Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ត្រេកអរណាស់ ពេលនេះទាហានស៊ីរី វាយដណ្ដើមបានតំបន់ទាំងអស់ ដែលធ្លាក់ក្នុងដៃក្រុមឧទ្ទាម

ដាណឺម៉ាក ៖ វាជារឿងដ៏រីករាយមួយ ដែលថា កងកម្លាំងយោធា នៃរដ្ឋាភិបាលស៊ីរី បានវាយដណ្ដើម​បានមកវិញនូវតំបន់ទាំងអស់ ដែលតំបន់ទាំងនោះ បានធ្លាក់ចូលទៅក្នុងដៃក្រុមឧទ្ទាម ក្នុងអំឡុងពេលការ​ប៉ះទង្គិចគ្នាទ្រង់ទ្រាយធំនៅក្នុងទីក្រុងដាណឺម៉ាក ដែលស្ថិតនៅតំបន់ភាគខាងកើតប្រទេស នេះបើយោង​តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា ក្នុងពេលកន្លងមកក្នុងអំឡុង ពេលប្រយុទ្ធគ្នារវាងក្រុមឧទ្ទាម និងកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅ​ក្នុងទីក្រុងដាណឺម៉ាក ជាសោកនាដកម្មដ៏ធំមួយសម្រាប់ប្រទេសស៊ីរី ហើយអ្វីដែលអាក្រក់នោះគឺ តំបន់ជា​ច្រើននៅក្នុងទីក្រុងខាងលើ ត្រូវបានក្រុមឧទ្ទាម វាយដណ្ដើមបាន យកទៅធ្វើជាមូលដ្ឋានរបស់ខ្លួន ទើបតែពេលនេះ ទាហានស៊ីរីវាយដណ្ដើមបានវិញ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top