Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

នារីម្នាក់ ចងកធ្វើអត្តឃាត ដោយមិនដឹងមូលហេតុ នៅលើដើមស្វាយ

កំពត៖ នារីម្នាក់បានដាច់ចិត្តចងក ធ្វើអត្តឃាតសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ នៅលើដើមស្វាយ ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិព្រៃគគី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកដងទង់ បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ក្រោញ ស្រីពៅ ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅភូមិកំរ៉ែងក្រសាំង ឃុំខ្ជាយខាងជើង ស្រុកដងទង់ ។ មន្ត្រីនគរបាលរូបនេះ បានបន្តថា តាមសាក្សីបានឲ្យដឹងថា ២ទៅ៣ថ្ងៃ មុនពេលកើតហេតុ នារីរងគ្រោះ បានប្រើពាក្យសម្តីថា ខ្លួនពិតជាពិបាកចិត្តខ្លាំងណាស់ ។ 

តែទោះជាយ៉ាងណា ក្រោយពីកម្លាំងនគរបាលជំនាញ បានចុះធ្វើកោសល្យវិច្ច័យរួចហើយក្តី រហូតមកដល់ពេលនេះ កម្លាំងបាននិងកំពុងស្រាវជ្រាវ រកមូលហេតុពិត ពាក់ព័ន្ធនៃការស្លាប់ របស់នារីរងគ្រោះខាងលើនេះហើយ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top