ភ្នំពេញ: យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែធ្នូ បានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនា តំបន់អង្គរបានចំនួន ១,៩៩៧,២៦៧នាក់ ទទួលបានចំណូល ៨៩,៥៥៥,៤៧៤ដុល្លារអាមេរិក។ ទិន្នន័យដដែលបានបញ្ជាក់ថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែ វិច្ឆិកា ឆ្នាំ២០១៩ បានលក់បណ្ណជូនភ្ញៀវចំនួន ១៩៣.២៦០នាក់ ធ្លាក់ចុះ១៧.១០ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល...
ភ្នំពេញ៖ យុវជន ប្រុស-ស្រី កំពុងស្តារនីតិសម្បទាបន្សាបថ្នាំញៀន ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រមាណជាង១៥០នាក់ ក្នុងចំណោមជិត៨០០នាក់ មានអការៈក្អួតចង្អោរ សង្ស័យថាពុលផ្លែត្រសក់ខ្ចី ។ យោងតាមអគ្គស្នងការ នគរបាលជាតិបានឲ្យដឹងថា ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង ២រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩...
ភ្នំពេញ៖ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩នេះ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជាបានអញ្ជេីញធ្វេីទស្សនកិច្ច ស្វែងយល់ពីសកម្មភាពកំចាត់មីន នៅសារមន្ទីរសន្តិភាពសកម្មភាព កំចាត់មីនអង្គភាព សុីម៉ាក់នៅ ខេត្តសៀមរាប។ នេះបើយោងតាមហ្វេសប៊ុក លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។ សូមបញ្ជាក់ជូនថាថ្មីៗនេះ តាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ...
បរទេស៖ តុលាការនៅប្រទេសសូរីណាម បានកាត់ទោសប្រធានាធិបតីរបស់ ប្រទេសនេះគឺលោក Desi Bouterse ពីបទឃាតកម្មចំពោះ ការប្រហារជីវិតគូប្រជែង ១៥ នាក់ ក្នុងឆ្នាំ ១៩៨២ បន្ទាប់ពីរដ្ឋប្រហារមួយ។ បុរសដែលត្រួតត្រាប្រវត្តិសាស្រ្តថ្មីរបស់ អតីតអាណានិគមហូឡង់រូបនេះ ត្រូវបានកាត់ទោសឱ្យជាប់ ពន្ធនាគាររយៈពេល ២០ ឆ្នាំ។ យោងតាមសារព័ត៌មាន The Guardian...
MEXICO CITY៖ មន្រ្តីបាននិយាយថា កងកម្លាំងសន្តិសុខម៉ិកស៊ិក បានធ្វើការប្រយុទ្ធគ្នា ដោយប្រើកាំភ្លើង បាញ់តទល់គ្នារយៈពេលមួយម៉ោង កាលពីថ្ងៃសៅរ៍ ជាមួយខ្មាន់កាំភ្លើង នៅក្នុងក្រុង Villa Union ដែលជាទីក្រុងមួយនៅរដ្ឋ Coahuila ស្ថិតនៅប្រហែលមួយម៉ោងនៅភាគនិរតីនៃទីក្រុង Eagle Pass រដ្ឋតិចសាស់ បណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់ ១៤ នាក់បានស្លាប់។...
ទ្រីប៉ូលី៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ថា មជ្ឈមណ្ឌលទទួលយកជន អន្តោប្រវេសន៍ នៅក្រុង Kurfa ភាគខាងត្បូងប្រទេសលីប៊ី បានប្រកាសអំពីការបញ្ជូនចេញជនអន្តោប្រវេសន៍ខុស ច្បាប់ចំនួន ១៤០នាក់ ទៅកាន់មាតុប្រទេស របស់ពួកគេវិញ ។ មជ្ឈមណ្ឌលបានឲ្យដឹងនៅក្នុង សេចក្តីប្រកាសព័ត៌មានមួយថា “ជនអន្តោប្រវេសន៍ ខុសច្បាប់ចំនួន១៤០នាក់...
ទីរ៉ាណា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Edi Rama បានថ្លែងកាលពីថ្ងៃសៅរ៍ថា ចំនួននៃអ្នកស្លាប់ ដោយសារគ្រោះរញ្ជួយដី មានចំនួន៥១នាក់ ហើយប្រតិបត្តិការនៃការរុករក និងជួយសង្គ្រោះបានបញ្ចប់ ក្រោយពីគ្រោះរញ្ជួយដីបានវាយប្រហារ ប្រទេសអាល់បានី កាលពីព្រឹកថ្ងៃអង្គារ ។ ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាល កាលពីព្រឹកថ្ងៃសៅរ៍ លោក Rama...
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន គ្រោងនឹងប្តូរតំណែង នាយករដ្ឋមន្រ្តី និងតែងតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ដែលជាផ្នែកមួយនៃការរុះរើគណៈ រដ្ឋមន្រ្តី នៅមុនការបោះឆ្នោតទូទៅ នៅខែមេសាខាងមុខ។ នេះបើយោងតាមសមាជិកសភា ជាន់ខ្ពស់នៃគណបក្សកាន់អំណាច គឺបក្សប្រជាធិបតេយ្យកូរ៉េ (DPK) និងប្រភពនៅខាងក្នុងវិមានខៀវ Cheong Wa...
ខេត្តបន្ទាយមានជ័យ: កម្លាំងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានស្ទាក់បង្ក្រាប រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន រិទ្ធិ មុនី បំពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណត រថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ ដកហូតបានគ្រឿងក្នុងជ្រូក ផ្ទុកសារធាតុគីមីជាង១តោន...
មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី២៩ ខែវិច្ឆិកាបានសរសេរថា រដ្ឋាភិបាលក្រុងមូស្គូ បានធ្វើការចាប់ឃាត់ខ្លួន ស្ត្រីដែលជាភ្នាក់ងារសន្តិសុខជាតិម្នាក់ របស់ខ្លួនក្រោយរកឃើញថា មានការសង្ស័យជាប់ពាក់ព័ន្ធ នឹងការផ្តល់ព័ត៌មានសំងាត់ នានាទៅឲ្យរដ្ឋាភិបាល នៃប្រទេសអ៊ុយក្រែន។ ស្ត្រីដែលត្រូវបានគេដឹងថា ជាជាតិរុស្សីត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង Savastopol ជាទីក្រុងធំបំផុតនៅក្នុងតំបន់ Crimeaប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ជាធររុស្សី មិនបានផ្តល់ព័ត៌មាន លំអិតអំពីស្ត្រីរូបនេះឡើយដោយ ត្រឹមបានអះអាងថាការ ស៊ើបអង្កេតកំពុងបន្តធ្វើនៅឡើយ។...