ប៉េកាំង៖ អាជ្ញាធរសុខាភិបាលចិន បានប្រកាសនៅថ្ងៃច័ន្ទថា អ្នកជំងឺសរុបចំនួន ៤៧៥ នាក់ ដែលឆ្លងជំងឺរលាកសួត បណ្តាលមកពីវីរុស កូរ៉ូណាវីរុស ត្រូវបានគេអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ កាលពីល្ងាចថ្ងៃអាទិត្យ។ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការសុខភាពជាតិចិន(NHC) បាននិយាយនៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួនថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដល់ទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដោយសុវត្ថិភាពហើយ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ដើម្បីចូលរួម កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស” នៅរដ្ឋធានីសេអ៊ូល ពីថ្ងៃទី៣-៥ កុម្ភៈ...
ភ្នំពេញ ៖ បើតាមការប្រកាសព័ត៌មាន បន្ទាន់របស់នាយកដ្ឋាន ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង CDC ជាងមួយម៉ោងមុនេះ គឺអ្នកជំងឺមានវិជ្ជមានកូរ៉ូណាវីរុស ប្រភេទថ្មី ដែលជនជាតិចិន អាយុ៦០ឆ្នាំ នៅរក្សាក្នុងបន្ទប់ ដោយឡែកក្នុងមន្ទីរពេទ្យ។ ក្នុងនោះ ចំពោះអ្នកប៉ះពាល់ផ្ទាល់៣នាក់ ជាមួយអ្នកជំងឺ គឺនៅរក្សាពួកគាត់ក្នុងសណ្ឋាគារ និងបន្តអវិជ្ជមានកូរ៉ូណាវីរុស ។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រុមគ្រូពេទ្យនៅតែបន្តតាមដានសុខភាព ពួកគាត់ជារៀង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានអំពាវនាវទៅដល់ ក្រុមអង្គការសង្គម សង្គមស៊ីវិល និងអង្គការ មិនមែនរដ្ឋាភិបាលទាំងអស់ ត្រូវលាតត្រដាងការពិតអំពីអ្វីមួយ ហើយកុំលាក់ព័ត៌មាន ត្រូវរាយការណ៍ បើសិនជាអាជ្ញាធរ សមត្ថកិច្ចមិនដោះស្រាយ ឲ្យជាកំហុសរបស់ពួកគេ ។ ក្នុងវេទិកាលើកទី៣ ស្ដីពី ភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល...
សេអ៊ូល៖ លោក Hong Nam-ki រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគឆ្លងវីរុសកូរ៉ូណា នេះត្រូវបានគេរំពឹងថា នឹងដាក់បន្ទុកទៅលើសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង លើកលែងតែការរីករាលដាលត្រូវបានការពារយ៉ាងឆាប់រហ័សដូចគ្នា។ លោក បានប្រាប់កិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តីពាក់ព័ន្ធ នឹងសេដ្ឋកិច្ចកាលពីដើមថ្ងៃនេះថា ការរីករាលដាលនៃវីរុសនេះមានផលប៉ះពាល់តិចតួច ដល់សេដ្ឋកិច្ចកូរ៉េ ប៉ុន្តែវាពិបាកក្នុងការកំណត់ថា តើវីរុសនេះនឹងជះឥទ្ធិពលដល់ សេដ្ឋកិច្ចរបស់ប្រទេសយ៉ាងដូចម្តេច។ លោកហុងបានបញ្ជាក់បន្ថែមថា “មានលទ្ធភាពខ្ពស់ ដែលស្ថានភាពនេះអាចធ្វើឱ្យសេដ្ឋកិច្ចចិនធ្លាក់ចុះ ក្នុងករណីនេះវានឹងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក”៕ ដោយ...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ គាត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍កម្ពុជា បានថ្លែងអះអាង ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមុននេះបន្តិចថា ស្ថានភាពចេញដំណើរ របស់ភ្ញៀវទេសចរចិន ចេញពីកម្ពុជា ទៅលេងនៅវៀតណាម រងការរឹតត្បិត ដោយសារតែមានការគំរាមកំហែង ពីមេរោគកូរ៉ូណា ក្នុងលក្ខខណ្ឌ ដែលអ្នកទាំងនោះស្ថិតនៅ ប្រទេសកម្ពុជា ក្រោមរយៈពេល១៤ថ្ងៃ។...
ភ្នំពេញ៖ ការរួមបញ្ចូលគ្នា រវាង ធនាគារ ហ្វីលីព (Phillip Bank) និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត (Kredit MFI) បានទទួលការអនុម័តជាផ្លូវការ ពីធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្ម។ ការរួមបញ្ចូលគ្នានេះ ជាការរួមបញ្ចូលគ្នាដ៏ធំមួយ ក្នុងវិស័យធនាគារនៅកម្ពុជា ដែលបង្កើតឲ្យមានបណ្តាញ សាខាធនាគារពាណិជ្ជដ៏ធំបំផុតលំដាប់ទី៣ ក្នុងប្រទេស។ ស្ថាប័នថ្មីនេះ នឹងដំណើរការប្រតិបត្តិក្រោមឈ្មោះជា...
ភ្នំពេញ ៖ បើតាមរបាយការណ៍ ការអភិវឌ្ឍវិស័យកសិកម្ម នៅកម្ពុជា បង្ហាញដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្នុងរយៈពេលមួយឆ្នាំ២០១៩ ការនាំចេញសរុបមានចំនួន៤,៨៧លានតោន ។ ក្នុងនោះ ការនាំចេញអង្ករផ្លូវការ ៖ ៦២០ ១០៦ តោន (-០,៩%) ទៅកាន់៥៩ប្រទេស...
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹង ស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយ៍ របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ប្រេងសាំងធម្មតា មានតម្លៃ ៣៥៥០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៣៤០០រៀល ក្នុងមួយលីត្រ។
ភ្នំពេញ ៖ ក្រុមយុវជនខ្មែរ ដែលជាពលករ កំពុងបម្រើការងារនៅកូរ៉េខាងត្បូង ធ្វើបាតុកម្មប្រឆាំង វត្តមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសសម្តេចតេជោ ចូលរួមកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) រយៈពេល៣ថ្ងៃ...