Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ក្រុមហ៊ុនប៊ូអ៊ីង ទើបទទួលបាន កិច្ចសន្យាយោធា តម្លៃជាង៣ពាន់លានដុល្លារ សម្រាប់ការលក់ ឧទ្ធម្ភាគចក្រចម្បាំង Apache ទៅឲ្យអារ៉ាប៊ីសាអូឌីត

អាមេរិក៖ យោងតាម ក្រសួងការពារជាតិអាមេរិក នាពេលថ្មីៗនេះ ក្រុមហ៊ុនប៊ូអ៊ីង ទើបបានទទួលកិច្ចកុងត្រាតម្លៃ ៣,២ពាន់លានដុល្លារ ដើម្បីលក់ឧទ្ធម្ភាគចក្រចម្បាំង Apache ដ៏ទំនើបទៅឲ្យអារ៉ាប៊ីសាអូឌីត។

យោងតាមប្រភពព័ត៌មានរបស់ Defence News បានឲ្យដឹងថា កិច្ចសន្យាទិញលក់នេះ បានស្នើឲ្យមានផលិតកម្មដ៏ពេញលេញ សម្រាប់ឧទ្ធម្ភាគចក្រចម្បាំងដ៏ទំនើប AH-64E Apache ទាំងថ្មី និងទាំងដែលមានស្រាប់ ហើយវានឹងត្រូវត្រួតពិនិត្យ ដោយទីបញ្ជាការកិច្ចកុងត្រាទ័ពអាមេរិក។

គួរបញ្ជាក់ផងដែរថា យោងតាម UPI ក្រៅពីសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីត ឧទ្ធម្ភាគចក្រចម្បាំងពហុតួនាទី AH-64 Apache ក៏កំពុងត្រូវបានប្រតិបត្តិការប្រើប្រាស់ ដោយយោធាអេហ្ស៊ីប ក្រិក អ៊ីស្រាអែល ជប៉ុន កូរ៉េខាងត្បូង និងចក្រភពអង់គ្លេស៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top