Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

រថយន្ត និងរថយន្ត បើកបរបញ្ច្រាស់ទិសគ្នា បុកលាន់ដូចរន្ទះបាញ់ រងរបួស ៩នាក់

កំពង់ស្ពឺ៖  រថយន្តចំនួន ២គ្រឿង បើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ហើយបុកគ្នាលាន់ដូចរន្ទះបាញ់ខែចេត្រ បណ្ដាលឲ្យមនុស្សចំនួន ៩នាក់ បានរងរបួសធ្ងន់-ស្រាល គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ នៅលើងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិត្រពាំងក្រឡាញ់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

យោងតាមមន្ត្រីនគរបាលចរាចរណ៍ បានឲ្យដឹង មានរថយន្ត ១គ្រឿង ម៉ាកកូរ៉ូឡា ពណ៌ស្លែរ ពាក់ផ្លាកលេខ កំពង់ចាម 2A-0779  អ្នកបើកបរ ឈ្មោះ ណុប សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃទាល សង្កាក់ចោមចៅ ខណ័ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ របួសស្រាល អ្នករួមដំណើរ ៨នាក់ ទី១. ឈ្មោះ ណុប រតនា ភេទប្រុស  អាយុ២៦ឆ្នាំ របួសស្រាល, ទី២. សើរ ស្រីវីន ភេទ ស្រីអាយុ៧ឆ្នាំ របួសធ្ងន់, ទី៣. ម៉ាន់ សុខា ភេទស្រី អាយុ៣៨ឆ្នាំ របួសធ្ងន់, ទី៤. ម៉ាន់ ផាវីន ភេទស្រី អាយុ១០ឆ្នាំ របួសស្រាល, ទី៥. ម៉ាន់ គន្ធា ភេទ ស្រីអាយុ១០ឆ្នាំ របួសធ្ងន់ (បាក់ជើង), ទី៦. សើរ ស្រីម៉ី ភេទស្រី អាយុ១៣ឆ្នាំ របួសស្រាល, ទី៧. ម៉ាន់ វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ របួសធ្ងន់ និងទី៨. ម៉ាន់ សៀងលី ភេទស្រី អាយុ៣៦ឆ្នាំ របួសស្រាល  ។

នគរបាលដដែល បានបន្តថា រថយន្តខាងលើ បានបើកបរពីទិសខាងកើត ទៅទិសខាងលិចមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ  ភ្នំពេញ 3A-7635 អ្នកបើកបរមិនស្គាល់ឈ្មោះ ដែលបកបរបញ្ច្រាស់ទិសគ្នា ចំកង់ក្បាលរថយន្តខាងឆ្វេង ។

ក្រោយពេលកើតហេតុ អ្នកបើបរ រថយន្តហ៊ីយ៉ាន់ដាយបានចុះរត់គិចខ្លួនបាត់ ។ រថយន្តតូចខូចខាតធ្ងន់ រថយន្តធំខូចខាតស្រាល ត្រូបានយកមករក្សារទុក នៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច  ដើម្បីចាត់ការតាមនិតិវិធី ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top