Sunday, Feb 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ម៉ិកស៊ិក បញ្ជាក់ថា នឹងមិនចំណាយប្រាក់ សាងសង់ជញ្ជាំង ព្រំដែនជាមួយអាមេរិក

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មានស៊ីអិនអិន បានចេញផ្សាយផ្សាយឲ្យដឹងថា ប្រធានាធិបតីម៉ិកស៊ិក បញ្ជាក់ ថា ប្រទេស របស់លោកនឹងមិនចំណាយប្រាក់សម្រាប់សាងសង់ជញ្ជាំងតាមបណ្ដោយព្រំដែនរវាងអាមេរិក និងម៉ិកស៊ិកនោះតែ ដែលធ្វើ ឡើងរយៈពេលប៉ុន្មានម៉ោង ក្រោយពីប្រធានាធិបតីជាប់ឆ្នោត អាមេរិកលោក ដូណាល់ ត្រាំ បានថ្លែងម្ដងហើយម្ដងទៀតក្នុង យុទ្ធនាការរបស់លោក ដោយប្ដេជ្ញាថា នឹងធ្វើដូចនោះ។

ការលើកឡើងរបស់ប្រធានាធិបតីម៉ិកស៊ិកលោក Enrique Peña Nieto ធ្វើឡើងក្នុងអំឡុងពេលការ ជួបជុំ ក្រុមអ្នកកាទូត ម៉ិកស៊ិក ខណៈពេលដែលរូបលោក បានគុសបញ្ជាក់ពីបំណង ចង់មានទំនាក់ទំនង វិជ្ជមាន រវាងប្រទេសទាំងពីរ និងបានលើក ឡើងពីបញ្ហាប្រឈមមួយចំនួន ដែលរូបលោកលើកឡើងថា អាច សហការគ្នាបាន ហើយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេស របស់លោកនឹង មិនចំណាយប្រាក់លើគម្រោង សាងសង់ជញ្ជាំរបស់លោក ដូណាល់ ត្រាំ នោះទេ។

ប្រធានាធិបតីម៉ិកស៊ិករូបនេះបានបន្ថែមទៀតថា​ "នេះជាគឺជាភស្ដុតាង ដែលយើងមានភាពខុសគ្នា មួយ ចំនួនជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ដូចជាប្រធានបទការសាងសង់ជញ្ជាំងជាដើម ដែលប្រទេស ម៉ិកស៊ិក ប្រកាសថា នឹងមិនចំណាយលើគម្រោងនេះ"៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top