Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ថៃជំរុញឲ្យឡាវ ធ្វើបត្យាប័ន​ អតីតមេដឹកនាំ អាវក្រហម មកវិញ

បាងកក៖ ប្រទេសថៃ គ្រោងនឹងអំពាវនាវ ទៅកាន់ប្រទេសឡាវ ឲ្យបញ្ជូនអតីតមេដឹកនាំអាវក្រហម ត្រឡប់មកវិញ ដើម្បីកាត់ទោស និងនាំមកនូវយុត្តិធម៌។​

យោងតាមសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ បានឲ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោក Prawit Wongsuwan ​រដ្ឋមន្រ្តីការពារជាតិថៃ នៅថ្ងៃចន្ទថា លោកនឹងអំពាវនាវខ្លីមួយ ទៅកាន់អាជ្ញាធរឡាវ ដើម្បីកំណត់ទីតាំង និងធ្វើបត្យាប័ន លោក Wuthipong "Ko Tee" Kochathamakul ដែលកំពុងលាក់ខ្លួន នៅកន្លែងណាមួយ ក្នុងប្រទេសជិតខាងថៃ មួយនេះ។

សូមជម្រាបផងដែរថា លោក Wuthipong ដែលគេស្គាល់ថា ជាអតីតមេដឹកនាំស្នូល របស់ក្រុមចលនាអាវក្រហម ប្រចាំនៅជាយក្រុងភាគខាងជើង ទីក្រុងបាងកក ត្រូវបានគេចោទប្រកាន់ថា បានជាប់ទាក់ទងនឹងការកាន់កាប់ អាវុធសង្គ្រាមខុសច្បាប់ និងបំពានច្បាប់ប្រទេស។

លោក Prawit Wongsuwan បាននិយាយថា លោក Wuthipong បានរត់ភៀសខ្លួន ទៅកាន់ប្រទេសឡាវ ​ហើយបានចូលរួម ជាមួយក្រុមសកម្មភាព នយោបាយសម្ងាត់របស់ថៃ ដោយបានចាប់ផ្តើម វាយប្រហារតាមប្រព័ន្ធអនឡាញ មកលើរដ្ឋាភិបាលបច្ចុប្បន្ន ដែលដឹកនាំដោយលោក ប្រាយុទ្ធ ចាន់ អូចា៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top