Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

យោធាតួកគី៖ យន្តហោះវាយប្រហារ ដែនអាកាស សម្លាប់ក្រុម IS អស់២២នាក់ នៅស៊ីរី

អង់ការ៉ា៖ យោធាតួកគី បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះវាយប្រហារដែនអាកាស របស់តួកគី បានសម្លាប់ក្រុមរដ្ឋឥស្លាម (IS) អស់ចំនួន២២នាក់ ដែលបានទម្លាក់គ្រាប់បែក ចំទីតាំងរបស់ IS នៅ Al-Bab ភាគខាងជើងប្រទេសស៊ីរី ក្នុងរយៈពេល២៤ម៉ោង កន្លងមកនេះ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យដឹង នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ ២០១៧។

យោធាបានលើកឡើង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា គោលដៅទាំងឡាយ នៅក្នុងការឡោមព័ទ្ធ ពីដែនអាកាស ​ក្នុងនោះ មានទីតាំងដែលគ្រប់គ្រងដោយ ក្រុមរដ្ឋឥស្លាម ចំនួន១៦០កន្លែង រាប់បញ្ចូលទាំងទីតាំងការពារខ្លួន ជម្រកស្នាក់អាស្រ័យ និងបញ្ជាការដ្ឋានជាដើម៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top