Sunday, Feb 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប្រជាពលរដ្ឋប្រទះ​ឃើញ រថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស RX 330 មួយគ្រឿង ត្រូវគេយកមកប្លុងចោល នៅផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង 

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះ​ឃើញ រថយន្តមួយគ្រឿង ម៉ាកលុច្សស៊ីស RX 330 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5264  ត្រូវបានបុរសម្នាក់យកមកប្លុងចោល នៅចំណុចផ្លូវបេតុង ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយប្រទះឃើញរថយន្តប្លុងចោលនេះ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅលោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែន នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ ហើយលោកអធិការក៏បានឲ្យ សមត្ថកិច្ច មកយករថយន្តលុច្សស៊ីសនេះទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់។ 

ប្រជាពលរដ្ឋ រស់នៅកន្លែងកើតហេតុបានដឹងថា ប៉ុន្មានថ្ងៃកន្លងមកនេះ ឃើញមានបុរសម្នាក់ បានយករថយន្តលុច្សស៊ីស​ មកប្លុងចោល ដោយឡើងជិះរថយន្តស្ព័រ ជាមួយស្រី្តម្នាក់ចេញទៅបាត់រហូត  ដោយមិនឃើញម្ចាស់មកយករថយន្តវិញ ទើបប្រជាពលរដ្ឋរាយការណ៍ទៅលោកអធិការ ខណ្ឌពោធិ៍សែនជ័យតែម្តង។ 

ជាមួយគ្នានោះ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែន ក៏បានអំពាវនាវរកម្ចាស់រថយន្តលុច្សស៊ីស ដូចបានបង្ហាញខាងលើនេះ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top