left
Safe Home

Dap News...Admin

Thursday, May 23rd

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

នៅខែមេសា អតិផរណានៅ អង់គ្លេសធ្លាក់ចុះ ២,៤ភាគរយ

E-mail Print PDF

ទីក្រុងឡុងដ៏៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ បានចុះផ្សាយនៅរាត្រី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ថា គិតក្នុងខែ មេសា ឆ្នាំ២០១៣អតិផរណានៅក្នុង ប្រទេសអង់គ្លេស បានធ្លាក់ចុះ២,៤ ភាគរយ ។

តួលេខផ្លូវការមួយបានបង្ហាញឲ្យដឹងនៅថ្ងៃអង្គារថា តម្លៃផលិតផលដែល បង្ហាញក្នុងតារាង (CPI) ធ្លាក់ចុះ ។ នេះជា តួលេខមួយចង់ បង្ហាញឲ្យដឹងថា ក្នុងខែមេសា ឆ្នាំ២០១៣ អតិផរណា បានថយចុះ២,៤ភាគរយ ធៀបនឹងខែមីនា គឺមាន២,៨ភាគរយ ។

ការិយាល័យស្ថិតិជាតិ (ONS)បានឲ្យដឹងថា អតិផរណា CPI បានធ្លាក់ចុះលើការ ដឹកជញ្ជូន ពិសេសតម្លៃ ប្រេង ឥន្ទនៈ និងឧស្ម័នមធ្យម ។

ការិយាល័យខាងលើបានបញ្ជាក់ថា “នេះជាតួលេខមួយដែល បង្ហាញថាអតិផរណាបាន ធ្លាក់ចុះជា លើកដំបូងគិត ចាប់ពី ខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០១២ ។ ក្នុងរយៈពេល៦ខែ មកដល់ បច្ចុប្បន្ននេះ អត្រាអតិផរណា CPI នៅថេរ” ។

ការិយាល័យដដែលនេះបានបញ្ជាក់ទៀតថា សម្រាប់ការវាយតម្លៃ ទៅលើអត្រា អតិផរណាថ្មី (CPIH) ក្នុងនោះរាប់ បញ្ជូល ទាំងតម្លៃផ្ទះ គឺបានកើនឡើង២,២ភាគរយ គិតក្នុងអំឡុងពេល ១២ ខែមកដល់ខែមេសា ឆ្នាំ២០១៣ តួលេខ នេះធៀបនឹង ខែមីនា មានចំនួន២,៦ភាគរយ ៕

Photo by DAP-News

តម្លៃឧស្ម័ននៅ អាមេនៀកើនឡើង

E-mail Print PDF

យ៉េរ៉េវ៉ាន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ បានចុះផ្សាយនៅ រាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ថា តម្លៃឧស្ម័ននៅ ក្នុង ប្រទេសអាមេនៀ បានកើនឡើងខ្ពស់ គួរឲ្យកត់សម្គាល់ ។

កាលពីថ្ងៃអង្គារម្សិលមិញ លោក Tigran Sargsyan នាយករដ្ឋមន្ត្រី ប្រទេសអាមេនៀ បានថ្លែងឲ្យ ដឹងថា តាមរយៈ ការផ្គត់ផ្គង របស់ក្រុមហ៊ុននាំចូល ឧស្ម័នរបស់ប្រទេសរុស្ស៊ី តម្លៃបានបន្តកើន ឡើងខ្ពស់ ។

លោកនាយករដ្ឋមន្ត្រីអាមេនៀ បានថ្លែងប្រាប់ដល់សភា របស់ខ្លួននៅក្នុងអង្គប្រជុំ គណៈរដ្ឋមន្ត្រី ថា គណៈកម្មាធិការ ច្បាប់ និងសេវាកម្មសាធារណៈ បានរៀបចំឡើងវិញ សុំឲ្យតម្លៃឧស្ម័ន៣១៦ដុល្លារ ក្នុង១ពាន់ម៉ែត្រគូប  ព្រោះថា តម្លៃបានកើនឡើង ខ្ពស់ដល់៥៣០ដុល្លារ ក្នុងចំណុះ ១ពាន់ម៉ែត្រគូប ។

សូមបញ្ជាក់ថាការលក់ចេញឧស្ម័នរបស់ក្រុមហ៊ុនរុស្ស៊ី មកឲ្យអាមេនៀ គឺក្នុង១ពាន់ម៉ែត្រគូប ស្មើនឹង១៨៩ដុល្លារ ដែលនេះជាតម្លៃមួយ ប្រហាក់ប្រហែលនឹង ប្រទេសប៊ែលឡារ៉ូស នឹងមាន តម្លៃទាបជាងតម្លៃ ទីផ្សារអន្តរជាតិ ។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា សម្រាប់ពន្ធនាំចេញវិញគឺ បានកើនឡើង ៣០ភាគរយ ទៅលើឧស្ម័ននាំ ចូល ក្នុងប្រទេសអាមេនៀ ព្រោះថា អាមេនៀមិនមែន ជាសមាជិកសហព័ន្ធ គយសហភាពរុស្ស៊ី ដូច ប៊ែលឡារ៉ូស និង កាហ្សាស្តង់នោះឡើយ ។

រដ្ឋាភិបាលអាមេនៀ បានប្រកាសសុំឲ្យក្រុមហ៊ុន លក់ឧស្ម័នក្នុងប្រទេស អាមេនៀ បញ្ចុះតម្លៃ ឲ្យបាន៣០ភាគរយ ៕

Photo by DAP-News

តម្លៃប្រេងធ្លាក់ចុះ ខណៈរូបិយប័ណ្ណ ដុល្លារកើនឡើង

E-mail Print PDF

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ ចុះផ្សាយនៅ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៣នេះថា តម្លៃប្រេងបាន ធ្លាក់ ចុះខណៈដែលអត្រាប្តូរប្រាក់ រូបិយប័ណ្ណ ដុល្លារកើនឡើង ។

លោក Charles Evans ប្រធានសហព័ន្ធទ្រទ្រង់សេដ្ឋកិច្ច នៅជីកាហ្គោ (Fed) បានលើកឡើងក្នុង កម្មវិធីបើកឲ្យ ដំណើរការ ទីផ្សារសហព័ន្ធក្នុងឆ្នាំនេះ លោកមានសុទិដ្ឋិនិយម ទៅលើស្ថានភាព សេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិក ដែលសន្ទុះសេដ្ឋកិច្ច អាចនឹងកើនឡើង ។

លោក Ben Bernanke សហព័ន្ធទ្រទ្រង់បានបញ្ជាក់ដែរថា យើងបានលើកឡើង អំពីបញ្ហានេះ គឺមុនពេលដែល កិច្ចប្រជុំ សន្និបាតឆ្លុះបញ្ចាំងសន្ទុះ សេដ្ឋកិច្ចសហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ ដែលនេះជាយុទ្ធសាស្ត្រ មួយដើម្បី ឲ្យសហព័ន្ធអាចរក ច្រកចេញបានយ៉ាងរលូន ដើម្បីទិញយក ប្រាក់បំរុងដ៏ច្រើន សន្ធឹកសន្ធាប់ ។

ក្រុមពាណិជ្ជករមួយចំនួនក៏បានលើកឡើងដែរថា ឃ្លាំងស្តុកប្រេង របស់សហរដ្ឋអាមេរិកបាន ថយចុះប្រមាណ ៨០០ពាន់បារ៉ែល និងអាចថយចុះដល់ ៣៩៤លានប៉ារ៉ែល កាលពីសបា្តហ៍មុន ។

គួរបញ្ជាក់ថា កាលលើកឡើងខាងលើរបស់ក្រុមពាណិជ្ជករ គឺបានធ្វើឡើងមុន ពេលកិច្ចប្រជុំ ឆ្លុះបញ្ចាំងសន្ទុះ សេដ្ឋកិច្ច អាមេរិកប្រារព្វឡើង នៅថ្ងៃពុធនេះ ។

តួលេខមួយចំនួនពាក់ព័ន្ធនឹងតម្លៃប្រេង និងអត្រាប្តូរប្រាក់ដុល្លារអាមេរិក ដែលបង្ហាញឲ្យដឹង តាមរយៈ New York Mercantile Exchange បានបញ្ជាក់ថា តម្លៃប្រេងឆៅ អាចធ្លាក់ចុះរហូតដល់ ខែមិថុនា ចំនួន៥៥សេន ហើយ តម្លៃប្រេងក្នុង១បារ៉ែល គឺស្មើនឹង៩៦,១៦ដុល្លារ ។

ដោយឡែក តម្លៃប្រេងចំរ៉ាញ់រួច អាចបន្តធ្លាក់ចុះដល់ខែកក្កដា ហើយការធ្លាក់ចុះអាចរហូត ដល់៨៩សេន ដោយក្នុង ១បារ៉ែល ស្មើនឹង១០៣,៩១ដុល្លារ ៕

Photo by DAP-News

កម្ពុជា ចិន យូអិនឌីភីរួមគ្នា ជំរុញផលិតកម្ម និងការនាំចេញដំឡូងមី

E-mail Print PDF

ភ្នំពេញ៖ រាជរដ្ឋាភិបាល កម្ពុជា-ចិន និង អង្គការយូអិនឌីភី បានប្រកាសរួមគ្នា ធ្វើយ៉ាងណាជួយជំរុញ ផលិតកម្ម និងការនាំចេញ ដំឡូងមីកម្ពុជា ដែលជាដំណាំ សំខាន់ទី២ បន្ទាប់ពីដំណំាស្រូវ។

យោងតាមសេចក្តី ជូនព័ត៌មាន រួមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង យូអិនឌីភី បានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ ស្ថាប័ន ទំាងបីខាងលើនឹងរៀបចំ សិក្ខាសាលាដាក់ឲ្យដំណើរការ ជាផ្លូវការ គម្រោងកិច្ច សហប្រតិបត្តការត្រីភាគី កម្ពុជា-ចិន-យូអិនឌីភី លើដំណាំដំឡូងមី។

សេចក្តីជូនដំណឹងដដែល បានបន្តថា នៅកម្ពុជា ដំឡូងមីជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវ ។ ការនាំចេញ ដំឡូងមីពីកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ មានការកើនឡើងគួរឲ្យ កត់សំគាល់ ។ ទោះជាយ៉ាងណា ក៏ដោយកសិករ ដាំដំឡូងមី ប្រឈមនឹងការ លំបាកជាច្រើន ដូចជា កង្វះពូជដែលផ្តល់ទិន្នផលខ្ពស់ កង្វះ បចេ្ចកទេស ដាំដុះ មិនសូវបានទទួល សេវាកម្មផ្សព្វផ្សាយ និងការទទួលបានព័ត៌មាន អំពីទីផ្សារ។

ក្នុងបរិបទនេះ គំម្រោងកិច្ចសហ- ប្រតិបត្តិការត្រីភាគី កម្ពុជា-ចិន-យូអិនឌីភី លើដំណាំដំឡូងមី ត្រូវបានផ្តួចផ្តើម ឡើងក្នុងគោលដៅ ជួយកសិករ ក្នុងការដោះស្រាយ កត្តាប្រឈមមួយចំនួន ដើម្បីកែលំអរផលិតកម្ម និង គុណភាព សំរាប់ការនាំចេញ ។ ប្រទេសចិន ជាទីផ្សាដំឡូងមីដ៏ធំ សម្រាប់កម្ពុជា ។

ប្រភពដដែលបន្តទៀតថា មន្រ្តីជាន់ខ្ពស់ពីប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធី អភិវឌ្ឍន៍ សហប្រជាជាតិ នឹងចូលរួមក្នុងសិក្ខាសាលា ធ្វើការគូសបញ្ជាក់អំពី អត្ថប្រយោជន៍នៃគម្រោងនេះ ។ សាធារណរដ្ឋប្រជាមានិតចិន ផ្តល់ហិរញ្ញប្បទានចំនួន ៤០០០០០ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង នេះដល់ ចុងត្រីមាសទី ១ ឆ្នាំ២០១៤ ៕

រាជរដ្ឋាភិបាល កម្ពុជា- ចិន និងយូអិនឌីភី រួមគ្នាដើម្បីជំរុញ ផលិតកម្មនិងការ នាំចេញដំឡូងមីកម្ពុជា

E-mail Print PDF

ភ្នំពេញ៖ រាជរដ្ឋាភិបាល កម្ពុជា-ចិន និង អង្គការយូអិនឌីភី បានប្រកាសរួមគ្នា ធ្វើយ៉ាងណាជួយជំរុញ ផលិតកម្ម និងការនាំចេញ ដំឡូងមីកម្ពុជា ដែលជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណំាស្រូវ។

យោងតាមសេចក្តីជូនព័ត៌មាន រួមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង យូអិនឌីភី ដែលដើមអម្ពិល ទទួលបាននៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៣ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣ ខាងមុខនេះ ស្ថាប័ន ទំាងបីខាងលើនឹងរៀបចំ សិក្ខាសាលាដាក់ឲ្យ ដំណើរការជាផ្លូវការ គម្រោងកិច្ច សហប្រតិបត្តការ ត្រីភាគីណ កម្ពុជា-ចិន-យូអិនឌីភី លើដំណាំដំឡូងមី។

សេចក្តីជូនដំណឹងដដែលបានបន្តថា នៅកម្ពុជា ដំឡូងមីជាដំណាំសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវ ។ ការនាំចេញ ដំឡូងមីពីកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការកើនឡើងគួរឲ្យ កត់សំគាល់ ។ ទោះជាយ៉ាងណា ក៏ដោយ កសិករ ដាំដំឡូងមី ប្រឈមនឹងការលំបាកជាច្រើន ដូចជា កង្វះពូជដែលផ្តល់ទិន្នផលខ្ពស់ កង្វះ បចេ្ចកទេស ដាំដុះ មិនសូវបានទទួល សេវាកម្មផ្សព្វផ្សាយ និងការទទួលបានព័ត៌មាន អំពីទីផ្សារ។

ក្នុងបរិបទនេះ គំម្រោងកិច្ចសហ- ប្រតិបត្តិការត្រីភាគី កម្ពុជា-ចិន-យូអិនឌីភី លើដំណាំដំឡូងមី ត្រូវបានផ្តួចផ្តើម ឡើងក្នុងគោលដៅ ជួយកសិករ ក្នុងការដោះស្រាយ កត្តាប្រឈមមួយចំនួន ដើម្បីកែលំអរផលិតកម្ម និងគុណភាព សំរាប់ការនាំចេញ ។ ប្រទេសចិន ជាទីផ្សាដំឡូងមីដ៏ធំ សម្រាប់កម្ពុជា ។

ប្រភពដដែលបន្តទៀតថា មន្រ្តីជាន់ខ្ពស់ពីប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងកម្មវិធី អភិវឌ្ឍន៍ សហប្រជាជាតិ នឹងចូលរួមក្នុងសិក្ខាសាលា ធ្វើការគូសបញ្ជាក់អំពី អត្ថប្រយោជន៍នៃគម្រោងនេះ ។ សាធារណរដ្ឋប្រជាមានិតចិន ផ្តល់ហិរញ្ញប្បទានចំនួន ៤០០០០០ដុល្លារអាមេរិក សម្រាប់អនុវត្តគម្រោង នេះដល់ ចុងត្រីមាសទី ១ ឆ្នាំ២០១៤ ៕

Photo by DAP-News

Nokia ចាប់ផ្តើមបង្ហាញ ទូរស័ព្ទស៊េរី Lumia ដល់អតិថិជន សាកល្បង​ ប្រើប្រាស់

E-mail Print PDF

ភ្នំពេញៈ ទូរស័ព្ទ Nokia ស៊េរីថ្មីចំនួន៥ម៉ូឌែល រួមមាន Lumia 920, Lumia 820, Lumia 720, Lumia 620 និង Lumia 520 ដែលជាបរិបទ បច្ចេកវិទ្យាថ្មី របស់Nokia ត្រូវបានក្រុមហ៊ុននេះ យកមកបង្ហាញ ជូនអតិថិជននានា សាកល្បងប្រើប្រាស់ នៅផ្សារស៊ីធីម៉ល កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៣ កន្លងទៅនេះ ។

សែស្រឡាយ Nokia Lumia ត្រូវបានប្រើប្រាស់ ដោយប្រព័ន្ធប្រតិបត្តិការណ៍ Window Phone ដែលផ្តល់ ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ជាពិសេស មានពណ៌លម្អ ដ៏ឆើតឆាយ ដែលអាចឱ្យអតិថិជន រៀបចំ Start Screen ដោយដាក់ពណ៌ ប្តូរទំហំ និងកំណត់ទីតាំង នៃ Apps សំខាន់ៗ ជាក្រឡាការ៉ូ ទៅតាមការនិយម នៃបុគ្គលម្នាក់ៗ ។

យោងទៅតាមលោក Jerry Manus អគ្គនាយកក្រុមហ៊ុន Nokia ប្រចាំនៅប្រទេសកម្ពុជា-ឡាវ បានលើកឡើង ថា ការរៀបចំ ដាក់ឱ្យអតិថិជន សាកល្បងប្រើប្រាស់ នូវសែស្រឡាយLumia ទាំង៥ម៉ូដែលនេះ គឺជាផ្នែកមួយ ដើម្បីឱ្យ ដល់អតិថិជន បានស្វែងយល់ជ្រួលជ្រាប កាន់តែច្បាស់ ពី Nokia Smartphone ជាពិសេស បានទទួល បទពិសោធន៍ពិតៗ ពីការសាកល្បងប្រើប្រាស់ ផលិតផល ដោយផ្ទាល់ដៃតែម្តង ដែលកម្មវិធីនេះ មានរយៈពេល ៨សប្តាហ៍ នៅតាមបណ្តាផ្សារទំនើប និង សាកលវិទ្យាល័យនានា នៅរាជធានីភ្នំពេញ ។

Nokia Lumia 920 ជាស្មាតហ្វូន លំដាប់ខ្ពស់ មានអេក្រង់ប្រភេទ PureMotion HD+ ដែលធ្វើ Touch Screen ប្រសើរលើសគេ ហើយមានបំពាក់ដោយ បច្ចេកវិទ្យា PureView និង Optical Image Stabilizer ដែលធ្វើឱ្យ ការថតរូប បានកាន់តែច្បាស់ល្អ ។ រីឯ Nokia Lumia 820 មានអេក្រង់ប្រភេទ Super Sensitive Touch និង មានរូបរាងល្អប្រណិត មើលទៅហាក់បីដូចជា មានតួខ្លួនតែមួយ (Uni-body) តែក៏អាចប្តូរគម្របថ្ម ផ្នែកខាង ក្រោយ ដែលមានច្រើនពណ៌តាមតម្រូវការ ។ ចំណែកឯ Nokia Lumia 720 មានកម្រាស់ស្តើងជាងគេ ជាមួយនឹងទម្ងន់ស្រាលបំផុត ជាមួយនឹងកាមេរ៉ា មុខក្រោយ ។ Lumia 620 មានរៀងតូចច្រឡឹង បង្កប់ដោយ សម្រសឆើតឆាយ សម្រាប់យុវវ័យ ហើយ Lumia 520 ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Window Phone វិញ គឺមានតម្លៃថោកជាងគេ (១៨៥ដុល្លារ) ជាមួយការរចនាយ៉ាងស្រស់ស្អាត  ព្រមទាំងមានអេក្រង់ Super Sensitive ទំហំ៤ អ៊ីង ។

គួរបញ្ជាក់ថា ក្នុងកម្មវិធីនេះ ក៏មានការលេងល្បែងកម្សាន្ត ប្លែកផ្សេងៗផងដែរ ដើម្បីឈ្នះរង្វាន់ ទូរស័ព្ទ Nokia Lumia 520 ក្នុងនោះគេឃើញ យុវវ័យប្រុសស្រី ជាច្រើននាក់ បានចូលរួម ដើម្បីផ្សងសំណាង យកទូរស័ព្ទទំនើប របស់Nokia ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

នៅត្រីមាសទី១ កំណើន សេដ្ឋកិច្ចជប៉ុន កើនឡើង ៣,៥ភាគរយ

E-mail Print PDF

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣ថា កំណើនសេដ្ឋកិច្ចជប៉ុន គិត នៅក្នុងត្រីមាសទី១ បានកើនឡើង៣,៥ភាគរយ ។

តួលេខមួយបានបង្ហាញ ដោយរាជរដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះថា គិតនៅក្នុងត្រីមាសទី១ ឆ្នាំ២០១៣ កំណើនសេដ្ឋកិច្ច របស់ប្រទេសជប៉ុន បានកើនឡើង៣,៥ភាគរយ ។

សារព័ត៌មានក្យូដូ របស់ជប៉ុន បានបង្ហាញតួលេខ ដែលបានមកពីការចុះស្រង់ ទិន្នន័យពីបណ្តាក្រុមហ៊ុននានា គិតជា មធ្យមនៃអត្រាកំណើន គឺមានចំនួន២,៨ភាគរយ ។

ផ្អែកតាមការវាយតម្លៃ នៅក្នុងខែមករា-មីនា អត្រាអតិផរណាលើផលិតផល ទាំងឡាយ បានកើនឡើង ០,៩ ភាគរយ រីឯការព្យាករណ៍ទុកជាមុនវិញ មានត្រឹមតែ០,៧ភាគរយប៉ុណ្ណោះ ៕

នៅឆ្នាំ២០១៧ វៀតណាម កំណត់ថា នឹងរកបាន ប្រាក់ចំណូល ៤០ពាន់លានដុល្លារ ពីវិស័យ នាំចេញគ្រឿង អេឡិចត្រូនិច

E-mail Print PDF

ហាណូយ៖ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ថា នៅ ឆ្នាំ ២០១៧ខាងមុខ ប្រទេសវៀតណាម រំពឹងថា នឹងអាចទទួលបានចំណូល ប្រមាណ ៤០ពាន់លានដុល្លារ សហរដ្ឋ អាមេរិក តាមរយៈការនាំចេញផលិតផល គ្រឿងអេឡិចត្រូនិច ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១២ វៀតណាម ទទួលបានប្រាក់ចំណូលពីវិស័យ នាំចេញគ្រឿងអេឡិចត្រូនិចចំនួន ២០ពាន់លានដុល្លារ ហើយរដ្ឋាភិបាល ក៏បានដាក់គោលដៅនៅឆ្នាំ២០១៧ ដោយអាចទទួលបានប្រាក់ចំណូល រហូតដល់៤០ពាន់លានដុល្លារ ។

Vietnam News បានចុះផ្សាយថា នៅក្នុងកម្មវិធីវេទិកា អេឡិចត្រូនិចពិភពលោក (WEF) ដែលបានរៀបចំឡើង នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃពុធនេះ លោកឧបនាយករដ្ឋវៀតណាម ង្វៀន ធៀន ញ៉ាន (Nguyen Thien Nhan) មានវត្តមានចូលរួមនិង សមាគមអេឡិចត្រូនិចជាច្រើនទៀត ដែលបាននាំមុខគេ ក្នុង នោះមាន ចិន ឥណ្ឌា អ៊ីស្រាអ៊ែល ជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។

ការិល័យស្ថិតិជាតិវៀតណាម បានឲ្យដឹងថា ប្រាក់ចំណូលរបស់វៀតណាម គឺបានតាមរយៈការនាំចេញទូរស័ព្ទដៃ ចល័ត កុំព្យូទ័រ ដោយក្នុងឆ្នាំ២០១២ មានទឹកប្រាក់ចំនួន២០ពាន់លានដុល្លារ ។ សរុបទឹកប្រាក់ដែលបានមកពី វិស័យនាំចេញវិញ មានចំនួន១១៤,៥ពាន់លានដុល្លារ ។

ពីមួយឆ្នាំទៅមួយឆ្នាំ ឃើញថា វិនិយោគិនលើវិស័យអេឡិតត្រូនិចបរទេស នៅក្នុងប្រទេសវៀតណាម បាន កើន ឡើងជាបន្តបន្ទាប់ ក្នុងនោះ ក្រុមហ៊ុន Intel បានវិនិយោគទុន នូវទឹកប្រាក់ជាង១ពាន់លានដុល្លារ នៅ ភាគ ខាង ត្បូងក្រុងហូជីមិញ ហើយជារៀងរាល់ឆ្នាំ បាននាំចេញផលិតផលគិត ជាទឹកប្រាក់ជាង១ពាន់លានដុល្លារ។

ដោយឡែក ក្រុមហ៊ុន Samsung នៅវៀតណាម គិតក្នុងឆ្នាំ២០១២ បានទទួលប្រាក់ចំណូល កើនឡើងទ្វេដង ស្មើនឹង១២,៧ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។ ក្រុមហ៊ុនក៏បានស្ថាបនា រោងចក្រចំនួនពីរ ដែលបាន ចំណាយ ប្រាក់វិនិយោគទុន អស់ជាង២ពាន់លានដុល្លារទៀតផង ។

លោក លី ង៉ុក ស៊ុន (Le Ngoc Son) ប្រធានសមាគមសហគ្រាស អេឡិចត្រូនិចវៀតណាម (VEIA)បានលើក ឡើងថា វេទិកានេះរៀបចំឡើង ដែលមានរយៈពេល៣ថ្ងៃ (១៤-១៦) ក្នុងគោលបំណងបង្កើនបច្ចេកវិទ្យាឲ្យរីក ចម្រើនបន្ថែមទៀត សម្រាប់អនាគត “ពិសេសគឺបង្កើនការអភិវឌ្ឍន៍វិស័យនេះ ឲ្យមានទំនាក់ទំនងគ្នាទូទាំងពិភព លោក” ៕

សាំស៊ុង បង្កើតកម្មវិធី ឱ្យសាធារណជន ធ្វើតេស្តបច្ចេកវិទ្យាថ្មី របស់ខ្លួន

E-mail Print PDF

ភ្នំពេញៈ បន្ទាប់ពី ចេញលក់ទូរស័ព្ទឆ្លាតវៃ ស៊េរីថ្មី Samsung Galaxy S4 & Note 8.0 ជាងមួយសប្តាហ៍មក Samsung បានរៀបចំ កម្មវិធីថ្មី “Samsung Galaxy S4 Studio” នៅផ្សារទំនើបសូរិយា និងផ្សារសុវណ្ណា រយៈពេល៥សប្តាហ៍ ដើម្បីផ្តល់ឱ្យ សាធារណជននានា សាកល្បងប្រើប្រាស់ ផលិតផលថ្មីៗ នៃសែស្រឡាយ Samsung Galaxy  ដែលជា បច្ចេកវិទ្យាចុងក្រោយ របស់ខ្លួន។

តាមប្រសាសន៍របស់លោក វ៉ាត ឡាំផេង នាយកគ្រប់គ្រងផ្នែកទូរស័ព្ទ និងបច្ចេកវិទ្យា នៃសាខាថៃក្រុមហ៊ុន Samsung អេឡិចត្រូនិកប្រចាំនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យ ទាំងនៅលើទីផ្សារ ក្នុងប្រទេស និងនៅលើទីផ្សារអន្តរជាតិ នាពេលកន្លងមក ទើបជំរុញឲ្យកម្មវិធី កើតមានជាបន្តបន្ទាប់ និងកាន់តែធំជាងមុន។ លោកបានចង្អុលបង្ហាញ ពីវត្ថុបំណងសំខាន់ៗដែលរុញច្រាន ឲ្យកម្មវិធី Samsung Galaxy S4 Studio លេចចេញជារូបរាងឡើងនៅ ក្នុងពេលនេះ។

កម្មវិធី Samsung Galaxy S4 Studio មានរយៈពេល ៥សប្តាហ៏ ដោយចាប់ផ្ដើមពីថ្ងៃទី ១៣ខែ ឧសភា រហូតដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ដោយបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ដូចជា Samsung Galaxy S4, Galaxy Note 8.0, Galaxy Note II, Galaxy Grand, Galaxy Camera និងស៊េរី ទំនើបៗជាច្រើនទៀត  មិនតែប៉ុណ្ណោះ កម្មវិធីនេះ ក៏ផ្តល់ជូននូវការលេង ហ្គេមកម្សាន្ត ទទួលបានរង្វាន់ជាច្រើន ផងដែរ ។ ស្របពេលនឹង ការបើកសម្ពោធ និងការតាំងបង្ហាញនេះ Samsung បានសហការ ជាមួយគ្រឹះស្ថានមីក្រូហិរិញ្ញវត្ថុ AEON ដើម្បីផ្តល់ជូន ដល់អតិថិជន នូវការជាវរំលោះ ទូរស័ព្ទ ៤ម៉ូដែល ជាមួយកាប្រាក់1.4% ក្នុងនោះមានទូរស័ព្ទ Galaxy S4, Galaxy Note 8.0, Galaxy Grand & Galaxy Note 2។ កម្មវិធីពិសេសនេះ អតិថិជន អាចរកជាវបាន តាមបណ្តាហាងចែកចាយ ជាង១០០កន្លែង ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃនេះរហូតដល់ បំណាច់ ខែមិថុនា។ 

ចំពោះSamsung Galaxy S4 អតិថិជនបង់ $68 និង Galaxy Note 8.0 បង់ត្រឹមតែ $52 Galaxy Note2 បង់ត្រឹមតែ $56 និងGalaxy Grand ស៊ីម២ បង់ត្រឹមតែ $35 ប៉ុណ្ណោះក្នុង១ខែសម្រាប់ រយៈពេល ១ឆ្នាំជាមួយគ្រឹះស្ថានមីក្រូហិរិញ្ញវិត្ថុ AEON ។ ពីកម្មវិធីនេះ អតិថិជន ក៏ទទួលបាន វត្ថុអនុស្សាវរីយ ភ្លាមៗជាច្រើនទៀត ដូចជា កាបូបស្ពាយដ៏ស្រស់ស្អាត កែវ បន្តោងសោរ សំបុត្រចូលរួម ទស្សនាភាពយន្ត3D ផងដែរ។ កម្មវិធីនេះ ចាប់ផ្តើម ដូចតទៅ ថ្ងៃទី 13-14-15 ឧសភា នៅផ្សារទំនើបសូរិយា ។ ថៃ្ងទី 17-18-19 ឧសភា នៅផ្សារទំនើបសុវណ្ណា ។ ថ្ងៃទី 24-25-26 ឧសភានៅផ្សារទំនើបសូរិយា ។ ថៃ្ងទី 31 ឧសភា និង ថ្ងៃទី 01-02 មិថុនា នៅផ្សារទំនើបសុវណ្ណា និង ថ្ងៃទី 12-13-14 មិថុនា នៅផ្សារទំនើបសូរិយា៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រាជរដ្ឋាភិបាលកម្ពុជា គិតគូរក្នុងការ បញ្ចុះការប្រាក់ ក្នុងស្ថានភាព ដែលអាចទ្រាំទ្របាន ក្នុងវិស័យធនាគារ

E-mail Print PDF

ភ្នំពេញ៖ នាយករដ្ឋមន្រ្តី បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងគិតគូរ ក្នុងការបញ្ចុះអត្រាការ ប្រាក់ក្នុងស្ថានភាពមួយ ដែលអាចទ្រាំទ្របាន នៅក្នុងវិស័យធនាគារ ដើម្បីជួយលើកកម្ពស់ជីវភាព របស់ប្រជា ពលរដ្ឋកម្ពុជា ឲ្យមានជីវភាពធូរធាប្រសើរឡើង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ការកែច្នៃ រោងចក្រចៀរជ័រកៅស៊ូ របស់ក្រុមហ៊ុនសុភក្តិនីកា ស្ថិតក្នុងស្រុកសេសាន នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៣ នាខេត្តស្ទឹងត្រែង។

សម្តេចនាយករដ្ឋមន្រ្តី បានឲ្យដឹងទៀតថា ការចាប់បង្ខំឲ្យធនាគារ ដើម្បីធ្វើការផ្តល់ទុននោះ គឺរាជរដ្ឋាភិបាលមិន អាចធ្វើបានទេ។ រាជរដ្ឋាភិបាលមានតែធ្វើយ៉ាងណា ដើម្បីធ្វើការជំរុញឲ្យមានការបញ្ចុះ អត្រាការប្រាក់ឲ្យវានៅ មានកម្រិតទាប ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការខ្ចីយកទៅប្រើប្រាស់ បង្កើនជីវភាពរបស់ពួកគេ។

សម្តេចតេជោ បានបន្តថា «រាជរដ្ឋាភិបាលក៏បានគិតគូរ ដើម្បីជួយយ៉ាងម៉េចជំរុញ បញ្ចុះអត្រាការប្រាក់ នៅក្នុង ស្ថានភាពមួយ ដែលអាចទ្រាំទ្របាន នៃវិស័យធនាគារ មិនអាចចាប់បង្ខំឲ្យធនាគារ គេផ្តល់ទុននោះទេ បើមិន អីចឹងគឺសម្លាប់ធនាគារ។ ដល់សម្លាប់ធនាគារ អាហ្នឹងបានសេចក្តីថា សម្លាប់មេស៊ីមេ ទុកពង ឥទ្បូវតើកាប់មេ ឬក៏ទុកមេ ដើម្បីទទួលពង»។

ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបែបនេះ ដើម្បីជាការឆ្លើតប ទៅនឹងគោល នយោបាយឃោសនា និងមិនអាចធ្វើទៅរួចរបស់គណបក្សប្រឆាំង ដែលលើកឡើងថា នឹងធ្វើការបញ្ចុះអត្រា ការប្រាក់ឲ្យបានត្រឹម១ភាគរយ ប្រសិនបើគណបក្សរបស់ខ្លួនជាប់ឆ្នោត ក្នុងការបោះឆ្នោតជ្រើស តាំងតំណាង រាស្រ្តអាណត្តិទី៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ខាងមុខនេះ៕

រាជរដ្ឋាភិបាលកម្ពុជា ផ្តោតការ យកចិត្តទុកដាក់ខ្លាំង លើដំណាំកៅស៊ូ

E-mail Print PDF

-ការនំាចេញជ័រកៅស៊ូរបស់កម្ពុជា នៅត្រីមាសទី១ កើនឡើង ១៧ភាគរយ

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើកការដាំដុះដំាណាំ កៅស៊ូ ដោយ ធ្វើការជំរុញ ឲ្យមានការដំាកៅស៊ូបន្ថែម និងមានផែនការផ្តល់ទុន ដល់ប្រជាជន ក្នុងការដាំដំណាំកៅស៊ូទៀត ផង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុង ឱកាស សម្តេចចូលរួមជាអធិបតីភាព សម្ពោធដាក់ឲ្យប្រើប្រាស់នូវរោងចក្រ កែច្នៃជ័រកៅស៊ូមួយកន្លែង នៅខេត្ត ស្ទឹងត្រែងនៅពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០១៣ ថា ប្រទេសកម្ពុជា នឹងក្លាយជាប្រទេស ដែលមានដំណាំកៅស៊ូច្រើន ជាងប្រទេសវៀតណាម នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ការរំពឹងរបស់សម្តេចដូច្នេះ ដោយសារតែ ប្រទេសវៀតណាម លែងមានផ្ទៃដី ដែលអាចដំាកៅស៊ូបានទៀតហើយ តែសម្រាប់កម្ពុជា ផ្ទៃដីដែលអាចដំាកៅស៊ូ មានច្រើន។

សម្តេចតេជោបានបន្តថា រាជរដ្ឋាភិបាលបានផ្តល់ដី ដល់វិស័យឯកជនវិនិយោគ មានទំហំប្រមាណ ១,៥លាន ហិកតា ដែលក្នុងនោះមានផ្ទៃដីជិត ១លានហិកតា ដែលអាចដំាដុះកៅស៊ូបាន។ ជាងនេះ ដីដែលរាជរដ្ឋាភិបាល កំពុងវាស់វែងជូនប្រជាពលរដ្ឋ ក៏មានផ្ទៃដីដែលអាចដំា ដំណាំកៅស៊ូបានផងដែរ។

បើតាមប្រសាសន៍របស់ សម្តេចតេជោ សព្វថ្ងៃនេះប្រទេសកម្ពុជាដាំកៅស៊ូ បានចំនួនជាង ២៨ម៉ឺនហិកតា ក្នុង កៅស៊ូរបស់រដ្ឋ មានចំនួន ៥,៤ម៉ឺនហិកតា ចំការកៅស៊ូ ដែលជាដីសម្បទានសេដ្ឋកិច្ច មានចំនួនប្រមាណ ១១,៨ម៉ឺនហិកតា និងចំការកៅស៊ូ លក្ខណៈគ្រួសារឯកជនខ្នាតតូច និងមធ្យម មានចំនួនប្រមាណ ១០,៧ម៉ឺន ហិកតា។

សម្តេចតេជោ បានមានប្រសាសន៍ទៀតថា បើដាំកៅស៊ូបានកាន់តែច្រើន ផលចំណូលរបស់ប្រជាពលរដ្ឋ ក៏កាន់ តែច្រើន ហើយការផ្តល់ការងារ ក៏បានកាន់តែច្រើនផងដែរ ជាមួយគ្នានេះដែរ កៅស៊ូបច្ចុប្បន្នក្លាយជាគ្រឿង សង្ហារឹមដ៏ប្រណីតទៀតផង។ ជាងនេះ កៅស៊ូក៏ជាគម្របព្រៃឈើ ដ៏សំខាន់មួយផងដែរ។ សម្តេចសង្កត់ធ្ងន់ថា «យើងលើកទឹកចិត្ត ឲ្យមានការដាំដុះកៅស៊ូ ។

រាជរដ្ឋាភិបាល ក៏កំពុងពិនិត្យអំពីការរៀបចំ នូវទិសដៅវិនិយោគផ្សេងៗ ដោយក្នុងនោះរាប់បញ្ជូលទាំងបញ្ហា ឥណទាន ខ្នាតតូចដើម្បីជំរុញឲ្យកសិករ អាចមានលទ្ធភាព យកប្រាក់ដើម្បីបានទៅធ្វើការ ដាំដុះទៀតផង»។
បើតាមតួលេខ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០១៣ នេះ ការនំាចេញកៅស៊ូក្រែប របស់កម្ពុជា បានកើនឡើង ១៧ភាគរយបើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។

តួលេខបង្ហាញថា នៅ៣ខែដើមឆ្នាំនេះ កម្ពុជាបាននាំចេញជ័រកៅស៊ូក្នុងបរិមាណ ១,៥ម៉ឺនតោន ខណៈកាលពីឆ្នាំ ២០១២ មានតែជាង ១,២ម៉ឺនតោនប៉ុណ្ណោះ។ ចំណែកឯទំហំទឹកប្រាក់ នៃការនាំចេញវិញ មានចំនួនប្រមាណ ជាង ៤១លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំច្បាប់ស្តីពីកៅស៊ូ ដើម្បីធានាការគ្រប់គ្រងឲ្យ កាន់តែមាន ប្រសិទ្ធភាពស្របនឹងការកើន ឡើងកៅស៊ូនៅកម្ពុជា។ កាលពីឆ្នាំ២០១២កម្ពុជានាំចេញកៅស៊ូ៥៩ ៩១៧តោន៕

Page 1 of 19

Cebu Pacific Air