Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់ លើសពី១៤.០០០នាក់ ដោយសារការទទួលទាន អាហារ មានសារធាតុអំបិលច្រើន

បរទេស៖ គេហទំព័រព័ត៌មាន របស់អង់គ្លេសឈ្មោះ Sky News បានចុះផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃចន្ទនេះ ថា ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់លើសពី ១៤.០០០នាក់ ដោយសារតែការ ទទួលទានអាហារ សម្បូរសារធាតុអំបិលច្រើន ។

ក្រុមអ្នក ផលិតម្ហូបអាហារ និយាយថា កិច្ចប្រជុំស្តីពី ការកាត់បន្ថយការប្រើប្រាស់ សារធាតុអំបិល មិនត្រូវបានលើកឡើងចំគោលដៅនោះទេ ដោយសារវាប៉ះពាល់ ដល់ប្រយោជន៍យ៉ាងច្រើនរបស់ពួកគេ ។

សារធាតុអំបិលនេះ ត្រូវបានគេហៅថា ជាឃាតករលាក់មុខ បង្កឲ្យមានជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល សម្ពាធឈាមឡើងខ្លាំង និងជំងឺបេះដូង ។

លោក Graham MacGregor សាស្ត្រាចារ្យមួយរូប និងជាប្រធានត្រួតពិនិត្យ មើលទិន្នន័យទាំងឡាយ ដែលទាក់ទងនឹងការប្រើប្រាស់ នូវសារធាតុអំបិល និងសុខភាព ហៅថា (CASH) បានលើកឡើងថា អ្វីដែលងាយស្រួលបំផុតនោះគឺ ធ្វើឲ្យវាទទេតែម្តងទៅ អាហារដែលមានតម្លៃថោក មិនមានសារធាតុអំបិលច្រើននោះទេ ហើយការប្រើប្រាស់អំបិល គឺថា ប្រើសេរីតែម្តង ។

"នេះគឺជារឿងអាស្រូវ ប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ។ ចក្រភពអង់គ្លេស ជាប្រទេសដែលនាំមុខគេ ក្នុងការណែនាំឲ្យធ្វើការកាត់បន្ថយ នូវសារធាតុអំបិល ប៉ុន្តែរដ្ឋាភិបាល ដូចជាមិន ធ្វើអី្វទាល់តែសោះ ដើម្បីធានាថា ឆ្នាំ២០១៧ ត្រូវកំណត់ឲ្យច្បាស់លាស់ នូវប្រើប្រាស់សារធាតុអំបិល" ។

លោកសាស្ត្រាចារ្យ MacGregor កំពុងតែជំរុញឲ្យរដ្ឋាភិបាល ធ្វើការរឹតត្បិត ដោយកំណត់នូវបរិមាណ នៃសារធាតុអំបិល ដែលបានប្រើប្រាស់ នៅក្នុងចំណីអាហារកែច្នៃ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top