ឡាវៈ យោងតាមគេហទំព័រឡាវ “ខេភីអិល” ចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១ថា ជប៉ុន ផ្ដល់មូលនិធិជាង ១៣៨,២០០ដុល្លារ ដល់រដ្ឋាភិបាលឡាវ សម្រាប់ដំណើរការគម្រោងបង្កើនកសិ-រុក្ខសាស្ដ្រ ។
ទឹកប្រាក់ជាង១៣៨ពាន់ដុល្លារ ត្រូវបានផ្ដល់ដោយរដ្ឋាភិបាលជប៉ុន ដល់រដ្ឋាភិបាលឡាវ ដើម្បីបង្កើនកសិ-រុក្ខ សាស្ដ្រ នៅក្នុងតំបន់ដាច់ស្រយាល និងបង្កើនការអភិវឌ្ឍន៍ជនបទ នៅខេត្ដ ហួផាន “Houaphan ” (សម្រាប់ ជំហានទី២) នៅក្នុងប្រទេសឡាវ ។
គម្រោងការនេះរួមមានៈ ទី១ គឺប្រមូលផលពីប្រទេសជប៉ុននូវមុខដំណាំមួយចំនួន និងយកមកដាំ នៅក្នុង ភូមិគោល ដៅជាច្រើនក្នុងប្រទេសឡាវ ។ ទី២ ប្រមូលផលរុក្ខជាតិមានជ័រ នឹងដាំនៅក្នុងភូមិគោលដៅ ។ ទី៣ គម្រោងអភិ រក្ស និងចិញ្ចឹមសត្វឃ្មុំនៅក្នុងភូមិគោលដៅ ។
លើសពីនេះមានគម្រោងសម្រាប់រួមចំណែកកាត់បន្ថយភាពក្រីក្រ ដោយប្រមូលផលពីរុក្ខជាតិផ្ដល់ផ្លែតូចៗ ដើម្បី យកទៅលក់នៅប្រទេសជប៉ុន ។ បណ្ដុះគ្រាប់ពូជដំណាំទាំងនេះបន្ថែមទៀត និងគម្រោងផ្សេងៗទៀត រួមទាំងផ្ដល់់ សម្ភារៈបច្ចេកទេសដែលនាំយកមកពីវៀតណាម សម្រាប់គម្រោងការនេះផងដែរ ៕




.jpg)




.gif)
