Sunday, Feb 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អង្គការ សហប្រជាជាតិ ៖ ជិតពាក់កណ្ដាល នៃជនរងគ្រោះ ទីក្រុងមូស៊ូលទាំងអស់ គឺជាជនស៊ីវិល

នាពេលថ្មីៗនេះ អង្គការសហប្រជាជាតិ បាននិយាយថា ចំនួនជិតពាក់កណ្ដាល នៃជនរងគ្រោះ នៅក្នុងដំណើរ ប្រតិបត្តិការ វាយសម្រុកដើម្បីដណ្ដើមយកទីក្រុងមូស៊ូល ពីការកាន់កាប់របស់ពួកអ៊ីស្លាម គឺជាជនស៊ីវិល។

តាមការចុះផ្សាយរបស់ Ibtimes អង្គការលំដាប់ពិភពលោកមួយនេះ ធ្លាប់បានធ្វើការព្រមាន អំពីវិបត្តិដែល នឹងកើតឡើងដ៏យូរអង្វែង មុនពេលយុទ្ធនាការគាំទ្រសហរដ្ឋអាមេរិក ដើម្បីដណ្ដើមយកទីក្រុងមូស៊ូល បានចាប់​ផ្តើមកាលពីខែតុលា ដែលការព្រមានទាំងនោះ ផ្តោទៅលើចំនួនប្រជាជនដ៏ធំ ដែលនឹងត្រូវជម្លៀសចេញ​ពីទីលំនៅស្ថានរបស់ខ្លួន ក្នុងទីដែលប្រយុទ្ធគ្នា។

ប៉ុន្តែតាមទិដ្ឋភាពជាស្តែង ក្នុងរយៈពេល៣ខែក្នុងយុទ្ធនាការនោះ វិបត្តិមានភាពធ្ងន់ធ្ងរឆ្ងាយ​ជាងការព្យាករណ៍​របស់ UN ដោយជនស៊ីវិល មានចំនួនសមាមាត្រនៃការស្លាប់កើនឡើងខ្ពស់ខុសពីធម្មតា៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top