ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ ចំណូលដែលសប្បុរសជន ចូលរួមដើម្បីធ្វើទំនើបកម្ម មន្ទីរពេទ្យកាល់ម៉ែតមានចំនួន ៧០,១៩១,៩៩៤ដុល្លារ និងប្រាក់រៀលចំនួន ៣២,១១០,០០០រៀល ។ នេះបើតាមការប្រកាស របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ សម្តេចបន្តថា បើគិតទាំងថវិកា ៣០លានដុល្លារ របស់រាជរដ្ឋាភិបាល គឺចំនួនទឹកប្រាក់ឡើងដល់ជាង...
វ៉ាស៊ីនតោន៖ មន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ ប្រហែលជាបានសម្លាប់ពលរដ្ឋជាង ១.០០០នាក់ ចាប់តាំងពីការតវ៉ាប្រឆាំង នឹងរដ្ឋាភិបាល បានផ្ទុះឡើង នៅពាក់កណ្តាលខែវិច្ឆិកា ដោយសារការដំឡើងថ្លៃសាំងភ្លាមៗ មិនអាចទទួលយកបាន ដោយហៅថា ជាវិបត្ដិនយោបាយមិនធ្លាប់មានរយៈពេល ៤០ឆ្នាំរបស់ខ្លួន។ អ្នកតំណាងពិសេស សម្រាប់អ៊ីរ៉ង់លោក Brian Hook បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា...
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ បានចុះទៅសម្របសម្រួល និងណែនាំដល់នាយក សាលាវេស្ទើនអន្តរជាតិ ឲ្យសិស្សានុសិស្សឈប់សម្រាក ដោយសារធ្វើរោងការបិទផ្លូវ គឺត្រូវចូលរៀនវិញជាធម្មតា ។ បើតាមការអះអាងពីរដ្ឋបាលខណ្ឌ គឺមិនមានការបិទផ្លូវទៀតនោះទេ គឺសិស្សានុសិស្សចូលរៀនជាធម្មតាវិញ ដោយគ្មានការខកខានឡើយ។ ការចុះអន្តរាគមន៍នេះ ក្រោយពីរដ្ឋបាលខណ្ឌចំការមន ទទួលបានព័ត៌មានពាក់ព័ន្ធ...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានកំណត់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់សំខាន់ ២ផ្សេងទៀត ។ លោក ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយកិច្ចប្រជុំអចិន្ត្រៃយ៍ថា...
បន្ទាយមានជ័យ៖ រថយន្តតូរីស ដឹកសាច់ជ្រូក និងគ្រឿងក្នុងជាង កន្លះតោន ត្រូវបានកម្លាំងការិយាល័យគយ ឃាត់ទុកកាលពីវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវលេខ៥ ស្ថិតក្នុង ភូមិ/សង្កាត់ទឹកផ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រកឃើញខូចគុណភាព ។ មន្ត្រីគយនិងរដ្ឋាករ បានបញ្ជាក់ថា ក្រោយពេលឃាត់រថយន្តសង្ស័យ ហើយមន្ត្រីជំនាញបានធ្វើការឆែកឆេរ...
តាមការគ្រោងទុក សមាគមអ្នកជំនាញអចលនទ្រព្យ (CREA) នឹងធ្វើការបោះឆ្នោត ជ្រើសរើសប្រធានសមាគម សម្រាប់អាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ នៅសណ្ឋាគារ Raffles Le Royal ចាប់ពីម៉ោង ២-៥ រសៀល ដោយការចូលរួមនេះ បើកសម្រាប់តែសមាជិក CREA ប៉ុណ្ណោះ និងមិនត្រូវបានបង់ប្រាក់ឡើយ...
ភ្នំពេញ៖ ក្រោយពីគម្រោងសាងសង់ មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ ឆ្នេរមាស ឆ្នេរប្រាក់ ដែលត្រូវបានសិក្សា និងកំណត់រួមគ្នាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Chen Yuan ប្រធានសមាគមទំនាក់ទំនង មិត្តភាពអន្តរជាតិចិន កាលពីខែមេសារួចមក វិនិយោគិនចិន នឹងចាប់ផ្តើមសាងសង់ មជ្ឈមណ្ឌលសន្និសិទអន្តរជាតិ ឆ្នេរមាស ឆ្នេរប្រាក់ នៅឆ្នេររាមខេត្តព្រះសីហនុ...
បរទេស: CNN ចេញផ្សាយកាលពីថ្ងៃអង្គារ ទី៣ ខែធ្នូបានសរសេរថា កងកម្លាំងកងទ័ពជើងទឹកអាមេរិក បានប្រកាសថា ខ្លួនទើបតែបានទទួលបានរង្វាន់ ដ៏ធំមួយពីសំណាក់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន តាមរយៈកញ្ចប់ប្រាក់ដល់ទៅ ២២ពាន់លានដុល្លារ ក្នុងការបញ្ជាទិញនាវាមុជទឹក ប្រយុទ្ធបច្ចេកទំនើបចុងក្រោយបំផុត ចំនួនដល់ទៅ ៩គ្រឿង។ កិច្ចសន្យាដ៏ធំសម្រាប់នាវាមុជទឹក វាយប្រហារប្រភេទ vigirna class ដែលដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានធ្វើឡើងក្នុងរយៈពេល តែប៉ុន្មានខែប៉ុណ្ណោះ...
វ៉ាស៊ីនតោន៖ លោក Siegfried S. Hecker អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអាមេរិក ដ៏ល្បីល្បាញបានអំពាវនាវ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន សម្រាប់ការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម លើកូរ៉េខាងជើង ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចអន្តរកូរ៉េ និងធ្វើឱ្យមានការរីកចម្រើន នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ របស់ប្រទេសកុម្មុយនិស្តមួយនេះ។ លោក Siegfried S. Hecker ដែលត្រូវបានគេស្គាល់ថា មានបទពិសោធផ្ទាល់ជាមួយ កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង...
ភ្នំពេញ៖ នាយកប្រតិបត្តិអង្គការ តម្លាភាពកម្ពុជាលោក ព្រាប កុល បានសម្តែងការអបអរសាទរ ចំពោះប្រមុខរាជរដ្ឋាភិបាល បានបញ្ចេញថវិកាចំនួន ៥០លានដុល្លារបន្ថែមទៀត ឲ្យធនាគារអភិវឌ្ឍន៍ជនបទ ទិញស្រូវពីប្រជាកសិករ ខណៈស្រូវបច្ចុប្បន្នមានការធ្លាក់ថ្លៃ ។ លោក ព្រាប កុល លើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ថា ជំនោរខែកក្តិកបានបក់ធ្លាក់លុយ ៥០លានដុល្លារ...