Sunday, Apr 30th | PHONE : 012 722 337 , | EMAIL : soyvicheth@gmail.com

ទស្សនាវិដេអូ មហាសង្ក្រាន ខ្មែរនៅកូរ៉េ ដែលជាព្រឹត្កិការ ដ៏ធំលើកដំបូង នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៧កន្លងទៅនេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហការជាមួយសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ នឹងរៀបចំព្រឹត្តិការណ៍ «មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ» ដ៏ធំប្រចាំឆ្នាំជាលើកដំបូងនៅសាធារណរដ្ឋកូរ៉េ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីបង្កើតភាពសប្បាយរីករាយ ជូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅ ធ្វើការ និងសិក្សា នៅសាធារណរដ្ឋកូរ៉េ ក្នុងស្មារតីខ្មែរតែមួយអនាគតតែមួយ ។ ព្រឹត្តិការណ៍ “មហាសង្រ្កាន្ដខ្មែរនៅកូរ៉េ” នេះ បានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី១៦ ខែមេសា ឆ្នាំ២០១៧ នៅសួនកំសាន្ដ Manseok Park នាទីក្រុងស៊ូវ៉ុន ខេត្តខ្យងគី សាធារណរដ្ឋកូរ៉េ ជាមួយនឹងកម្មវិធីប្រពៃណីជាច្រើនដូចជា៖ ពិធីសាសនា ពិធីពូនភ្នំខ្សាច់ ការបង្ហាញក្បាច់គុណបុរាណខ្មែរ កម្មវិធីសម្ដែងសិល្បៈប្រពៃណី ការលេងល្បែងប្រជាប្រិយ ការតាំងបង្ហាញមុខម្ហូប នំបង្អែមខ្មែរ និងការប្រគំតន្ត្រីសម័យខ្នាតធំដែលមានសិល្បករ-សិល្បការិនី ពីព្រះរាជាណាចក្រកម្ពុជាជាដើម។
សូមទស្សនាវិដេអូអំពីសកម្មភាព មហាសង្ក្រានខ្មែរនៅកូរ៉េ ខាងក្រោយនេះ៖

បញ្ជាក់៖ ហាម​យក​ព័ត៌មាន​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​បើ​មិន​ដូច្នោះ​យើង​នឹង​ចាត់​វិធាន​ការ​​ទៅ​តាម​ផ្លូវ​ច្បាប់​​..!!

Top