Wednesday, Apr 26th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

អាមេរិក កំពុងព្រួយបារម្ភចំពោះ ការធ្វើតេស្ដម៉ាស៊ីន បាញ់គ្រាប់រ៉ុក្កែត របស់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ សេតវិមាននៃសហរដ្ឋអាមេរិក នៅថ្ងៃ​ចន្ទនេះ បានបង្ហាញពីការ ព្រួយបារម្ភរបស់ខ្លួន ចំពោះការធ្វើតេស្ដម៉ាស៊ីន បាញ់គ្រាប់រ៉ុក្កែត ដំណើរការដោយ ថាមពលខ្ពស់ របស់ប្រទេសកូរ៉េខាងជើង ចំពេលមានក្តីបារម្ភថា ប្រទេសកុម្មុយនិស្តមួយនេះ អាចនឹងប្រើម៉ាស៊ីននោះ ដើម្បី​គំរាមបាញ់ សាកល្បងកាំជ្រួច មីស៊ីលឆ្លងទ្វីប​ ដែលមានសមត្ថភាព ក្នុងការឈានដល់ទឹកដី សហរដ្ឋអាមេរិកបាន នេះបើយោងតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។

បើតាមការលើកឡើង របស់អ្នកនាំពាក្យសេតវិមាន អាមេរិកលោក Sean Spicer ​ជាការឆ្លើយតប  ទៅនឹងសំណួរប្រតិកម្មរបស់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ នៃការធ្វើ តេស្តម៉ាស៊ីន បាញ់គ្រាប់រ៉ុក្កែតនោះថា ​"យើងត្រូវបន្តការព្រួយបារម្ភ ជាមួយនឹងសកម្មភាព របស់កូរ៉េខាងជើង​នោះ ហើយជាមូលហេតុ ដែលមិនមែនមានតែ យើងនោះទេ ដែល​បន្តការសន្ទនា ជាមួយនឹងរដ្ឋមន្រ្តី នៃប្រទេស ជប៉ុន និងកូរ៉េខាងត្បូង ​ប៉ុន្តែយើងនឹងបន្តជម្រុញ ឲ្យប្រទេសចិន ក្នុងការបោះជំហានចូល ទៅក្នុងរឿងនោះ​ និងដើរតួនាទី យ៉ាងសំខាន់ក្នុងការ ប្រមានទាំងការបាញ់ មីស៊ីលឆ្លងទ្វីប និងអាវុធផ្សេងទៀត ដែលប្រទេស​កូរ៉េខាងជើង បានគំរាមក្នុងពេលកន្លងមក"។​

លោកបានបន្ដទៀតថា បន្ទាប់ពីរដ្ឋមន្រ្តី ការបរទេសអាមេរិក លោក Rex Trillorson ដែលបានជួបជាមួយ ប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ ក្រោយពីរូបលោក វិលត្រឡប់ពីដំណើរទស្សនកិច្ច ទៅកាន់ក្រុងតូក្យូ សេអ៊ូល និងប៉េកាំងរួចមកថា​ "ខ្ញុំគិតថា មានការកើនឡើង ការព្រួយបារម្ភចំពោះ ប្រទេសកូរ៉េខាងជើង ហើយ​ខ្ញុំគិតថា នោះជាផ្នែកមួយនូវអ្វី ដែលលោក រដ្ឋមន្រ្តីកាបរទេស នឹងយកទៅពិភាក្សា ជាមួយនឹងលោកប្រធានាធិបតី ក្នុងអំឡុងពេលកិច្ចប្រជុំ របស់អ្នកទាំងពីរ ៕​

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top