left
Safe Home
Safe Home
Safe Home

Dap News...Admin

Sunday, Apr 20th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

បណ្ឌិត ប៉ែន ស៊ីម៉ន រំពឹងថា និស្សិត ប្រឡងជាប់គយ ៥០០នាក់ នឹងក្លាយជាភ្នាក់ងារ គយព្រំដែនដ៏មោះមុត

E-mail Print PDF

ភ្នំពេញ៖ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បាន សម្តែងក្តីរំពឹងថា និស្សិតដែលទើបប្រឡងជាប់គយ ៥០០នាក់ នឹងក្លាយជាភ្នាក់ងារគយព្រំដែនដ៏មោះមុត ជាពិ សេសជួយពង្រឹងប្រសិទ្ធភាពការងារកៀងគរចំណូលគយ និងរដ្ឋាករ។

ការថ្លែងរបស់ លោកបណ្ឌិត ប៉ែន ស៊ីម៉ន បានធ្វើឡើងកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ កន្លងទៅក្នុងពិធីជួប សំណេះសំណាល ជាមួយសិស្ស និស្សិត ទើបបានប្រឡងជាប់គយ ៥០០នាក់។

នៅក្នុងជំនួបនោះ បណ្ឌិត ប៉ែន ស៊ីម៉ន បានបានសម្តែងក្តីរីករាយ និងអបអរសាទរជាមួយក្រុមគ្រួសារ នៃជ័យលា ភីទាំងអស់។ ជាមួយការអបអរសាទរ លោក ប៉ែន ស៊ីម៉ន សម្តែងការរំពឹងថា « អគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា អ្នកទាំងអស់គ្នានឹងក្លាយជាភ្នាក់ងារគយព្រំដែន ដ៏មោះមុត ដែលត្រូវចូលរួមចំណែក ដំណើរការការងារកំណែទម្រង់ និងទំនើបកម្មអង្គភាពគយ និងរដ្ឋាករកម្ពុជា។ ជាពិសេសពង្រឹងប្រសិទ្ធភាពការ ងារកៀងគរចំណូលគយ និងរដ្ឋាករ ការងារបង្ការ និងបង្រ្កាបអំពើរត់គេចពន្ធ និងពង្រឹងអភិបាលកិច្ច»។

លោកបណ្ឌិត ក៏បានមានប្រសាសន៍ផ្តាំផ្ញើថា ជ័យលាភីទាំងអស់ ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីចូលហ្វឹក ហាត់ជំនាញគយ និងជំនាញយោធាប្រតិព័ទ្ធក្នុងនាម ជាអនាគតជាភ្នាក់ងារនគរបាលយុត្តិធម៌កណ្តាលប្រដាប់ អាវុធ ក៏ដូចជាក្នុងនាមសិក្ខាកាមគយជំនាន់ទី១៧។

លោកបានថ្លែងបន្តថា «នៅក្នុងការហ្វឹកហ្វឺនទាំងអស់គ្នា ត្រូវត្រៀមខ្លួនចេញបំពេញ កម្មសិក្សានៅតាមអង្គភាព គយនានា មុននឹងទទួលបានការតែងតាំងពេញសិទ្ធិ ក្នុងក្របខណ្ឌរដ្ឋតាមបទបញ្ញត្តិជាធរមាន»។

បន្ទាប់ពីសំណេះសំណាលនេះ លោកបណ្ឌិត ប៉ែន ស៊ីម៉ន ក៏បានផ្តល់ជូនជ័យលាភីទាំងអស់ ដោយម្នាក់ៗ ទទួល បានអាវយឺតហ្វឹកហ្វឺនចំនួន២ មួកមួយ និងអាវរងារមួយ ព្រមទាំងឧបត្ថម្ភប្រាក់ហោប៉ៅ ១០០ដុល្លារក្នុង ១ខែ រហូតដល់បានតែងតាំងពេញសិទ្ធិក្នុងក្របខណ្ឌរដ្ឋ៕