Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

យូអិន: ចំនួនជនភៀសខ្លួន ចេញពីទីក្រុងមូស៊ូល នឹងកើនឡើងដល់ទៅ ៣២០០០០នាក់ ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ទៀត

យូអិន: ទីភ្នាក់ងារចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមិនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា ចំនួននៃជនភៀសខ្លួន ចេញពីទីក្រុងមូស៊ូល ប្រទេសអ៊ីរ៉ាក់ ​នឹងអាចកើនឡើងចន្លោះពី ៣០០០០០ទៅ៣២០០០០នាក់ ក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ បើយោងទៅតាមរបាយការណ៍ របស់អង្គការសហប្រជាជាតិ។

ចំណែកឯរបាយការណ៍របស់រដ្ឋាភិបាលអ៊ីរ៉ាក់ វិញ បានឲ្យដឹងថា ប្រជាពលរដ្ឋស៊ីវិល ប្រមាណជា១៨០០០០នាក់ ​ហើយដែលបានធ្វើដំណើរ ចាកចេញពីតំបន់ភាគខាងលិច នៃទីក្រុងមូស៊ូល គិតចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ នៅពេលដែលប្រតិបត្តិការយោធា បានចាប់ផ្តើមសាជាថ្មី នៅក្នុងតំបន់នោះ។

ឆាកប្រយុទ្ធគ្នា កំពុងកើតមាននៅក្នុងទីក្រុងមូស៊ូល រវាងក្រុមជ្រុលនិយមរដ្ឋឥស្លាម ដែលបានកាន់កាប់នៅក្នុងទីក្រុង តាំងតែពីឆ្នាំ២០១៤ ជាមួយនឹង ​យោធារដ្ឋាភិបាល បានបណ្តាលឲ្យមានមនុស្ស ស្លាប់រងរបួសរាប់មិនអស់ ហើយជនភៀសខ្លួន ចេះតែកើនឡើងឥតឈប់ឈរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top