Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចិន ព្រមានប្រទេសតូច និងធំល្មម កុំឲ្យចូលរួម ជាមួយប្រទេសធំៗ

សិង្ហបុរី ៖ ប្រទេសចិន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ សន្ដិសុខតំបន់ អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ពីគោល ជំហរ និងព្រមានថា ប្រទេសដែលមានទំហំតូច និងធំល្មម មិនចាំបាច់ និងមិនគួរចូលរួម ឫលូកដៃ ក្នុងចំណោម ប្រទេសធំៗនោះទេ ដោយការលើកឡើងនេះ ត្រូវបានពិភពលោកយល់ឃើញថា មិនចង់ឲ្យប្រទេសតូចៗ ជាច្រើនទៀត ជាប់ពាក់ព័ន្ធនឹងជម្លោះ ឫសង្គ្រាមត្រជាក់រវាងខ្លួន និងអាមេរិក។

ប្រទេសចិនបានបញ្ជាក់ពីគោលជំហររបស់ខ្លួនថា​"ប្រទេសទាំងអស់គួរបង្កើតកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីធានា មាគ៌ាថ្មីនៃ កិច្ចចរចា ជាជាងការប្រឈមមុខដាក់គ្នា និងធានាបាននូវភាពជាដៃគូ ជាជាងសម្ព័ន្ធមិត្ត និងកសាង ភាពជាដៃគូតំបន់អាស៊ីប៉ាស៊ីហ្វិក សម្រាប់ការជឿជាក់គ្នាទៅវិញទៅមក ដើម្បីទទួលបាននូវកិច្ច សហប្រតិបត្តិការប្រកបដោយផ្លែកផ្កា និងផលប្រយោជន៍។

ប្រទេសចិននៅតែបន្ដប្ដេជ្ញាធ្វើការរក្សាឲ្យបាននូវស្ថេរភាព និងសន្ដិភាពក្នុងតំបន់សមុទ្រចិនខាងត្បូង និងបន្ដ ដើម្បីរក្សាកិច្ច សន្ទនាទៅលើបញ្ហាជាមួយនឹងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយបើទោះ ជាយ៉ាង ទីក្រុងប៉េកាំងក៏បាន ព្រមានផងដែរថា ខ្លួនអាចនឹងត្រូវបានបង្ខំលើបញ្ហានោះ ដែលចាំបាច់ ត្រូវធ្វើការ ឆ្លើយតប ទៅនឹងសកម្មភាពបង្កជម្លោះ ដែលរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន ផលប្រយោជន៍ និងសិទ្ធិដែនសមុទ្ររបស់ខ្លួន ថែមទាំងធ្វើឲ្យប៉ះពាល់ ដល់ស្ថេរភាព និងសន្ដិភាពក្នុងតំបន់សមុទ្រខាងត្បូង៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top