Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

លិចទូកនេសាទ នៅភាគខាងកើត ប្រទេសចិន បាត់ខ្លួនមនុស្ស ៦នាក់

HANGZHOU ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មានឲ្យ ដឹងនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៧ថា ក្រុមអ្នកជួយសង្គ្រោះ បានកំពុងធ្វើការរាវរក អ្នកនេសាទចំនួន ៦នាក់ដែល បានបាត់ខ្លួននៅ ក្នុងសមុទ្រ បន្ទាប់ពីមានករណីលិចទូកនេសាទ ចំនួនមួយគ្រឿង នៅក្នុងដែនទឹក ភាគខាងកើតប្រទេសចិន នៅក្នុងខេត្ត ហ្សេជៀង ។ អាជ្ញាធរជើងទឹក នៅក្នុងតំបន់បានបញ្ជាក់ យ៉ាងដូច្នេះ ។

បើតាមការអះអាងពី អ្នកនាំពាក្យមួយរូប មកពីលេខាធិការដ្ឋាន សុវត្ថិភាពដែនទឹក នៃរដ្ឋបាលក្រុង Zhoushan បានឲ្យដឹថា ទូកនោះមានមនុស្សនៅលើ ចំនួន១១នាក់ ហើយបានលិចក្នុង សមុទ្រ នៅម៉ោង៥ព្រឹក នៅជិតកោះ Shulaghu ។

អ្នកនាំពាក្យ បាននិយាយថា មនុស្សចំនួន៥នាក់ ត្រូវបានជួយសង្គ្រោះ ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top