វ៉ាស៊ីនតោនៈ យោងតាម ទីភ្នាក់ងារព័ត៌មានចិន “ស៊ិនហួ” ចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២ថា ជំងឺថ្លើម ប្រភេទ សេ ” C ” សម្លាប់ពលរដ្ឋអាមេរិកាំង ច្រើនជាអ្នកកើត រោគអេដស៏ ។
ក្រុមអ្នកស្រាវជ្រាវមួយចំនួនមកពីមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងការពារ ហៅកាត់ “CDC ”បានឱ្យដឹង ថា មានពលរដ្ឋអាមេរិកាំងច្រើនកើតរោគថ្លើមប្រភេទ សេ ស្លាប់ច្រើនជាងអ្នកស្លាប់ដោយសារ រោគអេដស៏ ។ នេះបើតាមតួលេខបង្ហាញឱ្យដឹងជារៀងរាល់ឆ្នាំ ។
នៅក្នុងឆ្នាំ២០០៧ អ្នកជំងឺថ្លើមប្រភេទ សេ ស្លាប់ចំនួន១៥,១០០នាក់ ។ បរិមាណនេះបើធៀបនឹងអ្នកកើតរោគ អេដស៏វិញមានត្រឹមតែ១២,៧០០នាក់ប៉ុណ្ណោះ ។
មជ្ឈមណ្ឌលខាងលើបានឱ្យដឹងថា ស្ថិតិនៃអ្នកស្លាប់ទាំងនេះគឺប្រមូលបានពីទិន្នន័យនៃអ្នកស្លាប់ ដោយពួកគេមាន ការបញ្ជាក់អំពីជំងឺត្រឹមត្រូវ នៅក្នុងលិខិតមរណភាពរបស់ពួកគេ ។
ក្រុមអ្នកស្រាវជ្រាវបានរកឃើញអ្នកស្លាប់ដោយសាររោគថ្លើមប្រភេទខាងលើគឺមានចំនួន៣-៤នាក់ កើតឡើងលើ មនុស្សវ័យកណ្ដាល និងភាគច្រើនកើតលើពលរដ្ឋដែលមានវ័យ៤៥-៦៤ឆ្នាំ ។
ផ្អែកតាមការប៉ាន់ប្រមាណ មានពលរដ្ឋអាមេរិកាំងចំនួន៣,២លាននាក់ កំពុងឆ្លងរោគថ្លើមប្រភេទ សេ ហើយរោគ នេះនឹងបង្កទៅជាមហារីកថ្លើម ដូចជារោគអេដស៏ដែរ ហើយរោគនេះឆ្លងយ៉ាងរហ័សតាមឈាម និងការប្រើសឺរាុំង រួមគ្នា និងការសេពថ្នាំញៀនជាដើម ៕




.jpg)




.gif)
