Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ANCHOR BEACH CARNIVAL 2017 នឹងកក្រើក សម្រាប់រយៈពេល ២រាត្រីដំបូងនៅភ្នំពេញ

ភ្នំពេញ៖ កម្មវិធីតែមួយគត់ ដែលមិនធ្លាប់មាន នៅកម្ពុជាពីមុនមកដែលប្លែក និងអស្ចារ្យគឺកម្មវិធី ANCHOR BEACH CARNIVAL 2017 ដែលនឹងចាប់ផ្តើម ពីម៉ោង៥ល្ងាច ដល់ម៉ោង១២យប់ នៅថ្ងៃសៅរ៍ និងអាទិត្យទី 18-19 មីនា ដែលនិងប្រព្រឹត្តទៅ នៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ។

ហើយពីម៉ោង៥ល្ងាច ដល់ម៉ោង៨យប់ នឹងមាន Carnival preferment ដែលជាការសម្តែងក្បាច់រាំដ៏អស្ចារ្យ ពីអ្នករាំដ៏សង្ហារនិងស្រស់ស្អាត ចំនួន២០រូបជាមួយនឹងសម្លៀកបំពាក់ និងការតុបតែងគួរឲ្យទាក់ទាញបែបអ្នកលំហែរ តាមឆ្នេរខ្សាច់ ហើយក៏មានសម្តែង ការព្រួសភ្លើង បង្វិល់កងភ្លើង។ ទន្ទឹមនឹងនោះ ភ្ញៀវទាំងអស់អាចចូលរួម លេងហ្គេមបាល់ទះ, បោះកូនបាល់ចូលធុងសាំង ដើម្បីទទួលបានរង្វាន់ ពីស្រាបៀរ ANCHOR ។

បន្ទាប់មកលោកអ្នកក៏អាចចូលរួម ទស្សនាដោយផ្ទាល់នូវការប្រគុំតន្ត្រី ដែលរៀបចំដោយ ក្រុមហ៊ុនស្រាបៀរ ANCHOR ដែលវត្តមានតារាល្បីៗ ដូចជា លោក ឆាយ វីរៈយុទ្ធ, លោក ខាន់ ជេមស៍, អ្នកនាង ពេជ្រ សោភា, 
លោក ហ្សូណូ, លោក Step, លោក ជីដេវីដ លោក នីកូ លោក វង្ស ដារ៉ារតនា កញ្ញា ឈិន ម៉ានិច្ច និង លោក ឃី សុឃុន ហើយអ្វីដែល កាន់តែអស្ចារ្យ លោកអ្នកនឹងបានជួបជាមួយនឹង តារាចម្រៀងមកពី ព្រះរាជាណាចក្រថៃ គឺលោក Nick Kunatip និងលោក Bad Nongbew ។

ដោយឡែកលោកអ្នកនឹងទទួលបាន បទពិសោធន៍ថ្មីបំផុត ជាមួយ ANCHOR BEACH CARNIVAL 2017 និងការពិសាស្រាបៀរនៅលើឆ្នេរខ្សាច់ ដែលមិនធ្លាប់មានពីមុននៅភ្នំពេញ ព្រោះមានការដាក់តាំង លក់ស្រាបៀរ ANCHOR ជាមួយតម្លៃសមរម្យ ហើយរាល់ការទិញ៦ដប ឬ ៦កំប៉ុង លោកអ្នកនឹងទទួលសន្លឹកឆ្នោត១សន្លឹក ដើម្បីដូរយករង្វាន់ មួក, ឬ អាវយឺត, វ៉ែនតា, កន្សែងបង់ក, ស្បែកជើង៕
 

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top