Dap News...Admin

Thursday, May 17th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 
Cellcard

នាយករដ្ឋមន្ត្រី អូស្ត្រាលី អំពាវនាវឲ្យ មានការបោះឆ្នោត ផ្តល់ទំនុកចិត្ត

E-mail Print PDF

ស៊ីអិនអិន៖ លោកស្រីនាយករដ្ឋមន្ត្រី អូស្ត្រាលី ជូលៀ ហ្គីឡាដ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែ កុម្ភៈ នេះ បានព្យាយាមយ៉ាងខ្លាំងបន្ថែមទៀត ដើម្បីការពារ ភាពជាអ្នក ដឹកនាំរបស់ខ្លួន នៅក្នុងបក្សពលករអូស្ត្រាលី ពីការរិះគន់របស់លោកអតីនាយករដ្ឋមន្ត្រី ខេវិន រូដដ៍ ដោយលោកស្រីបានប្រកាសថា លោកស្រីនឹងដោះស្រាយ បញ្ហានេះដោយការបោះឆ្នោតផ្តល់ទំនុកចិត្ត ពីសំណាក់សមាជិកបក្សនៅក្នុងសភា នៅព្រឹកថ្ងៃចន្ទ សប្តាហ៍ក្រោយនេះ។

គេហទំព័រទូរទស្សន៍ CNN បានចេញផ្សាយព័ត៌មានទៀតថា លោកស្រី ហ្គីឡាដ ក្រើនរំឮកអំពីជំលោះដែលកើតមានជាយូរណាស់មកហើយ នៅក្នុងគណបក្ស ពលករអូស្ត្រាលីនេះ ហើយជំលោះនេះបានបង្អាក់ទៅដល់ការរីកចំរើននានារបស់រដ្ឋាភិបាល ជាពិសេសនោះគឺ អ្វីដែលរដ្ឋាភិបាលកំពុងធ្វើដើម្បីកសាង នូវសង្គម អូស្ត្រាលីមួយដែលខ្លាំង និងមានយុត្តិធម៌។

លោកស្រីនាយករដ្ឋមន្ត្រី ថ្លែងប្រាប់អ្នកសារព័ត៌មានទាំងឡាយទៀតថា នៅក្នុងពេលថ្មីៗ នេះលោកស្រីជឿជាក់ថា ការធ្វើរបស់លោកស្រី នឹងរំសាយនូវចម្ងល់ ដែលមានយូរណាស់មកហើយនោះ។ វាពិតប្រាកដណាស់ថា អូស្ត្រាលី ហាក់បៀមជាប់នូវការលំបាកនេះជារៀងរហូតមក ដូច្នេះហើយ យើងត្រូវបានតែនាំយកវា ទៅរកទីបញ្ចប់មួយ។ លោកស្រីនិយាយថា ប្រសិនបើលោកស្រីចាញ់ លោកស្រីនឹងអង្គុយចុះ ហើយអំពាវនាវរកមេដឹកនាំបក្សថ្មី ហើយស្រីសូមអំពាវ នាវឲ្យលោក រូដដ៍ ធ្វើការប្តេជ្ញាដូចលោកស្រីពេលនេះដែរ។

គួរបញ្ជាក់ផងដែរថា លោកអតីតនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ខេវិនរ៉ូដដ៍ បានប្រកាសលាលែងចេញពីតំណែងរបស់ខ្លួន កាលពីថ្ងៃពុធ ម្សិលមិញនេះ ដោយលោកបានបញ្ជាក់ថា លោកមិនមានការជឿទុកចិត្តដល់លោកស្រី ហ្គីលឡាដ ថាអាចដឹកនាំគណបក្សពលករអូស្ត្រាលី ទៅរកជ័យជំនះបាននោះទេ។

Photo by DAP-News

______________________________ផ្សព្វផ្សាយពាណិជ្ជកម្ម__________________________________

SAFE HOME TECHNOLOGY