Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

សមត្ថកិច្ចចុះចាប់ត្រាក់ទ័រ ២គ្រឿង និងមនុស្ស៣នាក់ ពីបទឈូសឆាយកាប់ទន្ទ្រានយកដីខុសច្បាប់

ភ្នំពេញ ៖ រដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងសង្កាត់រដ្ឋបាលព្រៃឈើក្រយាង និងសមត្ថកិច្ច កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានចុះបង្ក្រាបបទល្មើសកាន់រាន ដុតឈូសឆាយ ហ៊ុព័ទ្ធដីព្រៃឈើខុសច្បាប់ ស្ថិតនៅភូមិ ត្រពាំងកកោះ ឃុំបឹងល្វា ស្រុកសន្ទុក ដោយចាប់យកត្រាក់ទ័រចំនួន ២គ្រឿង និងឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ។

យោងតាមបណ្ដាញទំនាក់ទំនងសង្គម (Facebook) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹង ថា ត្រាក់ទ័រ១គ្រឿង ត្រូវចាប់បាននៅចំណុច UTM (៥៧៥៦៨៥-១៤០០១២០)  ឃាត់មនុស្សបានចំនួន ២នាក់ ដោយផ្ទៃដីដែលងការកាប់រានដុតឈូសឆាយ ហ៊ុព័ទ្ធធ្វើជាកម្មសិទ្ធិទំហំ ៣០,៦៤០ហិកតា ។

ត្រាក់ទ័រ១គ្រឿងទៀត ចាប់នៅចំណុច UTM (៥៧៤៥៧២-១៤០១២១៩) ឃាត់ខ្លួនមនុស្សម្នាក់ ដោយដីព្រៃរង ការកាប់រានចំនួន ៦,៨៣អា ។ បច្ចុប្បន្នវត្ថុតាង និងមនុស្សត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅផ្នែករដ្ឋបាល ព្រៃឈើកំពង់ថ្ម ដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។

ដោយឡែក នាយរងសង្កាត់រដ្ឋបាលព្រៃឈើសាលាសវិស័យសហការ ជាមួយកម្លាំងអាវុធហត្ថ និងអធិការដ្ឋាន នគបាលស្រុកប្រាសាទបល្ល័ង្ក បានចាប់ឃាត់រថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2k-4220 ដឹកឈើអារលេខ២ ចំនួន២៤ដុំ ស្មើ០,៨៧ម៣ និងឃាត់ខ្លួនមនុស្សម្នាក់ នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ដោយគ្មានលិខិត្តអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ ។ ដួចនេះបាននាំយកមក សរពសាលាវិស័យ ដែលមានលោក គឹម សាវុធ ជាអ្នកទទួលថែរក្សាបណ្តោះអាសន្ន ដើម្បីចងក្រងសំណុំរឿង តាមនិតីវិធីច្បាប់ស្តីពីព្រៃឈើ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top