Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្មេង៤នាក់ លង់ទឹកស្លាប់ នៅក្នុងស្ថានីយស្រះទឹកស្អាត របស់ក្រុមហ៊ុនមួយ នាខេត្តតាកែវ

ភ្នំពេញ៖ក្មេងចំនួន៤នាក់នៅថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០១៧នេះ បានលង់ទឹកស្លាប់ នៅក្នុងស្ថានីយស្រះទឹកស្អាត របស់ក្រុមហ៊ុនទឹកស្អាតមួយ នៅក្នុងភូមិតាមួង ឃុំព្រៃផ្គាំ ស្រុកអង្គបុរី ខេត្តតាកែវ។

យោងតាមសេចក្ដីរាយការណ៍ ពីភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ប្រចាំខេត្តតាកែវ បានឲ្យដឹងថា នាវេលាម៉ោងប្រហែល៣និង២០នាទី រសៀលថ្ងៃទី ២០ ខែមីនា មានក្មេងលង់ទឹកស្លាប់ចំនួន៤នាក់ នៅក្នុងស្រះទឹកស្អាតរបស់ឈ្មោះ ឈុន សារិន ។ ក្មេងទាំង៤នាក់នោះ រួមមានទី១ ឈ្មោះ សុខ ផានិត ភេទប្រុស អាយុ៤ឆ្នាំ មានទីលំនៅស្ថិតក្នុងភូមិ តាមូង ឃុំព្រៃផ្គាំ ស្រុកអង្គរបុរី ខេត្តតាកែវ ,ទី២ឈ្មោះ សុខ អាម ភេទ ប្រុស អាយុ ៤ឆ្នាំ ,ទី៣ឈ្មោះ សុខ ហេង អាយុ ភេទប្រុស អាយុ៤​ឆ្នាំ ,និងទី៤ ឈ្មោះ រឿន ស្រីយ៉ា ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top