ស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-និងអធិការកិច្ច បានថ្លែងថា មិនត្រូវឲ្យអ្នកដទៃ ស្លាប់ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ ដោយសាតែយើង ជាអ្នកបង្ករនោះទេ ដូច្នេះយើងត្រូវគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ។ ការថ្លែងរបស់លោកស្រី ម៉ែន សំអន បែបនេះ នៅក្នុងពិធីប្រគល់មួកសុវត្តិភាព ចំនួន...
សូមចូលរួមតាមដាន ការចាក់ផ្សាយ លើកញ្ចក់ទូរទស្សន៍ នូវកម្មវិធី #ABCLionsOfFashion Gala Night Extravaganza និងស្វែងរក នូវអ្នកដែលទទួលជ័យលាភី ក្នុងរាត្រីដ៏ល្អឯកអស្ចារ្យ។ សូមកុំភ្លេចតាមដានទស្សនា និងរីករាយជាមួយ រាត្រីដ៏អស្ចារ្យ។ នេះជាកាលវិភាគ នៃការចាក់ផ្សាយ៖ -ស្ថានីយទូរទស្សន៍ បាយ័ន ថ្ងៃទី ១៥ ខែ ធ្នូ...
បរទេស៖ គណៈកម្មាធិការមិត្តភាពបរទេស របស់ព្រឹទ្ធសភាអាមេរិក នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់ ដែលហាមឃាត់មិនឲ្យប្រធានាធិបតី សហរដ្ឋអាមេរិកណាមួយ ដកអាមេរិកចេញពីអង្គការណាតូ ដោយគ្មានការអនុម័តយល់ព្រមពីសភា។ ច្បាប់ដែលអនុម័តដោយគណៈកម្មាធិការ នៅរសៀលថ្ងៃពុធនេះ នៅរង់ចាំការបញ្ជូនបន្តទៅព្រឹទ្ធសភា សម្រាប់ការបោះឆ្នោតពេញលេញ និងមានគោលបំណងបិទចន្លោះប្រហោង នៅក្នុងរដ្ឋធម្មនុញ្ញ បញ្ជាក់ពីដែលខ្លួនធ្វើឡើង ដោយដាក់ចូលក្នុងសន្ធិសញ្ញា ប៉ុន្តែមិនមែនអ្វីខ្លួនធ្វើដើម្បីចាកចេញនោះទេ។ ម្យ៉ាងទៀត ច្បាប់នេះ តាមសេចក្តីរាយការណ៍...
បរទេស៖ រដ្ឋាភិបាលទីក្រុងកង់បេរ៉ា កំពុងត្រៀមចំណាយថវិកាចំនួន ៧១៥ លានដុល្លារដើម្បីធ្វើឱ្យប្រសើរឡើង នូវមូលដ្ឋាន កងទ័ពជើងទឹក នៅដែនដីភាគខាងជើង របស់ប្រទេសអូស្ត្រាលី ដើម្បីផ្ទុកនាវាចម្បាំង អាមេរិកបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត យោធាអាមេរិក Stars and Stripes ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩...
បរទេស៖ ប្រេសិតសហរដ្ឋអាមេរិក ដែលកំពុងតែរៀបចំកិច្ចពិភាក្សាចរចាគ្នាជុំថ្មីមួយពួកតាលីបង់ បាននិយាយថា កិច្ចពិភាក្សាសន្តិភាព នឹងត្រូវបានផ្អាកមួយរយៈពេលខ្លី បន្ទាប់ពីមានការវាយប្រហារបណ្ដាលឲ្យមានមនុស្សស្លាប់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវគេថ្កោលទោសពួកសកម្មប្រយុទ្ធ។ លោក Zalmay Khalilzad ជាតំណាងពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុក ផ្សះផ្សារអាហ្វហ្គានីស្ថាន បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកខឹងសម្បារជាខ្លាំង ចំពោះការវាយប្រហារកាលពីថ្ងៃពុធ ទៅលើទីតាំងពេទ្យមួយកន្លែង ដែលកំពុងតែសាងសង់ជិតព្រលានយន្តហោះ Bagram បណ្ដាលឲ្យជនស៊ីវិលពីរនាក់ស្លាប់ និង៨០នាក់ផ្សេងទៀតរងរបួស។...
បរទេស៖ សកម្មភាពនៅស្ថានីយ បាញ់បង្ហោះផ្កាយរណប Sohae របស់ប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងតែកើនខ្លាំងឡើង បន្ទាប់ពីអី្វដែលទីក្រុងព្យុងយ៉ាង បានពិពណ៌នាថា គឺជាការតេស្តសាកល្បង ម៉ាស៊ីនរ៉ុកកែតដ៏សំខាន់មួយ ហើយនេះវាហាក់កូរ៉េខាងជើង មានបំណងបញ្ជូនសារមួយ ពីទីតាំងតេស្តនោះ។ មន្ត្រីយោធាកូរ៉េខាងត្បូងមួយរូប បាននិយាយប្រាប់ទូរទស្សន៍ក្នុងស្រុក SBS ថា កូរ៉េខាងជើងដឹងថា សកម្មភាពរបស់ខ្លួន កំពុងតែលេចច្បាស់ឡើង ចំពោះអាជ្ញាធរយោធាសហរដ្ឋអាមរិកនិងកូរ៉េខាងត្បូង...
ក្រុមវេជ្ជបណ្ឌិត ជាង១០០នាក់ បានជួបជុំគ្នា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ស្តីពី អាល្លែកហ្ស៊ីពិភព លោក ក្រោមប្រធានបទ “ផលប៉ះពាល់-នៃការបំពុលបរិយាកាស ធ្វើឲ្យអាល្លែកហ្ស៊ីច្រមុះ” ដោយមាន ការបង្ហាញ ពី ភស្តុតាងគ្លីនិក ដែលពិធីនេះរៀបចំឡើងដោយក្រុមហ៊ុន សាណូហ្វីកម្ពុជា នាល្ងាចថ្ងៃទី១៣ ធ្នូ ២០១៩ នៅភោជនីយដ្ឋាន ទន្លេបាសាក់ពីរ ក្នុងទីក្រុងភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ មានការពិភាក្សា លើប្រធានបទផ្សេងៗគ្នាជាច្រើនពីសំណាក់ វាគ្មិនដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ មកពីបណ្តាប្រទេសនានាដូចជា អេស្បាញ ប្រេស៊ីល សហរដ្ឋអាមេរិច និងកាណាដាជាដើម តាមរយៈ ការផ្សាយ បន្ត ផ្ទាល់ ពីទីក្រុង លីយ៉ុងប្រទេសបារាំង។ ប្រធានបទដែលលើកយកមកពិភាក្សាក្នុង កិច្ចប្រជុំមានដូចជា ប្រេវ៉ាឡង់ នៃ អាល្លែក ហ្ស៊ីច្រមុះ មុខងារ នៃការបំពុលបរិយាកាស ក្នុងការធ្វើឲ្យមានភាព ធ្ងន់ធ្ង រ នៃរោគ អាល្លែក ហ្ស៊ី ច្រមុះ ការ គ្រប់ គ្រង ព្យាបាលអាល្លែកហ្ស៊ីច្រមុះ ដែលធ្វើឲ្យមាន ភាពធ្ងន់ធ្ងរ ដោយការ បំពុល បរិយាកាស៖ ការឯកភាព គ្នា ជា អន្តរជាតិ ការរលាកច្រមុះ ដោយអាល្លែកហ្ស៊ី និងការបំពុលបរិយាកាស៖ ពីរោគ រាត ត្បាត ដល់ ភស្តុតាង គ្លីនិក រួមជាមួយការសួរ ឆ្លើយ ពី សំណាក់ក្រុមវេជ្ជបណ្ឌិត ផង ដែរ។ ក្នុងនោះ ក៏មានការបង្ហាញពីលទ្ធផល នៃការសិក្សាពី FEXPOLSAR ផងដែរ។ ថ្លែងក្នុងកិច្ចប្រជុំនេះ លោកស្រីវេជ្ជបណ្ឌិត Anne Ellis អ្នកវិភាគការ សិក្សា ស្តី ពី FEXPOLSAR ហើយ ក៏ជា សាស្រ្តាចារ្យ និងជាប្រធានផ្នែកអាល្លែកហ្ស៊ី និងភាពស៊ាំ នៃនាយកដ្ឋានឱសថ នៃសាកលវិទ្យាល័យ Queen’s University ក្នុងទីក្រុង Kingston Ontario និងជាប្រធានផ្នែក Environmental Exposure Unit (EEU) មកពីប្រទេសកាណាដា បានលើកឡើង ពីលទ្ធផលនៃការសិក្សាយ៉ាងដូច្នេះថា “សម្រាប់អ្នកជំងឺ អាល្លែក ហ្ស៊ីច្រ មុះ រោគសញ្ញាដូចជា តឹងច្រមុះ ឬហៀរសំបោរ រមាស់ភ្នែក ពិតជាបង្ករផលរំខាន_ចំពោះការងារ និងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ លោកស្រីវេជ្ជបណ្ឌិត បានបន្តថា “តាមរយៈការសិក្សាពីFEXPOLSAR បានបញ្ជាក់ថា ផលប៉ះពាល់នៃការបំពុលបរិយាកាស រួមចំណែកបង្ករ ឲ្យមាន រោគ សញ្ញា អាល្លែក ហ្ស៊ី ច្រមុះ បង្ករឡើង ដោយ អាល្លែកហ្សែន។ នេះជាលើកទីមួយ ហើយ ដែល យើង មាន ភស្តុតាងគ្លីនិក ដែល បង្ហាញ ថា ការព្យាបាល អាល្លែកហ្ស៊ី អាច កាត់ បន្ថយ រោគសញ្ញា ទាំងនេះ បាន។“ សាស្រ្តាចារ្យ Ignacio J. Ansotegui ប្រធាន និងជាអ្នកគ្រប់គ្រង អង្គការអាល្លែកហ្ស៊ីពិភពលោក (WAO) មកពីប្រទេសអេស្បាញនបានសង្កត់ធ្ងន់ ពីប្រេវ៉ាឡង់នៃអាល្លែកហ្ស៊ីច្រមុះថា “មនុស្សជាច្រើន គិតថាអាល្លែកហ្ស៊ី ច្រមុះមិនសំខាន់ នោះឡើយ។ ប៉ុន្តែរោគសញ្ញា របស់វាពិតជាមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរចំពោះ អ្នកដែល ទទួល រង ផលប៉ះពាល់ ដោយសារ ជំងឺនេះ។ ការបំពុលបរិយាកាសអាចបង្ករផលប៉ះពាល់នយ៉ាងខ្លាំងលើ អាល្លែក ហ្ស៊ី ច្រមុះ ដោយសារវា អាចធ្វើឲ្យស្ថានភាព នៃរោគសញ្ញានេះកាន់តែធ្ងន់ធ្ងរ បាន។” បច្ចុប្បន្ននេះ មនុស្សប្រមាណ ៤០០លាននាក់ទូទាំងពិភពលោកទទួលរង ពីអាល្លែកហ្ស៊ីច្រមុះ។ ត្រឹមឆ្នាំ ២០៥០ គេរំពឹងថាអាល្លែកហ្ស៊ីនឹងប៉ះពាល់ មនុស្សម្នាក់ ក្នុងចំណោម ២នាក់ ពោលគឺ ៥០%ទូទាំង សាកលលោក។ នេះបើយោងតាម Global Allergy and Asthma European Network។ អាល្លែកហ្ស៊ី អាចកើនឡើងជាញឹក ញាប់ ហើយធ្ងន់ធ្ងរអាស្រ័យ លើបរិស្ថានជុំវិញបុគ្គលម្នាក់ៗ។ ការបំពុល បរិយាកាស ក៏ អាចបង្ករឲ្យមានភាព ធ្ងន់ធ្ងរ លើរោគសញ្ញា ដែលបង្ករឡើងដោយអាល្លែកហ្សែនផងដែរ។ ការសិក្សាក៏បានបង្ហាញ ពីផលប៉ះពាល់ដែលបណ្តាលមកពី សមាសភាគ នៃការបំពុល បរិយាកាសពោល គឺផ្សែងចេញពីយានយន្ត ទៅលើភាពធ្ងន់ធ្ងរនៃរោគសញ្ញា អាល្លែកហ្ស៊ីច្រមុះ ដែលបង្ករដោយអាល្លែកហ្សែន និងកំណត់ថាតើ Allegra®/Telfast® (fexofenadine...
បរទេស៖ តំណាងសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមិនអាចបដិសេធពីភាពអាចទៅរួច ដែលកូរ៉េខាងជើងអាចនឹងប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលវាយប្រហារ ចម្ងាយឆ្ងាយផ្សេងទៀត នៅក្នុងតេស្តបន្ទាប់នោះទេ ហើយនេះគឺជាទង្វើមួយ ដែលគេទទួលស្គាល់ថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ។ ឯកអគ្គរដ្ឋទូត លោកស្រី Kelly Craft ជាក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បាននិយាយប្រាប់គណៈប្រតិភូថា ការព្រមានរបស់កូរ៉េខាងជើង ដែលថា ខ្លួនអាចនឹងចាប់យកផ្លូវថ្មីនោះ បង្កឲ្យមានភាពអាចទៅរួចនៃ ការបាញ់តេស្តសាកល្បង...
ភ្នំពេញ៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថា ជាគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ដ៏ធំមួយនៅក្នុង ប្រទេសកម្ពុជាបាន ប្រកាសពីការពង្រីក អាជីវកម្មរបស់ ខ្លួនចាប់យក ទីផ្សារសេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ ខ្លួន។ ការប្រកាសនេះ បានធ្វើឡើងក្នុង កម្មវិធីសន្និសីទសារព័ត៌មាន ក្រោមប្រធានបទ “កាន់តែសាមញ្ញ កាន់តែឡូយ” នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩...
បរទេស៖ ដោយខឹងនឹងការអនុម័ត របស់សហរដ្ឋអាមេរិក នូវសេចក្តីសម្រេចមួយ ដែលទទួលស្គាល់អំពើ ប្រល័យពូជសាសន៍អាមេនី នៅក្នុងសម័យចក្រភពអូតូម៉ង់ កាលពីប៉ុន្មានទសវត្សមុននោះ ប្រទេសតួកគីបានកោះអញ្ជើញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុងអង់ការ៉ា ដើម្បីធ្វើការតវ៉ប្រឆាំងជាផ្លូវការ។ អនុរដ្ឋមន្ត្រីការបរទេសតួកគី លោក Sedat Onap បាននិយាយប្រាប់ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសតួកគី លោក David Satterfield អំពីការរិះគន់ថ្កោលទោសដ៏ខ្លាំងក្លា...