Monday, Mar 27th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

កូរ៉េខាងជើង ព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីពង្រីក ការបញ្ជូនចេញកម្លាំងពលកម្ម

សេអ៊ូល៖ យោងតាម ប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានឲ្យដឹងថា​ ប្រទេសកូរ៉េខាងជើងក្នុងពេលថ្មីៗនេះ បានចុះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ដើម្បីពង្រីកការបញ្ជូនចេញ នូវកម្លាំងពលកររបស់ខ្លួន ទៅកាន់ប្រទេសអាស៊ី បើទោះបីជាដឹងថា បានបង្កឲ្យមានភាពតានតឹងប្រឆាំង នឹងទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិ ទៅលើប្រទេសកម្មុយនីស្ដ ពីការបង្កជម្លោះ ដោយអាវុធនុយក្លេអ៊ែរ និងស៊ីល នេះបហើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់។

នៅក្នុងសេចក្ដីរាយការណ៍ របស់សារព័ត៌មានកណ្ដាលកូរ៉េខាងជើង បានចុះផ្សាយឲ្យដឹងថា ភាគីទាំងពីរកូរ៉េខាងជើង និងរុស្ស៊ី បានជួប ពិភាក្សាគ្នាពាក់ព័ន្ធ នឹងការបញ្ជូនចេញពលករកូរ៉េខាងជើង នៅក្នុងអំឡុងពេលកិច្ចប្រជុំ នៃក្រុមការងាររួមរបស់ពួកគេ នៅក្នុងទីក្រុង ព្យុងយ៉ាងកាលពីថ្ងៃសុក្រសប្ដាហ៍មុន និងត្រូវបានបង្ហោះ នៅលើអាខោនហ្វេសប៊ុក របស់ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅប្រទេសកូរ៉េខាងជើង។

ភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង​សាកលវិទ្យាល័យ សិក្សាបរទេសក្រុងព្យុងយ៉ាង និងវិទ្យា ស្ថានភាសារុស្ស៊ី នៅក្នុងរដ្ឋផួសឃីន នៅក្នុងនោះភាគីរុស្ស៊ី បានតម្រូវឲ្យពលករចំណាកស្រុកកូរ៉េខាងជើង ដើម្បីធ្វើតេស្ដ សមត្ថភាពភាសា និងប្រវត្តិសាស្រ្តរបស់ពួកគេផងដែរ ចាប់តាំងពីឆ្នាំ២០១៥៕

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top