ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក W. Patrick Murphy បានប្រកាសបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជា ចំពោះការប្តេជ្ញាចិត្តខ្ពស់ ក្នុងការសម្រេចឲ្យបាន ក្របខណ្ឌគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពកម្ពុជា (CSDGs) ពីឆ្នាំ២០១៩-២០៣០។ ការគាំទ្ររបស់លោក W. Patrick Murphy ធ្វើឡើងក្នុងជំនួបជាមួយលោក ឆាយ...
បរទេស៖ កាលពីចុងសប្តាហ៍មុន សមាជិកប្រហែល ៥០ នាក់នៃសេវាកម្មអាកាសពិសេស របស់ចក្រភពអង់គ្លេស ត្រូវបានគេរាយការណ៍ថា បានហោះហើរទៅកាន់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីការធ្វើឃាតអាមេរិក បានសម្លាប់មេដឹកនាំកងកម្លាំងពិសេស Quds របស់កងកំលាំងឆ្មាំបដិវត្តអ៊ីរ៉ង់ គឺលោកឧត្តមសេនីយ៍ Qasem Soleimani ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា...
សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានថ្កោលទោស ចំពោះរបាយការណ៍មិនពិត របស់ទូរទស្សន៍ NHK របស់ជប៉ុន ស្តីពីការបាញ់មីស៊ីលរបស់ខ្លួន កាលពីខែមុនថា ជាហេតុផលនយោបាយ ដើម្បីបង្កឱ្យមានអារម្មណ៍ភេរវកម្ម នៅក្នុងតំបន់។ ទូរទស្សន៍ NHK បានផ្ញើព្រឹត្តិប័ត្រព័ត៌មានមួយ កាលពីចុងខែធ្នូ ដែលបានរាយការណ៍មិនត្រឹមត្រូវថា កូរ៉េខាងជើងបានបាញ់មីស៊ីល ចូលដែនទឹកភាគខាងកើតនៃប្រទេសជប៉ុន។ ក្រោយមកទូរទស្សន៍ NHK...
កំពង់ចាម ÷លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងថា ប្រទេសកម្ពុ ជានាពេលបច្ចុប្បន្ននេះ កំពុងបោះជំហ៊ានអភិវឌ្ឍន៍ ទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម ។ លោកឧបនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី៧ ខែមករាឆ្នាំ ២០២០ នៅមុខសាលាខេត្តកំពង់ចាម ក្នុងពិធីអប អរសាទរខួបលើកទី ៤១ ទិវាជ័យជំនះ៧ មករា ១៩៧៩-២០១៩...
សេអ៊ូល៖ ប្រភពការទូត បានឲ្យដឹងថា ទីប្រឹក្សាសន្តិសុខជាន់ខ្ពស់ របស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេធ៊ីន គ្រោងនឹងធ្វើទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន នៅសប្តាហ៍នេះ ដើម្បីពិគ្រោះយោបល់ ឬកិច្ចពិភាក្សា ៣ផ្លូវជាមួយប្រទេសជប៉ុន បន្ទាប់ពីមានការគំរាមកំហែងជាថ្មី ពីប្រទេសកូរ៉េខាងជើង។ លោក Chung Eui-yong ប្រធានការិយាល័យសន្តិសុខជាតិ របស់ការិយាល័យ Cheong...
បរទេស៖ កងទ័ពអាកាសសហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះ ទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress ចំនួន ៦ គ្រឿង ទៅកាន់ទីក្រុង Diego Garcia ដែលជាមូលដ្ឋានកោះមួយ នៅមហាសមុទ្រឥណ្ឌា ក្នុងចម្ងាយពីប្រទេសអ៊ីរ៉ង់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា មន្ត្រីអាមេរិកម្នាក់បានប្រាប់...
ភ្នំពេញ ៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកង ធ្វើការឃាត់ខ្លួន ក្រោយបង្កឱ្យមានអគ្គិភ័យឆាបឆេះ ផ្ទះប្រជាពលរដ្ឋអស់ចំនួន៣ខ្នង ដោយមានពាក្យបណ្ដឹង ពីម្ចាស់ផ្ទះចំនួន៣ ។ គួបញ្ជាក់ថា កាលពីវេលាម៉ោង២នឹង៥០នាទី រសៀល ថ្ងៃទី៥ខែមករា ឆ្នាំ២០២០ នៅចំនុចហាងកាត់សក់ជនជាតិចិន យីហោ (រចនាបថអន្តរជាតិ)មានទីតាំងនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស ផ្ទះលេ៥៣៩ ក្រុម១ ភូមិ១ សង្កាត់បឹងកេងកង២...
កណ្តាល៖ នាព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២០ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារ គណ:ពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណ:ពង្រឹង មូលដ្ឋានស្រុកពញាឮ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ នៃទិវាជ័យជម្នះ ៧ មករា...
សេអ៊ូល៖ សមាជិកសភាកូរ៉េខាងត្បូង បានឲ្យដឹងដោយដកស្រង់សម្ដី ក្រុមអាជ្ញាធរស៊ើបសួរថា“ អាវុធយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើង” ដែលត្រូវបានដឹកនាំដោយមេដឹកនាំលោក គីម ជុងអ៊ុន កាលពីសប្តាហ៍មុន អាចជាមីស៊ីលផ្លោង រយៈចម្ងាយឆ្ងាយស៊េរីថ្មី។ លោក Lee Eun-jae ជាសមាជិក នៃគណបក្សប្រឆាំងកូរ៉េខាងត្បួងដ៏សំខាន់ ក៏បានលើកឡើងផងដែរថា មន្រ្តីស៊ើបការណ៍សម្ងាត់របស់ទីក្រុងសេអ៊ូល ជឿជាក់ថាប្រទេសកូរ៉េខាងជើង បានសម្រេចចិត្តមិនចូលរួម ក្នុងកិច្ចចរចានុយក្លេអ៊ែរ ដែលតម្រូវឱ្យមានការចរចា...
ភ្នំពេញ ៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច ហេង សំរិន ក្នុងឱកាសចូលរួមប្រារព្ធខួបលើកទី៤១ឆ្នាំ នៃថ្ងៃជ័យជំនះមករា បានលើកឡើងថា ៧មករា គឺជាការចងចាំ ដើម្បីថែរក្សាសុខសន្តិភាព និងបន្តអភិវឌ្ឍន៍ប្រទេសជាតិទៅមុខទៀត ។ សម្តេចហេង សំរិន បន្តថា ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ពលរដ្ឋគ្រប់រូប ។...