Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អង់គ្លេសកំពុងចូលខ្លួន​ មកពាក់ព័ន្ធជាមួយនឹង ស្ថានការណ៍តានតឹង រវាងរុស្សី និងអេស្តូនី

បរទេស: ប្រភពព័ត៌មានចុះផ្សាយដោយ គេហទំព័រ របស់ The International Business Times កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានឲ្យដឹងថា ការអះអាងរបស់លោក Sir​Michael Fallon រដ្ឋមន្ត្រីការពារជាតិនៃចក្រអង់គ្លេស អំពីផែនការបញ្ជូនយោធាអង់គ្លេស ចំនួន៨០០នាក់ ទៅកាន់ប្រទេសអេស្តូនី គឺជាផ្នែកមួយនៃការកាត់បន្ថយ សំពាធរបស់តំបន់Baltic ចេញពីការគម្រាមកំហែង របស់មហាអំណាចរុស្សី។

វាគឺជាការពង្រាយកងទ័ពនៃចក្រអង់គ្លេស ​ទៅកាន់បរទេសដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្ររបស់អង់គ្លេស គិតចាប់តាំងពីពេល សម័យសង្គ្រាមត្រជាក់មកហើយ ក៏ជាការតាំងចិត្តដ៏យូរមកហើយដែរ ពីសំណាក់អង់គ្លេស ក្នុងការធ្វើឲ្យប្រទេសអេស្តូនី ដែលជាប្រទេសជិតខាង មានស្ថានភាពប្រសើរឡើងពីសំពាធ ដែលបង្កឡើងដោយរុស្សី ក៏ដូចជាបញ្ហាជម្លោះ នៅអ៊ុយក្រែនផងដែរ។គួរបញ្ជាក់ថា ​ការប្រកាសដាក់ពង្រាយកងយោធា ពីសំណាក់កងកម្លាំងទ័ពអង់គ្លេសលើកនេះ គឺត្រូវបានធ្វើឡើង នៅតែពីក្រោយពេលដែលរុស្សី បានហៅការបញ្ជូនទ័ព របស់អង្គការណាតូ ទៅកាន់ប្រទេសអេស្តូនី គឺជាការគម្រាមកំហែងមួយ៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top