left
Safe Home

Dap News...Admin

Sunday, May 19th

| English Version | dapnews: 012 571 704, 097 9999 883, email: lim.cheavutha@gmail.com

You are here:
 

អគារការិយាល័យថ្មី យូនីលីវើ​ នៅកម្ពុជា មានតម្លៃជាង ១លានដុល្លារ

E-mail Print PDF

ភ្នំពេញៈ យូនីលីវើ (Unilever) ដែលជាក្រុមហ៊ុន លក់ផលិតផលចម្រុះ នៅលើពិភពលោក នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ បានសម្ពោធការិយាល័យថ្មីរបស់ខ្លួន នៅកម្ពុជា ដែលសាងសង់អស់ ទឹកប្រាក់អស់ប្រមាណ ១លានដុល្លារ បន្ទាប់ពីក្រុមហ៊ុននេះ តស៊ូយ៉ាងស្វិតស្វាញ នៅលើទីផ្សារកម្ពុជា រយៈពេលជិត ១០ឆ្នាំ កន្លងមក។

អគារថ្មីនេះ មានទីតាំងនៅ អគារលេខ443A វិថី១០៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដែលសាងសង់អស់រយៈពេល៦ខែ ក្នុងទំហំ៧០០ម៉ែត្រការ៉េ ដែលបង្ហាញឱ្យឃើញថា ក្រុមហ៊ុនមួយ កំពុងតែមានជំនឿយ៉ាងរឹងមាំ ចំពោះ ទីផ្សារនៅក្នុងប្រទេសកម្ពុជា ។

លោក Maks Mukundan នាយកគ្រប់គ្រងក្រុមហ៊ុន យូនីលីវើ ប្រចាំតំបន់ឥណ្ឌូចិន បានឱ្យដឹងថា “អគារ យូនីលីវើ ថ្មីនេះ កំពុងតែបង្ហាញពី ការប្តេជ្ញាចិត្ត របស់ខ្លួន ចំពោះប្រទេសកម្ពុជា ក៏ដូចជាការលើកកម្ពស់ ការរស់នៅ ប្រកបដោយ និរន្តភាព” ។

លោក Bauke Rouwers ប្រធានក្រុមហ៊ុន យូនីលីវើ ប្រចាំប្រទេសថៃ បានឱ្យដឹងថា អគារថ្មីនេះ ត្រូវបានស្ថាបនា ជាមួយនឹងការគិតគូរ ដល់ ការសន្សំសំចៃថាមពល ការកាត់បន្ថយកាកសំណល់ និងសុខមាលភាពបុគ្គលិក។ យើងសង្ឃឹមថា វានឹងបង្កើតជាគំរូមួយ ទៅដល់ក្រុមហ៊ុន ដ៏ទៃទៀត ដើម្បីបង្ហាញពីភាពជឿជាក់ ចំពោះទីផ្សារ នៅកម្ពុជា ក្នុងនោះរាប់បញ្ចូលទាំង អ្នកផ្គត់ផ្គង់ អ្នកចែកចាយ និងភ្នាក់ងារលក់របស់យើង ផងដែរ ។

ក្រុមហ៊ុន យូនីលីវើ បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្ម របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា តាំងពីខែវិច្ឆិកា ឆ្នាំ២០០៣ ក្នុងការផ្គត់ផ្គង់ផលិតផល អាហារបំប៉ន ផលិតផលលើកកម្ពស់អនាម័យ ក៏ដូចជា ផលិតផលសំអាង ជាច្រើនប្រភេទ ។ ក្រុមហ៊ុន មានសាខាប្រមាណ១០០ សាខា នៅទូទាំងពិភពលោក និងមានផលិតផលលក់ នៅក្នុងប្រទេស ចំនួន១៩០ ផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Microsoft បង្អួត Tabletថ្មី នៅកម្ពុជា តែមិនទាន់មាន គម្រោងលក់ នៅឡើយ

E-mail Print PDF

ភ្នំពេញៈ ក្រុមហ៊ុន Microsoft នៅមិនទាន់អាច កំណត់ថា នឹងនាំ Surface ដែលជាផលិតផល បច្ចេកវិទ្យា (Tablet) ដំបូងបង្អស់ របស់ខ្លួន មកលក់នៅលើ ទីផ្សារកម្ពុជា នៅឡើយទេ បើទោះជាដឹងថា បច្ចេកវិទ្យា ប្រភេទនេះ កំពុងតែ ពេញនិយមគួរសម ពីសំណាក់អ្នកប្រើប្រាស់ ក្នុងប្រទេសកម្ពុជា ក៏ដោយ ។

Microsoft Surface Tablet ២ប្រភេទ ដែល១ប្រភេទ ប្រើប្រព័ន្ធប្រតិបត្តិការថ្មី Window RT និងមួយទៀត ប្រើ Window 8 Pro ត្រូវបានក្រុមហ៊ុន Microsoft ប្រកាសចេញលក់ កាលពីថ្ងៃទី២៦ ខែតុលា កន្លងទៅ នៅលើទីផ្សារ ពិភពលោក ដូចជា សហរដ្ឋអាមេរិក អឺរ៉ុប ចិន ជាដើម ។ ដោយឡែក នៅប្រទេសកម្ពុជា Surface ទាំង២ ប្រភេទនេះ ក៏ត្រូវបាន ក្រុមហ៊ុន Microsoft MDP Cambodia ជាក្រុមហ៊ុនចែកចាយទីផ្សារ Microsoft នៅកម្ពុជា យកមកបង្ហាញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ផងដែរ ដើម្បីបង្អួតពីផលិតផល Hardwareថ្មី ខុសពីទម្លាប់ សព្វដង ដែលគ្រាន់តែ ផលិតកម្មវិធី Software នោះ ។

លោក Pily Wong នាយកក្រុមហ៊ុន Microsoft MDP Cambodia ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា ការផលិត Surface Tablet នេះ គ្រាន់តែជាការបង្ហាញពី បទពិសោធន៍ថ្មី នៃការផលិតHardware តែប៉ុណ្ណោះ ប៉ុន្តែមិនមែន ដើម្បីយកទៅប្រកួតប្រជែង ជាមួយក្រុមហ៊ុនផលិត បច្ចេកវិទ្យា ដ៏ទៃទៀត នោះឡើយ ។

លោកបានឱ្យដឹងទៀតថា Surface ហាក់ដូចជា មានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ បច្ចេកវិទ្យា នៅលើពិភពលោក ហើយវាក៏ត្រូវបានលក់ នៅលើទីផ្សារអាមេរិក និងនៅលើទីផ្សារ ប្រទេសរីកចម្រើន មួយចំនួនទៀត រួចហើយដែរ ក្នុងតម្លៃ ៦៩៩ដុល្លារ (64GB) ។ ដោយឡែកនៅកម្ពុជា យើងមិនទាន់ កំណត់ពេល ច្បាស់លាស់ ក្នុងការនាំ Surface Tablet ទាំង២ប្រភេទនេះ មកលក់ នៅឡើយ ។

Surface  គឺជា Tablet ដែលផលិតឡើង ខណៈដែល Microsoft បង្កើតប្រព័ន្ធ ប្រតិបត្តិការថ្មី Windows 8 ។ វាផ្ដល់លក្ខណៈងាយស្រួល ដល់អ្នកប្រើប្រាស់ ក្នុងការមើលវីដេអូ ជាមួយនឹងជើងទម្ររបស់វា ព្រមទាំងមាន ភ្ជាប់ Keyboard bluetooch ដ៏ស្តើងខាងក្រៅ ដែលធ្វើឱ្យអ្នកប្រើប្រាស់ កាន់តែងាយស្រួល ក្នុងការវាយអត្ថបទផងដែរ។ Surface មានអេក្រង់ high-definitionទំហំ ១០,៦អ៊ីញ ត្រូវបានយកមកប្រើជាមួយនឹង បច្ចេកវិទ្យា coming Gorilla Glass 2 ។

Surface RT មានអេក្រង់ទំហំ ១០,៦អ៊ីញ ប្រភេទ ClearType HD, CPU NVIDIA Tegra based ARM, មានកាមេរ៉ាពីរ មុខ១ក្រោយ១ , មានអង្គចងចាំពីរទំហំ អាចជ្រើសរើសបានគឺ 32GB និង 64GB, មានរន្ធ microSD card , USB 2.0, រន្ធ Micro HD video, ប្រើអង់តែនប្រភេទ 2×2 MIMO និង បំពាក់មកជាមួយ កម្មវិធី Office Home & Student 2013 ផងដែរ។ ដោយឡែក Surface Pro បានបំពាក់មកជាមួយ អេក្រង់ទំហំ ១០,៦អ៊ីញ ដូចគ្នា ប្រភេទ ClearType Full HD 1080p, CPU Intel Core i5 Ivy Bridge , មានកាមេរ៉ា មុខក្រោយ មានអង្គចងចាំពីរទំហំអាចជ្រើសរើសបានគឺ 64GB និង 128GB, មានរន្ធ microSDXC  , USB 3.0, រន្ធ Mini Display និងប្រើអង់តែនប្រភេទ 2×2 MIMOផងដែរ ៕

Photo by DAP-NEWS

Photo by DAP-NEWS

ភាពក្រីក្រនៅកម្ពុជា បានធ្លាក់ចុះមកនៅ ត្រឹម២៣ភាគរយ នៅឆ្នាំ២០១១

E-mail Print PDF

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ រដ្ឋសភាកម្ពុជា បានឲ្យដឹងនៅព្រឹក ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ថា ទោះបីជាភាពក្រីក្រ នៅកម្ពុជាត្រូវបានកាត់បន្ថយក៏ពិតមែន តែភាពក្រីក្រនៅតែស្ថិតក្នុងកំរិតខ្ពស់ បើធៀបនឹងប្រទេសរីកចំរើន លើសកលលោក ជាច្រើន ដោយសេដ្ឋកិច្ច មានកំណើនខ្លាំង នៅតំបន់ទីជនបទ ប៉ុន្តែភាពក្រីក្រ បានធ្លាក់ចុះពី ៣៤ភាគរយ នៅឆ្នាំ២០០៤ មក២៣ភាគរយ នៅ ឆ្នាំ២០០៣។

លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មបាន មានប្រសាសន៍ នៅក្នុង ពិធីបើកសិក្ខាសាលារបស់រដ្ឋសភា ដើម្បីស្វែងយល់អំពីយុទ្ធសាស្រ្ត កសាង ក្របខណ្ឌគោល នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្នុងការរៀបចំសេចក្តី ព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង់ ឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ថា កម្ពុជាបច្ចុប្បន្ននេះ ភាពក្រីក្រ នៅតែស្ថិតក្នុងកំរិតខ្ពស់ បើធៀបនឹង ប្រទេសរីកចំរើន លើសកលលោក ហើយមានតែនៅតាម ទីប្រជុំជនប៉ុណ្ណោះដែលមានកំណើន សេដ្ឋកិច្ចខ្លាំង ដែលជាហេតុធ្វើ ឲ្យមាន ទំនាក់ ទំនងតិចតួច ទៅដល់សេដ្ឋកិច្ច ជនបទកម្ពុជា ដែលមានប្រជាជន ប្រមាណ៨៥ភាគរយ ជាកសិករ រស់នៅតាមជនបទហើយ ដែលទាក់ទង នឹងកង្វះខាតដីធ្លីខ្លះៗ ហើយសកម្មភាពសេដ្ឋកិច្ច ចំរុះនៅមានកំរិត និងមានសមាជិកគ្រួសារច្រើនក្នុងបន្ទុក។

លោកបន្តថា”អ្នកក្រីក្រតែងតែទទួលរងគ្រោះពីបញ្ហាសុខភាព ធ្ងន់ធ្ងរ មានឱកាស តិចតួចនឹងទទួល បានសេវាអប់រំ និងការអភិវឌ្ឍផ្ទាល់ខ្លួន ហើយជានិច្ចកាល តែងតែស្ថិតក្នុងភាពក្រីក្រ”។
លោក ជាម យៀប បញ្ជាក់ថា គ្រួសារដែលមានស្រ្តីជាមេផ្ទះ មានអត្រាកុមារ ចូលរួម ពលកម្មខ្ពស់ជាងគេ ហើយតាមរយៈនេះ កូនរបស់គាត់ ជាពិសេសកូនស្រីនៅក្នុង គ្រួសារតែងតែ ទទួល នូវ ហានិភ័យ នៃភាពក្រីក្រ ភាគច្រើន។ហេតុនេះ បង្កើតឲ្យមានវិសមភាព រវាងតំបន់ទីក្រុង និងជនបទ ដោយមានគម្លាត គ្នាយ៉ាងឆ្ងាយ។

លោក បានបញ្ជាក់ទៀតថា កម្ពុជាត្រូវតែធ្វើយ៉ាងណា ដើម្បីឲ្យសេដ្ឋកិច្ចមាន លក្ខណៈចំរុះរដ្ឋ និងឯកជនធ្វើឲ្យ ប្រជាជនក្រីក្រនៅ តាមទីជនបទ ទទួលបានអត្ថប្រយោជន៍ ពីកំណើន សេដ្ឋកិច្ច នេះឲ្យបានឆាប់រហ័ស ។ក្រៅពី កត្តាប្រឈមទាំងនេះ ក៏នៅមានកត្តាចម្បងធំៗ មួយចំនួនទៀត ដូចជាមូដ្ឋានគ្រិះ នៃកំណើនសេដ្ឋកិច្ច នៅតូច ចង្អៀត កំណើនចំណាយខ្ពស់ ជាងចំណូល ភាព មិនប្រាកដនិយម នៃការងើបឡើងវិញនៃ សេដ្ឋកិច្ចពិភពលោក ទោះបីមាន សញ្ញាវិជ្ជមានក្នុង ប្រទេសនៅក្នុងអាស៊ី ដែលមានកំណើនខ្ពស់ ជាងគេក៏ដោយ។

យោងតាម ស្ថិតិរបស់ ក្រសួងផែនការ ផ.ស.ស សំរាប់មនុស្សម្នាក់ (GDP percapita) មានជាមធ្យម កើនឡើងពី ៤២០ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០០៤ ទៅដល់ជិត១.០០០ ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១១ ហើយអត្រានៃ ភាពក្រីក្របានធ្លាក់ចុះ ពី៣៤ភាគរយ នៅឆ្នាំ២០០៤ មកត្រឹមប្រមាណ ២៣ភាគរយនៅឆ្នាំ២០១១៕

តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ច កម្ពុជាឆ្នាំ២០១២ អាចនឹងសម្រេច បាន៧ភាគរយ

E-mail Print PDF

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងនៅ ព្រឹកនេះថា កំណើនសេដ្ឋកិច្ច កម្ពុជា អាចនឹងមាន ការកើនឡើង ប្រមាណជាង៧ភាគរយ បើទោះបី ជាស្ថានភាពវិបត្តិ បំណុលនៅអឺរ៉ុប និងភាពមិនប្រាកដប្រជា នៃការងើប ឡើងវិញ នៃសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក ក៏ដោយ។

ឧបនាយករដ្ឋមន្រ្តី លោក គាត ឈន់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងក្នុងពិធី បើកសិក្ខាសាលា របស់សភា ដើម្បី ស្វែងយល់អំពី យុទ្ធសាស្រ្តកសាង ក្របខណ្ឌ គោល នយោបាយ ម៉ាក្រូសេដ្ឋកិច្ច ក្នុងការរៀបចំសេចក្តី ព្រៀងច្បាប់ស្តីពី ហិរញ្ញវត្ថុ សម្រាប់ការ គ្រប់គ្រង់ឆ្នាំ២០១៣ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១២ថា តាមការព្យាករណ៍ កំណើនសេដ្ឋកិច្ច កម្ពុជា ក្នុងឆ្នាំ២០១២អាច នឹងសម្រេចបាន៧ភាគរយ បើទោះបីជាស្ថានភាព វិបត្តិបំណុល នៅអឺរ៉ុប និងភាពមិនប្រាកដប្រជា នៃការ ងើបឡើងវិញ នៃសេដ្ឋកិច្ចរបស់ សហរដ្ឋអាមេរិក នៅតែបន្តគំរាមកំហែង ដល់ទីផ្សារ សេដ្ឋកិច្ចកម្ពុជា ពិសេសទីផ្សារវាយនភ័ណ្ឌ និងទេសចរណ៍ ព្រមទាំងការធ្លាក់ចុះ ថ្លៃនៃកសិផលនាំចេញ មួយចំនួនក៏ដោយ។

លោកបន្តថា “កំណើនសេដ្ឋកិច្ចតាមថ្លៃថេរ នឹងសម្រេចបាន ជាង៧ភាគរយ ដែលធ្វើឲ្យ ផលិតផល ក្នុងស្រុកសរុប (ផ.ស.ស) គិតជា ទឹកប្រាក់តាមថ្លៃ បច្ចុប្បន្ន មានចំនួន៦ ៣.២៤០.០០០លានរៀល ដែលត្រូវជាប្រមាណ ១៥៦១៥លានដុល្លារអាមេរិក” ។

ឧបនាយករដ្ឋមន្រ្តី លោក គាត ឈន់ បានបញ្ជាក់ថា ដូច្នោះនៅឆ្នាំ២០១៣ផលិតផលក្នុងស្រុក សរុបសម្រាប់ មនុស្សម្នាក់ អាច នឹងឡើងលើសពី ១០០០ដុល្លារអាមេរិក ហើយកម្ពុជា អាច នឹងចេញផុតពី ចំណាត់ថ្នាក់ជាប្រទេស នៃចំណូលទាប ប្រែក្លាយ ខ្លួនទៅ ប្រទេសមានចំណូល មធ្យម កម្រិតទាបក្នុង ពេលឆាប់ៗខាងមុខនេះ៕

ប្រធាន IMF ចង់ឱ្យក្រុម ជី២០ រក្សាស្ថិរភាពមូលនិធិ ពិភពលោក ឱ្យបានប្រសើរ

E-mail Print PDF

ម៉ិកស៊ីកូៈ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ ចុះផ្សាយនៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២ថា នាយក គ្រប់គ្រងមូលនិធិរូបបិយវត្ថុអន្ដរជាតិ (IMF) លោកស្រី Christine Lagarde បានថ្លែងដល់ក្រុមជី២០ ខណៈចូលរួមប្រជុំក្នុងកិច្ចប្រជុំនាទីក្រុងម៉ិកស៊ិកកូ ដោយចង់ឱ្យបណ្ដាប្រទេស ដែលមានសេដ្ឋកិច្ចរីក ចម្រើនទាំងនោះ រក្សាឱ្យបានស្ថិរភាពមូលនិធិហិរញ្ញវត្ថុពិភពលោកឱ្យបានប្រសើរ។

លោកស្រី Christine Lagarde បានថ្លែងឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា «សម្រាប់រដ្ឋាភិបាល ក្រុងតូក្យូ យើងបានចុះកិច្ចព្រមព្រៀងនឹងគ្នា ដែលចូលរួមជួយជ្រោមជ្រែងដល់មូនិធិរបស់យើងនូវទឹក ប្រាក់ជិត ២៩០ពាន់លានដុល្លារអាមេរិក» ។

លោកស្រីបានបន្ដទៀតថា «ទឹកប្រាក់ប្រមាណ ១០០ពាន់លានដុល្លារទៀត នឹងត្រូវប្រគល់ដល់មូលនិធិ នៅសបា្ដហ៍ក្រោយ» ។

គួរបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំក្រុមប្រទេសជី២០ នោះដែរ ក្រុមប្រទេសដែលមានការអភិវឌ្ឍជឿន លឿន ជី២០ បានសម្រេចផ្ដល់មូលនិធិប្រមាណ ៤៦១ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយជ្រោម ជ្រែងដល់ IMF ហើយការព្រមព្រៀងផ្ដល់ទឹកប្រាក់នេះទៀតសោត នឹងធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរវាង IMF និងធនាគារពិភពលោក នៅទីក្រុងតូក្យូ។

គេបានដឹងថា របៀបវារៈ នៃកិច្ចប្រជុំក្រុមជី២០ ដែលបានធ្វើឡើងនៅម៉ិកស៊ីកូនោះ គឹផ្ដោតសំខាន់លើ បញ្ហាបំណុលនៅអឺរ៉ុប និងពិភាក្សាគ្នាផងដែរលើការគ្រប់គ្រង មូលនិធិ ដែល IMF ដង្ហោយសុំរកការគាំទ្រ និងយកថវិកាទាំងនោះ ជួយដល់សមាជិក ដែលជួបនឹងហានិភ័យ ក្នុងនោះមានក្រិច ជាដើម៕

Photo by DAP-NEWS

លោកស្រី Christine Lagarde

ការនាំចេញ ផលិតផល រោងចក្ររបស់ កម្ពុជាកើនឡើង ១០ភាគរយ ក្នុងរយៈពេល ៩ខែ

E-mail Print PDF

ភ្នំពេញ, (ស៊ិនហួ) ៖ ផ្អែកតាមរបាយការណ៍ពីក្រសួង ពាណិជ្ជកម្ម នៅថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា បាន្យដឹងថា ឧស្សាហកម្មកាត់ដេរនៅកម្ពុជា អាចរកចំណូលបានច្រើនជាងគេ ដោយមានការកើនឡើង ១០ភាគរយ នៃផលិត ផលនាំចេញ ក្នុងរយៈពេល ៩ ខែ ឆ្នាំ២០១២នេះ។

របាយការណ៍បានឲ្យដឹងថា អំឡុងពេលចាប់ពីខែមករា ដល់ខែកញ្ញា ក្នុងឆ្នាំនេះ ផលិតផលរោងចក្រ និងវាយន ភណ្ឌរបស់កម្ពុជាគិតជាទឹកប្រាក់ស្មើនឹង ៣,៤៤ពាន់លានដុលា្លរអាមេរិក គឺកើនឡើង ១០ភាគរយ បើធៀបរយៈ ពេលដូចគ្នាកាលពីឆ្នាំ២០១១ គិតជាទឹកប្រាក់មានតែ ៣,១៣ពាន់លានដុល្លារប៉ុណ្ណោះ។

ទាក់ទិននឹងការនាំចេញផលិតផលទំាងនោះ សហរដ្ឋអាមេរិក និងប្រទេស សហគមន៍អឺរ៉ុប ជាអតិថិជនសំខាន់ ជាងគេ រួមទំាងប្រទេសជាអតិថិជនផ្សេង ទៀតមានដូចជា ប្រទេស ជប៉ុន កាណាដា កូរ៉េខាងត្បូង និងប្រទេស ចិន។

ជាមួយគ្នានេះដែរ កម្ពុជាបាននាំចូលមកវិញ គិតជាទឹកប្រាក់ ២,៣១ពាន់លានដុល្លារ លើផលិតផលរោងចក្រ និងវត្ថុធាតុដើមសម្រាប់វាយនភណ្ឌ គឺបានកើនឡើង ២៣ភាគរយ គិតជាទឹកប្រាក់ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនមានតែ ១,៨៨ពាន់លានដុលា្លរប៉ុណ្ណោះ ដោយសម្ភារៈទាំងនោះទិញពីប្រទេសចិន ចិនតៃវ៉ាន់ ថៃ ជប៉ុន និងប្រទេស កូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា ដោយយោងតាមក្រសួងពាណិជ្ជកម្ម កម្ពុជាមានរោងចក្រជាង ៣០០ និងនិយោជិត ប្រមាណជា ៣៣៥.៤០០នាក់ ក្នុងនោះមាននិយោជិត ជាស្រ្តីចំនួន ៩១ភាគរយផងដែរ។ កាលពីឆ្នាំមុន ផលិត ផលនាំចេញគិតជាទឹកប្រាក់សរុបមាន ៤,២៤ពាន់លានដុល្លារ កើនឡើង ២៥ភាគរយ បើធៀបកាលពីឆ្នាំមុន៕

Photo by DAP-NEWS

ទូរស័ព្ទស្មាតហ្វូន ស៊េរីថ្មី HTC Desire X មានលក់នៅលើ ទីផ្សារកម្ពុជា

E-mail Print PDF

ភ្នំពេញៈ ខណៈដែល ទូរស័ព្ទស្មាតហ្វូន កំពុងតែ ពេញនិយមយ៉ាងខ្លាំង សម្រាប់អ្នកប្រើប្រាស់ជាច្រើន នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Qool ដែលជាក្រុមហ៊ុនចែកចាយ ទូរស័ព្ទដៃ HTC នៅកម្ពុជា បានបង្ហាញ ទូរស័ព្ទស្មាតហ្វូន HTC ស៊េរីថ្មី ដ៏ស្តើងទំនើប មួយម៉ូដែលទៀតគឺ HTC Desire X ដែលអាចនិយាយថា ជាបច្ចេកវិទ្យា ចុងក្រោយបំផុត នៃប្រភេទទូរស័ព្ទស្មាតហ្វូន នាពេលបច្ចុប្បន្ន។

HTC Desire X គឺជាទូរស័ព្ទស្មាតហ្វូនស៊េរីទំនើបមួយ នៅក្នុងចំណោមស្មាតហ្វូនជាច្រើនទៀត របស់ HTC វាត្រូវបានក្រុមហ៊ុនបំពាក់នូវ អេក្រង់ TouchsScreen ទំហំ ៤ អ៊ីង និងប្រើប្រាស់នូវ កញ្ចក់ Super LCD Capacitive (16 MillionsColor) ជាប្រភេទកញ្ចក់ ដែលផ្ដល់នូវពន្លឺភ្លឺច្បាស់ ជាងគេបំផុត និង មានកាមេរ៉ា សម្រាប់ថតរូបភាពមានទំហំ ៥ មេហ្គាភិចសែល អមមកជាមួយនូវមុខងារ Autofocus និងLED រួចជាស្រេច ដែលផ្ដល់នូវភាពងាយស្រួល នៅក្នុងការថតរូបភាព បានកាន់តែច្បាស់  ព្រមទាំងមានសមត្ថភាព អាចថតវីដេអូ បាននៅក្នុងកំរិត 480p@30fps ផងដែរ។  

HTC Desire X ត្រូវបានបំពាក់នូវអង្គប្រតិបត្ដិការ  Dual-core 1 GHz មានសមត្ថភាព អាចធ្វើការ គណនា បានលឿនជាងទូរស័ព្ទស្មាតហ្វូនដទៃទៀត មិនថាមុខងារការិយាល័យ មុខងារ កំសាន្ដ ឬក៏ការប្រើប្រាស់អ៊ីនធើណែតនោះទេ។ ចំពោះប្រព័ន្ធប្រតិបត្ដិការវិញ គឺវាដំណើរការេដោយប្រព័ន្ធ Android OS, v4.0 (Ice Cream Sandwich) ។ នៅលើស្មាតហ្វូន HTC Desire X មានបំពាក់ នូវអង្គចងចាំទំហំ ៤GB រួចជាស្រេច បន្ថែមពីលើនេះ អ្នកប្រើប្រាស់ក៏អាចដាក់បន្ថែម នូវអង្គចងចាំ ខាងក្រៅប្រភេទ Micro SD បានរហូតដល់ទៅ ៣២GB ផងដែរ។

សម្រាប់ការតភ្ជាប់វិញស្មាតហ្វូន  HTC Desire X មានបច្ចេកវិទ្យា Bluetooth 4.0 និងបច្ចេកវិទ្យា Wi-Fi, Hot Spot សម្រាប់ភ្ជាប់ទៅកាន់ ឧបករណ៍ ផ្សេងទៀត បានយ៉ាងលឿន ពិសេសនោះ គឺការភ្ជាប់ អ៊ីនធើណិត បានយ៉ាងឆាប់រហ័ស។

ជាមួយនិងការមកដល់ នៃស្មាតហ្វូន HTC Desire X ស៊េរីថ្មីនេះ លោកអ្នកអាចរកជាវ បាននៅ គ្រប់បណ្ដា ហាងលក់ទូរស័ព្ទដៃទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយចំពោះតម្លៃ វាវិញនោះគឺវា អាស្រ័យទៅ តាមហាងនីមួយៗ។ លោកអ្នកក៏អាចស្វែងរក ព័ត៌មានលម្អិត ដែលទាក់ទង ជាមួយ HTC Desire X ពីក្រុមហ៊ុន Qool តាមរយៈលេខទូរស័ព្ទ ០២៣ ៤៥៦ ៣៣៣៣ ឬ ចូលទៅកាន់ បណ្ដាញសង្គម www.facebook.com/htccambodia ជាដើម៕

Photo by DAP-NEWS

Photo by DAP-NEWS

CEO ស្ថាបនាលីមីតធីត៖ ធនាគារ ម៉ារ៉ូហាន់ ស័ក្តិសមជាដៃគូ ដ៏ល្អបំផុត

E-mail Print PDF

ភ្នំពេញៈ ប្រធានប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស្ថាបនា លីមីតធីត នាថ្ងៃទី៥ ខែវិច្ឆិកា បានបង្ហាញសុទិដ្ឋិនិយមថា ធនាគារម៉ារ៉ូហាន់ របស់ជប៉ុន ដែលទើបតែទិញ ភាគហ៊ុនពីខ្លួន ចំនួន៩៥,១% ថ្មីៗនេះ គឺជាដៃគូរ ដ៏ស័ក្តិសមបំផុត ដើម្បីជួយ ពង្រីកមហិច្ឆតា របស់ខ្លួន ។

លោក ប៊ុន មុនី្ន ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថាន ស្ថាបនា លីមីតធីត បានមានប្រសាសន៍ក្នុង សន្និសីទព័ត៌មាន មួយនៅក្នុង ស្ថាបនា លីមីតធីតថា ធនាគារម៉ារ៉ូហាន់ របស់ជប៉ុន គឺជាដៃគូវិនិយោគ ដ៏ស័ក្តិសមបំផុត សម្រាប់ ជួយពង្រីក សេវាកម្មរបស់ខ្លួន ឱ្យបានគ្រប់ខេត្ត-ក្រុង ទូទាំងប្រទេស និងបង្កើនទ្រព្យសរុប ឱ្យបាន ១,០០០លានដុល្លារ នៅរយៈពេល១០ឆ្នាំ ទៅមុខទៀត ។

លោកមានប្រសាសន៍ថា "វាជាជោគជ័យដ៏ធំធេងមួយ របស់ស្ថាបនាលីមីតធីត ដែលចុងបញ្ចប់ យើងទទួលបាន ការទុកចិត្ត យ៉ាងសំខាន់ ពីសារជីវកម្មជប៉ុន មកវិនិយោគ ជាមួយយើងផ្ទាល់” ។

លោកបានបន្ថែមថា “ធនាគារម៉ារ៉ូហាន់នេះ នឹងជួយយើង ឱ្យយើងបានបំពេញមហិច្ឆតារបស់យើងបាន ។ មហិច្ឆតារបស់យើងមានអ្វីខ្លះ? គឺគ្មានអ្វីក្រៅពី ពង្រីកសេវាកម្ម ឱ្យបានគ្រប់ខេត្តក្រុង ទូទាំងប្រទេស នៅក្នុងប្រទេសកម្ពុជា។ យើងចង់ឱ្យទ្រព្យសម្បត្តិសរុបរបស់យើងឡើង ឱ្យបាន១,០០០លានដុល្លារ នៅរយៈពេល១០ឆ្នាំខាងមុខនេះ” ។

លោកបន្ថែមទៀតថា “១០ឆ្នាំមុន យើងមានតែ៥០ម៉ឺនដុល្លារប៉ុណ្ណោះ តែពេលនេះ យើងមានទ្រព្យសរុប ជាង១៣០លានដុល្លារ ។ បើគិតពីចំនួន យើងលូតលាស់ ពី៥០ម៉ឺនទៅដល់ ១៣០លានដុល្លារ គឺរីកចម្រើន រហូតដល់ ២៥ដងឯណោះ ។ ដូច្នេះបើចង់ឱ្យរីកចម្រើនដល់១,០០០លានដុល្លារ មិនជាការលំបាកទេ ព្រោះពេលនេះយើងមានប្រមាណ១៣០លានទៅហើយ” ។

ស្ថាបនាលីមីតធីត បានបង្កើតជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ តាំងពីឆ្នាំ២០០៣ ដែលជាការវិនិយោគរួមគ្នា ជាបន្តបន្ទាប់ រវាងភាគហ៊ុនចំនួន៥ បច្ចុប្បន្ន មានសាខា ចំនួន៨០កន្លែង នៅ២២រាជធានី-ខេត្ត ដោយឡែកក្នុងខេត្តព្រះវិហារ និងខេត្តមណ្ឌលគិរី មិនទាន់មាននៅឡើយ។ ។ រហូតដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២ ភាគហ៊ុនចំនួន៤ នៃគ្រឹះស្ថាន មួយនេះ បានសម្រេចចិត្ត ចុះហត្ថលេខា លក់ហ៊ុនរបស់ខ្លួន ស្មើនឹង៩៥,១% ទៅឱ្យធនាគារ ម៉ារ៉ូហាន់ របស់ជប៉ុន ក្នុងនោះមានភាគហ៊ុន៣ធំៗរួមមាន FMO ធនាគារអភិវឌ្ឍអន្តរជាតិ របស់ប្រទេសហូឡង់ កាន់កាប់ជាង ៥០%ភាគហ៊ុន ទាំងអស់, ធនាគារ Triodos ជាអ្នកវិនិយោគសកលផ្នែកធនាគារ មានមូលដ្ឋាននៅ ប្រទេសហូឡង់ និង DWM ជាក្រុមហ៊ុនវិនិយោគ មកពីសហរដ្ឋ អាមេរិកឯកទេស ខាងមីក្រូហិរញ្ញវត្ថុ និងវិស័យហិរញ្ញវត្ថុ ក្នុងទីផ្សារកំពុងរីកលូតលាស់៕

Photo by DAP-NEWS

ក្រុមហ៊ុន SONY ចាប់រង្វាន់ ផ្សងសំណាង ជូនដល់ អតិថិជន ចំនួន ២០រង្វាន់

E-mail Print PDF

ភ្នំពេញ ៖ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១២កន្លងមកនេះ នៅទីស្នាក់កណ្តាល ក្រុមហ៊ុន sony ដែលមានទីតាំង ស្ថិតនៅផ្លូវមុនីវង្ស បានចាប់ឆ្នោត ផ្សងសំណាង ទូរស័ព្ទ sony experia ចំនួន២០គ្រឿង ទៅដល់អតិថិជន ដែលបានជាវទូរស័ព្ទដៃ sony experia ។

ការចាប់រង្វាន់ផ្សងសំណាងនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង ប្រមាណជា៤ល្ងាច ដោយមានការចូលរួមពីតំណាងក្រុម sony និងអតិថិជនដែលបានជាវទូរស័ព្ទដៃ របស់ក្រុមហ៊ុន sony។ អតិថិជនដែលចាប់រង្វាន់ ទាំង២០នាក់នោះ បានទូរស័ព្ទម៉ាក់ sony experia ម្នាក់មួយគ្រឿង។ អតិថិជន ដែលបានដាក់ប័ណ្ណ ផ្សងសំណាងនេះបានទិញទូរស័ព្ទដៃ ចាប់ពីថ្ងៃទី៩-២៨ខែតុលា ឆ្នាំ២០១២។

ប្រសិនបើអតិថិជនដែលបានទិញ ទូរស័ព្ទដៃ ពីហាងណាមួយហើយ ហើយត្រូវរង្វាន់នោះ ហាងលក់ទូរស័ព្ទនោះ ក៏បានទទួលរង្វាន់ជាទូរស័ព្ទដៃ មួយគ្រឿងផងដែរ។
តំណាងក្រុមហ៊ុន sony បានមានប្រសាសន៍នៅក្នុងពិធី ចាប់ឆ្នោតនាពេលនោះ ដោយបានលើកទឹកចិត្ត ដល់អតិថិជទាំងអស់ ដែលបានទិញផលិតផល sony ហើយនោះ ត្រូវតែជាវផលិតផលណា ដែលមានប័ណ្ណធានា ដើម្បីជៀសវាងនូវរបស់របរក្លែងក្លាយ៕

www.dap-news.com

www.dap-news.com

រថយន្ត Mercedes-Benz ស៊េរីទំនើបៗ ចំនួន៦ ប្រភេទ នាំមកដល់ កម្ពុជា (Video Inside)

E-mail Print PDF

ភ្នំពេញៈ រថយន្ត មែសឺដេស-បិនស៍ (Mercerdes-Benz) ស៊េរីទំនើបៗ ចំនួន៦ប្រភេទ ដែលផលិតនៅ ប្រទេសអាល្លឺម៉ង់ បានបង្ហាញខ្លួន នៅលើទីផ្សារប្រទេសកម្ពុជាហើយ ដែលត្រូវបានគេ ដាក់តាំងបង្ហាញ នៅក្នុងសណ្ឋាគារ សូហ្វីតែលភ្នំពេញ ផូគីត្រា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅ ។

 រថយន្តប្រភេទនេះ ត្រូវបាននាំចូល ដោយក្រុមហ៊ុន ហ៊ុងហ៊ាប (កាំបូឌា) ចំកាត់ ដែលជាក្រុមហ៊ុន ចែកចាយ ផ្តាច់មុខ នូវរថយន្តប្រភេទ Mercerdes-Benz នៅកម្ពុជា ពីក្រុមហ៊ុន Daimler AG ដែលផលិតរថយន្ត Mercerdes របស់អាល្លឺម៉ង់ ។

លោក វុង ពិលី នាយកប្រតិបត្តិក្រុមហ៊ុន ហ៊ុងហ៊ាប (កាំបូឌា) បានឱ្យដឹងថា ការតាំងបង្ហាញនេះ មានរថយន្ត Mercerdes-Benz ស៊េរីទំនើបៗ ដូចជា ML 250 CDI 4MATIC, S 400 Hybrid, E 300 AMG, CLS 350 BlueEFFICIENCY, SLK 200 Roadster និងរថយន្ត មែសឺដេស-បិនស៍ SLS AMG Coupé ជារថយន្ត ដ៏ល្អប្រណិត និងមានលក្ខណៈទំនើបបំផុត ។ លោកបន្ថែមថា មែសឺដេស-បិនស៍ SLS AMG Coupé រថយន្ត ជារថយន្ត ដ៏ល្អពិសេសបំផុត ដែលមានលក្ខណៈទំនើប ជាមួយនឹងរូបរាងដ៏ស្រស់ សង្ហា មានតែមួយគត់នៅកម្ពុជា ។លោករំពឹងថា រថយន្ត Mercerdes-Benz ដែលបានដាក់តាំងបង្ហាញ ទាំងនេះ នឹងក្លាយជារថយន្ត ដ៏ពេញនិយម បំផុត ពីសំណាក់អតិថិជន នៅកម្ពុជា ។

គួរបញ្ជាក់ថា រថយន្តប្រភេទ Mercerdes-Benz ត្រូវបាននាំចូលដោយ ក្រុមហ៊ុន ហ៊ុងហ៊ាប (កាំបូឌា) ចំកាត់ ពីក្រុមហ៊ុន Daimler AG របស់អាល្លឺម៉ង់ តាំងពីឆ្នាំ១៩៥៣ មកម្ល៉េះ ហើយរថយន្តប្រភេទនេះ ត្រូវបានពេញនិយមប្រើប្រាស់យ៉ាងច្រើនគួរសម ពីសំណាក់អតិថិជន នៅក្នុងប្រទេសកម្ពុជា ៕ 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

You must have the Adobe Flash Player installed to view this player.

Fish & Co ផ្តល់ជូនឈុត អាហារថ្មី សម្រាប់អតិថិជន គ្រប់គ្នា

E-mail Print PDF

ភ្នំពេញៈ ជាថ្មីម្តងទៀត ដើម្បីផ្តល់ជូន ដល់អតិថិជនគ្រប់គ្នា ជាពិសេស យុវវ័យនានា ឱ្យបានភ្លក់រសជាតិ អាហារឈ្ងុយឆ្ងាញ់ ប្លែកៗនោះ Fish & Co ដែលជា ភោជនីយដ្ឋានដ៏ទំនើបមួយ នៅតាម បណ្តោយ មាត់ទន្លេ ក្បែផ្សាររាត្រី នាថ្មីៗនេះ បានរៀបចំឈុតអាហារ យ៉ាងពិសេសៗ ក្នុងតម្លៃសមរម្យ ជាច្រើន ប្រភេទទៀត ដែលកាន់តែទាក់ទាញជាងមុន។

Fish & Co តែងតែបានទទួលការគាំទ្រ យ៉ាងខ្លាំងពីសំណាក់ អតិថិនរបស់ខ្លួន ជាបន្តបន្ទាប់ តាមរយៈ ការរៀបចំ ឈុតអាហារផ្សេងៗ ប្លែកៗ ជារៀងរាល់ខែ ។ ដោយឡែកលើកនេះ ភោជនីយដ្ឋានលក្ខណៈ បរទេសមួយនេះ បានរៀបចំឈុតអាហារមួយ ចំនួនទៀត សម្រាប់អតិថិជន របស់ខ្លួន ទទួលទាន ដូចខាងក្រោម៖

Photo by DAP-NEWS

Photo by DAP-NEWS

Fish & Co ជានាមសញ្ញា ដ៏ល្បីល្បាញមួយ នៅទ្វីបអាស៊ី  ក្នុងការផ្តល់សេវាកម្ម ម្ហូបអាហារ ដែល បង្កើតឡើង ដំបូងនៅ ប្រទេសសិង្ហបុរី ក្នុងឆ្នាំ១៩៩៨ ហើយបែកសាយសាខា ទៅដល់ បណ្តាប្រទេស មួយចំនួន ដូចជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ភីលីពីន ព្រុយនេ និងមជ្ឈឹមប្រទេស ព្រមទាំងបាន បង្កើតនៅ កម្ពុជា ក្នុងរាជធានីភ្នំពេញ កាលពីដើម ឆ្នាំ២០១២ មកម្ល៉េះ។

នាយកគ្រប់គ្រងភោជនីយដ្ឋាន  Fish & Co កម្ពុជា បានឱ្យដឹងថា Fish & Co តែងតែមានកម្មវិធី ពិសេស សម្រាប់ផ្តល់ជូនអតិថិជន ជារៀងរាល់ខែ ។ លោកមានប្រសាសន៍ថា “ទន្ទឹមនឹងមានការ គាំទ្រពីសំណាក់ ប្រជាពលរដ្ឋកម្ពុជា Fish & Co បានបង្កើតឈុតអាហារ យ៉ាងពិសេស ថែមទៀត ដើម្បីឱ្យ ពួកគេបាន រីករាយ ទទួលទានជាមួយក្រុមគ្រួសារ ឬគូស្នេហ៍ ក៏ដូចជាមិត្តភក្តិ របស់គេ” ។

គួរបញ្ជាក់ថា អតិថិជនអាចទំនាក់ទំនង បញ្ជាទិញ តាមទូរស័ព្ទលេខ 023 966 969 ឬក៏មកកាន់ អាសយដ្ឋាន Fish & Co ផ្ទាល់ផងដែរ នៅផ្ទះលេខ១៣៩ មហាវិថីព្រះស៊ីសុវត្ថិ ខាងត្បួង ផ្សាររាត្រី ចម្ងាយ៥០ម៉ែត្រ ៕

Page 16 of 18

Cebu Pacific Air