left
Safe Home
Safe Home
Safe Home

Dap News...Admin

Thursday, Mar 05th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
AAP

ទំហំពាណិជ្ជ កម្មទ្វេ ភាគីកម្ពុជា បារាំងកើន ឡើងដល់ ២៩,៤ភាគរយ នៅឆ្នំា២០១៤

E-mail Print PDF

ភ្នំពេញៈ ទំហំពាណិជ្ជកម្ម ទ្វេភាគី រវាងកម្ពុជា និងសាធារណរដ្ឋ បារាំង មានចំនួន ជាង៤៦០លានអឺរូ នាឆ្នាំ២០១៤កន្លងទៅ ហើយតួលេខនេះ បានកើនឡើង ចំនួន២៩,៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៣ ។ នេះបើយោង តាមឯកអគ្គរដ្ឋទូត បារាំងប្រចាំនៅកម្ពុជា ។

លោក ហ្សង់ក្លូដ ពាំប៊ឺស ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងសន្និសីទ មួយស្តីអំពីការ តាំងពិព័ណ៌ពាណិជ្ជកម្ម និងម្ហូបអាហារបារាំងនៅប្រទេសកម្ពុជា នាថ្ងៃទី៤ ខែមិនា   ឆ្នាំ២០១៥ នាស្ថានទូតរបស់ខ្លួននេះថា កាលពីឆ្នាំ២០១៤កន្លងទៅនេះ ផលិតផល ដែលកម្ពុជា បាននាំ ទៅប្រទេសបារាំងមានចំនួន៣៩៦,៨លានអឺរ៉ូ បើប្រៀបធៀបនឹងឆ្នាំ២០១៣កើនឡើងចំនួន៣៣,១ភាគរយ ដែលមានត្រឹមតែ២៩៩,៨លានអឺរ៉ូ។ ផលិតផល ដែលកម្ពុជាបាននាំទៅប្រទេសបារាំងនោះមានដូចជា វិស័យវាយនភ័ណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងកសិឧស្សាហកម្មជាដើម ។

ដោយឡែងបារាំងនាំមកកម្ពុជាវិញ មានចំនួន៦៨,៩លានអឺរ៉ូ កើនឡើងចំនួន១១,៥ភាគរយ ធៀបនឹង ឆ្នាំ២០១៣ ដែលមានត្រឹមតែ៦១,៨ភាគរយនោះ។ ផលិតផលដែលបារាំងនាំមកកម្ពុជា មានដូចជាឱសថ គ្រឿងក្រអូប រថយន្ត គ្រឿងចក្រឧស្សាហកម្ម ផលិតផលប្រើប្រាស់ និងបរិភោគមួយចំនួនទៀត។

ជាមួយគ្នានោះដែរ លោកហ្សង់ក្លូដ បានឲ្យដឹងទៀតថា រោងចក្រសហគ្រាស ដែលបារំាងបានធ្វើ វិនិយោគ នៅកម្ពុជា មានប្រហែល៦០សហគ្រាស នេះមិនគិតអំពីភោជដ្ឋានផង តែយ៉ាងណាក្តីលោកមិន បានបញ្ជាក់ អំពីទឹកប្រាក់ដែលបារាំងដែលបានធ្វើការវិនិយោគនៅកម្ពុជានោះទេ។

ទាក់ទងនឹងបញ្ហាពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា និងបារាំងនេះដែរ លោកហ្សង់ក្លូដ ពាំប៊ឹស បានរំពឹងថា នឹងកើន ឡើងកាន់តែច្រើនបន្ថែមទៀតនៅឆ្នាំ២០១៥នេះនិងឆ្នាំបន្តបន្ទាប់ទៀត៕

បុរសម្នាក់ កើតជំងឺមហារីកក ស្វែងរក ជំនួយ សម្រាប់ការព្យាបាល

E-mail Print PDF

-ក្រោយមានជំងឺ ប្រពន្ធទៅធ្វើ ការនៅប្រទេសថៃ ខិតខំរកប្រាក់ជួយប្តី

ភ្នំពេញ ៖ បុរសម្នាក់ បានស្វែងរកជំនួយ និងការឧបត្ថម្ភ សម្រាប់ការព្យាបាលជំងឺ មហារីកក ដែលកំពុង យាយីជីវិតខណៈដែល រូបគេមានជីវភាពក្រីក្រលំបាក គ្មានឪពុក ម្ដាយ គ្មានញាតិសណ្ដាន ខណៈដែល ប្រពន្ធ របស់ខ្លួនក៏ ទៅធ្វើការនៅប្រទេស ថៃបាត់ទៅ ក្រោយពីដឹងថា ប្ដីរបស់ខ្លួនមានជំងឺមួយនេះ ដើម្បីខិតខំរកប្រាក់ ជួយព្យាបាលប្តី ។

លោកសេង ភីរ៉ុង អ្នកប្រើប្រាស់បណ្ដាញ ទំនាក់ទំនងហ្វេសប៊ុក បានផ្សព្វផ្សាយពីជីវិត របស់បុរស កំសត់នេះ នៅលើវ៉លរបស់ខ្លួន ក្នុងគោលបំណងស្វែងរកជំនួយឧបត្ថម្ភពីបង ប្អូន ដើម្បីផ្ដល់ជូនរូបគេ សម្រាប់ការយកទៅ ព្យាបាលជំងឺដ៏គួរឱ្យភ័យខ្លាចមួយនេះ ។

លោក សេង ភីរ៉ុង បាននិយាយថា “ខ្ញុំ បានជួបគាត់ដោយចៃដន្យនៅមន្ទីរពេទ្យមិត្ដ ភាពសូវៀត គាត់មាន ជំងឺមហារីកក ដោយ ទើបតែមានអាយុ២៧ឆ្នាំ គាត់ក្រណាស់រហូត គ្មានប្រាក់ទិញថ្នាំគីមី ។ សូមបងប្អូន និងមិត្ដ ទាំងអស់មេត្ដាបរិច្ចាគថវិកា បន្ដិចបន្ដួចជួយ គាត់ផង ដោយអាចទំនាក់ទំនងខ្ញុំ តាមរយៈ ទូរស័ព្ទលេខ ០៨៧៧៨២២២២និង០១២ ២២២០៦៨” ។

លោកសេង ភីរ៉ុង បាននិយាយថា បុរស រូបនេះ ឈ្មោះសយ ផារិទ្ធ អាយុ២៧ឆ្នាំ កំព្រាឪពុកម្ដាយតាំងពីតូច ។ ប្អូនប្រុសកំព្រា ម្នាក់នេះ មានជីវភាពទីទ័លក្រណាស់ ដែល គាត់ពុំមានលទ្ធភាព ក្នុងការទិញថ្នាំគីមីប្រើ ប្រាស់ជាជំនួយ ដើម្បីបំបាត់ការឈឺចាប់ទេ ។

លោកបន្ដថា គាត់មានតែពីរនាក់ប្ដីប្រពន្ធ អត់មានសាច់ញាតិដទៃឡើយ ហើយពេល នេះ បង្ខំឱ្យប្រពន្ធ របស់គាត់ត្រូវចាកចេញ ឆ្ងាយ ដើម្បីទៅធ្វើការនៅឯប្រទេសថៃគ្រាន់ រកប្រាក់បង់ថ្លៃព្យាបាល សម្រាក ព្យាបាល និងសងបំណុលគេ។ សព្វថ្ងៃនេះ គាត់គ្មាន ប្រាក់ទិញអាហារបរិភោគគ្រប់គ្រាន់ទេ ហើយ ពុំមានអ្នកជិតខាងជួយមើលថែរក្សាឡើយ ដោយសូម្បីពេលព្យួរសេរ៉ូម ក៏ត្រូវបោកសំ លៀកបំពាក់ ដោយខ្លួនឯងដែរ ។

លោកសេង ភីរ៉ុង បាននិយាយទៀតថា គាត់ខ្ចីបំណុលគេបន្ដិចបន្ដួចយកមកមើលខ្លួន ហើយប្រាក់ដែល ប្រពន្ធគាត់ខិតខំធ្វើការផ្ញើ មក មិនគ្រប់សម្រាប់ទិញថ្នាំព្យាបាលនោះ ឡើយ ព្រោះត្រូវបង់ រំលោះបំណុលរបស់គេ ទៀតផង ។

បើស្ថានភាពជំងឺរបស់គាត់ មិនជានិងបន្ដ ពន្យារពេលព្យាបាលបែបនេះ នោះគ្មាន សង្ឃឹមឡើយ ដូច្នេះសង្ឃឹមថា បងប្អូននិង ចូលរួមបរិច្ចាគតាមលទ្ធភាពរបស់ខ្លួន ៕

លោក កឹម សុខា គាំទ្រអ្នក វិនិយោគចិន នៅកម្ពុជា

E-mail Print PDF

ភ្នំពេញ ៖ អនុប្រធានទី១ នៃរដ្ឋសភា និងជាអនុប្រធាន គណបក្សសង្រ្គោះជាតិ (CNRP)លោក កឹម សុខា បានថ្លែងនូវការគាំទ្រ របស់ខ្លួន ចំពោះក្រុមវិនិយោគចិន ដែលបណ្តាក់ទុន រកស៊ីនៅកម្ពុជា ក្នុងឱកាស លោកជួបជាមួយ ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា លោកស្រី ប៊ូ ជៀនគួ នៅព្រឹកថ្ងៃ ទី៤ ខែមីនា ឆ្នាំ២០១៥ នាវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះលោក កឹម សុខា ស្វាគមន៍ចំពោះអ្នកវិនិយោគចិនទាំងអស់នៅកម្ពុជា។ ប៉ុន្តែលោកក៏ប្រាប់ ទៅលោកស្រីឯកអគ្គរដ្ឋទូតចិនទៅវិញថា សូមឲ្យអ្នកវិនិយោគទាំងនោះ ត្រូវរកស៊ីដោយតម្លាភាព និងប្រកបដោយគុណភាពល្អ ។

អនុប្រធានរដ្ឋសភាទី១ បានថ្លែងរៀបរាប់ប្រាប់ទៅ លោកស្រីទៀត អំពីបញ្ហាក្រុមហ៊ុនចិន មួយចំនួន នៅកម្ពុជា ដែលមានទំនាស់ដីធ្លី ជាមួយប្រជាពលរដ្ឋខ្មែរ៕

រថយន្តហ្វុយសូ បុករថយន្តក្រុង រិទ្ធ មុនី ពីក្រោយ រងរបួសខ្លួនឯង

E-mail Print PDF

បាត់ដំបង ៖ រថយន្តម៉ាកហ្វុយសូ បើកពេលយប់ ក្នុងល្បឿនលឿន ទៅបុករថយន្តក្រុងក្រុមហ៊ុន រិទ្ធ មុនី ពីក្រោយ បណ្តាលឲ្យរងរបួសបាក់កជើងស្តាំខ្លួនឯង កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ នៅ ចំណុចតាមដងផ្លូវជាតិលេខ ៥ ស្ថិតក្នុងភូមិ ឃុំកកោះ ស្រុកមោងឬស្សី អ្នកបើកបររថយន្តក្រុង ដឹកអ្នកដំណើរ បានរត់ គេចខ្លួនបាត់ ។

លោក សោម រ៉ាវុធ មន្រ្តីអាវុធហត្ថ ស្រុកមោងឬស្សី បានឲ្យដឹងថា កាលពីវេលាម៉ោង១១និង៣៥នាទីយប់ ថ្ងៃទី៣ ខែ មីនា ឆ្នាំ២០១៥ នៅចំណុចតាមដងផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ ឃុំកកោះ ស្រុកមោងឬស្សី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយបង្កឡើង ដោយរថយន្តម៉ាកហ្វុយសូ ដឹកតុងតឺន័រ ពាក់ស្លាកលេខភ្នំពេញ 3A-0706 ពណ៌ខៀវលាយស បើកពីទិសបាត់ដំបង ទៅភ្នំពេញ ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមកបុករថយន្តក្រុង ក្រុម ហ៊ុនរិទ្ធ មុនី ក្នុងទិសដៅស្របទិសគ្នា ពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តហ្វុយសូ រងរបួសធ្ងន់បាក់កជើង ស្តាំម្ខាង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរស្រុក ជួយដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យស្រុក ។ ចំណែកអ្នកបើកបរ រថយន្តក្រុង ឃើញហេតុការណ៍ដូច្នេះ ស្រាប់តែបើកទ្វាររថយន្ត ចុះគេចខ្លួនបាត់តែម្តង ។ ហើយរថយន្តក្រុងបានធ្លាក់ ផ្លូវតែមិនបណ្តាលមាននរណារបួសទេ ។

បច្ចុប្បន្នមធ្យោបាយទាំ២គ្រឿង ត្រូវបានសមត្ថកិច្ចនគរបាលចរាចរខេត្ត អូសយកមករក្សាទុក នៅការិយាល័យចរា ចរណ៍ខេត្ត ដើម្បីរង់ចាំភាគីទាំង២ ចូលខ្លួនមកដោះស្រាយតាមច្បាប់ ៕

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ ការចាប់ខ្លួន អ្នកសារព័ត៌មាន នៅព្រះវិហារ ទុកឲ្យតុលាការ ជាអ្នកត្រួតពិនិត្យ

E-mail Print PDF

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា ការចាប់ខ្លួនអ្នកសារព័ត៌មានចំនួន ២នាក់ នៅក្នុងខេត្តព្រះវិហារកន្លងទៅនោះ ទុកឲ្យតុលាការ ជាអ្នកត្រួតពិនិត្យស៊ើបអង្កេតចុះ ។

ការថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ ធ្វើឡើងក្នុងពេលសម្រាកពិសារអាហារសម្រន់ នៅក្នុងកម្មវិធីសន្និបាតបូក សរុបការងារព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០១៤ និងទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០១៥ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ ។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានមានប្រសាសន៍ថា “ខ្ញុំយល់ថា ការងារនេះ ជាការងារច្បាប់ ទុកឲ្យតុលាការ ជាអ្នក ស្រាវជ្រាវរកទៅ ហើយអ្នកកាសែតក៏មិននៅក្រៅច្បាប់ដែរ អីចឹង បើយើងធ្វើតាមវិជ្ជាជីវៈ យើងនឹងជួយ ប៉ុន្តែ បើធ្វើ ខុសវិជ្ជាជីវៈនេះ មិនមែនជាការងារនុះ ! គឺជាកំហុសបុគ្គលរបស់គេ” ។

សូមបញ្ជាក់ថា សាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានសម្រេចឃុំខ្លួន លោក ឈឿង ចាន់ ភ្នាក់ងារយកព័ត៌មាន របស់ទូរទស្សន៍អប្សរា ប្រចាំខេត្តព្រះវិហារ ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់ ពីឈ្មួញរកស៊ី ឈើនៅខេត្តព្រះវិហារ ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្ត ព្រះវិហារនេះដែរ ក៏បានសម្រេចឃុំខ្លួនអ្នកកាសែត AKP ម្នាក់ឈ្មោះ ទិត្យ ស្រ៊ ហៅកាប៉េ អាយុ៤៩ឆ្នាំ តាមពាក្យ បណ្តឹងឈ្មួញរកស៊ីឈើម្នាក់ឈ្មោះ ឈាង ម៉ៅ ហៅនៅរស់នៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ដែល ចោទអ្នកកាសែតនេះថា បានជំរិតទារប្រាក់ចំនួន ៥០ម៉ឺនរៀល នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ ជាថ្នូរនឹងការដោះលែង មិនចាប់ឈើដែលពួកគេស្ទាក់ចាប់បាន និងមិនចុះផ្សាយព័ត៌មាន ៕

វគ្គសិក្សាជំនាញខ្លី ការគ្រប់គ្រង ការបញ្ជាទិញ ទំនិញនាំចូល

E-mail Print PDF

សេចក្តីផ្តើម

យោងតាមតម្រូវការ នៅលើទីផ្សារបច្ចុប្បន្ន ក្រុមហ៊ុនឯកជន ជាច្រើន បាននឹងកំពុងត្រូវការបុគ្គលិកជំនាញ ផ្នែក វិស័យនាំទំនិញចូលពីក្រៅប្រទេស ពិសេសទំនិញពាក់កណ្តាលសម្រេច និងសម្រេច។ ម្យ៉ាងទៀតដោយសារ ប្រព័ន្ធបច្ចេកវិទ្យាទំនើបតម្រូវឱ្យក្រុមហ៊ុនឯកជន ទាំងនោះដើរឱ្យទាន់ព្រឹត្តិការណ៍សេដ្ឋកិច្ច ដែលកំពុងរីក ដុះដាល យ៉ាងឆាប់រហ័ស។ នៅក្នុងបរិបទដ៏ជឿនលឿននៃសម័យសេដ្ឋកិច្ចនេះ បានធ្វើឱ្យក្រុមហ៊ុនឯកជន មួយ ចំនួនជួបបញ្ហាធំៗជាច្រើនដូចជា ការខ្វះទំនិញក្នុងឃ្លាំង, ទំនិញមិនមានគុណភាព, ទំនិញមកមិនទាន់ពេល វេលា, ខ្វះជំនាញក្នុងការទំនាក់ទំនងក្រៅប្រទេស, ខ្វះជំនាញគ្រប់គ្រងឯកសារបញ្ជាទិញឱ្យបានត្រឹមត្រូវ ជាដើម។ ដោយមើលឃើញផលវិបាកទាំងនេះ ទើបក្រុមហ៊ុន អេជអាខេមបូឌា សហការជាមួយសាកលវិទ្យា ល័យធនធានមនុស្សបានរៀបចំវគ្គជំនាញខ្លី ប្រធានបទ “ការគ្រប់គ្រងការបញ្ជាទិញទំនិញនាំចូល” សម្រាប់ ក្រុមហ៊ុនឯកជន, អង្គការមិនមែនរដ្ឋាភិបាល ដែលកំពុងត្រៀមបំប្លែងខ្លួន ទៅជាក្រុមហ៊ុនឯកជន និងស្ថាប័ន អាជីវកម្មនានាក្នុងព្រះរាជាណាចក្រកម្ពុជា។

រាល់ឯកសារពាក់ព័ន្ធនានា និងលិខិតបញ្ជាក់ការសិក្សាចេញ ដោយសាកលវិទ្យាល័យធនធានមនុស្ស។

គោលបំណងនៃការរៀន៖

•បង្កើនជំនាញវិជ្ជាជីវៈសម្រាប់បុគ្គលិកជំនាញ

•បង្កើនគុណភាពការងារផ្នែកគ្រប់គ្រងការបញ្ជាទិញ

•គន្លឹះដោះស្រាយបញ្ហាបញ្ជាទិញក្នុងអង្គភាព

•បង្កើនបណ្តាញទំនាក់ទំនងនិងការចែករំលែក

•ជំរុញឱ្យមានការរៀបចំរបៀបរបបនៃការបញ្ជាទិញមានលក្ខណៈបទដ្ឋាន

អ្នកដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ៖

•ម្ចាស់ក្រុមហ៊ុនសេវាកម្មខ្នាតតូចនិងមធ្យម ដែលចង់ដឹងបន្ថែមលើការងារបញ្ជាទិញ

•បុគ្គលិកជំនាញប្រតិបត្តិការឬបុគ្គលិកទទួលបន្ទុកផ្នែកបញ្ជាទិញទំនិញនាំចូល

•និសិត្សដែលកំពុងសិក្សាជំនាញគ្រប់គ្រងដំណើរការនៃការបញ្ជាទិញ

•ប្រធាន អនុប្រធាន ការិយាល័យ / ផ្នែក និងបុគ្គលិកដែលទទួលបន្ទុក ឬដែលពាក់ព័ន្ធក្នុងការងារបញ្ជាទិញ

•ថ្នាក់ដឹកនាំគ្រប់គ្រងដែលចង់ស្វែងយល់បន្ថែម អំពីការងារបញ្ជាទិញ ដើម្បីងាយស្រួលក្នុងការរៀបចំផែនការ បញ្ជាទិញក្នុងអង្គភាពឱ្យទាន់ពេលវេលា

វិធីសាស្ត្រក្នុងការបង្រៀន

បណ្តុះបណ្តាលជាភាសាខ្មែរតាមរយៈការធ្វើបទបង្ហាញ ការពិភាក្សាលំហាត់ករណីសិក្សា ការធ្វើការងារជាក្រុមនិងជាបុគ្គល

កាលបរិច្ឆេទ និងពេលវេលាបណ្តុះបណ្តាល

រយៈពេល៖៣២ម៉ (៤សប្តាហ៍)

ថ្ងៃចុងសប្តាហ៍

ថ្ងៃអាទិត្យ         ៖ ៨:00 ព្រឹក -៥:៣0 ល្ងាច

កាលបរិច្ឆេទ     ៖ ថ្ងៃទី១៥ខែមីនាឆ្នាំ២០១៥

តម្លៃសិក្សា

-តម្លៃសិក្សា ១៥០ ដុល្លារអាមេរិក

-១២០ដុល្លារអាមេរិកសម្រាប់ធ្វើការចុះឈ្មោះមុនថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៥

-ចំពោះការចុះឈ្មោះជាក្រុម៥នាក់នឹងបន្ថែមជូនម្នាក់ដោយឥតគិតថ្លៃ

-ផ្តល់ជូននូវអាហារសម្រន់សម្ភារៈ ឯកសារសិក្សានិងវិញ្ញាបនបត្របញ្ជាក់ការសិក្សា

ទីកន្លែងចុះឈ្មោះ និងទីតាំងសិក្សា:

ក្រុមហ៊ុនអេជអាខេមបូឌា (HR CAMBODIA)

អគារសាកលវិទ្យាល័យធនធានមនុស្ស លេខ៥C ជាប់ខាងត្បូងវត្តមហាមន្ត្រី ផ្លូវលេខ២៨៤កែងផ្លូវលេខ១៦៣ សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

លេខទូរស័ព្ទ     ៖          855(0) 93 888 772

អ៊ីម៉ែល             ៖          men.tum@hrcambodia.com

គេហទំព័រ         ៖          www.hrcambodia.com

ថ្ងៃផុតកំណត់   ៖          ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥

 

ខេត្តកណ្ដាល ប្រារព្ធទិវា អន្តរជាតិ ៨ មីនា ឆ្នាំ២០១៥

E-mail Print PDF

កណ្ដាល ៖ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ នេះ សាលាខេត្តកណ្ដាល បានប្រារព្ធខួបលើកទី១០៤ ទិវាអន្តរជាតិ នារី ៨ មីនា ឆ្នាំ២០១៥ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅមុខៈ ស្រ្តីកម្ពុជាក្រោយសន្និសីទស្ត្រីពិភពលោក ឆ្នាំ ១៩៩៥ » ។

ការប្រារព្ធទិវានេះ ក្រោមអធិបតីភាព លោកស្រី ឃួន សុដារី តំណាងរាស្រ្តមណ្ឌលកណ្ដាល និងលោក ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដោយមានការចូលរួម ពីមន្ត្រីរាជការគ្រប់ប្រភេទ របស់សាលាខេត្តកណ្ដាល និងមន្ត្រីនៃមន្ទីរនានា ចំណុះឲ្យសាលាខេត្តកណ្ដាល ។

នៅក្នុងឱកាសនេះ លោក ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើង អំពីគុណសម្បត្តិរបស់ ស្រ្តី និងចំនួនមន្ត្រីរាជការជាស្ត្រី ដែលបានកំពុងបម្រើការងារ នៅខេត្តកណ្ដាល នាពេលបច្ចុប្បន្ននេះ ដែលលោកចង់ ឆ្លុះបញ្ចាំងឲ្យឃើញថា សាលាខេត្តកណ្ដាល ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ឲ្យតម្លៃ ទៅលើស្ត្រី ។

ចំពោះលោកស្រី ឃួន សុដារី តំណាងរាស្រ្តមណ្ឌលកណ្ដាល និងជាអតីតអនុប្រធានទី២ នៃរដ្ឋសភា បានថ្លែងលើក ឡើងជាច្រើនចំណុចពាក់ព័ន្ធនឹងតម្លៃ ក៏ដូចសិទ្ធិរបស់ស្រ្តី នៅក្នុងសង្គមខ្មែរ និងប្រទេសដទៃទៀតលើសកលលោក។

លោកស្រីបានបញ្ជាក់ អំពីតម្លៃរបស់ស្ត្រីដែលសង្គមមនុស្ស បានផ្តល់ឲ្យយ៉ាងដូច្នេះ «នៅក្នុងសង្គមខ្មែរ គឺស្រ្តីខ្មែរ ត្រូវ បានសង្គមខ្មែរឲ្យតម្លៃជាយូរមកហើយ ដោយតម្លៃនេះបានដិតដាម ជាប់មកដល់សព្វថ្ងៃ តាមរយៈពាក្យ មេដៃ មេជើង មេទ័ព មេគេ...។ ចំណែកភាសាអង់គ្លេស គេបាននិយាយថា motherland (មាតុភូមិ), lady first (ស្ត្រីទី១) ដែល ទាំងនេះបង្ហាញថា ជាការផ្តល់តម្លៃ ឬលើកកម្ពស់ស្រ្តី។ តែទោះជាយ៉ាងណាក៏ដោយ សព្វថ្ងៃនេះ បញ្ហាប្រឈមរបស់ ស្ត្រីមានចំនួន១២ ដែលប្រទេសជាច្រើន កំពុងពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយ»។

ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៥ របស់ខេត្តកណ្ដាល ដែលបានប្រារព្ធឡើង នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥នេះ ក៏បានលើកឡើងអំពីប្រវត្តិ នៃការតស៊ូដែលនាំឲ្យកកើតឡើង នូវទិវាអន្តរជាតិនារី ៨ មីនា និងបានអាននូវព្រះរាជសារ របស់ព្រះរាជអគ្គមហេសី មុនីនាថ សីហនុ ផងដែរ ។ រីឯបដាជាច្រើនផ្ទាំង បានដាក់ពាក្យស្លោក មានខ្លឹមសារថា «អប អរសាទរខួបទី១០៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៥, ស្រ្តី និងយុវជន គឺជាកម្លាំងចលករ ដ៏សំខាន់ក្នុងការ អភិវឌ្ឍជាតិ, ឆ្ពោះទៅមុខដើម្បីសមភាពយេនឌ័រ និងនិរន្តរភាពនៃកិច្ចអភិវឌ្ឍន៍»៕

គ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី៣ ខែមីនា ធ្វើឲ្យស្លាប់មនុស្ស ៦នាក់ របួស៤០នាក់

E-mail Print PDF

ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥នេះ មានគ្រោះថ្នាក់ ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៩លើក យប់០៥លើក, បណ្តាលអោយ មនុស្សស្លាប់ចំនួន០៦នាក់ (ប្រុស) របួសធ្ងន់ ១៨នាក់(ស្រី៦នាក់), និងរបួសស្រាល២២នាក់(ស្រី៥នាក់)។

តាមរបាយការណ៍ពី នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្កស្នងការដ្ឋាននគរបាលជាតិ ក្នុងគ្រោះថ្នាក់ ចរាចរណ៍ទាំង ១៩លើកនេះ បានបង្កឲ្យខូចខាតយានយន្តសរុប ៣៤គ្រឿង ក្នុងនោះមាន ម៉ូតូចំនួន២៤គ្រឿង, រថយន្តធុនតូចចំនួន០៣គ្រឿង, រថយន្តធុនធំ៦គ្រឿង, យានផ្សេងៗ១គ្រឿង និងថ្មើរជើង១នាក់។

មូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់គឺ ល្មើសល្បឿន០៥លើក, មិនប្រកាន់ស្តាំ ១លើក,ស្រវឹង ៣លើក,ប្រជែង គ្រោះថ្នាក់១លើក, មិនគោរពសិទ្ធ៥លើកនិងកត្តាយានយន្ត៤លើក។ ក្នុងនោះអ្នកជិះ ម៉ូតូគ្រោះថ្នាក់ ដោយមិនបានពាក់មួកសុវត្ថិភាពចំនួន៣៤នាក់(យប់០៧នាក់)។

រថយន្តពិន័យសរុបចំនួន៦៤៨គ្រឿង(រថយន្តធំ១៩០គ្រឿង)ស្មើនិង ៦៧០ករណី, ករណីល្មើក្រដាសស្នាម ៣៦៨គ្រឿង ស្មើនិង ៣៧០ករណីៈ រួមមានបណ្ណបើកបរហួស សុពលភាព០៤ករណី,ប័ណ្ណបើកបរខុសប្រភេទយាន្ត ៣ករណី, គ្មានបណ្ណអាជីវកម្ម ១៨ករណី, គ្មានឈៀក ២២ករណី, ឈៀកហួស សុពលភាព ៣ករណី, បើកបរហួសល្បឿនកំណត់ ៩៦ករណី, បើកបរមិនពាក់ខ្សែក្រវ៉ាត់ ២២៤ករណី ,ករណីល្មើសបច្ចេកទេសមាន ២៨០គ្រឿង ស្មើនិង ៣០០ករណីរួមនមានៈ ដឹកសំពីងសំពោង ២១៩ករណី, ដឹកលើសចំណុះ ២៨ករណី, កង់សឹករេចរិល ២៤ករណី, ភ្លើងបំភ្លឺមិនគ្រប់គ្រាន់ ១២ករណី, បាឡុងតាកេរ ០៧ករណី, ខូចគន្លឹះសុវត្ថិភាព ៦ករណី និងគ្មានឬខូចរបាំងភក់ ៤ករណី។

ដោយឡែកម៉ូតូត្រូវ បានពិន័យសរុប ចំនួន១,៣០៣គ្រឿងក្នុងនោះមាន ជិះម៉ូតូអត់ពាក់មួក៦៩៩ករណី,ជិះម៉ូតូអត់កញ្ចក់៥៥៦ករណី, ជិះម៉ូតូអត់កញ្ចក់និងមួក០៥ករណី, ម៉ូតូបើកភ្លើងពេលថ្ងៃ២១ករណី,ល្មើសសញ្ញាចរាចរណ៍ ២១ករណី និងផ្លាកលេខបាក់ឬខូច១ករណី៕

ខឹងគេស៊ីដាច់ទូរស័ព្ទ យកស្កុតបិទស្លាក លេខ ជិះទៅវាយ ពេលត្រឡប់ មកវិញ ភ្លេច បក ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

E-mail Print PDF

ភ្នំពេញ ៖ បុរសម្នាក់ ដោយសារតែគូ បក្ខដិបក្ខរបស់ខ្លួនតែងតែស៊ីដាច់ទូរស័ព្ទនោះ កើតជាកំហឹង រៀបចំ គម្រោងទៅវាយ ដោយជិះម៉ូតូ ហើយយកស្កុតមកបិទស្លាក លេខ គោលបំណងកុំឱ្យគេស្គាល់លេខម៉ូតូ នោះ ប៉ុន្ដែពេលជិះត្រឡប់ទៅផ្ទះវិញ ក៏ត្រូវ បាននគរបាលផ្នែកអន្ដរាគមន៍ខណ្ឌពោធិ៍សែន ជ័យ និង នគរបាល ប៉ុស្ដិ៍ចោមចៅធ្វើការឃាត់ ខ្លួន ដើម្បីយកទៅសួរ ដោយសង្ស័យថា អាចជាប់ព័ន្ធនិង បទល្មើស អ្វីមួយ ព្រោះតែ ការបិទស្លាកលេខម៉ូតូនោះ ។

ប៉ុន្ដែក្រោយពី ធ្វើការសួរនាំនិង ស្រាវជ្រាវអស់រយៈពេល ពេញមួយយប់ មិនមានជាប់ពាក់ព័ន្ធទៅនឹង បទល្មើស អ្វីមួយនោះ សមត្ថកិច្ចក៏បានអនុញ្ញាត ឱ្យរូបគេត្រឡប់ទៅផ្ទះវិញ ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ចោមចៅ បានឱ្យដឹង ថា កាលពីរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ ខណៈដែលសមត្ថកិច្ច កំពុងល្បាតនៅតាមដង ផ្លូវ ស្រាប់តែឃើញបុរសម្នាក់បើកម៉ូតូម៉ាក ហុងដាសេ១២៥ មានស្កុតបិទស្លាកលេខ ក៏ សង្ស័យ ហើយឃាត់ខ្លួន ដើម្បីធ្វើការសួរនាំ ដែលអាចជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វី មួយក្នុងមូលដ្ឋាន ក្នុងនោះសង្ស័យការវាយ យកទ្រព្យសម្បត្ដិ របស់ប្រជាពលរដ្ឋនាពេល កន្លងទៅ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានឱ្យដឹងថា ក្រោយពី មន្ដ្រីនគរបាល របស់លោក ធ្វើការសួរ នាំអស់ រយៈពេលជាច្រើនម៉ោងនិងតាមដានស្រាវ ជ្រាវ ក៏ដូចជាការសាកសួរ ទៅលើប្រជាពល រដ្ឋ នៅក្នុងភូមិ ដែលស្គាល់បុរសម្នាក់នេះ ទើបដឹងថា រូបគេមិនមែនជាមុខសញ្ញាប្រព្រឹត្ដ បទល្មើសណាមួយនោះឡើយ ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ទៀតថា តាមពិតដំណើររឿង បុរសរូបនេះខឹងបុគ្គល ម្នាក់ ដែលជាបនភឿន របស់ខ្លួនតែងតែស៊ី ដាច់ទូរស័ព្ទពេលយកទៅជួសជុល ហេតុដូច្នេះ ហើយទើបធ្វើឱ្យរូបគេខឹង ជិះម៉ូតូទៅ រករឿង និងចង់វាយ ។

លោកបន្ដថា ពេលដែលបើកម៉ូតូទៅរក រឿងគូជម្លោះរបស់ខ្លួននោះ រូបគេបានយក ស្កុតទៅបិទលើស្លាក លេខម៉ូតូ កុំឱ្យសមត្ថកិច្ច ដឹងពីស្លាកលេខ ប៉ុន្ដែពេលជិះម៉ូតូចង់ទៅរក រឿង ក៏នឹកឃើញឡើងវិញ ខ្ជិលបង្ក ហេតុនាំ តែកើតរឿងវែងឆ្ងាយនោះ ក៏ជិះម៉ូតូត្រឡប់ មកវិញ ហើយភ្លេចបកស្កុតចោល ក៏ត្រូវបាន នគរបាល របស់លោក ដែលកំពុងល្បាតតាម ផ្លូវ ហៅឃាត់យកមកសួរនាំ តើអាចជាប់ ពាក់ព័ន្ធនឹង បទល្មើសណាមួយនោះ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងទៀតថា ក្រោយពីការសួរនាំរកមិន ឃើញពីការជាប់ ពាក់ព័ន្ធ ទៅនឹងបទល្មើស លោកបានសុំគោលការណ៍ពីសំណាក់លោក ឧត្ដមសេនីយ៍ ជួន ណារិន្ទ ស្នងការរងនគរ បាលរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា ដើម្បី អនុញ្ញាតឱ្យរូបគេត្រឡប់ទៅលំនៅឋានវិញ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥នេះ៕

អ.វ.ត.ក ដាក់ជនសង្ស័យ២នាក់ ស្ថិតក្រោមការ ត្រួតពិនិត្យកំបាំងមុខ

E-mail Print PDF

ភ្នំពេញ៖ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៃអង្គជំនុំ ជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានដាក់ជនសង្ស័យពីរនាក់ គឺលោក មាស មុត និងលោកស្រី អឹម ចែម ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យកំបាំងមុខ។

លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យ នៃ អ.វ.ត.ក បានមានប្រសាសន៍នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៥ថា ការ សម្រេចដាក់ការពិនិត្យកំបាំងមុខនេះ គឺមិនអាចចាប់ខ្លួនពួកគាត់ទេ។ យោងតាមនីតិវិធីការចាប់ខ្លួន និង ឃុំខ្លួន ជនសង្ស័យបាន លុះត្រាតែមានការយល់ព្រមពីសំណាក់សហចៅក្រមទាំងពីរ ទាំងចៅក្រមជាតិ និង ចៅក្រម អន្តរជាតិ នៃការិយាល័យសហចៅក្រមស៊ើបអង្កេត។

លោកបន្តថា ការដែលចេញសេចក្តីសម្រេចដាក់ជនសង្ស័យ ឲ្យស្ថិតនៅក្រោមការពិនិត្យ ដោយកំបាំងមុខនេះគឺ ធ្វើឡើងតាមតម្រូវការចាំបាច់ដែលត្រូវបោះជំហានទៅមុខក្នុងដំណើរការសំណុំរឿង កុំឲ្យមានការរាំងស្ទះ ដោយ មិនអាចរង់ចាំរហូតដល់មានការអនុវត្តដីកាចាប់ខ្លួនបានទេ។

អ្នកនាំពាក្យបន្ថែមថា ការដាក់ឱ្យស្ថិតក្រោមការពិនិត្យដោយកំបាំងមុខនេះ យោងតាមវិធានផ្ទៃក្នុងរបស់ អ.វ.ត.ក  នឹងអនុញ្ញាតឲ្យជនសង្ស័យទាំងពីររូប តាមរយៈមេធាវីរបស់ខ្លួនអាចចូលពិនិត្យមើលសំណុំរឿងបាន និង អាច ចូលរួមក្នុងដំណើរការស៊ើបអង្កេត ដើម្បីពន្លឿនដំណើរការនីតិវិធី។ កាលពីមុនមេធាវីមិនទាន់អាចចូលពិនិត្យ មើលសំណុំរឿង និងបានធ្វើការតវ៉ាសុំចូលមើលសំណុំរឿង ដោយសារមិនទាន់មានការចោទប្រកាន់ណាមួយ។

លោកបន្ថែមថា កាលដែលចៅក្រមស៊ើបអង្កេតជាតិ យូ ប៊ុនឡេង មិនបានចេញសេចក្តី សម្រេចធ្វើ ដោយសារ តែតាំងពីដើមមក សហចៅក្រមជាតិ និងសហចៅក្រមអន្តរ ជាតិមាន ទស្សនៈខ្វែងគំនិតគ្នា លើចំណាត់ការនៃ សំណុំរឿង ទាំងពីរគឺ ០០៣ និង០០៤។ នេះគឺជានីតិវិធីធម្មតានៅក្នុងដំណើរការរបស់តុលាការ ហើយពួកគាត់ នឹងដោះស្រាយ តាមនីតិវិធីដែលមានចែងក្នុងច្បាប់ និង វិធានផ្ទៃក្នុងរបស់ អ.វ.ត.ក។

សូមបញ្ជាក់ថា សំណុំរឿង ០០៣ នៅតែបើកដំណើរការ ហើយការស៊ើបអង្កេតទៅលើបទឧក្រិដ្ឋកំពុងបន្តដំណើរ ការ។ ដើម្បីធានាថា សាធារណជនទទួលបានព័ត៌មានត្រឹមត្រូវអំពីសំណុំរឿង ០០៣ សហចៅក្រមស៊ើបអង្កេត អន្តរជាតិ ចេញសេចក្តីប្រកាសនេះដោយបង្ហាញពីឧក្រិដ្ឋកម្មដែលត្រូវបានចោទ នៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿង ឲ្យស៊ើបសួរ និងទីតាំងឧក្រិដ្ឋកម្មដែលស្ថិតនៅក្រោមការស៊ើបអង្កេត។ ជនណាដែលជាជនរងគ្រោះនៃបទឧក្រិដ្ឋ ទាំងនោះ ឬមានដឹងឮពីព្រឹត្តិការណ៍ដែលបានកើតឡើងនៅទីតាំងឧក្រិដ្ឋកម្មទាំងនោះ អាចចូលរួមក្នុងសំណុំរឿង  ០០៣ ក្នុងនាមជាសាក្សី ជាដើមបណ្តឹងរដ្ឋប្បវេណី ឬជាអ្នកប្តឹង៕

អភិបាល ខណ្ឌដូនពេញ ជួបជាមួយអ្នករត់ ម៉ូតូកង់បី ប្រចាំនៅផ្សារ ទំនើបសូរិយា ឱ្យ ជួយពង្រឹងបញ្ហា សន្ដិសុខ

E-mail Print PDF

ភ្នំពេញ ៖ អភិបាលខណ្ឌ ដូនពេញ លោក គួច ចំរើន បានចំណាយ ពេលវេលា ជួបសំណេះ សំណាល ជាមួយបងប្អួន រត់ម៉ូតូកង់បី ដែល ប្រចាំនៅផ្សារទំនើបសូរិយា ក្នុងគោលបំណង ណែនាំឱ្យចូលរួម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពង្រឹងបញ្ហាសន្ដិសុខ និងរក្សា សុវត្ថិភាពទ្រព្យសម្បត្ដិរបស់ភ្ញៀវ ដែលជិះ នៅលើម៉ូតូកង់បី ។

លោកអភិបាលខណ្ឌ បានបែងចែកក្រុម ម៉ូតូកងបី ចំនួន៣ក្រុមផ្សេងគ្នា ក្រុមទី១ មានគ្នា២៦នាក់ ទី២ មានគ្នា១៣នាក់ និង ទី៣ មាន ១៤នាក់ សរុប ៥៣នាក់ ដោយ ស្លៀកពាក់ឯកសណ្ឋាន និងពាក់ស្លាក លេខឱ្យ បានត្រឹមត្រូវ ។

នៅចំពោះមុខបងប្អូនអ្នករត់ម៉ូតូកង់បី ស្ថិតនៅជាន់ទី៤ នៃផ្សារទំនើបសូរិយា នាព្រឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០១៥នេះ លោក អភិបាលខណ្ឌបានណែនាំនិងប្រាប់ទៅអ្នករក ស៊ីរបរមួយនេះ ត្រូវរក្សាសន្ដិសុខ និងទុក ដាក់ឥវ៉ាន់ភ្ញៀវឱ្យបានត្រឹមត្រូវ នៅលើម៉ូតូ កង់បីរបស់ខ្លួននិងត្រូវចំណាំ ក្នុងករណីដែល ភ្ញៀវខ្លះបាន ភ្លេចឥវ៉ាន់នៅលើម៉ូតូរបស់ខ្លួន នោះ ។

លោកអភិបាលខណ្ឌគួច ចំរើន ក៏បាន ណែនាំដល់បងប្អូនជួយរក្សាសណ្ដាប់ធ្នាប់លើ ការចតម៉ូតូកង់បី ឱ្យមាន របៀបរាបរយ ចៀស វាងការនាំឱ្យកកស្ទះចរាចរណ៍ដល់ប្រជាពល រដ្ឋ ដែលធ្វើដំណើរឆ្លង កាត់នៅផ្សារទំនើប សូរិយា ។

ជាមួយគ្នានេះ អភិបាលខណ្ឌដូនពេញ បានទទូចហើយទទូចទៀត និងសុំចិត្ដដល់បង ប្អូនអ្នករត់ម៉ូតូ កង់ទាំង អស់ មិនត្រូវបង្កជម្លោះ រឿងដណ្ដើមម៉ូយគ្នានោះឡើយ ធ្វើឱ្យប៉ះពាល់ ដល់សណ្ដាប់ធ្នាប់ សាធារណៈ ក៏ដូចជា បង្កភាពអនាធិបតេយ្យបើសិនការ ដណ្ដើមម៉ូយទាំងនោះ ក្លាយទៅជាផ្ទុះអំពើ ហិង្សាណាមួយនោះ ។

លោកគួច ចំរើន ក៏ស្នើសុំឱ្យអ្នករត់ម៉ូតូ កង់បីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរដឹកភ្ញៀវ តាមដងផ្លូវ សាធារណៈ ចំពោះមុខសញ្ញាឆក់ ដែលអាច កើតមានឡើង ពោលត្រូវជួយអន្ដរាគមន៍និង ស្រែក រកជំនួយភ្លាមៗ បើសិនមានករណីនេះ កើតឡើងនោះ ។

គួររំលឹកថា ក្រុមរត់ម៉ូតូកង់បីខ្លះបានរង នូវការរិៈគន់ពីសំណាក់សមត្ថកិច្ចនិងអាជ្ញាធរ ដែលពេលខ្លះពួកគេ បានបង្កភាពរញ៉េរញ៉ៃ គ្មានសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវសាធារណៈ ដូចជាក្នុងរឿងគ្រោះថ្នាក់ ចរាចរណ៍ ជាដើម ដោយពួកគេបានប្រកូកប្រកាសសមាជិករបស់ ខ្លួនមកពពាក់ពពូននៅកន្លែងកើតហេតុ និង ពេលខ្លះបានធ្វើការងារជំនួសអាជ្ញាធរមាន សមត្ថកិច្ច ហើយមិនស្ដាប់ការសម្របសម្រួល និងដោះ ស្រាយរបស់សមត្ថកិច្ចទៀតផង ។

ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុននេះ ស្ថិត នៅមុខរ៉ារថភ្លើង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ ក្រុមម៉ូតូកង់បី ជាង ១០០នាក់ ដែល ម្ខាងជាសមាជិករបស់លោកវ៉ន ពៅ និងម្ខាង ទៀតជាសមាជិករបស់លោក ឯ សុភាស់ បាន បង្កជម្លោះផ្ទុះជាអំពើហិង្សាវាយតប់គ្នា រហូតមានរបួសដេកពេទ្យ ដោយផ្ដើមចេញ ពីរឿងដណ្ដើមម៉ូយគ្នា ៕

Page 10 of 350