សេអ៊ូល៖ មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប បានលើកឡើងថា សុន្ទរកថាថ្មីៗនេះ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កំពុងផ្តោតលើការប្រើប្រាស់ កម្លាំងយោធាប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយបានមាក់ងាយមេដឹកនាំរបស់ខ្លួន លោក គីម ជុងអ៊ុន នឹងក្លាយជាបញ្ហាប្រឈមដ៏គ្រោះថ្នាក់បំផុត ប្រសិនបើពួកគេ មិនបានធ្វើឱ្យមានកំហុស។ អនុរដ្ឋមន្រ្តី ក្រសួងការបរទេសកូរ៉េខាងជើង លោក Choe Son-hui បានធ្វើការកត់សម្គាល់...
ភ្នំពេញ ៖ លោក TAMURA Tsutomu នាយកចាត់ការទូទៅ ក្រុមហ៊ុន NIPPON KOEI របស់ជប៉ុនបានចាប់អារម្មណ៍ លើផលិតកម្មសូត្រកម្ពុជា ហើយសរសើរថា មានគុណភាពល្អ ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរនិយមប្រើប្រាស់ តាមបែបប្រពៃណី តាំងពីបុរាណកាលមក ។ ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ភ្នំពេញ ៖ លេខាធិការដ្ឋាន នៃគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ បានចាប់រថយន្ត ដឹកទំនិញលើសទម្ងន់ ចំនួន២៥៥គ្រឿង និងពិន័យជាង៥៣២,៨០០,០០០ រៀល ។ យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩...
វ៉ាស៊ីនតោន៖ អតីតរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកលោក John Kerry កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តគាំទ្រការប្រកួតប្រជែង តំណែងប្រធានាធិបតី របស់អតីតអនុប្រធានាធិបតីអាមេរិក លោក Joe Biden ។ លោក John Kerry បានសរសេរ តាមបណ្តាញសង្គមថា “ដំបូងខ្ញុំមិនគាំទ្រលោក Joe នោះទេ...
សេអ៊ូល៖ ការិយាល័យប្រធានាធិបតី បានឲ្យដឹងថា ក្រុមប្រឹក្សាសន្តិសុខជាតិ របស់កូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ បានពិនិត្យឡើងវិញ នូវការវិវឌ្ឍន៍ដែលកំពុងកើតឡើង នៅឧបទ្វីបកូរ៉េ និងប្តេជ្ញាបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសជិតខាង ដើម្បីជំរុញឱ្យមានការចរចានុយក្លេអ៊ែរ រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ឆ្ពោះទៅមុខ។ នៅក្នុងសម័យប្រជុំប្រចាំសប្តាហ៍ នៃគណៈកម្មាធិការអចិន្ត្រៃយ៍របស់ NSC សមាជិករបស់ខ្លួន ក៏បានពិនិត្យមើលលទ្ធផល នៃកិច្ចប្រជុំកំពូលពិសេស...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០១៩ក្រោមប្រធានបទ “សារព័ត៌មានកម្ពុជា ក្នុងយុគសម័យ ៤.០” នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ពិតជាមានសារសំខាន់ស្របទៅនឹងនិន្នាការសកល ព្រមទាំងរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយដែល កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គលឯកជនដែលការពារដោយច្បាប់ ។ យោងតាមសារលិខិតសម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជាចេញផ្សាយថ្ងៃទី៥ ធ្នូ បានឲ្យដឹងថាវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំ២០១៩ ពិតជាមានសារសំខាន់ ស្របទៅនឹង និន្នាការសកល ដែលកំពុងបញ្ចូលបច្ចេកវិទ្យាឌីជីថល ទៅក្នុងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដើម្បីឲ្យអ្នកសារព័ត៌មានកម្ពុជាបានសិក្សាស្វែងយល់ និងចែករំលែកចំណេះដឹងអំពីគុណសម្បត្តិ និងគុណវិបត្តិ នៃការវិវត្តបច្ចេកវិទ្យាទំនើបផ្នែកប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។ សម្ដេចបន្ដថា “គោលដៅជំរុញការ ធ្វើឌីជីថលភាវូបនីយកម្ម ប្រព័ន្ធផ្សព្វផ្សាយទៅក្នុងទីផ្សារ ឲ្យកាន់តែមានសក្តានុពលខ្លាំងក្លាថែមទៀត និងបង្កើនកិច្ចសហការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្ស ឲ្យដើរទាន់ការវិវត្ត នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយទំនើប។ ព្រមទាំងរិះរកវិធានការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ដែលកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិបុគ្គលឯកជន ដែលត្រូវបានការពារដោយច្បាប់រដ្ឋ សន្តិសុខជាតិ និងស្ថិរភាពនយោបាយនៅកម្ពុជា”។ សម្តេចបន្ថែមថា ក្រៅពីបញ្ហាប្រឈមទៅ នឹងព័ត៌មានក្លែងក្លាយដែលសកលលោក កំពុងព្រួយបារម្ភ ស្ថាប័នសារព័ត៌មានកម្ពុជា ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍន៍ចំណេះដឹងថែមទៀត ទាំងសមត្ថភាពយល់ដឹង នៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ផលិតព័ត៌មានការរក្សាទុកទិន្នន័យនិងបញ្ជូនព័ត៌មានទាំង សមត្ថភាពវិភាគព័ត៌មាន ក្នុងនិងក្រៅប្រទេសឲ្យបាន ស៊ីជម្រៅកម្រិតអន្តរជាតិ និងការចែករំលែកព័ត៌មាន បានរហ័សទាន់សភាពការណ៍ ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ដែលអាចទុកចិត្ត បានព្រមទាំងជំរុញការអភិវឌ្ឍទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល ឲ្យបានសមស្របទាន់សភាពការណ៍វិវត្តនៃបច្ចេកវិទ្យាជីឌីថល ដើម្បីឆ្លើយតបទៅនឹងការប្រកួតប្រជែងទីផ្សារ លើវិស័យព័ត៌មាន រវាងសារព័ត៌មានប្រពៃណីជាមួយសារព័ត៌មានសម័យថ្មី ក៏ដូចជាការប្រកួតប្រជែងរវាងវិស័យសារព័ត៌មានសម័យថ្មី ជាមួយបណ្តាញផ្សព្វផ្សាយសង្គម ដែលកំពុងដណ្តើម ទីផ្សារនាពេលបច្ចុប្បន្ន ៕ ដោយ៖ អេង ប៊ូឆេង
កំពង់ចាម ÷ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធាន ក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ លោក សាស្ត្រាចារ្យ ធា គ្រុយ បានថ្លែងថា ជាគ្រូពេទ្យត្រូវតែខិតខំ បង្កើនសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីធ្វើការពិនិត្យ និងព្យា បាលជំងឺដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ លោករដ្ឋលេខាធិការ បានលើកឡើងដូច្នេះ នៅក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្ត្រលើក ទី១០...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា ការប្រារព្ធពិធីបុណ្យសមុទ្រឆ្នាំ២០១៩នេះ នឹងជាកាលានុវត្តភាព ដ៏ប្រសើរថ្មីមួយសម្រាប់កម្ពុជា ក្នុងការធ្វើឲ្យទីក្រុងជាប់មាត់ឆ្នេរ និងឆ្នេរសមុទ្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ស្របនឹងពាក្យស្លោក “ឆ្នេរសមុទ្រកម្ពុជា ៖ តារារៈនាទិនិរតី” ព្រមទាំងបង្កើន ស្មារតីស្រឡាញ់ជាតិមាតុភូមិ សាមគ្គីភាព និងមិត្តភាពផងដែរ...
ភ្នំពេញ៖ ក្រុមហ៊ុនទ្រូម៉ាន់នី បានត្រលប់មករួមដៃគ្នា ជាមួយក្រុមហ៊ុនCP ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ផលិត ផល ចំណីសត្វ ដែលល្បីល្បាញ នៅក្នុងប្រទេសកម្ពុជា ដើម្បីរៀបចំកម្មវិធី ពិសេសមួយ ជូនដល់អតិថិជន ។ ការផ្តល់ជូននោះ កាន់តែធំដែលមានរង្វាន់ជាច្រើន ដូចជា ម៉ូតូHonda Dream2020 ទូរស័ព្ទOppo A9 ទូរទស្សន៍32អ៊ីង និងរង្វាន់ជាច្រើនទៀត...
បរទេស៖ កាសែត Wall Street Journal បានទម្លាយព័ត៌មានមុននេះ ដោយដកស្រង់ប្រភពព័ត៌មានថា ក្រសួងការពារជាតិអាមេរិក កំពុងពិចារណាក្នុងការអនុញ្ញាតឱ្យ មានការដាក់ពង្រាយកងទ័ពចំនួន ១៤.០០០ នាក់បន្ថែមទៀតទៅកាន់មជ្ឈឹមបូព៌ា រួមជាមួយផ្នែករឹងយោធាផ្សេងៗ (សព្វាវុធ) ដើម្បីរារាំងការគំរាមកំហែង អ៊ីរ៉ង់នៅក្នុងតំបន់ តែដែលក្រោយមកព័ត៌មាននេះ ត្រូវបានបដិសេធដោយ អ្នកនាំពាក្យក្រសួងការពារជាតិ ។ យោងតាមសារព័ត៌មាន Sputnik...