Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សម្ដេចតេជោ អំពាវនាវ ឲ្យភាគីពាក់ព័ន្ធចូលរួមបុណ្យ សមុទ្រលើកទី៣ ឲ្យបានផុសផុល

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា បានអំពាវនាវឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិទាំងអស់ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យមចូលរួមឲ្យបានផុសផុល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ពិធីបុណ្យទន្លេលើកទី៣ ប្រារព្ធឡើងនៅថ្ងៃទី២៤-២៦ ខែមិនា ឆ្នាំ២០១៧ នាខេត្តស្ទឹងត្រែង។

យោងតាមលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន  ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ ឲ្យដឹងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ដើរតួនាទីជា "មាសប៉ៃតង" រួមចំណែកដល់ការអភិវឌ្ឍសេចកិច្ច-សង្គម តាមរយៈការបង្កើត និងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែងទ្រទ្រង់កំណើតសេដ្ឋកិច្ច បង្កើនចំណូលជាតិ ចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ ពីសេសចូលរួមដល់ការឆ្លើងតបនិងបម្រែបម្រួលអាកាសធាតុ ដែលជាបញ្ហាប្រឈមជាសាកល។

លិខិតបន្តថា ភាពសម្បូរបែប នៃសក្ដានុពលទេសចរណ៍ តាមដងទន្លេ បាននឹងកំពុងរួមចំណែកធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្របកដោយឧត្តមភាព និងភាពទាក់ទាញខ្ពស់ និងចូលរួមចំណែកសម្រេចចក្ខុវិស័យ អាស៊ានជាគោលដៅទេសទេសចរណ៍ លំដាប់ថ្នាក់ពិភពលោក និងប្រកបដោយភាពកក់ក្ដៅ "ASEAN; the World-Class Destination" និង "ASEAn; Feels the Warmth" ស្របដែលទេសចរណ៍ តាមដងទន្លេ ជាពិសេសទន្លេមេគង្គ បានក្លាយជាផលិតផល ទេសចរណ៍សំខាន់មួយ សម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ាន។

លិខិតដដែលបន្តទៀតថា "សម្ដេតេជោក៏បានអំពាវនាវ ដល់ប្រតិបត្តិករទេសចរណ៍ ទេសចរជាតិនិងអន្តរជាតិ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋ ចូលរួមសកម្មភាព ចលនាប្រឡងប្រណាំង "ទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ" និងការថែរក្សាសោភ័ណភាព អនាម័យ បរិស្ថាន ដែលជាកក្តាចម្បង ដែលមិនអាចខ្វះបាន ក្នុងការថែរក្សាសោភ័ណភាព ខេត្តតាមដងទន្លេឲ្យស្រស់ស្អាត គង់វង្សយូរអង្វែងដើម្បី បន្តទុកជាមរតក ដល់កូនចៅជំនាន់ក្រោយ" ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top