Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កម្ពុជានឹងទទួលបានការ គាំទ្របន្ថែមពីលេខាធិការដ្ឋាន ពង្រឹងក្របខណ្ឌសមាហរណកម្ម

ភ្នំពេញ៖ លោកបណ្ឌិត រ៉ាត់ណាកា អាឌីការី (Ratnakar Adhikar) នាយកប្រតិបត្តិនៃ ក្របខណ្ឌសមាហរណកម្ម (EIF)នៅក្នុងជំនួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មរបស់កម្ពុជា នាឱកាសនៃកិច្ចប្រជុំតុមូលចិន លើកទី ៥ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧បានសន្យាផ្តល់ការ គាំទ្រដល់ស្ថានបេសកម្ម អចិន្ត្រៃយ៍ថ្មីរបស់កម្ពុជា ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីបំពេញតួនាទីជា ប្រធានសម្របសម្រួលក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច (LDCs)។

យោងតាមបណ្ដាញសង្គម ហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថាលោកនាយកប្រតិបត្តិ ក៏បានថ្លែងការកោតសរសើ ដល់ក្រសួង ពាណិជ្ជកម្មកម្ពុជាក្នុងការ រៀបចំកិច្ចប្រជុំតុមូលចិន លើកទី ៥នេះ បានយ៉ាងល្អ និងការបង្កើតតំណាងស្ថានបេសកម្ម អចិន្ត្រៃយ៍របស់កម្ពុជា ប្រចាំ WTO ដើម្បីពង្រឹងការអភិវឌ្ឍ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ជាការឆ្លើយតបលោក ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណដល់លោកបណ្ឌិត រ៉ាត់ណាកា និងលេខាធិការដ្ឋាន EIF ដែលបានជួយគាំទ្រកម្ពុជាច្រើន ឆ្នាំមកនេះ ជាពិសេសការកសាងសមត្ថភាព នាយកដ្ឋានសហប្រតិបត្តិកា រអន្តរជាតិ ដើម្បីដឹកនាំចរចា និងអនុវត្តន័គម្រោងផ្សេងៗដូចជា កម្មវិធី EIF-Tier 1 និងកម្មវិធីធ្វើពិពិធកម្ម និងពង្រីកការនាំចេញកម្ពុជា ដំណាក់កាលទី ១ និងទី ២ ក៏ដូចជាកម្មវិធីគាំទ្រនិរន្តរភាព ដែលមានគោលបំណង ផ្សារភ្ជាប់ភាពខ្វះខាត ក្រោយពីគម្រោងរបស់ EIF មួយចំនួនត្រូវបានបញ្ចប់។

លើសពីនេះលោករដ្ឋមន្ត្រី ក៏បានលើកសរសើរចំពោះការគាំទ្ររបស់ EIF ក្នុងការបង្កើតសាលា បង្រៀនធ្វើម្ហូបរបស់កម្ពុជា ដែលបានអនុវត្តន៍ ក្រោមក្របខណ្ឌភាពជា ដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជន (PPP)។ បច្ចុប្បន្ន កំពុងធ្វើការបណ្តុះបណ្តាលយុវជន-យុវនារីកម្ពុជា ដើម្បីធ្វើការក្នុងវិស័យ បដិសណ្ឋារកិច្ចនៅ ក្នុងព្រះរាជាណាចក្រកម្ពុជា៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top