left
Safe Home
Safe Home
Safe Home

Saturday, Nov 01st

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

Campura និង Motorola រួមគ្នា បងើ្កតសិក្ខាសាលា ស្តីអំពី "Motorola Mobility Solutions"

E-mail Print PDF

ភ្នំពេញៈ នៅព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ២០១៤ នៅសណ្ឋាគារសាន់វេ ក្រុមហ៊ុន Campura Triangulum Corporation បានសហការ ជាមួយក្រុមហ៊ុន Motorola ដែលជាក្រុមហ៊ុន ឈានមុខគេខាងផែ្នក បច្ចេកវិទ្យា ព័ត៌មានវិទ្យា រៀបចំសិក្ខាសាលាមួយ ស្តីអំពី Motorola HHT Product ដែលជាផលិតផល របស់ក្រុមហ៊ុន Motorola ខណៈមានការគាំទ្រ លើបច្ចេកវិទ្យា និងលើផលិតផល Motorola ។ សិក្ខាសាលានេះ មានការចូលរួមសំណាក់ អតិថិជន និងដៃគូពាណិជកម្ម ជាច្រើននាក់។

លោកស្រី ស៊ឹម ស្រីទូច ជាប្រធានផ្នែកលក់ របស់ក្រុមហ៊ុន Campura បានថ្លែងអំណរគុណ ចំពោះអតិថិជន ដែល បាន ចំណាយពេល ដ៏មានតម្លៃ អញ្ជើញចូលរួមសិក្ខាសាលា ស្វែងយល់អំពី អត្ថប្រយោជន៍ ដ៏ល្អរបស់ផលិតផល Motorola។

ការធ្វើសិក្ខាសាលា ជាលើកទី២នេះ គឺផ្តោតសំខាន់ ទៅលើ Motorola HHT Product ជាផ្នែកមួយដ៏សំខាន់ក្នុង ការផ្តល់ នូវអត្ថប្រយោជន៍ ទៅកាន់អតិថិជនទាំងឡាយ មកពីគ្រប់តំបន់។ ម្យ៉ាងវិញទៀតផលិតផលនេះ បានធ្វើឲ្យ អតិថិជនទាំងអស់ មានការទុកចិត្តយ៉ាងខ្លាំង ក្នុងការធ្វើឲ្យមុខជំនួញមានការ រីកចម្រើន។ លើសពីនេះទៅទៀត ក្រុមហ៊ុន Campura ក៏មានអ្នកបច្ចេកទេស ដែលមានជំនាញពិតប្រាកដ នឹងទទួលស្គាល់ ពីក្រុមហ៊ុន Motorola ដែល អាចជួយអតិថិជន ក្នុងការតំលើងឲ្យប្រើប្រាស់ ក៏ដូចជាជួយក្នុងការដោះស្រាយ បញ្ហាបចេ្ចកទេសនានា។

លោកស្រីបានបន្តទៀតថា លោកស្រីពិតជាមានមោទនភាពខ្លាំងណាស់ ដែលក្រុមហ៊ុនCampura និងក្រុមហ៊ុន Motorola បានក្លាយជាដៃគូដ៏ល្អនឹងគ្នា ក្នុងការផ្គត់ផ្គង់ ផលិតផល Motorola ទៅកាន់អតិថិជន នៅក្នុងប្រទេស កម្ពុជា ព្រោះថាផលិតផលនេះ គឺជាផលិតផល ដែលមានគុណភាពល្អ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់ អ្នកប្រើប្រាស់ ទាំងឡាយនៅក្នុង ពិភពលោក។

គួរបញ្ជាក់ ថានេះជាលើកទី២ហើយ ដែលក្រុមហ៊ុន Campura បានសហការជាមួយ ក្រុមហ៊ុន Motorola ក្នុងការ ធ្វើសិក្ខាសាលាបែបនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។សិក្ខាសិលាលើកទី១នោះបានប្រារព្ធ ធ្វើទ្បើងនៅ សណ្ឋាគារ សុខាល័យអង្គរខេត្ត សៀមរាម។

លោក Alvin Lee និងលោក Jitul Chana តំណាងឲ្យក្រុមហ៊ុន Motorola បានធ្វើការបង្ហាញ អំពីអត្ថប្រយោជន៍នៃការ ប្រើប្រាស់ផលិតផល Motorola ទៅកាន់សំណាក់ អតិថិជន ថាផលិតផលនេះ គឺជាផលិតផលដែល ប្រើបច្ចេកវិទ្យា ខ្ពស់ និងមានគុណភាពល្អជាងគេ នៅលើពិភពលោក ហើយវិនិយោគិនទាំងអស់នឹងទទួល បាននូវភាពជោគជ័យ លើមុខជំនួញខ្លួនយ៉ាងល្អប្រសើរ ដោយសារតែគុណប្រយោជន៍ របស់ផលិតផលMotorola។ លោក Jitul ក៏បាន ធ្វើ ការបង្ហាញ អំពីផលិតផល Motorola Mobility ដែលបច្ចុប្បន្ននេះ មានតំរូវការប្រើប្រាស់ ពីប្រភេទស្ថាប័ន ជាច្រើន ដូចជា សណ្ឋាគារ និងក្រុមហ៊ុន បំរើសេវាកម្ម ជាច្រើនទៀត។

លោកបានបន្តទៀតថា ក្រុមហ៊ុនMotorola តែងតែព្យាយាមរិះរក បច្ចេកវិទ្យាថ្មីៗ ដើម្បីធ្វើយ៉ាងណាអាចជួយសំរួល ដល់តំរូវការ ផ្នែកសេវាកម្ម ពាណិជ្ជកម្មដល់អតិថិជន និងអ្នកប្រើប្រាស់មក ពីគ្រប់ទិសទី។

ក្រុមហ៊ុន Campura គឺជាក្រុមហ៊ុន ដែលបានចុះបញ្ជី ក្នុងស្រុកតាំងពី ឆ្នាំ២០០៧ហើយ បានសហការជាមួយ ក្រុម ហ៊ុនធំៗជាច្រើន ដែលឈានមុខគេ ខាងផ្នែកបច្ចេកវិទ្យាព័ត៌មាន នៅទូទាំងសកលលោក ដើម្បីផ្តល់នូវ ដំណោះ ស្រាយ និងសេវាកម្មផ្នែកព័ត៌មានវិទ្យា ទៅកាន់ស្ថាប័ន និងក្រុមហ៊ុនជាច្រើន ដូចជា ក្រុមហ៊ុនផ្គត់ផ្គង់ សេវាកម្ម អ៊ីធឺណេត ស្ថាប័នទូរគមនាគន៍ ស្ថាប័នហិរញ្ញវត្ថុ ធនាគារ សណ្ឋាគារ អង្គការ រោងចក្រនិងក្រុមហ៊ុនផ្សេងៗទៀត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានតំរូវការផ្នែកព័ត៌មានវិទ្យា។

លើសពីនេះទៅទៀត ក្រុមហ៊ុន Campura ក៏ផ្គត់ផ្គង់ នូវផលិតផលជាច្រើន រួមមានបច្ចេកវិទ្យា Network and Security Management, Communication Solution, Business Operation Management, Data Storage, Server/Storage Virtualization, Applications, Backup & Recovery, Banking Solutions និង Datacenter solutions ផងដែរ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លទ្ធផលល្មើស ច្បាប់ចរាចរណ៍ ខែតុលាឆ្នាំ២០១៤ នៅគោលដៅដើមទី មានការថយចុះ ៣៥%

E-mail Print PDF

ព្រះសីហនុ៖ លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យ ចំរុះបានមាន ប្រសាសន៍ឲ្យដឹងថា អនុវត្តតាមផែនការ សកម្មភាពលេខ ០៤៦ របស់ គណៈបញ្ជាការ ដឹកនាំបញ្ជា ក្នុងការអនុវត្តច្បាប់ ចរាចរណ៍ ផ្លូវគោក និងសេចក្តីណែនាំលេខ ០០៤ របស់លេខាធិការដ្ឋាន គណៈបញ្ជាការដឹក នាំបញ្ជាក្នុងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ក្រុមត្រួតពិនិត្យចំរុះរួមមាន មន្រ្តីនាយកដ្ឋាន សណ្តាប់ធ្នាប់ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ -មន្រ្តីមន្ទីរសាធារណការ ខេត្តព្រះសីហនុ -មន្រ្តីនគរបាល ចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ -មន្រ្តីកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ -មន្រ្តីកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ បានចុះអនុវត្តរឹតបន្តឹងការអនុវត្តច្បាប់ដោយធ្វើការត្រួតពិនិត្យជាប្រចាំលើរថយន្តផ្ទុកកុងទឺន័រ នៅចំនុចគោលដៅដើមទី ខាងក្នុងកំពង់ ផែស្វយ័តក្រុងព្រះសីហនុ ក្នុងខែសីហា ឆ្នាំ២០១៣ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖  ត្រួតពិនិត្យរថយន្តដែលឆ្លងកាត់បានចំនួន ៤,១៩៤គ្រឿង រថយន្តមានឯកសារត្រឹមត្រូវមានចំនួន ៣,៧៥៣គ្រឿង មានកំហុសចំនួន ៤៤១គ្រឿង ស្មើនិង ៦៨៤ករណី ដូចជា ប័ណ្ណបើកបរខុស ប្រភេទយាននិងហួសសុពលភាព ១១ករណី ផ្លាកលេខបាក់ឬបាត់ ៩ករណី កញ្ចក់ពណ៌ ២ករណី ប័ណ្ណអាជីវកម្មគ្មាន ១២៦ករណី ហួសសុពលភាព ១៥ករណី លិខិតត្រួតពិនិត្យលក្ខណៈ បច្ចេកទេស ហួសសុពលភាពគ្មាន ៣០ករណី គ្មានខ្ចៅប៊ូឡុងតាកេ ៩៥ករណី សំបកកង់សឹករិចរិល ១៩២ករណី ភ្លើងទទឹងយាន ៥២ករណី រនាំងសុវត្ថិភាព ៦ករណី ភ្លើងសញ្ញា ៣៨ករណីគន្លឹះសុវត្ថិភាពមិនកាច់ឡុក ៤៦ករណី របាំងភុក ២៨ករណី កញ្ចក់ត្រីកោណ ៣៦ករណី ។ លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ បានបញ្ជាក់ថា ចំពោះ លទ្ធផល ដែលទទួលបានខាងលើនេះបើប្រៀបធៀបនិងឆ្នាំមុនមានការថយចុះ ៣៧៣ករណី ស្មើនិង ៣៥.២៨% លើ ១០៥៧ករណី ។

លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ បានបញ្ជាក់ ថា លទ្ធផលសំរេចបានខាងលើនេះ ក៏ព្រោះតែក្រុមហ៊ុនរថយន្តនិង ឯកជនបានសហការ ចូលរួមក្នុង ការអនុវត្តច្បាប់ ជួសជុលកែតម្រូវតាមការណែនាំរបស់មន្រ្តី ជំនាញអ្នកបើកបរបានគោរព ប្រតិបត្តិ តតាមច្បាប់បើកបរមិនសេពគ្រឿងស្រវឹង មានការប្រុងប្រយ័ត្នខ្ពស់ មិនហួស ល្បឿនកំណត់ដឹកជញ្ជូនលើដងផ្លូវមានលក្ខណៈបច្ចេកទេស គ្រប់គ្រាន់កាត់បន្ថយគ្រោះថ្នាក់លើដងផ្លូវ ក៏ប៉ុន្តែនៅមានអ្នកបើកបរខ្លះ នៅតែមិនគោរពច្បាប់ ដូចជាមិនពិនិត្យ លើលក្ខណៈបច្ចេកទេស ករណីដាច់ភ្លើងបំភ្លឺ រ៉ឺម៉ក់កញ្ចក់ត្រីកោណ និងការដឹកជញ្ជូនខុសបញ្ញត្តិច្បាប់ គឺការដឹក ជញ្ជូនទោសដៅភ្នំពេញ មកខេត្តព្រះសីហនុ ។

លោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យចំរុះ ក៏បានធ្វើការអំពាវនាវ យ៉ាងទទូចដល់ ក្រុមហ៊ុនរថយន្ត និងរថយន្តឯកជនទាំង អស់ ដែលធ្វើការ ដឹកជញ្ជូនទំនិញ សូមធ្វើការត្រួតពិនិត្យ រថយន្ត របស់ខ្លួនឱ្យមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ហើយត្រូវក្រើនរំលឹកដល់អ្នកបើកបរជាប្រចាំ ឯកសារ ពាក់ព័ន្ធរថយន្ត លក្ខណៈបច្ចេកទេស ការបើកបរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ កុំបើកបរហួសល្បឿន កំណត់ កុំសេពគ្រឿងស្រវឹង ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ។ ការប្តូររ៉ឺម៉ក់ ត្រូវបំពាក់ភ្លើងបំភ្លឺ ភ្លើងសញ្ញាកញ្ចក់ត្រីកោណ គន្លឹះសុវត្ថិភាពត្រូវមានគ្រប់គ្រាន់ ពេលដាក់កុងទឺន័រលើរថយន្ត ត្រូវត្រួត ពិនិត្យគន្លឹះសុវត្ថិភាព ត្រូវកាច់ឡុក ដើម្បីសុវត្ថិភាពក្នុងការដឹកជញ្ជូន ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាំអនុសាសន៍ដ៍ថ្លៃថ្លា របស់សម្តេចនាយករដ្ឋមន្រ្តី ប្រមុខរាជ រដ្ឋាភិបាល “ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ។ ក្រុមការងារបន្តពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ពិនិត្យលើរថយន្តដឹកជញ្ជូនគ្មាន លក្ខណៈបច្ចេក ទេសគ្រប់ គ្រាន់ រថយន្តបទល្មើសដដែល ពុំព្រមកែតម្រូវនឹងមានវិធានការតាមផ្លូវច្បាប់ ។

លោកតំណាង ក្រុមចំរុះក៏បានថ្លែងអំណរអរគុណដល់បណ្តាក្រុមហ៊ុនរថយន្ត និងរថយន្តឯកជនទាំងអស់ ដែលបានចូល រួមក្នុងការអនុវត្តច្បាប់ ហើយសូមខិតខំ បន្ថែមទៀតនូវកំហុសដែលនៅសេសសល់ ។ លោកលោកវរសេនីយ៍ទោ យ៉ើ យ៉ាន់ណូ តំណាងក្រុមត្រួតពិនិត្យចំរុះ ក៏បានធ្វើការថ្លែងអំណរគុណ ដល់កំលាំង សហការទាំងអស់ ដែលបានចូលរួមរឹតបន្តឹងក្នុងការអនុវត្តច្បាប់បណ្តាក្រុមហ៊ុនរថយន្ត និងរថយន្តឯកជន ពិសេសមន្រ្តីកំពង់ផែក្រុងព្រះសីហនុផងដែរ ៕

SC Fashion Shop មានលក់សម្លៀកបំពាក់ បុរសទាន់សម័យ គ្រប់វ័យថ្មីៗ នឹងទាន់សម័យ

E-mail Print PDF

ភ្នំពេញ៖ ហាងលក់ សម្លៀកបំពាក់ បុរសទាន់សម័យ គ្រប់វ័យ SC  Fashion Shop មានម៉ូត ស្បែកជើង ទឹកអប់ និង កាបូបលុយ ថ្មីៗ ដ៏ពេញនិយម។

និងម៉ូតផ្សេងៗមានដូចជាៈ AT-Z, Brand G2000, LTD, CHEQ, CL, GQ, CAVAN, AIIZ, Polo, ARROW, PM, GUY,Havaianas, FREDP PERRY, ZARA, A. LUMNUS, C&L ដែលមានតម្លៃសមរម្យ និងមានគុណភាពល្អសុទ្ធ១០០% ។

SC Fashion Shop ជាហាងដ៏ល្បីល្បាញមួយ នៅកម្ពុជា ដែលមាន លក់សំលៀកបំពាក់ បុរស គ្រប់វ័យដូចជា សំលៀកបំពាក់ ទឹកអប់ កាបូបលុយ ស្បែកជើង និង ខ្សែក្រវ៉ាត់គ្រប់ម៉ាកល្បីៗ ដែលនាំចូលពី ថៃ ហុងកុង និង កូរ៉េ និង ប្រេស៊ីល។

លោកអ្នក អាចរកជាវបាន តាមអាសយដ្ឋាន៖ ផ្ទះលេខ #235, St.128 Kampuchea Krom ជិតសណ្ឋាគារបារីស ឬ តាមរយៈទូរស័ព្ទ 011 225 999 /015 255 168 / 077 255 168

 www.sc-fashionshop.com , www.facebook.com/fashionshopsc

Email: sokcheng612@yahoo.com

ប្រកាស ទទួលស្គាល់ ជាផ្លូវការ របស់មន្ទីរពេទ្យ បង្អែកឈូក ជាមន្ទីពេទ្យ ស្រឡាញ់ទារក

E-mail Print PDF

កំពត ៖ មន្ទីរពេទ្យស្រឡាញ់ទារក ត្រូវបានប្រកាស ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ នៅក្នុងមន្ទីរ ពេទ្យបង្អែកឈូក នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ក្រោម អធិបតី ភាព លោកយិត ស៊ុនដារ៉ា ឣនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងឣ្នកស្រីយូ សុគន្ធ ឣភិបាល រង ខេត្ត ព្រមទាំងមានការ ចូលរួមពីគណៈប្រតិភូឣមដំណើរ ប្រធានមជ្ឈមណ្ឌលជាតិ គាំពារមាតានិងទារក និងសហការី ឣង្គការយូនីសេហ្វ ឣភិបាលស្រុក ប្រធាន ឣនុប្រធានមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិ មន្ទីរជុំវិញខេត្ត និងដៃគូរឣភិវឌ្ឍន៍វិស័យសុខាភិបាលនានា ប្រជាពលរដ្ឋ សិស្សានុសិស្ស យ៉ាងច្រើន នាក់ផងដែរ។

  យោងតាមរបាយការណ៍បានឲ្យដឹងថា កាប្រារព្ធនេះ គឺជាសក្ខីភាពមួយចូល រួមដាស់តឿនក្រើនរំលឹក និងជំរុញដល់មាតា គ្រប់រូប ឲ្យបានយល់ដឹង កាន់តែខ្លាំងឡើងថែមទៀត ពីសារៈសំខាន់ នៃការបំបៅកូន ដោយទឹកដោះម្តាយភ្លាមៗក្រោយកំណើត និងបំបៅដោះតែមួយមុខគត់ ក្រោមឣាយុ ៦ខែ ហើយបន្តការ បំបៅ កូនរហូតដល់ឣាយុ២ឆ្នាំ ជាការរួមចំណែក ដ៏ធំធេងក្នុងការកាត់បន្ថយឣត្រាឈឺ និងឣត្រាស្លាប់ របស់ទារក និងកុមារ ហើយជាការរួមចំណែកក្នុង ការទប់ស្កាត់ សកម្មភាព នៃការផ្សព្វផ្សាយខុសទំនង មួយចំនួនបានធ្វើឲ្យមាតា និងក្រុមគ្រួសារជាច្រើនជឿថា ការប្រើប្រាស់ផលិតផលសម្រាប់ចិញ្ចឹម ទារកនិង កុមារ ដែលមានលក់លើទីផ្សារ មានភាពប្រសើរ ជាងទឹកដោះម្តាយ ហើយម្តាយក៏ចាប់ផ្តើមបាត់នូវជំនឿ របស់ខ្លួនក្នុងការបំបៅកូន ដោយទឹកដោះម្តាយតាមបែបធម្មជាតិ។

លោកយិត ស៊ុនដារ៉ា ឣនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានឣំពាវនាវគ្រប់ឣង្គភាពពាក់ព័ន្ធ និងដៃ គូឣភិវឌ្ឍន៍ទាំងឣស់ មេត្តាជួយគាំទ្រ ដល់ការឣនុវត្តការបំបៅកូន ដោយទឹកដោះម្តាយ ក៏ដូចជាមន្ទីរ ពេទ្យស្រលាញ់ទារក ឲ្យមាននិរន្តភាពយូរឣង្វែង ដើម្បីឲ្យគ្រប់ក្រុមគ្រួសារ នៅតាមសហគមន៍ មានឱកាស ធ្វើការស្វែងយល់ពីការចិញ្ចឹមទារក និងកុមារឲ្យបានកាន់តែល្អប្រសើរ ហើយពិសេសរួមចំណែក ទប់ ស្កាត់ការផ្សព្វផ្សាយផលិតផលសិប្បនិម្មិត នៅតាមគ្រឹះស្ថានសុខាភិបាល ជាពិសេសហាម ជាដាច់ខាតនូវ ផលិតផលទឹកដោះគោ ឬម្សៅ ទឹកដោះគោគ្រប់ប្រភេទ យកទៅប្រើប្រាស់នៅគ្រប់បណ្តាមន្ទីរ ពេទ្យនានា ទាំងឣស់ ដោយយោងតាមឣនុក្រិត្យលេខ១៣៣ ឣនក្របក ក្នុងឆ្នាំ២០០៥ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារកនិងកុមារ ដែលបានចែងថា កន្លែងផ្តល់សេវា សុខ ភាព មិនត្រូវទទួលយក ឬចែកចាយផលិតផលផ្សេង សម្រាប់ចិញ្ចឹមទារក និងកុមារ ផលិតផលជំនួស ទឹកដោះម្តាយដោយឥតគិតថ្លៃ ឬលក់ឲ្យក្នុងតម្លៃទាបដល់ម្តាយ ឬឣ្នកថែទាំកុមារឡើយ។

  បន្ទាប់មកលោកឣនុរដ្ឋលេខាធិការក្រសួងសុខាភិបាល យិត ស៊ុន ដារ៉ា បានប្រកាសជាផ្លូវការ ដាក់មន្ទីរពេទ្យបង្អែកឈូក  ជាមន្ទីរពេទ្យស្រលាញ់ ទារកចាប់ពីពេលនេះតទៅ។

គួរបញ្ជាក់ថា មន្ទីរពេទ្យនេះ ជាមន្ទីរពេទ្យទី២៩ ហើយ ដែលកម្មវិធីជាតិ ឣាហារូបត្ថម្ភ សហការជាមួយ ប្រតិបត្តិឈូក និងមន្ទីរសុខាភិបាលខេត្តកំពត រួមទាំងឣង្គការUNICEF  និងឣង្គការWHO  បានធ្វើការវាយ តម្លៃ ជ្រើសរើសទៅតាមស្តង់ដាជាសកល និងទទួលស្គាល់ពីភាពជោគជ័យ ដែលមន្ទីរពេទ្យ បានឣនុវត្ត គាំទ្របំបៅកូនដោយទឹកដោះ ម្តាយបានពេញលេញនិងត្រឹមត្រូវ ការបង្កើតមន្ទីរពេទ្យស្រលាញ់ទារក នេះផ្តួចផ្តើមឡើងដោយឣង្គការWHO និងឣង្គការUNICEFនៅឆ្នាំ១៩៩១ ដោយមានបំណងធ្វើឲ្យទារក ទាំងឣស់ទទួល បាននូវការចិញ្ចឹមល្អ ពិសេសការបំបៅកូន ដោយទឹកដោះម្តាយ បានពេញលេញ និងគ្រប់ គ្រាន់ រហូតមកដល់ពេលនេះខេត្តកំពត មានមន្ទីរពេទ្យស្រលាញ់ ទារកចំនួន២ ហើយ ក្នុងចំណោមមន្ទីរ ពេទ្យបង្អែកទាំងឣស់ចំនួន៥៕

ព័ត៌មាន នៃការស្លាប់ របស់លោកតា ប្រាជ្ញ ឈួន ជារឿងបោកប្រាស់

E-mail Print PDF

តាកែវ ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ មានការភ្ញាក់ផ្អើលតៗគ្នា ជា ពិសេសក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយ បានលើកឡើងថា លោកតាភិរម្យប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀងចាប៉ីដ៏ល្បីថា បាន ទទួលមរណភាព កាលពីថ្ងៃទី៣០ ខែតុលា កន្លងទៅ ។

ជុំវិញព័ត៌មានអកុសលដ៏រសើបនេះ នៅ ព្រឹកថ្ងៃទី៣១ ខែតុលា នេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានធ្វើការទំនាក់ទំនង ទៅកាន់ក្រុមគ្រួសាររបស់លោកតាប្រាជ្ញ ឈួន ដើម្បីបញ្ជាក់ឱ្យបានច្បាស់ ហើយត្រូវ បានកូនប្រុសរបស់តាឈ្មោះប្រាជ្ញ ឆាត បញ្ជាក់ឱ្យដឹងថា លោកតាប្រាជ្ញ ឈួន មិន បានទទួលមរណភាព ដូចអ្វីដែលព័ត៌មានកំពុងតែបង្កការភ្ញាក់ផ្អើល នាំឱ្យមានការភ័ន្ដច្រឡំនោះឡើយ ។

លោកប្រាជ្ញ ឆាត និយាយថា “គាត់នៅ មានសុខភាពល្អ អាចដើរបាន អាចហូបអីបានធម្មតា ខ្ញុំក៏ឆ្ងល់ដែរ ហេតុអ្វី មានព័ត៌មាននេះឡើង ខ្ញុំអាចសន្និដ្ឋានថា មានជនខិលខូច ចង់យកព័ត៌មាននេះ ស្វែងរកផលប្រយោជន៍អ្វីមួយ ជាពិសេស ក្នុងហ្វេសប៊ុក” ។

ជាមួយគ្នានេះ លោកសុះ ម៉ាច ប្រធាន សមាគមសិល្បករខ្មែរ ក៏បានអះអាងដូចគ្នា នេះថា លោកតាប្រាជ្ញ ឈួន កំពុងតែមាន សុខភាពធម្មតា ដោយសារតែលោក ទើប តែបានទំនាក់ទំនងទៅកាន់ក្រុមគ្រួសារអំបាញ់មិញនេះដូចគ្នា ហើយអ្វីដែលមានការភ្ញាក់ផ្អើលថ្មីៗនេះ លោកបានចាត់ទុកថា ជាព័ត៌មានបោកប្រាស់ទាំងស្រុង ។

មន្រ្តីជាង១០០នាក់ មកប្រកាស ទ្រព្យសម្បត្តិ និងបំណុល

E-mail Print PDF

ភ្នំពេញ ៖ នៅក្នុងខែតុលា ឆ្នាំ២០១៤នេះ មានមន្រ្តី១៣៧នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំង អំពើពុករលួយ។

យោងតាមសេចក្តីជូនដំណឹង ស្តីពី កិច្ចប្រជុំលើកទី៤៦នៃក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុក រលួយ កាលពីថ្ងៃទី៣០ ខែតុលា បានឲ្យដឹងថា ៩២រូបប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលទើបតែតែងតាំងថ្មី និង៤៥រូប ប្រកាសទ្រព្យសម្បត្តិ និងបំណុលដោយលាឈប់និងចប់អាណត្តិ។

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល កំពុងត្រៀមយ៉ាងសកម្ម ការទទួល ការប្រកាស ទ្រព្យសម្បត្តិនិងបំណុលរបប២ឆ្នាំ លើកទី៣ ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី១១ដល់ថ្ងៃ ទី៣១ខែមេសាឆ្នាំ២០១៥។

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើក ទឹកចិត្តអង្គភាពប្រឆាំងអំពើ ពុករលួយឲ្យបន្តនិងជំរុញបេសកម្មរបស់ខ្លួនថែមទៀត ដើម្បីពង្រឹងរង្វង់សហការ និងការគាំទ្រ ពីគ្រប់មជ្ឈដ្ឋានឲ្យរួមគ្នាប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត។

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានជំរុញឲ្យអង្គភាពប្រឆាំង អំពើពុករលួយ បន្តការងារក្តៅគគុកដ៏ត្រឹមត្រូវរបស់ខ្លួនថែមទៀត ដើម្បីលើកកម្ពស់ការអប់រំ បង្ការ និងទប់ស្កាត់ និងការចាប់បញ្ជូនទៅតុលាការនូវបទ ល្មើសពុករលួយទៅតុលាការ ឲ្យបានស័ក្តិសមនិងជំនឿមហាជនដែលកំពុងតែមានកាន់តែច្រើនឡើងៗមកលើច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ៕

ក្រសួងអប់រំ ចាប់ផ្តើមបោះពុម្ព លទ្ធផលប្រឡង បាក់ឌុបលើកទី២

E-mail Print PDF

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤នេះ បានចាប់ផ្តើមបោះពុម្ពលទ្ធផល  ប្រឡងទុតិយភូមិ (បាក់ឌុប) លើកទី២ហើយ ហើយលទ្ធផលនេះ ក៏នឹងត្រូវចេញផ្សាយតាមទំព័រហ្វេសប៊ុកនាវេលា  ម៉ោង ៤រសៀលថ្ងៃនេះផងដែរ។ តែលទ្ធផលនៅរសៀលថ្ងៃនេះ គឺមានតែនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល  ប៉ុណ្ណោះ រីឯតាមបណ្តាខេត្តនឹងផ្សាយបន្តនៅថ្ងៃទី១ ខែវិច្ឆិកា។

មុននឹងបោះពុម្ពលទ្ធផលប្រឡង រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង្ស ជួនណារ៉ុង បានបើកកិច្ចប្រជុំ មួយ ណែនាំដល់មន្រ្តីក្រសួងអប់រំ អ្នកសង្កេតការណ៍ អ.ប.ព. សមាជិកគណៈកម្មការគ្រប់គ្រងទិន្នន័យផងដែរ។

បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ ដែលបានចេញផ្សាយនាព្រឹកនេះ បានឲ្យដឹងអំឡុងពេលនៃការបោះពុម្ព លទ្ធ ក្រុមការងារក្រសួងអប់រំ មិនត្រូវបានអនុញ្ញាតឲ្យប្រើទូរស័ព្ទឡើយ ហើយសមាជិកទាំងអស់ មិនត្រូវបាន អនុញ្ញាតឲ្យចេញពីបន្ទប់នោះទេ។

លទ្ធផលប្រឡងបាក់ឌុបលើកទី២ ទោះបីមានផ្តល់ការសិក្សាបំប៉នរហូតដល់ទៅជាងមួយខែយ៉ាងណាក្តី តែបើតាម  ការបញ្ជាក់ពីប្រភពនានា បេក្ខជនជាច្រើន នៅតែមិនអាចបំពេញចម្លើយលើសន្លឹកវិញ្ញាសារបានល្អដដែល។ ពោល  លទ្ធផល នៃការប្រឡងត្រូវបានគេមើលឃើញថា បេក្ខជនដែលជាប់អាចមានចំនួនតិចតួច។

សូមបញ្ជាក់ថា បេក្ខជនដែលប្រឡងលើកទី២ មានចំនួនជិត ៧ម៉ឺននាក់ ជាបេក្ខជន ដែលបានបរាជ័យនៅក្នុងការ  ប្រឡងលើកទី១ ក្រោមកំណែទម្រង់ដ៏ស៊ីជម្រៅរបស់ លោក ហង់ ជួនណារ៉ុន។

ការប្រឡងលើកទី២នេះ មន្រ្តីក្រសួងអប់រំបានបញ្ជាក់ថា មានបេក្ខជនរហូតដល់ជាង ១ម៉ឺននាក់ បានបោះបង់ការ  ប្រឡង៕

អគ្គិភ័យឆេះ បន្ទប់ដាក់ឯកសារ នៅប៉ុស្តិ៍រដ្ឋបាល ផ្សារកណ្តាលទី១

E-mail Print PDF

ភ្នំពេញ ៖  បន្ទប់ដាក់ឯកសារ ក្នុងប៉ុស្តិ៍នគរបាលផ្សារ កណ្តាលទី១ ចំណុះឲ្យអធិការដ្ឋាន នគរបាលខណ្ឌដូនពេញ ត្រូវបានអគ្គិភ័យ ឆាបឆេះ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋជិតខាង និងសមត្ថកិច្ចជួយអន្តរាគមន៍ កាលពីវេលា ម៉ោង ២ និង ៣០នាទីយប់ឈានចូលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤។

ប្រជាពលរដ្ឋរស់នៅជិតខាងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលទី១ បាននិយាយ ដឹងថា នៅមុនពេលកើតហេតុគេសង្គេតឃើញ មានផ្សែង ចេញពីប៉ុស្តិ៍នគរបាលផ្សារកណ្តាលទី ចេញមកខាងក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាមកចោមរោមមើល ស្រាប់តែឃើញមានអណ្តាតភ្លើង ឆាបឆេះចេញមកក្រៅ ទើប ប្រជាពលរដ្ឋ ក៏ដូចជា សមត្ថកិច្ចមូលដ្ឋាន ហៅរថយន្តពន្លត់អគ្គិភ័យ និងនាំគ្នាជួយមួយដៃមួយជើងម្នាក់យកទឹកជះពន្លត់ ប៉ុន្តែអណ្តាតភ្លើងនៅតែមិនទាន់រលត់ ព្រោះអណ្តាតភ្លើងកំពុងឆាបឆេះខ្លាំង រហូតរថយន្តពន្លត់ទៅដល់កន្លែងកើតហេតុ បាញ់ទឹកពន្លត់ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។

ក្នុងគ្រោះអគ្គិភ័យខាងលើនេះដែរ រថយន្តពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន២គ្រឿងបានទៅ ដល់កន្លែងកើតហេតុ ភ្លាមៗ ប៉ុន្តែបាញ់ទឹកពន្លត់អស់តែ១គ្រឿង ប៉ុណ្ណោះ ។

សមត្ថកិច្ចបានឲ្យដឹងថា ការឆាបឆេះ គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី។ ហើយករណីនេះ សំណាងហើយ ដែល អគ្គិភ័យឆាបឆេះនៅចំកន្លែងមានសមត្ថកិច្ចស្រាប់ ព្រោះអាចមានកម្លាំងមនុស្សគ្រប់គ្រាន់ និង អាចផ្តល់ព័ត៌មានឆាប់រហ័ស ក្នុងទាក់ទងរថយន្តពន្លត់អគ្គិភ័យ ឲ្យចុះមកអន្តរាគមន៍ បានទាន់ពេលវេលា ៕

ផលវិបាកចំពោះ ធ្វេសប្រហែសក្នុង ការរៀបចំបញ្ជីពន្ធដារ

E-mail Print PDF

បើសិនលោកអ្នកបានរៀបចំបញ្ជីបង់ពន្ធដារខុស អង្គភាពរបស់លោកអ្នកត្រូវទទួលរងនូវ ការផាកពិន័យធ្ងន់ធ្ងរ នៅពេលដែលសវនករនៃអគ្គនាយក ដ្ឋានពន្ធ ដារចុះធ្វើសវនកម្ម ដោយគិតរាប់ចាប់តាំងពីពេលចាប់ផ្តើម ដំណើរការដំបូងមករួមមាន៖
១- ពិន័យ២លានរៀលសម្រាប់អំពើរាំងស្ទះ
២-ពិន័យដោយយកការប្រាក់២% ក្នុង១ខែ នៃពន្ធដែលមិនទាន់បានបង់
ឧទាហរណ៍ៈ លោកអ្នកបង់ Withholding Tax លើការជួលអគារខ្វះ ១០០០ដុល្លា ក្នុង១ខែជាប់ៗគ្នា ចំនួន៣ខែ ករណីនេះការគណនាលើការផាកពិន័យលើការប្រាក់គឺ
= ($1000x3ខែx2%)+($1000x2ខែx2%)+($1000x1ខែx2%)
ចុះបើលោកអ្នកបង់ខុសដល់ទៅច្រើនឆ្នាំ នាំអោយការផាកពិន័យក៏មានចំនួនច្រើនដែរ
៣-ពិន័យលើការធ្វេសប្រហែស ១០% ឬ ២៥% ឬ ៤០% នៃពន្ធដែលមិនទាន់បានបង់
៤-រួមជាមួយទឹកប្រាក់ដែលនៅជំពាក់ពន្ធ
សរុបទឹកប្រាក់ដែលត្រូវបង់ពន្ធក្រោយពិន័យរួចរួមមាន៖ ទឹកប្រាក់ដែលជំពាក់ពន្ធ បូកជាមួយ ទឹកប្រាក់ពិន័យគ្រប់ចំនុចខាងលើ ដែលមានចំនួនច្រើនជាអតិបរមា ។
តើអាចទុកចិត្តបានទេថាការបង់ពន្ធកន្លងមករបស់លោកអ្នកពិតជាត្រឹមត្រូវគ្រប់ចំនុច ? ប្រសិនបើ មិនច្បាស់លាស់ ឬមានចំនុចណាមួយខុសឆ្គង លោកអ្នកត្រូវប្រញាប់កែតម្រូវទាន់ពេលវេលា ដើម្បីកុំអោយ ចំនួននៃការផាកពិន័យត្រូវបានគុណទ្វេរដងៗ និងសរុបតៗគ្នាជាបន្តបន្ទាប់រហូតគ្មានលទ្ធភាពដោះស្រាយ។
ដូច្នេះលោកអ្នកត្រូវដោះស្រាយអោយបានរួចរាល់ត្រឹមត្រូវតាមផ្លូវច្បាប់មុនពេលចុះធ្វើសវនកម្ម។
លោកអ្នកអាចជួបប្រឹក្សាយោបល់ជាមួយអ្នកឯកទេសវិជ្ជាជីវ:គណនេយ្យ និងពន្ធដារ ដែលមានស្នាដៃ និងបទពិសោធន៍ច្បាស់លាស់ទូលំទូលាយលើកិច្ចការទាំងឡាយនេះតាមរយះទូរស័ព្ទលេខៈ 011 777 110 ,017 888 987 និង 089 888 656 ។

ប្រភេទពន្ធដារដែលលោកអ្នកត្រូវប្រកាស និង បង់ជូនរដ្ឋបាលសារពើពន្ធតាមរបបស្វ័យប្រកាស៖
១- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំខែ៖
-    ពន្ធលើប្រាក់បៀវត្ស (Tax on Salary)និងអត្ថប្រយោជន៍បន្ថែម(Fringe Benefit Tax)
-    ពន្ធកាត់ទុក(Withholding Tax)
-    ប្រាក់រំដោះពន្ធលើប្រាក់ចំនេញ(Prepayment on Profit Tax)អាករពិសេសលើទំនិញ និងសេវាមួយចំនួន(Specific Tax on certain merchandise and services)  អាករស្នាក់នៅ (Accomodation Tax) អាករបំភ្លឺសាធារណៈ(Public Lighting Tax) និងពន្ធអាករដទៃទៀត
-    អាករលើតម្លៃបន្ថែម(Value Added Tax)
២- ពន្ធដែលត្រូវប្រកាស និង បង់ប្រចាំឆ្នាំ៖
-    ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ (Annual Profit Tax Return)
-    ពន្ធប៉ាតង់ (Patent Tax)
-    ពន្ធលើអចលនទ្រព្យ (Property Tax)
II.សេវាកម្មសំខាន់ៗដែលលោកអ្នកទទួលបាន៖
១-សេវាកម្មពន្ធដារៈ
-    ជួយប្រឹក្សាយោបល់លើការរៀបចំបំបែបទពន្ធដារគ្រប់ប្រភេទនិងយកទៅបង់នៅកន្លែងពន្ធដារជូនលោកអ្នក ដែលធ្វើបែបនេះគឺចំណេញថវិកាជាងការជួលបុគ្គលិកធ្វើការជាប្រចាំច្រើនណាស់។
-    ការដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាដោះស្រាយបំណុលពន្ធដារការជំរះបញ្ជីបិទ ក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់សម្រាប់ដាក់ជូនសវនករពន្ធដារ ។
-    ប្រឹក្សាយោបល់លើផែនការពន្ធដារ ជាមួយនឹងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
២-សេវាកម្មគណនេយ្យៈ
-    ត្រួតពិនិត្យបញ្ជីគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
-    កត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាម គោលនយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវនៃច្បាប់ ។
-    រៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
-    កែរលំអរ ឬធ្វើបច្ចុប្បន្នភាពគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
៣-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើកក្រុមហ៊ុន អង្គការ សមាគម……។ល។
-    ប្រឹក្សាយោបល់លើការជ្រើរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
-    រៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
-    បំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស... ។
៤-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
-    ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រគ្រប់ប្រភេទឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារនិង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
-    វិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...
៥-សេវាកម្មវបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 089 888 656។


  

Page 9 of 398