left
Safe Home

Dap News...Admin

Friday, May 24th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

ប្រធាន IAEA និយាយថា អ៊ីរ៉ង់ បដិសេធមិនធ្វើ កិច្ចសហប្រតិបត្តិការ

E-mail Print PDF

មូស្គូ៖ ប្រធានឃ្លំាមើល នុយក្លេអ៊ែររបស់ អង្គការសហប្រជាជាតិ លោក យូគីយ៉ា អាម៉ាណូ បាននិយាយកាលពី ថ្ងៃសុក្រថា ប្រទេសអ៊ីរ៉ង់ បានបដិសេធមិនធ្វើ កិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់ងារ ថាមពលអាតូមិក (IAEA) ជុំវិញវិវាទលើកម្មវិធី នុយក្លេអ៊ែរ របស់ខ្លួននោះទេ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃសៅរ៍ ទី១៨ ខែឧសភា ដោយផ្អែកតាមការលើកឡើង របស់លោក អាម៉ាណូ នៅវិទ្យាស្ថាន ទំនាក់ទំនងអន្តរជាតិ ក្នុងទីក្រុង មូស្គូ ប្រទេស រុស្ស៊ីថា «IAEA មិនដឹងថាតើកម្មវិធី នុយក្លេអ៊ែររបស់អ៊ីរ៉ង់ មានគោលដៅ សម្រាប់យោធាឬអត់»។

ជាមួយគ្នានោះដែរ លោកបានកត់សម្គាល់ឃើញថា ទីភ្នាក់ក៏បានបង្ហាញពីការព្រួយបារម្ភផងដែរ ទៅលើឱកាស ជាច្រើនដែលថា អាជ្ញាធរអ៊ីរ៉ង់ មិនបានអនុញ្ញាតឲ្យក្រុមអ្នកត្រួតពិនិត្យ អន្តរជាតិ ដើម្បីទៅពិនិត្យរោងចក្រ នុយក្លេអ៊ែររបស់ខ្លួន នៅមូលដ្ឋានយោធា ប៉ាចិននោះទេ។

ចំណែកក្រុមមហាអំណាចពិភពលោកវិញ បានសង្ស័យថា អ៊ីរ៉ង់កំពុងអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ តាមរយៈកម្មវិធី នុយក្លេអ៊ែរ របស់ខ្លួន ខណៈដែលប្រទេសនេះ នៅតែទទួចថា នុយក្លេអ៊ែរនេះ គ្រាន់តែសម្រាប់បម្រើ គោលដៅ ស៊ីវិលតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត កាលពីប៉ុន្មានខែមុន រដ្ឋាភិបាលទីក្រុង តេហេរ៉ង់ និងទីភ្នាក់ងារថាមពលអាតូមិក បាន ធ្វើការពិភាក្សាគ្នាជាច្រើនដង ដើម្បីស្វែងរកវិធីសាស្រ្តក្នុងការដោះស្រាយ បញ្ហានុយក្លេអ៊ែរនេះ ប៉ុន្តែមិនទាន់មាន កិច្ចព្រមព្រៀង ណាមួយត្រូវបានបង្កើត ឡើងនោះទេ។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាចម្រូងចម្រាស់នៃ កម្មវិធីនុយក្លេអ៊ែរក្នុងប្រទេស អ៊ីរ៉ង់នេះ ក្រុមអ្នកឃ្លាំមើល បានដាក់ការសង្ស័យថា ការពិសោធន៍នុយក្លេអ៊ែរ អាចនឹងត្រូវធ្វើឡើងនៅ មូលដ្ឋានយោធា ប៉ាចិន ខណៈអ៊ីរ៉ង់ បានបដិសេធបានចោទប្រកាន់ ដោយនិយាយថា IAEA ដំបូងគួរតែបង្ហាញឯកសារពន្យល់សម្រាប់ ទស្សនកិច្ច របស់ខ្លួនទៅកាន់ មូលដ្ឋានយោធា ប៉ាចិននោះ ៕

Photo by DAP-News

ភូមា ប្រកាសដោះលែង អ្នកទោស២៣នាក់ ផ្សេងទៀត

E-mail Print PDF

យ៉ង់ហ្គូនៈ រដ្ឋាភិបាលភូមា កាលពីថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៣កន្លង ទៅនេះ បានដោះលែងអ្នកទោស ចំនួន២៣នាក់ផ្សេងទៀត ក្រោមបទបញ្ជាថ្មី របស់ប្រធានាធិបតីភូមា លោក U Thein Sein។ នេះបើយោង តាមសេចក្តីប្រកាសរបស់ ភ្នាក់ងារសារព័ត៌មាន។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣នេះបានឲ្យដឹងថា អ្នកជាប់ពន្ធធនាគារ ទាំងនោះ នឹងត្រូវបានដោះលែង មុនពេលលោក U Thein Sein បំពេញដំណើរទស្សនកិច្ចជាលើកដំបូង នៅសហរដ្ឋអាមេរិក។

មន្ត្រីក្រោមបញ្ជារបស់ប្រធានាធិបតីភូមា បាននិយាយថា សកម្មភាពនេះត្រូវបានធ្វើឡើង ដើម្បីពង្រឹងនូវ សន្តិភាព និងស្ថេរភាព ការផ្សះផ្សាជាតិ ការបង្រួមបង្រួមក្នុងផ្នែកនយោបាយ ជំរុញលើកទឹកចិត្ត អ្នកជាប់ ពន្ធធនាគារ ក្លាយជាបុគ្គលម្នាក់ ដែលចូលរួមក្នុងការ កសាងប្រទេសជាតិ។

គួរបញ្ជាក់ថា ការដោះលែងអ្នកទោសត្រូវបានធ្វើឡើង បន្ទាប់ពីការដោះលែងអ្នកទោសចំនួន៩៣នាក់ កាលពីខែមេសា ឆ្នាំ២០១៣នេះ និងអ្នកទោសចំនួន៥១៣នាក់ផ្សេងទៀត ត្រូវបានដោះលែងកាលពីខែវិច្ឆិកា ឆ្នាំ២០១២កន្លងទៅនេះ។

អ្នកទោសសរុបចំនួន ២៩.៦៩១នាក់ត្រូវបានដោះលែងឲ្យមានសេរីភាព បន្ទាប់ពីរដ្ឋាភិបាលស៊ីវិលថ្មី ចូលកាន់ អំណាចកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១១កន្លងទៅនេះ៕

 

មនុស្ស៣១នាក់ ស្លាប់ដោយសារ ដើមឈើបាក់រលំ លើនៅនីហ្សេរីយ៉ា

E-mail Print PDF

OWERRI: យ៉ាងហោចណាស់មនុស្ស ៣១នាក់បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ បន្ទាប់ពីដើមឈើបាក់រលំលើ នៅតំបន់ភាគខាងត្បូង ប្រទេសនីហ្សេរីយ៉ា ក្នុងរដ្ឋ Imo។ នេះបើយោងតាម សេចក្តីរាយការណ៍ បានឲ្យដឹងកាល ពីថ្ងៃសុក្រកន្លង ទៅនេះ ។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣នេះបានឲ្យដឹងថា លោក Eze Godwin Duru ជាថ្នាក់ដឹកនាំ ប្រចាំភូមិក្នុងតំបន់កើតហេតុ បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មានថា ជនរងគ្រោះ បានស្លាប់ ដោយសារដើមឈើរលំលើពួកគេ។ លោកបានបន្តថា ហេតុការណ៍ដ៏អាក្រក់នេះ មិនធ្លាប់កើតមានទេពីមុនមក។

ភ្នាក់ងារសារព័ត៌មាន បានធ្វើសេចក្តីរាយការណ៍ថា ក្នុងហេតុការណ៍នេះ មានជនរងគ្រោះចំនួន១៦នាក់ផ្សេង ទៀតបានរួចជីវិត ដែលបង្កឡើងដោយព្យុះ និងភ្លៀង កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។ អ្នកនាំ ពាក្យរបស់មន្ត្រីប៉ូលីស លោក Joy Elemoko មិនអាចទំនាក់ទំនងបានទេក្នុងពេលធ្វើសេចក្តីសរាយការណ៍នេះ៕

អាមេរិក ដឹក​នាំ​ការ​សាក​ល្បង មីស៊ីល​ការពារ ដោយ​ជោគ​ជ័យ

E-mail Print PDF

វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការពារជាតិ អាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភាថា យោធាអាមេរិក បានដឹកនាំការសាកល្បង មីស៊ីលការពារ កាលពីរាត្រីថ្ងៃពុធ ប្រកបដោយជោគជ័យ និងបានបំផ្លាញគោលដៅ នៃមីស៊ីលរយៈចម្ងាយជិត នៅមហាសមុទ្រប៉ាស៊ីហ្វិច។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែឧសភា ដោយផ្អែកតាមការលើកឡើង របស់ទីភ្នាក់ងារការពារមីស៊ីល របស់ក្រសួងថា «គោលដៅមីស៊ីល ចាប់ផ្តើមចេញពីកោះ គូអាយ កោះ ហាវ៉ៃ បាញ់ឆ្ពោះទៅតំបន់មហាសមុទ្រ ប៉ាស៊ីហ្វិច។

ទីភ្នាក់ងារនោះ បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ក្រោយការចាប់ផ្តើមសាកល្បងនោះ នាវាស៊ើបកាណ៍ បំពាក់មីស៊ីល និងប្រព័ន្ធរ៉ាដា USS របស់អាមេរិក នាវាបំពាក់ប្រព័ន្ធការពារមីស៊ីលផ្លោង Aegis បានអភិវឌ្ឍន៍ការគ្រប់ការបាញ់ នៃមីស៊ីលប្រភេទ SM-៣ block ក៏បានចូលរួមផងដែរ ក្នុងការសាកល្បងនោះ៕

មីយ៉ាន់ម៉ា ប្រកាស​រដ្ឋ​ខាង​លិច រួច​ផុត​ពី​ព្យុះ​ស៊ីក្លូន

E-mail Print PDF

ស៊ីតថ្វាយ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែ ឧសភា ឆ្នាំ២០១៣ នេះថា នាយកដ្ឋានឧតុនិយម និង ជលសាស្ត្រ របស់មីយ៉ាន់ម៉ា បានប្រកាសដកចេញ នូវសេចក្តីព្រមានថា នឹងអាចកើតមាននូវ ខ្យល់ព្យុះស៊ីក្លូន នៅ រដ្ឋ រ៉ាឃីន ភាគខាងលិចប្រទេសនោះចេញ កាលពីយប់ថ្ងៃព្រហស្បតិ៍ កន្លងទៅនេះ បន្ទាប់ ពីព្យុះនេះបានបន្ថយឥទ្ធិពលរបស់វា ក្រោយពីបានវាយប្រហារ ប្រទេសបង់ក្លាដែស នោះ។

ចំពោះខ្យល់ព្យុះ ម៉ាហាសេន នោះដែរ បានបន្ថយឥទ្ធិពលរបស់ខ្លួន ទៅជាព្យុះត្រូពិក ហើយវាមិនបានបង្កឲ្យមាន មនុស្សស្លាប់នោះទេ នៅរដ្ឋរ៉ាឃីននោះ ដោយគ្រាន់តែបង្ក ឲ្យមានខ្យល់បោកបក់ខ្លាំង ព្រមទាំងភ្លៀងធ្លាក់ពេញ មួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តែប៉ុណ្ណោះ។

ដោយឡែកប្រជាជន ក្នុងតំបន់ប្រមាណជិត ៧ ម៉ឺននាក់ដែលត្រូវបាន ទីភ្នាក់ងារសង្គ្រោះរបស់ អង្គការសហប្រជាជាតិ សហការជាមួយអាជ្ញាធរ ក្នុងតំបន់ ជម្លៀសចេញទៅកាន់ ទីកន្លែងសុវត្ថិភាពនោះ នឹងត្រូវត្រឡប់មកកាន់កន្លែងដើមវិញ នៅពេលឆាប់ៗខាងមុខផងដែរ៕

វៀតណាម គ្រោង​ទិញ​យន្ត​ហោះ គ្មាន​មនុស្ស​បើក ពី​ប្រទេស​បេឡារុស

E-mail Print PDF

មីនស្កិ៍៖ នាយករដ្ឋមន្រ្តីប្រទេស បេឡារុស លោក មីលហាល ម៉ាយ៉ាស្នីកូវិក បាននិយាយក្នុងកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្រ្តី វៀតណាម លោក ង្វៀន តាន់ដុង នៅទីក្រុង មីនស្កិ៍ កាលពីថ្ងៃព្រហស្បតិ៍ថា វៀតណាមគ្រោងនឹងទិញយន្តហោះ គ្មានមនុស្សបើកពីបេឡារុស។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែឧសភា ដោយផ្អែកតាមការលើកឡើង របស់លោក ម៉ាយ៉ាស្នីកូវិកថា «យើងមានសង្ឃឹមយ៉ាងធំធេង ចំពោះកិច្ចសហប្រតិបត្តិការ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។ ខ្ញុំចង់មានន័យថា ប្រព័ន្ធបច្ចេកវិទ្យា អាកាសគ្មានបំពាក់អាវុធ ដែលជាយន្តហោះគ្មានមនុស្សបើក ហើយកិច្ចសន្យា ត្រូវបានចុះហត្ថលេខា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់អ្នក និងកិច្ចសន្យាចូលរួមគម្រោង ក្នុងតំបន់សម្រាប់បច្ចេកវិទ្យា ជីវសាស្រ្ត និងព័ត៌មានវិទ្យា ក៏ដូចជាផ្នែកថែទំា សុខភាពផងដែរ»។

នៅក្នុងឱកាសនោះដែរ នាយករដ្ឋមន្រ្តី បេឡារុស ក៏បានស្វាគមន៍ចំពោះ ការចុះឈ្មោះចូលរួមក្នុង គម្រោងមួយ នៅក្នុងការរចនាកុំព្យូទ័រខ្នាតតូច និងប្រព័ន្ធអេឡិចត្រូនិច-ណាណូ។ បើយោងតាមព័ត៌មាន ផ្លូវការរបស់បេឡារុស បានឲ្យដឹងថា អំឡុងទស្សនកិច្ចរបស់ នាយករដ្ឋមន្រ្តីវៀតណាម ទៅប្រទេស បេឡារុស ភាគីទំាងពីរ បានព្រមព្រៀងគ្នា ចុះហត្ថលេខាលើកិច្ចសន្យា ផ្នែកពាណិជ្ជកម្ម ដែលមានតម្លៃគិតជា ទឹកប្រាក់ជាង ១០០លានដុល្លារអាមេរិកផងដែរ។

ចំណែកនាយករដ្ឋមន្រ្ តីវៀតណាម លោក ង្វៀន តាន់ដុង បាននិយាយថា វៀតណាមបានភ្ជាប់ទំនាក់ទំនង ដែលមានសារៈសំខាន់ធំធេង ចំពោះកិច្ចសហប្រតិបត្តិការជាមួយ បេឡារុស ហើយថាវៀតណាម នឹងធ្វើកិច្ចសហប្រតិបត្តិការ ឲ្យបានពេញទំហឹងលើ ផ្នែកយោធា បច្ចេកវិទ្យា នយោបាយ និងសេដ្ឋកិច្ចជាមួយ បេឡារុសផងដែរ៕

ព្យុះ​ព្រិល វាយ​ប្រហារ​ចិន, ស្លាប់ ៣៣នាក់ និង បាត់ខ្លួន ១២នាក់

E-mail Print PDF

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៣ នេះថា មនុស្ស ៣៣នាក់បានស្លាប់ បាត់បង់ជីវិត និង ១២នាក់ទៀតកំពុង បាត់ខ្លួននៅឡើយ បន្ទាប់ពីព្យុះព្រិល និង ភ្លៀងធ្លាក់យ៉ាងគំហុក បានវាយប្រហារភាគ ខាងត្បូងប្រទេសចិន។ នេះបើតាមការអះអាង របស់អាជ្ញាធរកាត់បន្ថយ គ្រោះមហន្តរាយ និង កិច្ចការស៊ីវិលក្នុងប្រទេស។

ចាប់តាំងពីថ្ងៃអង្គារ សប្តាហ៍នេះមក ព្យុះភ្លៀងព្រមទាំងព្រិល បានបង្កឲ្យមានទឹកជំនន់ ព្រមទាំងការរអិលបាក់ដី នៅតាមតំបន់មួយចំនួននៃខេត្ត ហ្គ័ងដុង ភាគខាងត្បូង ប្រទេសចិន ដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ ហើយត្រូវបានអាជ្ញាធរខាងលើចាត់ ចូលទៅក្នុងកម្រិតទីបួន នៃគ្រោះមហន្តរាយដែលខ្លាំងក្លាបំផុតនោះ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ទីស្នាក់ការកណ្តាលផ្នែកគ្រប់ គ្រងគ្រោះមហន្តរាយប្រចាំតំបន់ បានបញ្ជាឲ្យក្រុមសង្គ្រោះ ចំនួនពីរក្រុមទៅកាន់ខេត្ត ហ្គ័ងដុង និង ហ្សាងស៊ី ដើម្បីចាត់វិធានដោយផ្ទាល់ សង្គ្រោះប្រជាជនពីទឹកជំនន់នោះ។ ចំពោះចំនួនប្រជាជន ដែលទទួលរងផលប៉ះពាល់ ពេលនេះមានរហូតដល់ ៦សែន ៥ម៉ឺននាក់ ហើយគេហដ្ឋានប្រមាណ ២.៦៧៥ ខ្នងត្រូវបានទទួលរងការបំផ្លាញ។

ដោយឡែកអាជ្ញាធរតំបន់ នៅតែមានការព្រួយបារម្ភ ចំពោះមនុស្សដែលកំពុងបាត់ខ្លួន ព្រមទាំងការកើនឡើងកម្ពស់ នៃទឹកទន្លេបៃហ្ស៊ាង ដែលមិនធ្លាប់មាននោះទេ ក្នុងរយៈពេលមួយសតវត្សរ៍ កន្លងទៅនេះ ហើយវានឹងបន្តគម្រាមកំហែងថា នឹងអាចកើតមាន នូវទឹកជំនន់ដ៏ធ្ងន់ធ្ងរ ជាងនេះទៀតផងដែរ៕

អាមេរិក ដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុន អាកាសចរណ៍ និងរដ្ឋមន្រ្តីស៊ីរី

E-mail Print PDF

វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា បានដាក់ ទណ្ឌកម្មថ្មី មួយទៀតទៅលើប្រទេសស៊ីរី ដោយសំដៅលើ រដ្ឋមន្រ្តីបួនរូប ក្រុមហ៊ុនអាកាសចរណ៍មួយ និងស្ថានីយ ទូរទស្សន៍មួយ ខណៈមានសន្និសីទ សម្រាប់សន្តិភាពថ្មីមួយ ក្នុងការចាប់ផ្តើមដើម្បីបញ្ចប់ ជម្លោះរយៈពេល ២៧ខែ ក្នុងប្រជាជាតិ អារ៉ាប់មួយនេះ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០១៣ថា ក្រសួងរតនាគារជាតិអាមេរិក បានកត់ចូលក្នុងបញ្ជីខ្មៅ របស់ខ្លួន ចំពោះរដ្ឋមន្រ្តីនៅស៊ីរី ទាំងបួនរូប និងក្រុមហ៊ុន នោះរួមមាន រដ្ឋមន្រ្តីក្រសួង ការពារជាតិ ក្រសួងសុខាភិបាល ឧស្សាហកម្ម និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់ ដែល ជាកម្មសិទ្ធិរបស់ រដ្ឋាភិបាលស៊ីរី ស្ថានីយទូរទស្សន៍អាល់ ដាន់យ៉ា ជាទូរទស្សន៍ឯកជនផ្សាយលើ ២៤ម៉ោង តាមប្រព័ន្ធផ្កាយរណប។

ចំពោះក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានអាមេរិកចោទប្រកាន់ថា បានដឹកអាវុធក្នុងនាមកងកម្លំាង ឆ្មាំបដិវត្តន៍ ឥស្លាមអ៊ីរ៉ង់ ទៅឲ្យរដ្ឋាភិបាលស៊ីរី ក្នុងការប្រយុទ្ធប្រឆំាង នឹងក្រុមឧទ្ទាម ដែលបានបណ្តាលឲ្យមនុស្ស នៅទូទំាង ស៊ីរីស្លាប់ប្រមាណជា ៨០.០០០នាក់។

ចំណែកស្ថានីយទូរទស្សន៍ អាល់ ដាន់យ៉ា ត្រូវបានគេកំណត់គោលដៅសម្រាប់ការផ្តល់សេវាកម្ម ដល់រដ្ឋាភិបាល រួមបញ្ចូលទាំងការអនុវត្តន៍ ដែលគួរឱ្យស្អប់ខ្ពើមនៃ បង្ខំឱ្យសារភាពតាមរលក ធាតុអាកាស។ នេះបើតាមរតនាគារ អាមេរិក បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយ។

ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មនេះដែរ រដ្ឋបាលរបស់លោក អូបាម៉ា បានបន្តការដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាល ប្រធានាធិបតីស៊ីរី បាហ្សា អាល់ អាស្សាដ ឲ្យបោះបង់អំណាច ដើម្បីឈានទៅរក ការបង្កើតរដ្ឋាភិបាលអន្តរកម្ម ក្នុងប្រទេស។ ការដាក់ទណ្ឌកម្ម រួមមានធនាគារកណ្តាល ក្រុមហ៊ុនប្រេង ក្រុមហ៊ុនក្នុងស្រុកស៊ីរីជាង ១០០ និង បណ្តាអង្គការស្ថាប័ន ជាច្រើនទៀត ៕

Photo by DAP-News

អូបាម៉ាៈ ផ្លូវនយោបាយ និង យោធានៅតែ ត្រូវការសម្រាប់ស៊ីរី

E-mail Print PDF

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា បានលើកឡើងនៅ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០១៣ ថា មធ្យោបាយដោះស្រាយ បញ្ហាដោយ យោធា និង ផ្លូវទូត នៅតែជាតម្រូវការ របស់រដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយ តបចំពោះជម្លោះបង្ហូរឈាមគ្នា នៅក្នុងប្រទេសស៊ីរី។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយទៀតថា ការលើកឡើងរបស់ លោក អូបាម៉ា ខាងលើនេះបាន ធ្វើឡើង ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីតួកគី ដែល កំពុងតែបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិកនោះ។ លោក អូបាម៉ា បានប្រាប់ទៅ លោក តាយយីប អឺដូកាន់ នៅឯសេតវិមានថា “ឥឡូវនេះ វាមាននូវមធ្យោបាយ គ្រប់គ្រាន់ហើយដែលសហរដ្ឋអាមេរិក បាននិងកំពុងតែអនុវត្តន៍នោះ។”

លោក អូបាម៉ា បានបញ្ជាក់ចំពោះមុខនាយករដ្ឋមន្ត្រីតួកគីទៀតថា “ហើយខ្ញុំសូម ការពារនូវមធ្យោបាយដែល កំពុង ធ្វើនាពេលកន្លងមក គឺ ផ្លូវយោធា និង ការទូត ពីព្រោះ អាវុធគីមីនៅប្រទេសស៊ីរី ក៏បានគម្រាមកំហែងសន្តិសុខ របស់យើងជាយូរ ណាស់មកហើយ ក៏ដូចជាសម្ព័ន្ធមិត្ត ព្រមទាំងប្រទេសជាមិត្តជិតខាងផងដែរ។”

គួរបញ្ជាក់ថាលោកអូបាម៉ា មាននូវភស្តុតាងគ្រប់គ្រាន់ដែលបង្ហាញអំពីការប្រើប្រាស់ អាវុធគីមីនៅប្រទេសស៊ីរី ប៉ុន្តែការស៊ើបអង្កេតនៅតែបន្តដើម្បីស្វែងយល់ឲ្យបានច្បាស់ ថាអ្វីពិតប្រាកដដែលបានកើតមាននៅពេលនោះ។ មូលហេតុនេះហើយបានជា អាមេរិកអះអាងថា មធ្យោបាយយោធានៅតែសំខាន់សម្រាប់ដោះស្រាយបញ្ហាស៊ីរី ៕

Photo by DAP-News

Page 5 of 56

Cebu Pacific Air