Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ចិន បញ្ជូននាវាផ្ទុកយន្តហោះ Liaoning ឆ្លងកាន់កោះតៃវ៉ាន់ ដើម្បីចូលរួមសមយុទ្ធ យោធាមួយនៅ សមុទ្រចិនខាងត្បូង

ប៉េកាំង៖ ចិន បានធ្វើការបញ្ជូននាវាខ្នាតធំដែលផ្ទុកយន្តហោះជាច្រើនគ្រឿង គេស្គាល់ឈ្មោះថា Liaoning ធ្វើណើរឆ្លងកាត់ដែនកោះតៃវ៉ាន់ ដើម្បីចូលរួមសមយុទ្ធមួយនៅដែនសមុទ្រចិនខាង ត្បូង ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ ២០១៧ថា អ្នកនាំពាក្យមួយរូបមកពីយោធាជើងទឹកសេរីភាពប្រជាមានិត (PLA) បានថ្លែងថា នៅថ្ងៃព្រហស្បតិ៍នេះ នាវា Liaoning បានធ្វើដំណើរឆ្លងកាត់ដែនកោះតៃវ៉ាន់ ដោយឆ្ពោះត្រង់ទៅមុខក្នុងគោលបំណងដើម្បី​ចូលរួមក្នុង សកម្មភាពនៃការធ្វើ​សមយុទ្ធយោធាមួយ​នៅឯដែនសមុទ្រចិនខាងត្បូង និងជាការសាកល្បងនូវដំណើរ ការរបស់នាវាយក្សមួយនេះផងដែរ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top