left
Safe Home

Dap News...Admin

Monday, May 20th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

ពូទីន ព្រមានបារំាងជុំវិញ ការអនុម័តច្បាប់រៀប អាពាហ៍ពិពាហ៍ស្របច្បាប់ របស់ភេទទីបី

E-mail Print PDF

បាងកកប៉ុស្តិ៍៖ ប្រធានាធិបតី រុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា បាននិយាយថា រុស្ស៊ី អាចផ្លាស់ប្តូរ កិច្ចព្រមព្រៀង របស់ខ្លួនលើការ អនុម័តច្បាប់ដែល ពាក់ព័ន្ធគ្នារវាងរុស្ស៊ី និងបារំាង និងប្រទេសលោកខាងលិច ផ្សេងទៀត ដែលអនុម័តច្បាប់ឲ្យ មានការរៀប អាពាហ៍ពិពាហ៍ដោយស្របច្បាប់ របស់មនុស្សភេទទីបី។

យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ បានឲ្យដឹងកាលពីរាត្រីថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៣ ដោយស្រង់ ស្តីរបស់លោក ពូទីន ក្នុងកិច្ចប្រជុំជាមួយ សមាជិកសភារុស្ស៊ីថា «ខ្ញុំគិតពិចារណាថា វាត្រឹមត្រូវពេញលេញ ណាស់ ក្នុងការផ្លាស់ប្តូរឯកសារ សមស្របណាមួយ។ វាជាបញ្ហាថ្មីមួយ ហើយយើងត្រូវតែគិតអំពី បញ្ហា ដែលបានកើតឡើងនេះ»។

លោក ពូទីន បន្តថា «ប្រទេសផ្សេងទៀត ត្រូវតែគោរពវប្បធម៌ប្រពៃណី និងបទដ្ឋានសីលធម៌ របស់របស់ រុស្ស៊ី»។

គួរបញ្ជាក់ផងដែរថា ប្រតិកម្មរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានកើតឡើងបន្ទាប់ពី ប្រទេស បារំាង កាលពីពេលថ្មីៗ បានអនុម័តឲ្យមានការរៀប អាពាហ៍ពិពាហ៍របស់ភេទទីបី ដោយស្របច្បាប់ ខណៈក៏ មានការរិះគន់ក្នុង ប្រទេសផងដែរនោះ ៕

Photo by DAP-News

១១​នាក់​ស្លាប់ និង​៤០​នាក់​ទៀត​រង​របួស ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក នៅ​ការ៉ាជី, ប៉ាគីស្ថាន

E-mail Print PDF

អ៊ីស្លាមម៉ាបាត៖ សារព័ត៌មានក្នុងស្រុក និងប៉ូលីសបាននិយាយថា យ៉ាងហោចណាស់ មានមនុស្សចំនួន ១១នាក់ ក្នុងនោះមានក្មេងម្នាក់ផងដែរ បានស្លាប់ និង៤០នាក់ទៀត រងរបួស ក្នុងការបំផ្ទុះគ្រាប់បែក កាលពីរាត្រីថ្ងៃសុក្រ ទី២៦ ខែមេសា នៅក្នុងការជួបជុំ ខាងនយោបាយមួយ ក្នុងទីក្រុង កំពង់ផែ ភាគខាងត្បូងប្រទេស ប៉ាគីស្ថាន។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ ដោយផ្អែកតាមការផ្សាយថា «ការបំផ្ទុះគ្រាប់បែកនោះ បានកើតឡើងនៅជិតកាច់ជ្រុងនៃ ព្រឹត្តិការណ៍ជួបជុំគណបក្សនយោបាយមួយ គឺគណបក្ស ជាតិអាវ៉ាមី (ANP) ឬគណបក្សជាតិរបស់ប្រជាជន នៅតំបន់ ម៉ូមីនណាបាត ទីក្រុង ការ៉ាជី បណ្តាលឲ្យប្រជាជនចំនួន ០៦នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈ៤៥នាក់ទៀតរងរបួស ក្នុងនោះមានក្មេង ០៦នាក់។

បន្ទាប់ពីហេតុការណ៍នោះកើតឡើង ប៉ូលីស និងកងកម្លំាងសន្តិសុខ និងក្រុមសង្គ្រោះ បានប្រញាប់ប្រញាល ទៅកន្លែងកើតហេតុ និងបញ្ជូនអ្នករងរបួស និងអ្នកស្លាប់ ទៅកាន់មន្ទីរពេទ្យ អាប់បាស៊ី សាហ៊ីដ និងមន្ទីរពេទ្យស៊ីវិល ក្នុងទីក្រុង ដែលជាកន្លែងដែល ជនរងគ្រោះ០៥នាក់ទៀត បានស្លាប់។

ប្រភពពីមន្ទីរពេទ្យបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូន ទៅបន្ទប់ថែរក្សាល្អិតល្អន់ ដើម្បីព្យាបាល។

ស្នងការប៉ូលីសទីក្រុង ការ៉ាជី លោក អាហ្សាដ បានប្រាប់អ្នកសារព័ត៌មានថា គោលដៅនៃការបំផ្ទុះនេះ គឺសំដៅទៅមេដឹកនាំរបស់គណបក្ស ANP លោក បាសៀ ចេន ដែលបានបង្ហាញខ្លួន ក្នុងការជួបជុំការងារ គណបក្សនយោបាយ សម្រាប់យុទ្ធនាការណ៍ បោះឆ្នោតរបស់លោក ប៉ុន្តែសំណាងល្អលោក មិនបានរងរបួស ក្នុងការវាយប្រហារនោះទេ។

យោងតាមមន្ត្រីប៉ូលីស សេចក្តីរាយការណ៍ដំបូង បានឲ្យដឹងថា គ្រាប់បែកត្រូវបានគេដាក់ នៅក្នុងរថយន្តមួយគ្រឿង ហើយត្រូវបានគេចុចបំផ្ទុះ ដោយតេឡេបញ្ជាពីចម្ងាយ៕

ធ្លាក់​យន្ត​ហោះ នៅ​ប្រេស៊ីល ស្លាប់ ០១ និង​រង​របួស ០៧​នាក់

E-mail Print PDF

រីយូ ឌឺ ចេនេរ៉ូ៖ អាជ្ញាធរក្នុងតំបន់ បាននិយាយថា កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា យន្តហោះខ្នាតតូចមួយគ្រឿង បានធ្លាក់នៅទីក្រុង បេឡេម ភាគខាងជើង ប្រទេសប្រេស៊ីល បណ្តាលឲ្យអ្នកដំណើរម្នាក់ស្លាប់ និង០៧នាក់ទៀត រងរបួស។

យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ថា យន្តហោះដែលធ្លាក់នោះ ជាប្រភេទយន្តហោះ ម៉ាស៊ីនមួយ គំរូ សេណា ២១០L ធ្វើដំណើរពីទីក្រុង ឆាវិស កោះ ម៉ារ៉ាចូ ទៅទីក្រុង បេឡេម រដ្ឋ ប៉ារ៉ា ហើយបានធ្លាក់នៅផ្លូវមួយ កណ្តាលក្រុង នៅពេលយន្តហោះនោះ រៀបចំចុះចត នៅអាកាសយាន្តដា្ឋន ប្រីហ្គាដេរ៉ូ ប្រូតាស៊ីអូ ក្នុងទីក្រុង បេឡេម។

អាជ្ញាធរបាននិយាយថា នៅក្នុងឧប្បតិហេតុធ្លាក់នោះ បណ្តាលឲ្យផ្នែកខាងឆ្វេង នៃយន្តហោះ ខូចខាតទំាងស្រុង បង្កឲ្យរងរបួសអ្នកដំណើរទំាងអស់ ០៨នាក់ រួមទំាងអ្នកបើកយន្តហោះម្នាក់ផងដែរ និងត្រូវបានគេបញ្ជូនទៅកាន់ មន្ទីរពេទ្យនៅដែលនៅជិតនោះ ប៉ុន្តែជាអកុសលអ្នកដំណើរម្នាក់ជាស្រ្តី អាយុ ២០ឆ្នាំ ក្នុងចំណោម ០៨នាក់នោះ បានស្លាប់ពេលបញ្ជូន មកដល់មន្ទីរពេទ្យ។

អាជ្ញាធរបានបន្តថា ឧប្បតិហេតុបណ្តាលឲ្យ យន្តហោះនេះធ្លាក់ គឺកំពុងស្ថិតក្រោមការ ស៊ើបអង្កេតនៅឡើយ៕

អាមេរិក បដិសេធបំណងធ្វើឲ្យ វេណេស៊ុយអេឡា រង្គោះរង្គើ

E-mail Print PDF

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ នេះដោយបដិសេធ ទៅលើការចោទ ប្រកាន់ដែលថា ខ្លួនកំពុងតែ ព្យាយាមធ្វើឲ្យមាន អស្ថិរភាពដល់ រដ្ឋាភិបាល វេណេស៊ុយអេឡា នោះ ហើយបានហៅ ជនជាតិអាមេរិកដែល ត្រូវបានប្រទេសអាមេរិក ខាងត្បូងមួយនេះ ចាប់ខ្លួនថា គ្រាន់តែជា រឿងឯកជនមួយ តែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ផាទ្រីក វែនទ្រែល បាននិយាយនៅក្នុង បទសង្ខេបព័ត៌មាន ប្រចាំថ្ងៃរបស់ខ្លួនថា រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនកំពុងតែស្វែងរក ព័ត៌មានបន្ថែមទៀតទាក់ទងទៅនឹង លោក ទីម៉ូស៊ី ហល្លែត ត្រាស៊ី ដែលជាផលិតករ ខ្សែភាពយន្តឯកសារ ត្រូវបានចាប់ខ្លួននៅក្នុង រដ្ឋធានីការ៉ាកាស កាលពីថ្ងៃពុធ សប្តាហ៍ នេះ ក្រោមបទចោទប្រកាន់ថាព្យាយាមធ្វើឲ្យមាន អស្ថិរភាពនៅ វេណេស៊ុយអេឡា។

រដ្ឋមន្ត្រីមហាផ្ទៃ និង យុត្តិធម៌ វេណេស៊ុយអេឡា មីគែល រ៉ូឌ្រីគែស បាននិយាយថា រដ្ឋាភិបាលរបស់លោក បានចាប់ខ្លួនជនជាតិអាមេរិក ម្នាក់ដែលសង្ស័យ ថាមានជាប់ ពាក់ព័ន្ធទៅនឹងអង្គការ ស៊ើបអង្កេតសម្ងាត់មួយចំនួន ពីព្រោះតែជន សង្ស័យនេះធ្លាប់ ត្រូវបានហ្វឹកហ្វឺន ព្រមទាំងដឹងពីរបៀបជ្រៀតចូល និងការប្រមូល យកព័ត៌មាន ទាក់ទងទៅនឹងបញ្ហា សន្តិសុខទៀតផង។

គួរបញ្ជាក់ថា នេះជាការចោទប្រកាន់របស់វេណេស៊ុយអេឡា ចំពោះអាមេរិក ដោយ ប្រការនេះបាននាំឲ្យមានការ ច្រានចោលភ្លាមៗពី សំណាក់រដ្ឋាភិបាល អាមេរិកផងដែរ។ កាលពីពេល កន្លងទៅនេះ អាមេរិកបានប្រកាសមិន ទទួលស្គាល់ប្រធានាធិបតីថ្មីរបស់ វេណេស៊ុយអេឡានោះទេ ដោយខ្លួនបានអះអាងថា ការបោះឆ្នោតនោះមិនត្រឹមត្រូវ ប៉ុន្តែវេណេស៊ុយអេឡា បានឆ្លើយតបវិញថា ខ្លួនមិនខ្វល់ពីការទទួលស្គាល់ ឬមិនទទួល ស្គាល់ពីសំណាក់ អាមេរិកនោះឡើយ ៕

Photo by DAP-News

ប្រធានយូអិន សម្តែងភាពក្រៀមក្រំ ចំពោះមនុស្សស្លាប់ នៅបង់ក្លាដែស

E-mail Print PDF

យូអិន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ នេះថា លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិបាន សម្តែងនូវភាពក្រៀមក្រំ ជាពន់ពេកចំពោះ ការបាត់បង់អាយុជីវិត ប្រជាជនបង់ក្លាដែស ៣០៤នាក់ ដោយសារការរលំ អគាររោងចក្រកាត់ដេរ មួយនៅជាយរដ្ឋធានីដាកា កាល ពីថ្ងៃពុធ ទី២៤ ខែមេសា កន្លងទៅនេះ។

អ្នកនាំអគ្គលេខាធិការនៃអង្គការប្រជាជាតិ លោក ម៉ាទីន ណេស៊ឺគី បាននិយាយថា “លោកអគ្គលេខាធិការ មានសេចក្តីក្រៀមក្រំ យ៉ាងខ្លាំងចំពោះមនុស្ស ដែលបាត់បង់ ជីវិត ព្រមទាំងទទួលរង របួសនៅក្នុងហេតុការណ៍ រលំអគាររោងចក្រ នៅជាយទីក្រុង ដាកា កាលពីដើម សប្តាហ៍នេះ។ លោកអគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខដល់ រដ្ឋាភិបាល និង ប្រជាជនបង់ក្លាដែស ទាំងអស់ផងដែរ។”

អ្នកនាំពាក្យខាងលើនេះ បានបន្តទៀតថា អង្គការសហប្រជាជាតិ បានត្រៀមខ្លួនរួចជា ស្រេចហើយ ដើម្បីជួយប្រទេស បង់ក្លាដែសតាម សំណើដែលរដ្ឋាភិបាល នេះចង់បាន។ ចំពោះអគាររោងចក្រ ខាងលើនេះ បានបាក់រលំចុះមក នៅពេលព្រឹកថ្ងៃពុធ សប្តាហ៍ នេះតែម្តង ដែលបានបណ្តាល ឲ្យមនុស្ស ៣០៤នាក់ស្លាប់ និង ២.៤០០នាក់ត្រូវក្រុម សង្គ្រោះ រំដោះបានពីគំនរអគារបាក់ ហើយភាគច្រើនបាននិង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ៕

Photo by DAP-News

ចិនថ្កោលទោស ហ្វីលីពីនបញ្ហា កោះជម្លោះ

E-mail Print PDF

ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃសុក្រ ទី២៦ ខែ មេសា ឆ្នាំ២០១៣ បានបង្ហាញការថ្កោលទោស ទៅលើប្រទេស ហ្វី លីពីន ដែលមានគោលបំណង ស្វែងរកសេចក្តីសម្រេចពីសាលក្រម ចំពោះកោះជម្លោះ ក្នុងដែនសមុទ្រចិនខាង ត្បូង ដោយបានបញ្ជាក់ថា ប្រទេសចិន នឹងមិនចុះចាញ់ងាយៗឡើយ។

គេហទំព័រ Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ ថា ទីក្រុងម៉ានីល កំពុងស្វែងរក ការសម្រេចសាលក្រមពីសំណាក់អង្គការសហប្រជាជាតិ ទាក់ទងនឹងសុពលភាព នៃសេចក្តីប្រកាសរបស់ប្រទេសចិន លើការស្រូបយកប្រភពធនធានពីដែនសមុទ្រក្នុងតំបន់ជម្លោះ។

រដ្ឋមន្ត្រីការបរទេសចិន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយក្នុងគេហទំព័ររបស់ខ្លួនថា ប្រទេសហ្វី លីពីន កំពុងព្យាយាមបិទបាំងកំហុស ដែលខ្លួនកំពុងរំលោភបំពានលើផ្លូវច្បាប់ ដោយការឈ្លានពានលើដីកោះរបស់ប្រទេសចិន។

ភាគីចិន បានទាមទារប្រទេសហ្វីលីពីន ដកកងកម្លាំងរបស់ខ្លួនចេញពីដីកោះ ដែលចិនគិតថា ជាកម្មសិទ្ធរបស់ ខ្លួន។ ប្រភពដដែលបានបន្ថែមថា បន្ទាត់ព្រំដែន ដែលកំណត់ដោយភាគីចិន នឹងមិនកែប្រែឡើយ។

ដោយឡែកភាគីហ្វីលីពីន បានចោទប្រកាន់ប្រទេសចិនថា បានរំលោភបំពានលើដែនទឹករាក់ក្បែរកោះរបស់ខ្លួន កាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ ហ្វីលីពីន កំពុងស្វែងរកការបង្រួបបង្រួមកម្លាំងជាមួយបណ្តាប្រទេសអាស៊ាន ផ្សេងទៀត ដើម្បីប្រឆាំងសេចក្តីប្រកាសរបស់ចិន។

ទោះបីជាយ៉ាងនេះក្តី ប្រទេសចិន នៅតែបន្តបដិសេធម្តងហើយម្តងទៀត ចំពោះកិច្ចចរចាដោយមានការចូលរួមជា ច្រើនភាគី ដោយបញ្ជាក់ថា ការពិភាក្សាគួរតែធ្វើឡើងដោយផ្ទាល់ ពីភាគីទាំងពីរតែប៉ុណ្ណោះ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ភាគីចិន ត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំទាំងដប់ ដែលជាសមាជិករបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានអំពាវនាវឲ្យមានការធ្វើកិច្ចចរចា ជាបន្ទាន់ជាមួយប្រ ទេសចិន ដើម្បីស្វែងរកមធ្យោបាយឆ្លើយតបបញ្ហា ដែលកំពុងមានភាពតានតឹងខ្លាំង៕

Photo by DAP-NEWS

ស៊ីរីអនុញ្ញាតឲ្យ រុស្ស៊ីស៊ើបអង្កេត បន្ទាប់ពីការចោទ ប្រកាន់ ប្រើប្រាស់ អាវុធគីមី

E-mail Print PDF

ម៉ូស្គូ៖ រដ្ឋមន្ត្រីផ្នែកសារព័ត៌មានរបស់ប្រទេសស៊ីរី លោក Omran al-Zoubi បានឲ្យដឹងកាលពីថ្ងៃសុក្រ ថា រដ្ឋាភិ បាលដាម៉ាស នឹងអនុញ្ញាតឲ្យអ្នកជំនាញរបស់រុស្ស៊ីស៊ើបអង្កេត ដើម្បីឆ្លើយតបការចោទប្រកាន់ថា មានការប្រើ ប្រាស់អាវុធគីមីក្នុងប្រទេសស៊ីរី។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ ដោយលើកឡើងនូវសំដីរបស់មន្ត្រី ស៊ីរីថា ប្រសិនមានការចាំបាច់ក្នុងការស៊ើបអង្កេត ស៊ីរីនឹងអនុញ្ញាតឲ្យអ្នកជំនាញរបស់រុស្ស៊ី ធ្វើកិច្ចការនេះ។

ក្នុងបញ្ហានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា កន្លងទៅនេះថា អង្គការសហប្រជាជាតិ បានត្រៀមជាស្រេចក្នុងការដាក់ពង្រាយកងកម្លាំងរបស់ខ្លួនក្នុងរយៈពេលពី២៤ ទៅ៤៨ម៉ោង ដើម្បីធ្វើការស៊ើបអង្កេត ទាក់ទិនការចោទប្រកាន់ថា ស៊ីរីមានការប្រើប្រាស់អាវុធគីមីក្នុងប្រទេសរបស់ខ្លួន។

ឆ្លើយតបការចោទប្រកាន់ លោកZoubi បាននិយាយថា សំណល់ នៃសម្បកអាវុធគីមី ដែលមាននៅក្នុងទីក្រុង Khan al-Asal ក្បែរតំបន់អាឡេព ត្រូវបានបាញ់ប្រហារពីសំណាក់ក្រុមភេរវករ ដែលមានមូលដ្ឋានរបស់ខ្លួននៅ ក្បែរបន្ទាត់ព្រំដែនប្រទេសទួគី ហើយអាវុធទាំងនោះ អាចនឹងនាំចូលពីប្រទេសតួកគី។

លោកបានបន្តថា ការបាញ់ប្រហារដោយប្រើប្រាស់អាវុធគីមី ត្រូវបានធ្វើឡើងជាក្រុម ក្នុងនោះរួមមានក្រុមអាល់កៃ ដា ដែលប្រើប្រាស់ ដើម្បីប្រឆាំងប្រទេសស៊ីរី។ ពួកគេបានវាយប្រហារក្បែរតំបន់អាឡេពជាលទ្ធផលបានបណ្តាល ឲ្យមនុស្ស១៤នាក់ស្លាប់ និងមនុស្ស៥០ផ្សេងទៀតត្រូវរងរបួស ក្នុងហេតុការណ៍វាយប្រហារនេះ។

លោកបានបង្ហាញការកត់សម្គាល់ថា កងកម្លាំងប្រទេសស៊ីរី មិនមានអាវុធគីមី ឬសូម្បីអាវុធធម្មតាក្នុងចំនួនច្រើន បែបនេះនោះទេ។ ជាមួយគ្នានេះដែរ លោកបានថ្កោលទោសសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់ស៊ីរី ដោយ គ្មានមូលដ្ឋានច្បាស់លាស់។

ដោយឡែក ប្រភពព័ត៌មានពីសេតវិមានបានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី បានប្រើប្រាស់អាវុធគីមី ក្នុងពេលវាយប្រ ហារ ដើម្បីកម្ចាត់ក្រុមបះបោរប្រឆាំងនឹងរដ្ឋាភិបាល៕

Photo by DAP-NEWS

ជនសង្ស័យបំផ្ទុះ គ្រាប់បែកនៅបូស្តុន ត្រូវបញ្ជូនទៅមន្ទីរ ពេទ្យក្នុងពន្ធធនាគារ

E-mail Print PDF

វ៉ាស៊ីនតោន៖ ជនដៃដល់ដែលបានបំផ្ទុះគ្រាប់បែក នៅបូស្តុន ក្នុងពេលប្រកួតម៉ារ៉ាតុន ត្រូវបាននាំចេញពីមន្ទីរពេទ្យ ធម្មតា ទៅកាន់មន្ទីរពេទ្យក្នុងពន្ធធនាគារវិញ។ នេះបើយោងតាមការលើកឡើង របស់ភ្នាក់ងារតម្រួតសហរដ្ឋអាមេ រិក បានឲ្យដឹងកាលពីថ្ងៃសុក្រ កន្លងទៅនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ បានឲ្យដឹងដោយយោងតាមការលើក ឡើងរបស់ភ្នាក់ងារតម្រួតសហរដ្ឋអាមេរិកលោក Drew Wae ថា ជនដៃដល់ឈ្មោះ Dzhokhar Tsarnaev អាយុ ១៩ឆ្នំា ដែលបានបំផ្ទុះគ្រាប់បែកត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ Beth Israel Deaconsee ទៅកាន់មន្ទីរពេទ្យ ក្នុងពន្ធធនាគារ។

ប្រភពព័ត៌មានបានឲ្យដឹងថា មន្ទីរពេទ្យក្នុងពន្ធធនាគារ មានទីតាំងស្ថិតនៅជាប់នឹងដី នៃអតីតមូលដ្ឋានទ័ព Fort Devens ដែលត្រូវបានកសាងឡើង ដើម្បីព្យាបាលអ្នកជាប់ឃុំឃាំង ដែលត្រូវការការព្យាបាលបន្ត។ លោក Tsar naev ត្រូវបានរងគ្រោះដោយគ្រាប់កាំភ្លើងបាញ់ត្រង់ក បានទទួលព្យាបាលតាំងពីថ្ងៃសុក្រ សប្តាហ៍មុន។

គួរបញ្ជាក់ថា លោក Tsarnaevs ត្រូវបានចោទប្រកាន់ពីបទបំផ្ទុះគ្រាប់បែក កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៣ កន្លងទៅនេះ ក្នុងពេលប្រកួតកីឡាម៉ារ៉ាតុន ក្នុងទីក្រុងបូស្តុន សហរដ្ឋអាមេរិក ដែលបានសម្លាប់មនុស្សបីនាក់ ព្រម ទាំងបានបណ្តាលឲ្យមនុស្សជាង ២០០នាក់ផ្សេងទៀតរបួស។

ដោយឡែក លោក Tamerlan ដែលត្រូវជាបងប្រុសបង្កើតរបស់លោក រួមទាំងជនសង្ស័យផ្សេងទៀត ត្រូវស្លាប់ ដោយគ្រាប់កាំភ្លើងក្នុងពេលបាញ់តបតជាមួយប៉ូលីស។

មានសេចក្តីរាយការណ៍មួយបានបង្ហើបឲ្យដឹងថា ទីក្រុងញូវយ៉ក ជាគោលដៅបន្ទាប់ នៃការវាយប្រហារពីសំណាក់ បងប្អូនទាំងពីររូបនេះដែរ តែពួកគេត្រូវ FBI បង្រ្កាបទាន់ពេលវេលា៕

Photo by DAP-NEWS

យ៉ាងហោចណាស់ មានមនុស្ស៣៦នាក់ បានស្លាប់ក្នុងអគ្គិភ័យ នៅមន្ទីរពេទ្យ វិកល់ចរិកមួយ នាទីក្រុងមូស្កូ

E-mail Print PDF

មូស្កូ៖ យោងតាមទូរទស្សន៍ RC បានរាយការណ៍ឲ្យដឹងថា គណៈកម្មាធិការ ស៊ើបអង្កេតរុស្ស៊ី បានចាប់ ផ្តើមស៊ើបអង្កេត ក្នុងហេតុការណ៍នោះ បានរាយការណ៍ថា មនុស្ស៣៦នាក់ បានស្លាប់ ក្នុងនោះមាន គិលានុបដ្ឋាយិកា ពីរនាក់ផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងគ្រាមានអាសន្ន របស់រុស្ស៊ី បាននិយាយថា មានមនុស្ស៣៦នាក់ បានស្លាប់ក្នុង អគ្គិភ័យនោះ។

អាជ្ញាធរបានបញ្ជាក់ថា ការទុរស្សេខ្សែភ្លើង អាចជាមូលហេតុមួយ នៃការឆាបឆេះនោះ ។

ក៏ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត ក៏កំពុងតែបន្តស្វែងរកមូលហេតុ ផ្សេងៗទៀតផងដែរ ដែលបណ្តាល ឲ្យកើតមាន អគ្គិភ័យនោះ ។

អគ្គិភ័យនោះបានឆាបឆេះប្រហែល នៅ២និង៣០នាទីរំលងអាធ្រាត្រ ម៉ោងនៅទីក្រុងមូស្កូ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Page 17 of 53

Cebu Pacific Air