left
Safe Home

Dap News...Admin

Saturday, May 18th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

សាកសពក្នុង ហេតុការណ៍ រលំអគារនៅបង់ក្លាដែស កើនឡើងដល់ ១០០០នាក់

E-mail Print PDF

DHAKA: ក្នុងរយៈពេល១៦ថ្ងៃ នៃការស្វែងរកសាកសព ដែលបានស្លាប់ក្នុង ហេតុការណ៍បាក់រលំអគារ រោងចក្រដ៏អាក្រក់ មួយក្នុងប្រទេស បង់ក្លាដែស បានរកឃើញសាកសព រហូតដល់១០០០នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៣ នេះ បន្ទាប់ពីសាកសព ចំនួន៥៥នាក់ផ្សេងទៀត ត្រូវបាន ទាញចេញពីគំនរបាក់បែក នៃអគារប្រាំបីជាន់ ដែលក្នុងនោះមានរោងចក្រ កាត់ដេរចំនួនប្រាំ នៅរួមគ្នា។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣នេះបានឲ្យដឹងដោយយោងតាម ការលើកឡើងរបស់ មន្ត្រីម្នាក់មិនបញ្ចេញ ឈ្មោះថា ក្រុមការងារសង្គ្រោះបន្ទាន់ នៅតែបន្តខិតខំប្រឹងប្រែងក្នុង កិច្ចការរបស់ខ្លួន ខណៈដែលសាកសពស្អុយរលួយនៅតែបន្តរកឃើញជាបន្តបន្ទាប់ នៅក្នុងតំបន់ កើតហេតុនៃ អគារដែលបានដួលរលំ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះនៅវេលាម៉ោងប្រមាណជា ៨និង៣០នាទី (ម៉ោងក្នុងតំបន់) ។

គួរបញ្ជាក់ថា ក្រុមជួយសង្គ្រោះបានជួយមនុស្សដែលនៅរស់រានមានជីវិតចំនួន ២.៤៣៧នាក់ បន្ទាប់ពីអគា Rana Palaze ដែលមានកម្ពស់ប្រាំបីជាន់ បានដួលរលំ។ សមាជិកក្រុមគ្រួសារជាច្រើន នៅតែបន្តរងចាំសាកសព នៅក្នុងតំបន់កើតហេតុ និងនៅក្នុងបរិវេណសាលារៀនដែលជាកន្លែងដាក់សាកសព ដើម្បីកំណត់ អត្តសញ្ញាណ។

លោក Tawheedul Islam មន្រ្តីប៉ូលីសគ្រប់គ្រង់អគារបាននិយាយឲ្យដឹងថា មានសាកសពចំនួន៦៤នាក់ ដែលត្រូវរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ និងស្អុយរលួយ មិនអាចកំណត់អត្តសញ្ញាណបានឡើយ ហើយក៏ត្រូវបានដុតរំលាយរួចហើយដែរ៕

ប្រទេស អ៊ីរ៉ង់ និងស៊ូដង់ ព្រមព្រៀងគ្នា បង្កើនកិច្ច ប្រតិបត្តិការ ផ្នែកនាវាចរណ៍

E-mail Print PDF

អ៊ីរ៉ង់ៈ មេបញ្ជាការកង នាវាជើងទឹករបស់ ប្រទេសអ៊ីរ៉ង់ លោក Habibollah Sayyari បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៣កន្លងទៅ នេះថា ប្រទេស អ៊ីរ៉ង់ និងស៊ូដង់ បាន ព្រមព្រៀងគ្នា ក្នុងការធ្វើប្រតិបត្តិការ ផ្នែកនាវាចរណ៍។ នេះបើយោងតាមសេចក្តី រាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន IRNA។

ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា ក្នុងកិច្ចជំនួបជាមួយសមភាគី គឺលោក Dalil a-Daw Muhammad Fadhlallah លោកSayyari បាននិយាយថា ការបង្កើតនូវ យុទ្ធសាស្រ្តសម្រាប់ ប្រទេសទាំងពីរ អាចជាឱកាសឲ្យភាគីទាំងពីរ ធ្វើកិច្ចប្រតិបត្តិការរួមគ្នាកាន់តែជិតស្និតថែមទៀត។

សេចក្តីរាយការណ៍បានឲ្យដឹងថា លោក Sayyari បានអញ្ជើញក្រុមអប់រំ និងបច្ចេកទេស ស៊ូដង់ ទៅធ្វើ ទស្សនកិច្ចសិក្សា នៅមជ្ឈមណ្ឌលនាវាអ៊ីរ៉ង់ ព្រមទាំងបានលើកឡើងថា រដ្ឋាភិបាលតេអ៊ីរ៉ង់ បានត្រៀមខ្លួនជា ស្រេចក្នុងការផ្តល់ការ ហ្វឹកហាត់សម្រាប់កងកម្លាំង នាវាជើងទឹកស៊ូដង់ នៅក្នុងសកលវិទ្យាល័យកងនាវាជើង ទឹក Nowshahr ក្នុងតំបន់ភាគខាងជើង ។

ប្រភពព័ត៌មានបានដកស្រង់សំដី របស់លោក Sayyari ថា ការសហការគ្នារវាងកងកម្លាំងនៃប្រទេសទាំងពីរ នឹងផ្តល់នូវ ប្រសិទ្ធភាពខ្ពស់សម្រាប់ប្រទេសទាំងពីរក្នុងការប្រឆាំង តបតនឹងសត្រូវរួមគ្នា ។

ដោយឡែកមេបញ្ជាការនាវាជើងទឹកស៊ូដង់ បាននិយាយថា លោកមានការជឿជាក់ថា កិច្ចប្រតិបត្តិការ នៃកងកម្លាំងនាវា ជើងទឹកនេះ អាចចូលរួមចំណែកក្នុង ការរក្សាសន្តិសុខ ដែនទឹកក្នុងតំបន់ ក៏ដូចជាដែន ទឹកអន្តរជាតិ។

លោកសង្ឃឹមថា កិច្ចប្រតិបត្តិការនេះអាចនឹងមានការពង្រីកបន្ថែមទៀត។ ភាគីស៊ូដង់បានបន្ថែមថា កិច្ចព្រមព្រៀងរវាងប្រទេស អ៊ីរ៉ង់ និងស៊ូដង់ ត្រូវធ្វើឡើង ដោយស៊ូដង់នឹងព្រមព្រៀងនាំចូលសម្ភារៈចាំបាច់នានា ក្នុងគោលដៅដើម្បីការពារដែនសមុទ្ររបស់ខ្លួន។ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ស៊ូដង់ នៅសាធារណរដ្ឋ អ៊ីស្លាម ស្របតាមគោលដៅនៃការបង្កើនទំនាក់ទំនងជាយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ៕

សមត្ថ​កិច្ច​ឥណ្ឌូ​នេស៊ី បាញ់​ជន​សង្ស័យ បំផ្ទុះ​គ្រាប់​បែក ស្ថានទូត​មីយ៉ាន់ម៉ា ស្លាប់ ៧នាក់ និងរបួស ៦​នាក់

E-mail Print PDF

ចាកាតា៖ ប៉ូលីសឈុតខ្មៅឥណ្ឌូនេស៊ី បានសម្រុកចូលចាប់ខ្លួន ក្រុមភេរវកម្មដែលមានគម្រោង បំផ្ទុះគ្រាប់បែកនៅស្ថានទូត មីយ៉ាន់ម៉ា ខណៈដែលជនល្មើសតដៃ ជាមួយសមត្ថកិច្ច ត្រូវក្រុមឈុតខ្មៅ បាញ់តបតបណ្តាលឲ្យ ស្លាប់៧ នាក់ និង របួស ៦ នាក់។

យោងតាមសារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០១៣ នេះបានឲ្យដឹងថា ក្រុមប៉ូលីសប្រឆាំងភេរវកម្ម ឥណ្ឌូនេស៊ី បានសម្រុកចូលចាប់ខ្លួន ក្រុមភេរវកម្មមួយក្រុម ក្នុងភូមិគ្រឹះមួយកន្លែង ស្ថិតនៅបរិវេណកោះជ្វា ដែលក្រុមនេះ ត្រូវបានសមត្ថកិច្ចឥណ្ឌូនេស៊ី សង្ស័យថា បានរៀបគម្រោងបំផ្ទុះគ្រាប់បែក នៅស្ថានទូតមីយ៉ាន់ម៉ា ប្រចាំទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៣ ខែឧសភា កន្លងទៅនេះ។ ខណៈដែរ ប៉ូលីសឈុតខ្មៅឥណ្ឌូនេស៊ី ធ្វើការបង្ក្រាបក្រុមជនល្មើស បានប៉ះទង្គិចគ្នាដោយអាវុធ ជាមួយសមត្ថកិច្ច បណ្តាលឲ្យក្រុមជនល្មើស ស្លាប់៧ នាក់ និង របួស ៦ នាក់។

អាជ្ញាធរឥណ្ឌូនេស៊ី បានសន្និដ្ឋានថា ក្រុមភេរវកម្មទាំងនេះ ជាសមាជិករបស់ក្រុមបះបោរ ក្នុងប្រទេសឥណ្ឌូនេស៊ី ដែលធ្លាប់ដើរក្បួន ប្រឆាំងនឹងជម្លោះសាសនា រវាងអ្នកកាន់ព្រះពុទ្ធសាសនា និង អ្នកកាន់សាសនាអ៊ីស្លាម ដែលជាហេតុបង្កឲ្យកើត ជាអំពើហិង្សា កាលពីពេលកន្លងទៅ៕

គណបក្សប្រឆាំង ម៉ាឡេស៊ីធ្វើការ ប្រមូលផ្តុំធំមួយ ដើម្បីប្រឆាំងនឹងការ លួចបន្លំសន្លឹងឆ្នោត

E-mail Print PDF

គូឡាឡាំពួ៖ គណបក្សប្រឆាំង ប្រទេសម៉ាឡេស៊ី បានប្រមូលផ្តុំគ្នាធំមួយ កាលពីថ្ងៃពុធ ទី០៨ ខែឧសភា ដើម្បីប្រឆាំងនឹងការ លួចបន្លំសន្លឹកឆ្នោត ដែលមេដឹកនាំ បក្សប្រឆំាង បាននិយាយថា បក្សកាន់អំណាចបានលួចបន្លំ សម្រាប់ជ័យជំនះ របស់ពួកគេនៅក្នុង ការបោះឆ្នោតទូទៅ របស់ប្រទេស ម៉ាឡេស៊ី ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃព្រហស្បត្តិ៍ ទី០៩ ខែឧសភានេះថា អ្នកគាំទ្រនៃគណបក្សប្រឆាំង ជាងមួយម៉ឺននាក់ ដែលពាក់អាវខ្មៅ បានប្រមូលផ្តុំគ្នានៅ ពហុកីឡាដ្ឋាននៅជិតទីក្រុង គូឡាឡាំពួ កាលពីល្ងាច បើទោះបីជាមានភ្លៀង ធ្លាក់ក៏ដោយ ដើម្បីបង្ហាញពីមិនពេញចិត្ត របស់ពួកគេនូវលទ្ធិផល នៃការបោះឆ្នោតកាលពី ថ្ងៃអាទិត្យកន្លងមកនេះ ។

មន្ត្រីប៉ូលីសបាននិយាយថា ការប្រជុំនោះគឺខុសច្បាប់។ មេដឹកនាំគណបក្សប្រឆាំងនិង អតីតអ្នកឧបនាយករដ្ឋមន្ត្រី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបដិសេធ ចំពោះការទទួលយកជ័យជំនះ នៅក្នុងការបោះឆ្នោត ដែលត្រូវបានគេមើលឃើញថា ការគ្រប់គ្រងអំណាច របស់គណបក្ស បារីសាន់ កំពុងធ្លាក់ចុះអនុភាព។ គណបក្សកាន់អំណាច បានបាត់បង់ប្រជាប្រិយភាព ប៉ុន្តែទទួលបាន ៦០ភាគរយនៃអសនៈនៅក្នុងសភា។

លោក អាន់វ៉ា បានលើកឡើងថា លោកបានប្រមូលភស្តុតាង ដើម្បីបង្ហាញឲ្យឃើញពីភាពមិនប្រក្រតីនៅក្នុងតួលេខនៃចំនួនអសនៈ ដែលលោកបាន លើកឡើងដែរថា អាចគ្រប់គ្រាន់ដើម្បីត្រឡប់ទៅកាន់លទ្ធិផលនៃការបោះឆ្នោតទំាងអស់បាន។

ប្រធានគណបក្ស បារីសាន់ និងជានាយករដ្ឋមន្រ្តីលោក ណាជីប រ៉ាសាក់ កាលពីថ្ងៃពុធ ទី០៨កន្លងមកនេះ បានធ្វើការទិតៀនទៅគណបក្សប្រឆាំងថា និយាយកុហក ទៅកាន់អ្នកបោះឆ្នោត ដោយអអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត រួមនឹងការគ្រប់គ្រងសហពលកម្ម នាំមកចំនួនមួយម៉ឺននាក់ នៃអ្នកធ្វើការ ក្រៅប្រទេសដើម្បី ប្រើប្រាស់មធ្យោបាយមិនត្រឹមត្រូវ ក្នុងការបោះឆ្នោត ៕

Photo by DAP-News

ប្រធានា​ធិបតី កូរ៉េ​ខាង​ត្បូង ជំរុញ​ឲ្យ​ជប៉ុន ប្រឈម​មុខ​ចំពោះ ប្រវត្តិ​សាស្រ្ត​ស្មោះ​ត្រង់

E-mail Print PDF

វ៉ាស៊ីនតោន៖ ក្នុងដំណើរទស្សនកិច្ច របស់ប្រធានាធិបតី កូរ៉េខាងត្បូង លោកស្រី ផាក គុនហេ នៅសហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី០៨ ខែឧសភា លោកស្រីបានជំរុញឲ្យ ប្រទេសជប៉ុន ត្រូវប្រឈមចំពោះ ប្រវត្តិសាស្ត្រស្មោះត្រង់ សម្រាប់គំរូដ៏ល្អក្នុងប្រជាជាតិ អាស៊ីភាគឦសាន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៣ ដោយផ្អែកតាមការលើកឡើង របស់លោកស្រី ផាក ក្នុងសភាអាមេរិក មួយថ្ងៃបន្ទាប់ពីជួប ជាមួយប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ាថា «ទំាងនេះជាការបិទបំាង សម្រាប់អតីតកាល ដែលមិនអាចមើលឃើញ ទៅថ្ងៃអនាគត។ នេះជាបញ្ហាជាក់ស្តែង សម្រាប់ទីនេះ និងបច្ចុប្បន្ន ប៉ុន្តែវាជាបញ្ហាធំសម្រាប់ថ្ងៃស្អែក។

លោកស្រីបន្ថែមថា «ទំាងនេះគឺជាបរាជ័យ ដើម្បីទទួលស្គាល់ភាពស្មោះត្រង់ ពីអ្វីដែលបានកើតឡើង កាលពីម្សិលមិញ ហើយទំាងនេះអាច នឹងគ្មានសម្រាប់ថ្ងៃស្អែក»។

ក្រៅពីបញ្ហាជម្លោះ បូរណភាពទឹកដី ភាពតានតឹងក៏ជា បញ្ហារសើបមួយដែររវាងកូរ៉េខាង្បូង និងជប៉ុន បន្ទាប់ពីនាយករដ្ឋមន្រ្តីលោក ស៊ីនហ៊្សូ អាបេ មន្រ្តីគណៈរដ្ឋមន្រ្តី និងសមាជិកសភាជាច្រើននាក់ ធ្វើទស្សនកិច្ចទៅកាន់ ស្តូបចេតិយ យ៉ាស៊ូគូនី ស្ថិតនៅទីក្រុង តូក្យូ ដែលជាបញ្ហាវិវាទរវាង ប្រទេសទំាងពីរផងដែរ៕

លោក Roberto ធ្វើជាប្រធាន WTO សម្រាប់អាណត្តិថ្មី

E-mail Print PDF

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣នេះថា លោក Roberto Azevedo ជាប់ជាប្រធាន អង្គការ ពាណិជ្ជកម្ម ពិភពលោក (WTO)។

នៅថ្ងៃពុធ លោក Roberto Azevedo បានជាប់ជាប្រធានអង្គការ ពាណិជ្ជកម្មពិភពលោក បន្ទាប់ពីបាន ឆ្លងកាត់ ការប្រជែងគ្នាជាមួយ មេដឹកនាំថ្មីៗ មកពីបណ្តាប្រទេសជាសមាជិកអង្គការមួយនេះ ។

លោក Karel De Gucht គណៈកម្មាធិការពាណិជ្ជកម្ម សហភាពអឺរ៉ុប បានផ្សព្វផ្សាយ តាមសេចក្តី ប្រកាសព័ត៌ មានអំពីការតែងតាំងរូបលោក Azevedo ជាមេដឹកនាំថ្មី ។

ជាមួយនឹងការ ឡើង កាន់តំណែងថ្មីរបស់លោក Roberto Azevedo នាពេលថ្មីៗនេះដែរ ក៏មានសារគាំទ្រនឹងការ ឡើងកាន់តំណែងនេះ ជាច្រើនពីសំណាក់ថ្នាក់ ដឹកនាំកំពូលៗ នៅលើពិភពលោកផងដែរ។

នៅក្នុងអំឡុង ពេលអាណត្តិមុន លោក Pascal Lamy ជាប្រធានដឹកនាំអង្គការនេះ នឹងបានផ្តល់បទ ពិសោធន៍ដឹកនាំយ៉ាងច្រើន ជួយជ្រោមជ្រែង ដល់កិច្ចពាណិជ្ជកម្ម ពិភពលោក ដែលមានរហូត ដល់៨ឆ្នាំ ហើយ ត្រូវ បញ្ចប់អាណត្តិ ដឹកនាំរបស់គាត់នាពេលថ្មីៗនេះ ។

គួរបញ្ជាក់ថា លោកប្រធានថ្មីរូបនេះ ក៏ធ្លាប់ជារដ្ឋមន្ត្រីក្រសួងការបរទេស និងហិរញ្ញវត្ថុរបស់ប្រទេសប្រេស៊ីល ដែលលោកមាន បទពិសោធន៍ ច្រើនលើវិស័យពាណិជ្ជកម្មអន្តរជាតិ ម្ល៉ោះហើយគណៈកម្មា ធិការសហភាពអឺរ៉ុប បានជ្រើសតាំងលោកជាប្រធាន ក្នុងអាណត្តថ្មីនេះ ដើម្បីដឹកនាំអង្គការឆ្ពោះទៅ មុខបន្តទៀត ៕

ខែ​មេសា អតិផរ​ណា នៅ​ចិន កើន​ឡើង ២,៤ ភាគរយ

E-mail Print PDF

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៣នេះថា អតិផរណានៅក្នុង ប្រទេសចិនគិតក្នុងខែមេសា បានកើនឡើង២,៤ភាគរយ។

ការិយាល័យស្ថិតិជាតិចិន ហៅកាត់ (NBS) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា នៅក្នុងតារាងតម្លៃទំនិញដែលបាន បង្ហាញឲ្យដឹងក្នុងខែមេសា បានកើនឡើង ២,៤ភាគរយ ខណៈដែលតួលេខបង្ហាញ នៅក្នុងខែមីនា បានកើនឡើង ២,១ភាគរយ ។ តួលេខមួយចំនួនទៀត ដែលព្យាករណ៍អំពី កំណើនអតិផរណា នៅលើទីផ្សារ បានកើនឡើងប្រមាណ២,៣ភាគរយ ។

ការិយាល័យស្ថិតិជាតិ បានបញ្ជាក់ថា ការកើនឡើងអតិផរណានេះ ដោយសារតែតម្លៃបន្លែ កើនឡើងខ្លាំង ។

ទិន្នន័យបង្ហាញដោយ ការិយាល័យខាងលើ បានបញ្ជាក់ឲ្យដឹងថា គិតក្នុងខែមេសា តម្លៃម្ហូបអាហារ គឺបានកើន ឡើង៤ភាគរយ ស្មើនឹងជិត ១/៣នៃកំណើន CPI ។ ស្របពេលនោះដែរ តម្លៃបន្លែវិញក៏បានកើនឡើង ៥,៩ភាគរយដែរធៀបនឹងកំណើន CPI ។ ផ្អែកតាមការព្យាករណ៍ ចិនបានកំណត់អត្រាអតិផរណា នៅក្នុងឆ្នាំនេះឲ្យដឹងត្រឹម ៣,៥ភាគរយ ប៉ុណ្ណោះ ៕

សមត្ថ​កិច្ច​ថៃ ស្គាល់​មុខ​សញ្ញា ពួក​ហេកឃ័រ (Hackers) វិប​សាយ របស់​នាយក​រដ្ឋ​មន្រ្តី យីងឡាក់

E-mail Print PDF

បាងកក៖ អាជ្ញាធរថៃ បានកំណត់មុខសញ្ញា ពួកហេកឃ័រ វិបសាយ ជេរប្រមាថនាយករដ្ឋមន្រ្តី យីងឡាក់ ខណៈនេះសមត្ថកិច្ចកំពុង ប្រមូលភស្តុតាង និងត្រៀមចេញដីកា ចាប់ខ្លួនជនល្មើស។

គេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ ទី ៩ ខែ ឧសភា ឆ្នាំ ២០១៣នេះ បានឲ្យដឹងថា ឧត្តមសេនីយ៍ ភិស៊ីត ប៉ោអ៊ីន មេបញ្ជាការប្រឆាំង ឧក្រិដ្ឋកម្មបច្ចេកវិទ្យា បានថ្លែងថា បន្ទាប់ពីមានករណី ក្រុមពួកហេកឃ័រ គេហទំព័ររបស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តី ដោយបានសរសេរ ពាក្យជេរប្រមាថ លើលក្ខណៈសម្បតិ្ត និង ការដឹកនាំរបស់លោកស្រី យ៉ាងធ្ងន់ធ្ងរ។

បច្ចុប្បន្ន អង្គភាព បានចាត់តាំងក្រុមស៊ើបអង្កេតពិសេស រូមសហការជាមួយក្រសួង ទំនាក់ទំនងព័ត៌មានវិទ្យា ដើម្បីស្វែងរកទីតាំង ប្រព្រឹតិ្តបទល្មើស របស់ក្រុមហេកឃ័រ។ តាមប្រភពព័ត៌មានចុងក្រោយ ក្រុមភ្នាក់ងារស៊ើបអង្កេត បានកំណត់ មុខសញ្ញាជនល្មើសបានហើយ ប៉ុន្តែខាងសមត្ថកិច្ចបង្ហាញ ពីព័ត៌មានលម្អិតនោះទេ ព្រោះខណៈនេះក្រុមអ្នកជំនាញ កំពុងប្រមូលភស្តុតាងបន្ថែម ដើម្បីចេញដីកាចាប់ខ្លួនជនល្មើស។

លោក ភីស៊ីត បានបញ្ជាក់ថា ករណីខាងលើ ជនល្មើសអាចនឹងត្រូវផ្ទន្ទាទោស ជាប់ពន្ធនាគារ មិនលើសពី ៦ខែ ឬ ពិន័យជាប្រាក់ មិនលើសពី ១ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និង ពិន័យតាមមាត្រា៧ នៃក្រមព្រហ្មទណរបស់ថៃ ៕

ឧត្តមសេនីយ៍ ភិស៊ីត ប៉ោអ៊ីន

យ៉ាង​ហោច​ណាស់ ៣៣នាក់​ស្លាប់ ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​ក្រុង ធ្លាក់​ចូល​ទន្លេ​នៅ​ឥណ្ឌា

E-mail Print PDF

ម៉ុមបៃ៖ យោងតាមសារព័ត៌មាន ក្នុងស្រុកឥណ្ឌា បានផ្សាយថា យ៉ាងហោចណាស់ មានអ្នកដំណើរចំនួន ៣៣នាក់បានស្លាប់ កាលពីថ្ងៃពុធ ទី០៨ ខែឧសភា ខណៈរថយន្តក្រុងផ្ទុកមនុស្ស លើសចំណុះមួយគ្រឿង បានធ្លាក់ចូលក្នុងទន្លេ ស្ថិតនៅរដ្ឋ ហ៊ីម៉ាកាល់ ប្រាដេស ភាគខាងជើងប្រទេស ឥណ្ឌា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៣ ដោយផ្អែកតាមការផ្សាយ របស់សារព័ត៌មាន ក្នុងស្រុកឥណ្ឌាថា គេបានរកឃើញសាកសពចំនួន ៣៣នាក់ និង១៤នាក់ទៀតរងរបួស ត្រូវបានគេជួយសង្គ្រោះ នឹងប្រញាប់ប្រញាល់ ដឹកទៅកាន់មន្ទីរពេទ្យ ខណៈសាកសពមួយចំនួនទៀត ត្រូវគេព្រួយបារម្ភថា ធ្លាក់ចូលទៅក្នុងទន្លេ។

រថយន្តដែលជួបគ្រោះថ្នាក់នោះ ដឹកអ្នកដំណើរទំាងអស់ ៦០នាក់ ធ្វើដំណើរតាមផ្លូវហាយវ៉េជាតិ គូលលូ ម៉ាន់ឌី នៅពេលនោះបានជួបគ្រោះថា្នក់ ដោយធ្លាក់ចូលក្នុងទន្លេ ប៊ីស ជិតតំបន់ ជីរី ចម្ងាយ ២០គីឡូម៉ែត្រ ទីក្រុង គូលលូ រដ្ឋ មីម៉ាកាន់ ប្រាដេស។

នៅក្នុងហេតុការណ៍នោះ អ្នកបើកបរបានលោតចុះ ពីលើរថយន្ត មុនពេលធ្លាក់ចូលក្នុងទន្លេ។ ក្រុមជួយសង្គ្រោះ នៅតែបន្តការរុករក អ្នកកំពុងបាត់ខ្លួននៅឡើយ ក្នុងទន្លេនោះ៕

Page 7 of 52

Cebu Pacific Air