Sunday, Apr 30th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រុមហ៊ុនសាមសុង ប្រកាសប្រមូល Galaxy Note 7 ត្រឹមថ្ងៃទី ៣១ មីនា

ក្រុមហ៊ុនសាមសុង សូមប្រកាសជូនដំណឹង សារជាថ្មីម្តងទៀត ដល់អតិថិជន Galaxy Note7 ទាំងអស់ថា កម្មវិធីប្តូរ Galaxy Note 7 យកទឹកប្រាក់វិញ នឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនាខាងមុខនេះ តែប៉ុណ្ណោះ។     

នៅក្នុងប្រទេសកម្ពុជា អតិថិជន Galaxy Note7 អាចយកទូរស័ព្ទ មកប្តូរយកទឹកប្រាក់ ដែលខ្លួនបានទិញ។ 

កម្មវិធីនេះនឹងបន្តត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះប៉ុណ្ណោះ នៅគ្រប់ហាងទំនើបសាមសុង ដែលនាំចូលផលិតផលសាមសុងផ្លូវការ នៅកម្ពុជា។
1. សម្រាប់អតិថិជន ដែលបានទិញពីហាងទំនើប សាមសុង Apsara, KLD ឬ Nika ដែលជា អ្នកនាំចូលផលិផល សាមសុងផ្លូវការ   សូមអញ្ជើញទៅកាន់ ហាងទំនើបសាមសុង KLD  ទល់មុខអាគារភ្នំពេញថៅវើ  ហាងទំនើបសាមសុង Apsara នៅជិតផ្សារដេប៉ូ ឬ ហាងទំនើបសាមសុង Nika ជិតស្តុបបូកគោ។
2.​​​ សម្រាប់អតិថិជន ដែលមិនបានទិញពីហាងទំនើប សាមសុង Apsara, KLD ឬ Nika សូមអញ្ជើញទៅកាន់ហាង ដែលលោកអ្នកបានទិញ ដើម្បីទទួលបានការសម្របសម្រួល ពីហាងទាំងនោះ សម្រាប់កម្មវិធីនេះ។

ក្រុមហ៊ុនសាមសុង «សូមអភ័យទោស ដោយសុច្ចចិត្ត ចំពោះការលំបាកដល់អតិថិជន និងដៃគូនានា ហើយក្រុមហ៊ុនសូមលើកទឹកចិត្ត ដល់អតិថិជន Galaxy Note7 ទាំងអស់ ចូលរួមជាមួយកម្មវិធីនេះ»។ 

គួរបញ្ជាក់ថា ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនសាមសុង បានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្ត ឈប់ផលិត Galaxy Note7 តែម្តង។ ​អតិថិជនទាំងអស់ ដែលកំពុងប្រើប្រាស់ ទាំង Galaxy Note7 ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ព្ទ និងឈប់ប្រើប្រាស់បន្ត ហើយទទួលយកអត្ថប្រយោជន៍ ពីការដូរយកទូរស័ព្ទសាមសុងថ្មី ជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញ។

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top