រ៉ានី អគ្គលេខាធិការរងគណបក្ស និងជាប្រធានក្រុមការងារ, លោក ឈីម សាខន អនុប្រធានក្រុមការងារ ចុះពង្រឹងមូលដ្ឋានខេត្តព្រៃវែង និងមន្រ្តីក្រោមឱវាទ ជាច្រើននាក់ផ្សេងទៀត។

លោក ញឹក ប៊ុនឆៃ បានថ្លែងថា គណបក្សមានគោលនយោបាយ ចំនួន១៨ចំណុច ដែលមានសារសំខាន់ ចំពោះការពារផលប្រយោជន៍ ជូនប្រជារាស្ត្រខ្មែរក្រីក្រ ត្រូវអ្នកមានអំណាច អ្នកមានលុយធ្វើបាប ហើយបក្ស ប្រកាន់ខ្ជាប់ គោលមាគ៌ានយោបាយសីហនុនិយម ក្នុងការបង្រួបបង្រួម ផ្សះផ្សាជាតិ និងអភិវឌ្ឈន៍ប្រទេស ឲ្យ រីកចំរើនជឿនលឿន ដួលកាលសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំ របស់សម្តេចព្រះ នរោត្តម សីហនុ សម្តេចឪ សម្តេចតា នៃយើង។

ឥឡូវនេះយើងមាន សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ជាព្រះរាជបុត្រីពៅ របស់សម្តេចឪ សម្តេចតា គង់ប្រថាប់ជា ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ហើយព្រះអង្គក៏ជាអ្នកបន្តវេន ពីព្រះវររាជបិតារបស់ព្រះអង្គ ក្នុង ការបង្រួបបង្រួម អ្នករាជានិយម អ្នកសីហនុនិយម ក្រោមដំបូលគ្រួសារហ៊្វុនស៊ិនប៉ិច។

សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានមានព្រះសុវណ្ណី ទៅកាន់សមាជិក សមាជិកា និងអ្នកគាំទ្រ ទាំងអស់ថា ថ្ងៃនេះព្រះអង្គ មានព្រះទ័យរំភើបខ្លាំង ដែលបានមកជួបមុខលោកតា លោកយាយ លោកអ៊ុំ មាមីន និងបងប្អូនរស់នៅ ក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនេះ។

ព្រះអង្គក៏បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជារាស្ត្រខ្មែរទាំងអស់ ដែលបានចូលរួម កានត់ព្រះរាជមរណទុក្ខ ព្រះវររាជបិតារបស់ព្រះអង្គ រយៈពេល៩០ថ្ងៃ នៅទូទាំងប្រទេសផងដែរ។

លើសពីនេះទៅទៀត ព្រះអង្គក៏បានពាំនាំ នូវបណ្តាំសួរសុខទុក្ខ ពីព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ សម្តេចយាយ នៃយើងផ្ញើជូនជនរួម ជាតិទាំងអស់ ជាពិសេសបងប្អូននៅខេត្តព្រៃវែង។

នៅរសៀលថ្ងៃដដែល សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី និងប្រតិភូអមដំណើរ ក៏បានបន្តជួបំណេះ សំណាលជាមួយសមាជិក សមជិកាចំនួន១.៧០០នាក់ទៀត នៅភូមិរកាក្នុង ឃុំរកាក្នុង ស្រុកពារាំងខេត្ត ព្រៃវែង។

មុនបញ្ចប់កម្មវិធី ជួបសំណេះសំណាលនេះ សម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី បានប្រទាននូវ អំណោយជាអនុស្សាវរីយ៍ ដល់អ្នកចូលរួមទាំងអស់ ក្នុងម្នាក់ៗទទួលបានសារុង ថ្នាំពេទ្យ និងថវិកាមួយចំនួន ទៀតផង៕

សាលាដំបូង ខេត្តកណ្តាល កោះហៅតំណាង កម្មកររោងចក្រ Enternity Global sporting ៤នាក់ចូលបំភ្លឺ

E-mail Print PDF

កណ្តាល៖ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣នេះ តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្តាល បានចេញ ដីកាកោះហៅ តំណាងកម្មករ៤នាក់ នៃរោងចក្រ Enternity Global sporting ដែលមានទីតាំងស្ថិត នៅស្រុក អង្គស្នួល ឲ្យចូលទៅបំភ្លឺក្នុងករណី តំណាងរោងចក្រប្តឹងពី បទញុះញង់កម្មករធ្វើកូដកម្ម ខុសច្បាប់។

យោងតាមដីកាកោះហៅ របស់តំណាងអយ្យការអមសាលាដំបូង ខេត្តកណ្តាល លោក ឡាច ឡាយមុនី បានឲ្យ ដឹងថា “សូមឲ្យទាំង៤នាក់ ដែលជាតំណាងកម្មករនោះ ចូលខ្លួនមកសាកសួរពីបទញុះញង់ បង្កឲ្យមានចលាចល ក្នុងសង្គម កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣ តាម បណ្តឹងរបស់ឈ្មោះ ធាន អ៊ីងអ៊ីង តំណាងរោងចក្រ”។

លោក ថុន ថុល មន្រ្តីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងមកនេះ ក្រុមកម្មករទាំងអស់នៅក្នុងរោងចក្រ បានធ្វើកូដកម្មដើម្បី ទាមទារ លក្ខខណ្ឌការងារ មួយចំនួនពីថៅកែ ដោយពួកគេសម្រេចចិត្តធ្វើកូដកម្ម ដោយការស្ម័គ្រចិត្តពុំមាន ការបង្ខិតបង្ខំពីអ្នកណាទាំងអស់។

ជុំវិញបញ្ហានេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ពុំទាន់អាចទាក់ទងភាគីរោងចក្រ ដើម្បីសុំការបំភ្លឺពីបញ្ហានេះ បាននៅឡើយទេ ៕

អាជ្ញាធរ ក្រុងបានលុង ក្រឡេកមើល ក្រុមឈ្មួញ ដឹកខ្សាច់លក់ផង

E-mail Print PDF

រតនគីរី ៖ ប្រជាពលរដ្ឋ រស់នៅក្នុងក្រុង បានលុង ខេត្ដរតនគីរី បានធ្វើការរិះគន់ អាជ្ញាធរក្រុងបានលុងថាធ្វើព្រងើយកន្ដើយ មិនយកចិត្ដទុកដាក់ មិនអើពើចំពោះសកម្ម ភាពក្រុមឈ្មួញ ដឹកខ្សាច់ចូលទីក្រុងដោយ រថយន្ដទាំងនោះ បើកបរមានល្បឿនលឿន ដូចព្យុះ ហើយជ្រុះខ្សាច់ឡើងហុយទ្រលោម បណ្ដាលឱ្យពួកគាត់លំបាកធ្វើដំណើរ តាម ផ្លូវសាធារណៈ ដោយមធ្យោបាយម៉ូតូ និង កង់ជាដើម មើលពុំឃើញផ្លូវអាចនាំឱ្យមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ។

តំណាងប្រជាពលរដ្ឋម្នាក់ សូមមិន បញ្ចេញឈ្មោះ រស់នៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្ដរតនគីរី បានប្រាប់ឱ្យដឹងថា ពួកគាត់សង្កេតឃើញថា មានរថយន្ដដឹកខ្សាច់ចេញពីកន្លែងស្ដុកខ្សាច់ របស់លោក ទឺ នូថង អធិការនគរបាលស្រុក វ៉ឺនសៃ ដឹកចូលមកទីក្រុងបានលុងដាក់តាម ដេប៉ូលក់ខ្សាច និងកន្លែងសំណង់ផ្សេងៗ បើកបរដោយមានល្បឿនលឿន មិនគ្រប បណ្ដាលឱ្យជ្រុះខ្សាច់ឡើងហុយទ្រលោម មើលពុំឃើញផ្លូវពិបាកក្នុងការធ្វើដំណើរ ។

តំណាងប្រជាពលរដ្ឋខាងលើ បន្ដឱ្យដឹង ទៀតថា ក្រុមឈ្មួញដឹកខ្សាច់ចូលក្រុងបាន លុង គួរគិតពីផលប៉ះពាល់ដល់សុខទុក្ខកូន ចៅពួកគាត់ផង ។ ក្នុងន័យនេះ ពួកគាត់មិន មានចេតនាច្រណែននិន្ទា និងការរកស៊ីរបស់ ថៅកែខ្សាច់ទាំងនោះទេ តែសូមឱ្យអាណិត អាសូរដល់ប្រជាពលរដ្ឋស្លូតត្រង់ផង កុំអាង មានលុយបិទមាត់អាជ្ញាធរ ឬស្ថាប័នជំនាញ  ចង់ខ្សាច់ជ្រុះពេញផ្លូវហុយទ្រលោមធ្វើមិន ដឹងមិនឮ មិនយកភ្នែកមើលទាល់តែសោះ។

មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង បានលុងទាំងមូល បានមានមតិលើកឡើង ស្រដៀងគ្នាថា សូមឱ្យអាជ្ញាធរក្រុងរួមទាំង ស្ថាប័នជំនាញ ដែលពាក់ព័ន្ធជួយមើលផង ព្រោះថា ក្រុមឈ្មួញរកស៊ីខ្សាច់គិតតែផល ប្រយោជន៍ផ្ទាល់ខ្លួន មិនគិតដល់ផលលំបាក និងសុខទុក្ខរបស់អ្នកដទៃឡើយ ។

ទាក់ទិនទៅនឹងមជ្ឈដ្ឋានប្រជាពលរដ្ឋ ធ្វើការរិះគន់ចំពោះអាជ្ញាធរក្រុងបានលុង ព្រងើយកន្ដើយមិនយកចិត្ដទុកដាក់ពីសកម្ម ភាពក្រុមឈ្មួញដឹកជញ្ជូនខ្សាច់នេះដែរ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការ អត្ថាធិប្បាយណាមួយពីលោក លី វិន្ទ អភិ បាលនៃគណៈអភិបាលក្រុងបានលុងបានទេ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៣ នេះ ៕

អគ្គិភ័យឆាបឆេះ ផ្ទះ៤ល្វែង ទាំងកណ្តាល អាធ្រាត្រ នៅក្រុងច្បារមន

E-mail Print PDF

កំពង់ស្ពឺៈ ផ្ទះមន្ត្រីមន្ទីរសុរិយោដី២ល្វែង និងផ្ទះអ្នក ជិតខាងជាប់គ្នា២ល្វែងទៀត ស្ថិតក្នុងភូមិរលួស សង្កាត់- ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ត្រូវអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុង នៅវេលាម៉ោងជាង១រំលងអាធ្រាត្រឈានចូល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៣ សង្ស័យផ្តើមចេញពីការឆេះរថយន្តសាំយ៉ុង ដែលចតចោលនៅក្នុងផ្ទះ។

ផ្ទះដែលរងការឆាបឆេះខាងលើនេះ ជាប្រភេទផ្ទះល្វែង ថ្មក្រោម ឈើលើ ដោយ២ល្វែងជារបស់លោក ម៉េង ចាន់ធី អាយុ ៥៧ឆ្នាំ មន្រ្តីបម្រើការងារនៅមន្ទីរ សូរិយោដីខេត្តកំពង់ស្ពឺ និង២ល្វែងទៀត ជារបស់លោក ព្រំ កឹមគីថៃ  អាយុ ៥៧ឆ្នាំ ដែលរស់នៅជាប់គ្នានោះ។

ការឆាបឆេះនេះ មិនអាជួយសង្រ្គោះទាន់ពេលនោះទេ ពោលផ្ទះល្វែងដ៏ស្រស់ស្អាតម៉ូដខ្មែរបុរាណទាំង ៤ល្វែងត្រូវ ក្លាយជាចំណីអគ្គិភ័យអស់ទាំងស្រុង។ ក្រៅពីផ្ទះ និងទ្រព្យសម្បត្តិក្នុងផ្ទះដ៏ច្រើនហើយនោះ បើតាមកាបញ្ជាក់ពី ម្ចាស់ផ្ទះទាំងពីរ ក៏បានឲ្យដឹងផងដែរថា អគ្គិភ័យឆេះអស់គ្រឿងអលង្ការជាមាសជាង ៣តម្លឹង និង លុយជាង ៦ពាន់ដុល្លារថែមទៀត។

ក្នុងនោះ លោក ម៉េង ចាន់ធី ឆេះអស់គ្រឿងអលង្ការ ២តម្លឹង និងលុយ ៣ពាន់ដុល្លារ រីឯលោក ព្រំ កឹមគីថៃ អស់គ្រឿងអលង្ការ១តម្លឹង ព្រមទាំងលុយជាង ៣ពាន់ដុល្លារ។

ការឆាបឆេះនេះ គេនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ តែបើតាំការបញ្ជាក់ពីលោក ព្រំ កឹមគីថៃ ក៏ដូចជាកូន ប្រុសរបស់ខ្លួន បានអះអាងថា អគ្គិភ័យនេះផ្តើមឆេះចេញពីរថយន្តសាំយ៉ុងរបស់លោក ម៉េង ចាន់ធី ដែលចតនៅ ក្នុងផ្ទះ។

បើតាមលោក ព្រំ កឹមគីថៃ បញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅកន្លែងកើតហេតុថា ពេលមានការឆោឡោនោះ គឺគាត់ ឃើញភ្លើងបានឆាបឆេះចេញ ពីក្រោមរថយន្តសាំយ៉ុង ដោយគាត់សង្ស័យរថយន្តហៀរប្រេង ទើបបង្កជាការឆាបឆេះបែបនេះ។

ទោះជាយ៉ាងណា នេះគ្រាន់តែជាការអះអាងពីលោក ព្រំ កឹមគីថៃ ប៉ុណ្ណោះ រីឯមូលហេតុពិតប្រាកដយ៉ាងណានោះ សមត្ថកិច្ចមិនទាន់សន្និដ្ឋាននៅឡើយទេ ពោលពួកគាត់កំពុងតែពិនិត្យ និងស៊ើបអង្កេតបន្តទៀត៕

Page 8 of 50

Cebu Pacific Air