Wednesday, Mar 29th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

MSI ឈ្នះពានរង្វាន់ Award of Best Windows Laptop លើកទីពីររបស់ ទស្សនាវដ្តី PCMag Readers’ Choice ឆ្នាំ២០១៧

ភ្នំពេញ៖ក្រុមហ៊ុន MSI បានឈ្នះពានរង្វាន់ជាប់ៗ គ្នាពីរលើក នៃកុំព្យូទ័រយួរដៃ Best Windows Laptop របស់ទស្សនាវដ្តីអាមេរិក PCMag Readers’ Choice ឆ្នាំ២០១៧ ដែលជាទស្សនាវដ្តីកុំព្យូទ័រ មានកេរ្តិ៍ឈ្នោះល្បីបំផុត នៅសហរដ្ឋអាមេរិក។

MSI មិនមែនគ្រាន់តែមានឈ្មោះក្នុងចំណោមអ្នកលេងហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញខ្លួនឲ្យទៅជាម៉ាកកុំព្យូទ័រយួរមួយផងដែរ ដែលបញ្ជាក់ថា Best Windows Notebook ជាមួយនឹងការច្នៃប្រឌិត, ភាពរីករាយ ,និងអាចជឿទុកចិត្តបានសម្រាប់អ្នកប្រើប្រាស់ទូទៅ។

MSI មានការយល់ដឹងយ៉ាងច្បាស់ក្នុងវិស័យហ្គេម ដោយឆ្លងតាមការពិចារណា បទពិសោធន៍របស់អ្នកលេងហ្គេម និងចែករំលែកគំនិតជាមួយពួកគេ។ MSI បានធ្វើការងារយ៉ាងយូរ ជាមួយនឹងទ្រឹស្តីថា “មានតែអ្នកលេងហ្គេម រចនាសម្រាប់អ្នកលេងហ្គេមដូចគ្នា (Only Gamers Design for Gamers)"។

PERFORMANCE បំពាក់បច្ចេកវិទ្យាចុងក្រោយដូចជា៖ Super RAID 4, PCIe GEN.3 x4 SSD, អង្គចងចាំ DDR៤-2400 , បច្ចេកវិទ្យាជំនូយឲ្យត្រជាក់ និង Thunderbolt 3។ កុំព្យូទ័រម៉ាក MSI ផ្តល់ឲ្យអ្នកលេងហ្គេមនូវបទពិសោធលេងហ្គេមយ៉ាងរលូនមិនគួរឲ្យជឿ និងមានអនុភាព។ VISUAL បំពាក់ 120 Hz Panel មុនគេបង្អស់ , 4K LCD display , Matrix Display , និង True Color Technology ផ្តល់អ្នកលេងហ្គេមនូវការកម្សាន្ត ដែលមានកំរិតច្បាស់ល្អបំផុត។

AUDIO បំពាក់បច្ចេកវិទ្យា Nahimic2+ ,Nahimic VR ,និងHi-Res Audio ផ្តល់នូវសំលេង មានគុណភាពខ្ពស់ ពេលលេងហ្គេម និងហ្គេម VR។ CONTROL ,Dragon Center (mobile app available), SteelSeries powered keyboard, SteelSeries Engine 3 និងCherry MX Speed Sliver Switches មុនគេបង្អស់ ការគ្រប់គ្រងបានរឹងមាំ ដែលមិនធ្លាប់មាន ផ្តល់នូវការបញ្ជាពេញលេញក្នុងការងារហ្គេម។
STREAMING បំពាក់ Killer DoubleShot Pro និង XSplit Gamecaster កុំព្យូទ័រយួរដៃម៉ាក MSI ផ្តល់នូវការភ្ជាប់អ៊ីនធើណេត ដ៏មានស្ថេរភាព៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top