Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ស៊ូដង់ ចុះហត្ថលេខា ជាមួយនឹងក្រុមហ៊ុនរុស្ស៊ី ក្នុងការរុករក រ៉ែមាស

Khartoum: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមិនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងរ៉ែនៃប្រទេសស៊ូដង់ ​បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយនឹងក្រុមហ៊ុន របស់ប្រទេសរុស្សីមួយ កាលពីថ្ងៃចន្ទម្សិលមិញ ក្នុងការស្វែករករ៉ែមាស នៅតំបន់ភាគខាងកើតនៃប្រទេស។

កម្មវិធីនៃកិច្ចចុះហត្ថលេខានេះ ត្រូវបានប្រព្រឹត្តឡើង នៅក្នុងទីក្រុង Khartoum រវាងលោករដ្ឋមន្ត្រីក្រសួងរ៉ែ និងក្រុមហ៊ុនរ៉ែរុស្ស៊ី Esimath ដែលវាបានធ្វើឲ្យប្រទេសស៊ូដង់ បានក្លាយទៅជាគោលដៅថ្មី សម្រាប់អ្នកវិនិយោគទុន ខាងវិស័យរុករករ៉ែ។

គួរបញ្ជាក់ថា នាឆ្នាំ២០១៦កន្លងមក ប្រទេសស៊ូដង់ បានជីករករ៉ែមាស បានសរុបទៅដល់៩៣.៤តោន ដោយចំនួននេះកើនឡើង ចំនួន១៣ភាគរយ ​ធៀបទៅនឹងឆ្នាំ២០១៥ ដែលចំនួនមានត្រឹមតែ ៨២តោន៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top