Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ប្រធានាធិបតីស៊ីរី អាសាដនិយាយថា រុស្សីអាចដើរតួយ៉ាងសំខាន់ ក្នុងការការពារ ការវាយប្រហារពីសំណាក់ អ៊ីស្រាអ៊ែលមកលើស៊ីរី

ដាម៉ាស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី២១ ខែមិនា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកប្រធានាធិបតី របស់ប្រទេសស៊ីរី Bashar al-​Assad បានចេញមកនិយាយ កាលពីថ្ងៃចន្ទម្សិលមិញថា សម្ព័ន្ធមិត្តរបស់ខ្លួន គឺប្រទេសរុស្សី នឹងអាចដើរតួយ៉ាងសំខាន់បំផុត ​ក្នុងការការពារពីការវាយប្រហារ របស់ប្រទេសអ៊ីស្រាអ៊ែល មកលើប្រទេសរបស់ខ្លួន។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន មកពីប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញ នេះផងដែរ លោកប្រធានាធិបតីស៊ីរីរូបនេះ បានបញ្ជាក់ថែមទៀតថា ​ការការពារតំបន់ព្រំដែនរបស់ខ្លួន គឺជាសិទ្ធិ និងកាតព្វកិច្ច របស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ហើយប្រសិនបើយើងមិនធ្វើដូច្នោះ ពលរដ្ឋស៊ីរី និង ស្តីបន្ទោសទៅលើរដ្ឋាភិបាល ជាក់ជាមិនខាន។

ការលើកឡើងរបស់ប្រធានាធិបតីរូបនេះ ត្រូវបានគេមើលឃើញថា ត្រូវបានធ្វើឡើង ​នៅក្រោយពេលដែលការអះអាង របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានលើកឡើងថា ការវាយប្រហារតាមអាកាសមួយ​ របស់ប្រទេសអ៊ីស្រាអ៊ែល សំដៅរថយន្តនៅក្នុងខេត្ត Qunaiter ប្រទេសស៊ីរី ព្រមទាំង បានសម្លាប់បុរសម្នាក់ ដែលកំពុងបើករថយន្តនោះផងដែរ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top